ចូលចិត្តទំនើប

មកដឹង គន្លឹះជំនួយទាំង 10 ក្នុងការគ្រប់គ្រងកំហឹង ដែលបានណែនាំពីអ្នកជំនាញ

ដោយ: ភារុន 9 AM, Thursday, 31 Jan, 2019

កំហឹងគឺជាអារម្មណ៍ ដែលកើតឡើងជារឿងធម្មតា ហើយមនុស្សដែលមានសុខភាពល្អក៏អាចកើតឡើងបានដែរ។ ប៉ុន្តែវាសំខាន់ត្រង់ថា តើអ្នកអាចគ្រប់គ្រងបានដោយរបៀបណា? ការរក្សាកំហឹងរបស់អ្នក ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងអាចជារឿងមួយដ៏ពិបាក។ ប្រសិនបើកំហឹងមិនអាចគ្រប់គ្រងបាន អាចធ្វើឱ្យមានបញ្ហាចំពោះសុខភាព និងចំពោះទំនាក់ទំនងរបស់អ្នក ជាមួយនឹងអ្នកដទៃផងដែរ។ ការគ្រប់គ្រងកំហឹង អាចត្រូវបានដោះស្រាយបានទៅតាមពេលវេលា។ ខាងក្រោមនេះជាគន្លឹះទាំង 10 ដែលគ្រប់គ្រងខួរក្បាលដ៏សាមញ្ញ ដើម្បីគ្រប់គ្រងកំហឹង ដែលណែនាំដោយអ្នកជំនាញថែទាំសុខភាពដ៏ធំមួយ ៖
1. ដោះស្រាយស្ថានការណ៍ភ្លាមៗ
ប្រសិនបើនរណាម្នាក់កំពុងធ្វើអ្វីមួយ រំខានដល់អ្នក អ្នកគួរតែនិយាយជាមួយនឹងពួកគេអំពីវាភ្លាមៗ នេះអាចជាដំណោះស្រាយនូវស្ថានការណ៍ ដែលកើតឡើងបានភ្លាមៗ។

2. អនុវត្តន៍លំហាត់ប្រាណដកដង្ហើម
ការដកដង្ហើមវែងៗភ្លាមៗ នៅពេលអ្នកកំពុងខឹង អាចជួយធ្វើឱ្យចិត្តរបស់អ្នកស្ងប់មួយរយៈ។ នេះហើយជាមូលហេតុ ដែលអ្នកគួរហាត់យូហ្គា ដោយសារការហាត់ប្រាណបែបនេះ អាចជួយបន្ថយភាពតានតឹង និងធ្វើឱ្យអារម្មណ៍របស់អ្នកមាន សន្តិភាព។

3. គិត មុននឹងនិយាយ
នៅពេលអ្នកខឹង អ្នកគួរផ្តោតទៅលើការស្វែងរកដំណោះស្រាយបញ្ហា ជំនួសឱ្យការវាយប្រហារទៅលើមនុស្សដែលអ្នកខឹង។ គិតមុននឹងនិយាយ គឺជាវិធីសាស្រ្តដ៏ល្អបំផុត ដើម្បីឱ្យការនិយាយរបស់អ្នកទៅកាន់អ្នកដទៃ បានល្អត្រឹមត្រូវ ដែលនេះមិនអាចបង្កការផ្ទុះកំហឹងឡើងកាន់តែខ្លាំងជាងមុននោះទេ។

4. និយាយ ជាមួយនរណា ដែលអ្នកទុកចិត្ត
មិត្តភក្តិរបស់អ្នក អាចជួយឱ្យអ្នកបញ្ចេញកំហឹង ដែលអ្នកកំពុងមាននេះបាន លើសពីនេះការនិយាយជាមួយនឹងមិត្តភក្តិម្នាក់ អំពីអ្វីដែលរំខានចិត្តរបស់អ្នក គឺប្រសើរជាងការបំផ្លាញវត្ថុនៅជុំវិញខ្លួន។

5. ដកខ្លួន ចេញពីស្ថានការណ៍
នៅពេលមានផ្ទុះកំហឹងឡើងមក អ្នកគួរដកខ្លួន ចេញពីស្ថានការណ៍នេះភ្លាមៗ ឧទាហរណ៍៖ អ្នកត្រូវដើរចេញមកខាងក្រៅ នឹងស្រូបយកខ្យល់អាកាសបរិសុទ្ធ ធ្វើបែបនេះក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុនផងដែរ។

6. លេងកំប្លែង ដើម្បីធ្វើឱ្យខ្លួនឯងមានចិត្តស្ងប់
ប្រសិនបើអ្នកមានមិត្តភក្តិណា ដែលតែងធ្វើឱ្យអ្នកសើច ដូច្នេះអ្នកគួរចំណាយពេលខ្លះជាមួយនឹងពួកគេ។ ធ្វើបែបនេះនឹងជួយឱ្យមានអារម្មណ៍ស្ងប់ ហើយអ្នកនឹងភ្លេចសូម្បីតែអ្នកកំពុងខឹងផងដែរ។ ខឹងធ្វើឱ្យអ្នកខ្ជះខ្ជាយថាមពល ដូច្នេះកុំខ្ជះខ្ជាយថាមពលរបស់អ្នក ដោយគ្រាន់តែខឹងនឹងរឿងមិនសំខាន់នោះ ដូច្នេះសើចសប្បាយរីករាយឱ្យច្រើនៗ ទើបជាការប្រសើរ។

