ចូលចិត្តទំនើប

តោះ! មកស្គាល់ វិធីសាស្រ្តទាំង 10 សម្រាប់ជួយអ្នក ឱ្យជាសះស្បើយពីបញ្ហាភ្នែកស្ងួត

ដោយ: ភារុន 8 AM, Wednesday, 29 May, 2019

យោងទៅតាមសេវាសុខភាពថ្នាក់ជាតិ មនុស្សម្នាក់ក្នុងចំណោមមនុស្សបីនាក់មានបញ្ហាភ្នែកស្ងួត យ៉ាងហោចណាស់ ម្តងនៅក្នុងអំឡុងពេលពេញមួយជីវិតរបស់ពួកគេ។ ជាធម្មតា ភ្នែកស្ងួតតែងកើតឡើង នៅពេលភ្នែកមិនអាចផលិតទឹកភ្នែកគ្រប់គ្រាន់ ដើម្បីរក្សាជាតិសំណើម ឬ ដោយសារតែទឹកភ្នែកឆាប់ហួតខ្លាំងពេក។ ម្យ៉ាងទៀត វាក៏កើតឡើង ដោយសារតែការផ្លាស់ ប្តូរអ័រម៉ូន, សកម្មភាពប្រចាំថ្ងៃ, ការផ្លាស់ប្តូរបរិយាកាស, ពាក់ Contact Len ឬការប្រើប្រាស់ថ្នាំផ្សេងៗ…ជាដើម។ ប៉ុន្តែក៏មានវិធី ធម្មជាតិជាច្រើន ដើម្បីព្យាបាលភ្នែកស្ងួត ដោយមិនចាំបាច់ប្រើថ្នាំពេទ្រ។ នៅខាងក្រោមនេះ ទំនើប ចង់ណែនាំជូនប្រិយមិត្តអ្នកអាននូវវិធីសាស្រ្តធម្មជាតិចំនួន 9 ដែលអាចជួយអ្នក ក្នុងការព្យាបាលភ្នែកស្ងួត ក្នុងរយៈពេលត្រឹមតែ ពីរ-បីថ្ងៃប៉ុណ្ណោះ៖
1. ប្រើប្រាស់ឧបករណ៍ ចំហាយទឹក ឬសំណើម (Humidifier)
បរិយាកាសស្ងួតខ្លាំង ដែលគ្មានសុខភាពល្អ គឺជាមូលហេតុចម្បង ធ្វើឱ្យភ្នែកស្ងួត ដូច្នេះ អ្នកគួរពិចារណាដាក់ឧបករណ៍ចំហាយទឹក ឬសំណើម (Humidifier) ហើយ ដើម្បីជៀសវាងនឹងបញ្ហានេះ។ ឧបករណ៍នេះ អាចជួយបន្ថែមជាតិសំណើមដល់បរិយាកាស នៅក្នុងបន្ទប់របស់អ្នក រួមទាំងធ្វើឱ្យភ្នែករបស់អ្នក កាន់តែមានផាសុកភាពជាងមុន។

2. ស្អំកន្សែងក្តៅឧណ្ហៗ នៅលើត្របកភ្នែក
ទឹកភ្នែក ត្រូវបានផលិតជាចម្បងនៃជាតិប្រេង ទឹក និងទឹករំអិលនៅក្នុងចំនួនស្មើរគ្នា។ ខណៈពេលភ្នែករបស់អ្នករលាក ដូច្នេះ ការផលិតនេះនឹងត្រូវបានផ្អាក ដែលជាលទ្ធផលធ្វើឱ្យភ្នែកស្ងួត។ វិធីសាស្រ្តដ៏ងាយស្រួល ក្នុងការកាត់បន្ថយការរលាកនេះ គឺការប្រើកន្សែងក្តៅឧណ្ហៗ មកស្អំនៅលើត្របកភ្នែកទាំងសងខាងរបស់អ្នក ប្រហែលពីរ-បីនាទី។ ជាតិសំណើមដែលភាយចេញពីកន្សែងក្តៅឧណ្ហៗ នឹងធ្វើឱ្យក្រពេញបញ្ចេញទឹកភ្នែក ដែលកកស្ទះនោះ ឱ្យមានភាពធូរស្រាល ព្រមទាំងធ្វើឱ្យវាអាចបញ្ចេញទឹកភ្នែក ដូចធម្មតាឡើងវិញ។

