ចូលចិត្តទំនើប

អាហារ 11 យ៉ាងដ៏គ្រោះថ្នាក់ ដែលអ្នកគៀបធ្មេញទាំងឡាយ មិនគួរញុំា!

ដោយ: ភារុន 8 AM, Tuesday, 26 Mar, 2019

ការគៀបធ្មេញ គឺជាជំហានដំបូង ដើម្បីទទួលបានស្នាមញញឹមដ៏ស្រស់ស្អាត ដែលនរណាៗក៏ប្រាថ្នាចង់បាន។ សម្រាប់មនុស្សមួយចំនួន វាក៏ជារបស់តែមួយគត់ ដែលពួកគេត្រូវការសម្រាប់ធ្មេញ ដើម្បីប្រែក្លាយធ្មេញ ឱ្យត្រង់ជួរល្អ ហើយនៅពេលញញឹមម្តងៗ គឺគួរឱ្យស្រឡាញ់។ ប៉ុន្តែបើអ្នកមិនចេះថែរក្សា ក្នុងអំឡុងពេលគៀបធ្មេញទេ ដោយសារតែការញុំាអាហារ ដែលផ្តល់ផលប៉ះពាល់ដ៏អាក្រក់ ទៅលើធ្មេញគៀបនោះ អ្វីៗដែលអ្នកបានខិតខំប្រឹងប្រែងកន្លងមក នឹងក្លាយជាអសារបង់។ ថ្ងៃនេះ ទំនើប សូមណែនាំអាហារ 11 យ៉ាងដ៏គ្រោះថ្នាក់ ចំពោះធ្មេញគៀប ដែលអ្នកមិនគួរញុំា ដែលមានដូចជា៖
1. ស្ករ ស្អិតៗ និងរឹង
ហេតុផលពីរយ៉ាង ដែលស្ករ ស្អិតៗ និងរឹង ផ្តល់ផលប៉ះពាល់មិនល្អដល់អ្នកគៀបធ្មេញទាំងឡាយ នោះគឺទីមួយ ស្ករប្រភេទនេះ អាចទៅហ៊ុំព័ទ្ធតង្កៀបធ្មេញ នឹងធ្វើឱ្យខូចខាតដល់តង្កៀបនេះផងដែរ។ ទីពីរ ទំនងជាសំខាន់ ព្រោះស្ករ អាចស្អិតជាប់នឹងធ្មេញ ហើយធ្វើឱ្យអ្នកពិបាកក្នុងសម្អាតធ្មេញ និងទំពារអាហារ…ជាដើម។

2. គ្រាប់ធញ្ញជាតិរឹងៗ
អ្វីដែលគ្រាប់ធញ្ញជាតិរឹងៗ បំផ្លាញមុនគេ នោះគឺតង្កៀបធ្មេញ ដូចនេះអ្នកទំនងជាត្រូវពិបាក ទៅជួបគ្រូពេទ្រធ្មេញ ញឹកញាប់ហើយ ប្រសិនបើនៅតែបន្តញុំាគ្រាប់ធញ្ញជាតិរឹងទំាងនេះ។

3. ពោតផ្ទុះ
ពោតផ្ទុះ ក៏ផ្តល់ផលអាក្រក់ជាច្រើនដល់ធ្មេញគៀបរបស់អ្នកដែរ ជាពិសេសប្រសិនបើកំណករបស់វា ទៅជាប់នឹងអញ្ចាញធ្មេញ នឹងធ្វើឱ្យការសម្អាតរបស់អ្នក មានភាពស្មុគ្រស្មាញខ្លាំង។

4. នំបុ័ងរឹង
នំបុ័ងរឹង អាចប៉ះពាល់ទ្វេរដង ដល់ធ្មេញគៀបរបស់អ្នក កំឡុងពេលអ្នកកំពុងទំពារនំបុ័ងរឹងនេះ វាអាចបំផ្លាញដល់តង្កៀបធ្មេញរបស់អ្នកបាន។ ជាការពិត អាហារ ប្រភេទរឹងទាំងអស់ គឺជាសត្រូវលេខមួយ របស់អ្នកគៀបធ្មេញទាំងឡាយ។

5. ស្ករកៅស៊ូ
ការទំពារស្ករកៅស៊ូ ទំនងជាមានផលអាក្រក់ជាងញុំាពោតផ្ទុះទៅទៀត ពីព្រោះជាតិកៅស៊ូ នៅក្នុងស្ករ អាចទៅបំផ្លាញខ្សែដែលតភ្ជាប់រវាងធ្មេញមួយ ទៅធ្មេញមួយទៀតបាន ដូច្នេះវាមានន័យថា ធ្មេញរបស់អ្នក នឹងត្រូវបានរុញច្រាន ក្នុងទិសដៅមួយខុស ដែលនាំឱ្យធ្មេញ លែងត្រង់ជួរ ដូចដែលអ្នកចង់បាន។

