ចូលចិត្តទំនើប

វិធីងាយៗទាំង 10 ក្នុងការថែរក្សាសក់ នារដូវក្តៅ ដ៏មានប្រសិទ្ធភាព

ដោយ: ភារុន 9 AM, Monday, 25 Mar, 2019

រដូវក្តៅបែបនេះ យើងម្នាក់ៗតែងព្យាយាមថែរក្សាការពារស្បែកខ្លួន ប៉ុន្តែពេលខ្លះយើងក៏ភ្លេចថែរក្សាសក់ ពីពន្លឺព្រះអាទិត្យដ៏ក្តៅហែងនេះផងដែរ។ ខាងក្រោមនេះគឺជាវិធីងាយៗចំនួន 10 ក្នុងការថែរក្សាសក់ នារដូវក្តៅ ដ៏មានប្រសិទ្ធភាព៖
1. ឧស្សាហ៍កាត់តម្រឹមសក់
អាកាសធាតុក្តៅ អាចបណ្តាលឱ្យសក់បែកចុង ដូច្នេះអ្នកគួរតែឧស្សាហ៍កាត់តម្រឹមសក់បែកចុងនេះចេញ ដើម្បីថែរក្សាសក់ឱ្យមានសុខភាពល្អនៅរដូវក្តៅនេះ។

2. កុំកក់សក់ញឹកញាប់ពេក

នៅរដូវក្តៅ បណ្តាលឱ្យអ្នកបែកញើសនៅលើស្បែកក្បាលច្រើន ហើយក៏កើតមានអង្គែច្រើន ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាស្បែកក្បាលកខ្វក់ ដូចនេះជាហេតុដែលអ្នកចង់កក់សក់ឱ្យបានញឹកញាប់ ប៉ុន្តែវាមិនមែនជាគំនិតដ៏ល្អទេ ពីព្រោះការសក់ញឹកញាប់ អាចធ្វើឱ្យសក់បាត់បង់ជាតិប្រេងធម្មជាតិ និងធ្វើឱ្យសក់រួញ និងកណ្តាញ់ ដូច្នេះអ្នកគួរតែកក់សក់ ត្រឹមតែ 2-3 ដងក្នុងមួយសបា្តហ៍ គឺវាគ្រប់គ្រាន់ហើយ។

3. ជ្រើសរើសសាប៊ូអប់សក់ ដែលសក្តិសមនឹងរដូវក្តៅ

ការបំពេញជាតិសំណើម ដោយការប្រើសាប៊ូអប់សក់ នៅរាល់ពេលដែលអ្នកកក់សក់ម្តងៗ គឺជាការប្រសើរ ក្នុងការថែរក្សាសក់នារដូវក្តៅនេះ។ ប៉ុន្តែអ្នកគួរចេះជ្រើសរើសសាប៊ូអប់សក់ណា ដែលមានជាតិប្រូតេអ៊ីនសមល្មម និងទឹកដោះគោធម្មជាតិ ដើម្បីកាត់បន្ថយ ការខូចខាតណាមួយ និងជំនួយបន្ថែមដល់សាប៊ូកក់សក់ផងដែរ។

4. កុំសិតសក់ច្រើនដងពេក

ការសិតសក់ច្រើនដងពេក នៅរដូវក្តៅ អាចបណ្តាលឱ្យសក់ខូច ពីព្រោះអាកាសធាតុក្តៅ អាចកាត់បន្ថយជាតិសំណើម និងកម្លាំងថាមពលនៅក្នុងឫសសក់ ដែលជាហេតុធ្វើឱ្យសក់ងាយជ្រុះ។

5. ញុំាអាហារសុខភាព

ការផ្តល់ឱ្យសក់នូវបរិមាណដ៏ត្រឹមត្រូវនៃវីតាមីន C ជាតិដែក ស័ង្កសី និងអាស៊ីតអូមេហ្គា 3 គឺល្អបំផុត សម្រាប់ថែរក្សាសក់ នារដូវក្តៅនេះ។ ដូច្នេះអ្នកគួរតែ ញុំាអាហារដែលសម្បូរនូវសារជាតិទាំងអស់នេះ ឱ្យបានទៀងទាត់។

6. ម៉ាស្សាស្បែកក្បាល នៅពេលកក់សក់ម្តងៗ

នៅរដូវក្តៅ សាប៊ូកក់សក់ និងសាប៊ូអប់សក់ គួរតែមាន សារជាតិឱសថធម្មជាតិ ជាតិម៉ុងតុល និងជាតិប្រេង ដែលចម្រាញ់ពីម្រេច…ជាដើម ដើម្បីផ្តល់ផាសុកភាព នៅពេលកក់ និងអប់សក់ ព្រមទាំងផ្តល់ភាពងាយស្រួល ដល់ការម៉ាស្សាស្បែកក្បាលផងដែរ។ ការម៉ាស្សានេះ អាចជួយសម្រួលដល់ចរន្តឈាម ឱ្យហូរទៅដល់ឫសសក់របស់អ្នក ហើយអ្នកគួរតែប្រើចុងម្រាមដៃដើម្បីធ្វើការម៉ាស្សាលើស្បែកក្បាល។