3. ផឹកទឹក ឱ្យបានច្រើន
ការទទួលទានទឹកច្រើន គឺអាចរក្សាជាតិសំណើម ហើយក៏សំខាន់បំផុតផងដែរ សម្រាប់ជីវិតប្រកបដោយសុខភាពល្អ។ ពីព្រោះទឹក ធានារក្សានូវមុខងារធម្មតានៃសរីរាង្គរបស់មនុស្ស ស្ទើរតែទាំងអស់រួមទាំងសរីរាង្គភ្នែកផងដែរ។ ដោយសារ ទឹកជួយរក្សាជាតិសំណើមនៅក្នុងភ្នែករបស់អ្នក ក៏ដូចជាជួយឱ្យក្រពេញបញ្ចេញទឹកភ្នែកបានគ្រប់គ្រាន់ ដើម្បីការពារ កុំឱ្យកើតមានបញ្ហាភ្នែកស្ងួត។

4. លៃតម្រូវ អេក្រង់កុំព្យូទ័រ
ប្រសិនបើអ្នកចាំបាច់ត្រូវប្រើប្រាស់កុំព្យូទ័រជារៀងរាល់ថ្ងៃ ដូច្នេះ អ្នកត្រូវប្រាកដថាម៉ូនីទ័ររបស់កុំព្យូទ័រ ត្រូវបានកំណត់នូវ ទីតាំងដ៏ត្រឹមត្រូវ ដើម្បីបង្រួមទំហំនៃការសម្លឹង ដោយភ្នែករបស់អ្នក។ ម្យ៉ាងទៀត អ្នកគួរសម្លឹងមើលបណ្តើរ និងឧស្សាហ៍ព្រិចៗភ្នែកបណ្តើរ ដើម្បីជួយកាត់បន្ថយហានីភ័យនៃបញ្ហាភ្នែកស្ងួត។

5. រក្សាកែវភ្នែក ឱ្យស្អាតជានិច្ច
អនាម័យល្អ គឺជាគន្លឹះដ៏ល្អបំផុតក្នុងការព្យាបាលភ្នែកស្ងួត ជាពិសេស ប្រសិនបើអ្នកធ្លាប់ទទួលរងការឈឺចាប់ពីភ្នែកស្ងួត រយៈពេលយូរ។ ការសម្អាតត្របកភ្នែក និងគែមត្របកភ្នែក គឺអាចកម្ចាត់កម្ទេចកម្ទី ដែលនៅជាប់នឹងភ្នែករបស់អ្នកបាន ហើយនឹងផ្តល់ភាពងាយស្រួល ដល់ក្រពេញបញ្ចេញទឹកភ្នែកបានល្អ។ ខាងមុខនេះ គឺជាជំហាន ដែលអ្នកគួរអនុវត្តន៍តាម ដើម្បីរក្សាកែវភ្នែករបស់អ្នកឱ្យមានសុខភាពល្អ៖ ដំបូងចាក់ទឹកដាំពុះចូលទៅក្នុងចានមួយ និងទុកឱ្យនៅក្តៅឧណ្ហៗ បន្ទាប់មកយកកន្សែងស្អាតត្រាំទៅក្នុងទឹកក្តៅឧណ្ហៗនោះ ហើយយកកន្សែងនេះមកជូតនៅលើត្របកភ្នែក និងរោមភ្នែកថ្នមៗ បន្ទាប់មកយកកន្សែងស្ងួតស្អាត មកជូតសម្អាត ជាការស្រេច (ធ្វើបែបនេះជារៀងរាល់ថ្ងៃ)។