6. ទឹកកក
ទឹកកក ផ្តល់ហានីភ័យខ្ពស់បំផុត ទៅលើធ្មេញគៀប ដោយសារតែវាអាចទៅបំបែកតង្កៀប នៅលើធ្មេញរបស់អ្នក ដូចនឹងអាហាររឹងដែរ។

7. ភេសជ្ជៈផ្អែមៗ មានជាតិហ្គាស
ទោះបីជាភេសជ្ជៈនេះ មិនមែនជាអាហារ ប៉ុន្តែវាក៏ត្រូវបានគេចាត់ទុកជាប្រភេទ ភេសជ្ជៈដ៏គ្រោះថ្នាក់ផងដែរ ដោយសារការផ្សំជាតិអាស៊ីត ជាមួយនឹងស្ករ-សជាច្រើន នៅក្នុងភេសជ្ជៈ ដែលធាតុផ្សំទាំងនេះអាចទៅវាយប្រហារធ្មេញ និងអញ្ចាញធ្មេញរបស់អ្នក ព្រមទាំងបង្កើតជាប្រហោងនៅក្នុងធ្មេញ ហើយក៏បណ្តាលឱ្យមានធ្មេញពុក។

8. នំផ្អែម ហើយរឹង
ជាថ្មីម្តងទៀត ការញុំាអ្វីដែលរឹង គឺផ្តល់ផលប៉ះពាល់ខ្លាំងដល់ធ្មេញគៀប ដែលមានន័យថា វាអាចទៅបំផ្លាញដល់តង្កៀបធ្មេញ។

9. ពោតស្ងោរ

10. បន្លែ ឆៅ

11. នំកញ្ចប់ ដែលមានធាតុផ្សំ ពីគ្រាប់ធញ្ញជាតិ

ប្រភព: foodeatsafe ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើត្រូវឱ្យកូន បៅទឹកដោះ នៅពេលណាខ្លះ?

ដោយ: វិរីយា៉ 7 PM, Wednesday, 30 Mar, 2016

សម្រាប់​អ្នក​ម្តាយ​ថ្មោងថ្មី​ ដែល​ទើប​តែមាន​កូនតូច​ជា​លើកដំបូង ការ​បំបៅ​ទឹកដោះ​កូន ​គឺជា​រឿង​ថ្មី​មួយ​ដែល​ត្រូវ​ដឹង។ ខាងក្រោម​នេះ​ គឺជា​ចំណេះដឹង​ក្...

ក្លៀកខ្មៅបែបនេះគួរធ្វើបែបណា?

ដោយ: រីកា 10 PM, Monday, 31 Aug, 2015

ក្លៀកខ្មៅ ជាមូលហេតុមួយដែលធ្វើឱ្យ ស្រ្តីមួយចំនួនបាត់បង់ភាពក្លាហាន ក្នុងការពាក់អាវវាលក្លៀក។​ បើទោះជា​បញ្ហា​​នេះ​មើលទៅហាក់ដូចជា រឿងធម្មតាសម្រាប់ស្រ្តី...

ទឹកសណ្តែក គុណប្រយោជន៍ដ៏ល្អ ចំពោះសុខភាព

ដោយ: រីកា 9 PM, Friday, 25 Mar, 2016

ភេសជ្ជៈ ​ដែល​បាន​ទាំង​សុខភាព ហើយ​ថែមទាំង​ទទួលទាន​បាន​គ្រប់ពេល ​ដូចជា​ទឹក​សណ្តែក​នេះ អ្នកណាៗក៏​ដឹង​ដែរ​ថា មាន​ប្រយោជន៍ ជួយ​បង្កើន​ប្រូ​តេ​អី​ុ​ន តែ​...

រោគសញ្ញាទាំង 8 នេះបង្ហាញថាអ្នកប្រហែលជាកំពុងទទួលរង ការឈឺចាប់ពីជម្ងឺធ្លាក់ទឹកចិត្ត ដោយមិនបានដឹងខ្លួន

ដោយ: ភារុន 9 AM, Tuesday, 21 May, 2019

ជម្ងឺធ្លាក់ទឹកចិត្ត ឬពេលខ្លះត្រូវបានគេហៅថា «Depression» គឺជាជម្ងឺផ្លូវចិត្ត ដែលអាចព្យាបាលបានដូចទៅនឹងជម្ងឺរាងកាយដទៃទៀតបាន។ ទោះជាយ៉ាងណាក៏ដោយ ជំហានដំប...

Tomnerb.Com - YouTube Channel