7. គេង
គេង គឺជាបច្ចេកទេសគ្រប់គ្រងកំហឹង ដ៏មានប្រសិទ្ធភាពបំផុត។ នៅពេលគេងលក់ អ្នកនឹងភ្លេចនូវកំហឹងទាំងឡាយ ពេលក្រោកឡើងអ្នកនឹងមានអារម្មណ៍ស្ងប់សុខ។

8. ស្តាប់តន្ត្រី
តន្ត្រី មានឥទ្ធិពលខ្លាំងណាស់ នឹងអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នក ពីអារម្មណ៍ខឹង មកអារម្មណ៍សប្បាយវិញបាន។ ការស្តាប់តន្រ្តីលួងលោម គឺធ្វើឱ្យកំហឹងរបស់អ្នកមានកម្រិតថមថយ។

9. ហាត់ប្រាណ
ការហាត់ប្រាណ អាចជួយបន្ធូរបន្ថយកំហឹង និងអារម្មណ៍តានតឹងរបស់អ្នកបាន។ នៅពេលហាត់ប្រាណ រាងកាយរបស់អ្នកនឹងផលិតសារជាតិអង់ដូហ្វីន ដែលធ្វើឱ្យអារម្មណ៍ល្អឡើង។ ដូច្នេះអ្នកអាចហាត់ប្រាណ តាមវិធីបែបណាក៏បាន គឺសុទ្ធតែមានប្រសិទ្ធភាពដូចគ្នាផងដែរ។

10. ទៅរកអ្នកជំនាញ
ស្វែងរកអ្នកជំនាញឱ្យមកជួយ ប្រសិនបើកំហឹងរបស់អ្នកនៅតែពិបាកក្នុងការគ្រប់គ្រង ដោយអ្នកអាចស្វែងរកថ្នាក់គ្រប់គ្រងកំហឹង និងក្រុមអ្នកជំនាញតាមរយៈអ៊ីនធឺណិត ដើម្បីឱ្យពួកគេផ្តល់ជាយោបល់ល្អៗក្នុងការគ្រប់គ្រងកំហឹងរបស់អ្នក។

សេចក្តីបន្ថែម
ការបញ្ចេញកំហឹង គឺជារឿងធម្មតា ប៉ន្តែអ្នកត្រូវចេះគ្រប់គ្រងវា ប្រសិនបើអ្នកមិនចង់បំផ្លាញទំនាក់ទំនងជាមួយនឹងមនុស្សដែលស្រឡាញ់អ្នក និងមនុស្សនៅជុំវិញខ្លួនអ្នកទេ។ ដូច្នេះអ្នកត្រូវចេះទប់កំហឹង ដោយប្រើបច្ចេកទេសត្រឹមត្រូវ និងប្រើគំនិតដ៏ត្រឹមត្រូវ។

ប្រភព: technobezz ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ជំងឺតំបន់ត្រូពិក ដែលមនុស្សភាគច្រើន តែងមើលរំលង តែវាបង្កគ្រោះថ្នាក់គួរឱ្យខ្លាច

ដោយ: វិរីយា៉ 10 PM, Friday, 11 Sep, 2015

ជំងឺតំបន់ត្រូពិក ឬជំងឺតំបន់ក្តៅ ជាប្រភេទជំងឺម្យ៉ាងដែលប្រជាជនកម្ពុជា តែងមើលរំលង បើទោះ​ជា​កម្រិត​គ្រោះ​ថ្នាក់របស់វាគួរឱ្យមានការព្រួយបារម្ភក្តី។​ ដូច្...

លើកសម្រស់លើផ្ទៃមុខ ដោយចាប់ផ្តើមពីការសំអិតសំអាង ចិញ្ចើម

ដោយ: ស៊ីវងីម 11 PM, Sunday, 10 May, 2015

សម្រស់ផ្ទៃមុខ គឺជាកត្តាសំខាន់ ដែលនារីគ្រប់រូបត្រូវយកចិត្តទុកដាក់ ហើយការថែចិញ្ចើម គឺជាចំណុចដែលមិនគួរមើលរំលង ប្រសិនបើអ្នកចង់បន្ថែមភាពស្រស់ស្អាតរបស់អ្...

តើរាងកាយអ្នក ខ្វះវីតាមីនអ្វីខ្លះ?

ដោយ: ស៊ីវងីម 11 PM, Friday, 05 Jun, 2015

ថ្ងៃមុន ទំនើប បាននាំយកអត្ថបទ ដែលទាក់ទងនឹងប្រភេទវីតាមីននានា និងមូលហេតុដែលរាងកាយខ្វះវីតាមីនជាដើម ចែករំលែកដល់មិត្តអ្នកអាន។ ថ្ងៃនេះ យើងមកអានពីការផ្តល់ស...

នឹងមានអ្វីកើតឡើង បើមិនទទួលទាន អាហារពេលព្រឹក?

ដោយ: ស៊ីវងីម 6 PM, Wednesday, 15 Jul, 2015

អាហារពេលព្រឹក គឺជាអាហារពេលសំខាន់បំផុត របស់ថ្ងៃនីមួយៗ តែវាក៏ក្លាយជាពេលអាហារមួយ ដែលមនុស្ស​ជា​ច្រើន​មិន​សូវរវល់ខ្លាំង ជាងគេបំផុតដែរ ដោយសារតែអ្នកខ្លះភ្...

Tomnerb.Com - YouTube Channel