6. បិទចំណិតត្រសក់
តាមរយៈការសិក្សា បានបង្ហាញថាផ្លែត្រសក់ អាចជួយកាត់បន្ថយការហើមនៅជុំវិញរង្វង់ភ្នែក ដោយសារតែផ្លែត្រសក់មានជាតិទឹកខ្ពស់ ដែលអាចផ្តល់ជាតិសំណើមគ្រប់គ្រាន់ ដល់ភ្នែករបស់អ្នកបាន។

7. បង្កើនទ្វេរដង នៃជាតិអូមេហ្គា 3
គ្មានការសង័្សយអ្វីទេ ដែលអាស៊ីតខ្លាញ់អូមេហ្គា 3 មានឥទ្ធិពលវិជ្ជមានជាច្រើន ដល់សុខភាពទូទៅរបស់មនុស្ស។ ដោយសារតែម៉ូលេគុលនៅក្នុងខ្លាញ់អូមេហ្គា 3 អាចបង្កើតភ្នាសនៃកោសិកា ហើយពួកវានឹងដើរតួយ៉ាងសំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរលាក និងជួយជម្រុញនូវការផលិតប្រេងធម្មជាតិ នៅក្នុងក្រពេញបញ្ចេញទឹកភ្នែក។ យោងទៅតាមការសិក្សា ដែលត្រូវបានស្រាវជ្រាវនាពេលឥឡូវនេះបានរកឃើញថា មានភាពប្រសើរឡើងដ៏គួរឱ្យកត់សម្គាល់ចំពោះជម្ងឺភ្នែកស្ងួត ដូច្នេះ អ្នកគួរ ជ្រើសរើសអាហារណា ដែលមានផ្ទុកអូមេហ្គា 3 ខ្ពស់ ជាការប្រសើរ។

8. ព្យាយាមបណ្តក់ប្រេងធម្មជាតិ Castor នៅក្នុងភ្នែក
ប្រេង Castor គឺជាប្រភេទប្រេងតែមួយគត់ ដែលអាចប្រើជំនួសថ្នាំភ្នែក នឹងជួយភ្នែកឱ្យមានជាតិសំណើម ដែលល្អសម្រាប់អ្នកមានជម្ងឺភ្នែកស្ងួត។ លើសពីនេះ តាមរយៈការបណ្តក់នូវប្រេងធម្មជាតិនេះ ក៏ធ្វើឱ្យភ្នែកស្ងួតរបស់អ្នកមានអារម្មណ៍ធូរស្បើយ និងកាត់បន្ថយការមិនស្រួលនៅក្នុងភ្នែករបស់អ្នក ភ្លាមៗ។

9. ញុំាទំពាំងបាយជូរ
នៅក្នុងការស្រាវជ្រាវមួយ ដែលបានធ្វើឡើងដោយវិទ្យាស្ថានសុខភាពថ្នាក់ជាតិ បានរកឃើញអ្នកញុំាទំពាំងបាយជូរ នឹងមានរោគសញ្ញានៃជម្ងឺភ្នែកស្ងួតថយចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីមួយសប្តាហ៍នៃការញុំាទំពាំងបាយជូរ។ ការស្រាវជ្រាវនេះ បានបង្ហាញថារបបអាហារ ដែលសម្បូរទៅដោយទំពាំងបាយជូរ អាចជួយរក្សាភ្នែកឱ្យមានជាតិសំណើម ហើយក៏អាចការពារ Retina ពីការខ្សោះជីវជាតិ ខណៈពេលដែលភ្នែករបស់អ្នកស្ថិត នៅក្នុងការទទួលបានការថែទាំបានល្អ។ លើសពីនេះ ផ្លែទំពាំងបាយជូរ ក៏អាចបន្ថយកម្រិតជាតិប្រូតេអ៊ីនរលាក និងកាត់បន្ថយភាពតានតឹង ដោយសារធាតុ Oxidative នៅក្នុងប្រព័ន្ធរាងកាយ និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។