7. ប្រើ Spray បាញ់សក់

ដើម្បីការពារសក់ មិនឱ្យខូចខាតដោយសារពន្លឺព្រះអាទិត្យ អ្នកគួរតែជ្រើសរើសប្រើប្រាស់ Spray បាញ់សក់ ដែលអាចការពារប្រឆាំង នឹងពន្លឺព្រះអាទិត្យដ៏ក្តៅហែង រួមជាមួយនឹងកាំរស្មី UV ខ្ពស់របស់វាផងដែរ។

8. ប្រើសាប៊ូកក់សក់ស្ងួត សម្រាប់សម្អាតសក់
នៅពេលអ្នកចង់កក់សក់ ប៉ុន្តែអ្នកអត់មានពេល ដូច្នេះអ្នកគួរតែប្រើប្រាស់សាប៊ូកក់សក់ស្ងួត ដើម្បីសម្អាតជាតិប្រេង និងភាពកខ្វក់នៅឫសសក់។ សូមបញ្ជាក់ផងដែរថា ជាតិប្រេង និងភាពកខ្វក់ គឺជាភ្នាក់ងារ ដែលបណ្តាលឱ្យស្បែកក្បាលរបស់អ្នករមាស់ និងងាយជ្រុះសក់ថែមទៀត។

9. ចងសក់ បួង (Bun Hairstyle)

រដូវក្តៅ គឺជាពេលវេលា សម្រាប់ម៉ូដសក់ចងបួង (Bun Hairstyle) ។ ប៉ុន្តែមុនពេលដែលលើកសក់បួង អ្នកត្រូវលាបប្រេង និងទុកឱ្យវាស្ងួតបន្តិចសិន ដើម្បីធ្វើឱ្យសក់ មានសោភ័ណភាពកាន់តែប្រសើរឡើង។

10. ប្រើទឹកក្រូចឆ្មារបន្តិច លាបនៅលើសក់

ប្រសិនបើអ្នកត្រូវចំណាយពេលច្រើនម៉ោង នៅក្រោមពន្លឺព្រះអាទិត្យ អ្នកគួរប្រើទឹកក្រូចឆ្មារបន្តិចបន្តួច លាបនៅលើសក់របស់អ្នក នោះនឹងធ្វើឱ្យសក់របស់អ្នកមានភាពរលោងស្រស់ស្អាត ដោយមិនចាំបាច់ទៅហាង Salon ។

ប្រភព: onlymyhealth ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

8 វិធី ថែទាំខួរក្បាល ឱ្យស្រស់ថ្លាជានិច្ច

ដោយ: រីកា 9 PM, Friday, 25 Mar, 2016

នៅពេល​មាន​អារម្មណ៍​ថា​នឿយ​ល្វើយ ខួរក្បាល​មិន​ដំណើរការ សូម​សាកល្បង​មក​មើ​លពី​វិធី ​ថែទាំ​ខួរក្បាល​បែបងាយៗ ដើម្បី​បង្កើន​ភាពស្រស់​ស្រាយ​ភ្លឺ​ថ្លា​ឡើង...

សុខភាពប្រអប់មាត់ល្អ ដោយការជ្រើសរើស ប្រើថ្នាំដុសធ្មេញ

ដោយ: រីកា 7 PM, Sunday, 15 May, 2016

តើ​លោកអ្នក​កំពុង​តែមាន​បញ្ហា​សុខភាព ​ពាក់ព័ន្ធ​នឹង​ប្រអប់មាត់​ញឹកញាប់​ដែរ ឬទេ? ជួនកាល​ឈឺ ជួនកាល​បាត់ មាន​អាការ​ដូចជា រលាក​អញ្ចាញ ស្រៀវធ្មេញ ធ្មេញ​ង...

អ្នកស្រាវជ្រាវកំពុងផលិត Contact Lenses ដែលអាចរកឃើញជម្ងឺ

ដោយ: ដួងច័ន្ទ 7 PM, Sunday, 23 Apr, 2017

ដោយគ្រាន់តែប្រើប្រាស់ Bio-Sensing Contact Lenses នាពេលឆាប់ៗខាងមុខនេះ អាចឱ្យអ្នក មើលឃើញពីសុខភាពផ្ទាល់ខ្លួនរបស់អ្នក យោងតាមការសិក្សាដ៏ភ្ញាក់ផ្អើលថ្មីម...

ចំណុចតូចៗ ទាក់ទងនឹងសុខភាព ដែលអ្នកមិនគួររំលង

ដោយ: ចរិយា 10 PM, Tuesday, 27 Dec, 2016

១. មិនត្រូវញ៉ាំទឹក ក្រោយបាយ ជាទូទៅ មនុស្សភាគច្រើនតែងញ៉ាំទឹក ក្នុងអំឡុងបាយ ឬក្រោយបរិភោគបាយរួចភ្លាម។ ទម្លាប់នេះនាំផលមិនល្អដល់ក្រពះ។ ពេលអ្នកលេបបាយចូលទ...

Tomnerb.Com - YouTube Channel