10. ការព្យាបាលភ្នែក Ayurvedic ជាមួយនឹងវិធីសាស្រ្ត Netra Tarpana
Netra Tarpana គឺជាវិធីសាស្រ្តព្យាបាលដ៏ពិសេសទៅលើការព្យាបាលភ្នែក Ayurvedic ។ លើសពីនេះ វាក៏អាចព្យាបាលបញ្ហាភ្នែកមួយចំនួនផ្សេងទៀតដូចជា ជម្ងឺរលាកកែវភ្នែក ជម្ងឺភ្នែកស្ងួត ជម្ងឺហូរទឹកភ្នែកជាប់ ជម្ងឺដំបៅភ្នែក និងជម្ងឺរលាក ផ្សេងៗ។ វិធីសាស្រ្តព្យាបាលនេះ អាចត្រូវបានអនុវត្តជាចម្បង ដោយអ្នកជំនាញខាងឱសថបូរាណ ខណៈពេលដែលអ្នកជម្ងឺកំពុងគេង។ គ្រូបូរាណបង្កើតរូបរាងជារង្វង់ ដែលធ្វើពីម៉្សៅ Dram Dough ពណ៌ខ្មៅ នឹងដាក់នៅជុំវិញរង្វង់ភ្នែករបស់អ្នក បន្ទាប់មកចាក់បន្តិចបន្តងៗនៃប្រេង Ghee ក្តៅៗទៅក្នុងរង្វង់នោះ ហើយទុកចោលប្រហែល 15-20នាទី បន្ទាប់លាងសម្អាតចេញជាការស្រេច៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

គន្លឹះទាំង 8 ដ៏មានប្រសិទ្ធភាព ក្នុងការសម្រកទម្ងន់ នៅពេលអ្នកមានអាយុលើសពី 40ឆ្នាំ

ដោយ: ភារុន 8 AM, Wednesday, 08 May, 2019

យោងទៅតាម WebMD បង្ហាញថា ប្រព័ន្ធរំលាយអាហាររបស់មនុស្ស គឺនឹងត្រូវថមថយកម្លាំងជាលំដាប់ប្រហែល 5% ជារៀងរាល់10ឆ្នាំ រហូតដល់យើងឈានចូលអាយុ 40ឆ្នាំ។ ម្យ៉ាងទៀ...

សមាជិកគ្រួសារ មានជំងឺលើសឈាម គួរទទួលទានអាហារអ្វី?

ដោយ: ដាលីស 11 PM, Thursday, 24 Mar, 2016

វា​ជា​រឿង​ល្អ ​ដែល​អ្នក​បានដឹង​ពី​ប្រភេទ​អាហារ​ ដែល​ស័ក្តិសម​សម្រាប់​សមាជិក​ក្នុង​គ្រួសារ ជាពិសេស​ប្រសិនបើ​មាន​អ្នកណាម្នាក់​ មាន​ជំងឺ​ប្រចាំកាយ។ ខា...

កូនក្រមុំចុងឆ្នាំ ចាប់ផ្តើមសម្រកទម្ងន់ហើយ ឬនៅ?

ដោយ: រីកា 10 PM, Tuesday, 03 Nov, 2015

មិនអាចបដិសេធបានឡើយថា នៅក្នុងអំឡុងខែតុលា វិច្ឆិកា ឬខែធ្នូនោះទេ រៀងរាល់ឆ្នាំនៅតាម​ទី​កន្លែង​ ដែល​ទទួល​រៀបចំពិធីជប់លៀងផ្សេងៗ ច្រើនតែពេញទៅដោយពិធីជប់លៀង...

មិនត្រូវឱ្យស្បែកស្ងួត រារាំងភាពស្រស់ស្អាត របស់អ្នកនោះទេ

ដោយ: វិរីយា៉ 10 PM, Thursday, 05 May, 2016

ប្រសិនបើ​អ្នក​កំពុងតែ​គិតថា ស្បែក​ដែល​សម្បូរ​ទៅដោយ​ជាតិ​ប្រេង​ គឺជា​រឿង​មួយ​ដែល​គួរឱ្យ​រំខាន អី​ុ​ចឹ​ង យើងក៏​ចង់​ជម្រាប​ទៅ​មិត្ត​អ្នកអាន​វិញ​ដែរ​ថា...

Tomnerb.Com - YouTube Channel