ចូលចិត្តទំនើប

អត្ថប្រយោជន៍ដ៏គួរឱ្យ ភ្ញាក់ផ្អើលនៃការសើច ដែលអ្នកមិនធ្លាប់បានដឹង

ដោយ: ភារុន 9 AM, Monday, 11 Feb, 2019

តើអ្វីជាអត្ថប្រយោជន៍នៃការសើច? ការសើច គឺជាផ្នែកមួយនៃឥរិយាបថរបស់មនុស្ស ដែលបានគ្រប់គ្រងដោយខួរក្បាល។ ម្យ៉ាងទៀតការសើច ក៏ដូចជាការយំ គឺវាអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយរបស់យើងបាន។ ដូច្នេះការសើច គឺធ្វើឱ្យឱ្យយើងមានសុខភាពល្អទាំងកាយ និងចិត្ត។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួន ដែលអ្នកមិនធ្លាប់បានដឹង៖
1. ការពារបេះដូង
បេះដូង គឺជាសាច់ដុំ ក៏ដូចជាសាច់ដុំផ្សេងៗនៅក្នុងរាងកាយរបស់យើងម្នាក់ៗ វាកាន់តែរឹងមាំ និងបំពេញមុខងារបានកាន់តែល្អប្រសើរឡើង នៅពេលយើងធ្វើលំហាត់ប្រាណលើវា។ ការសើចទៀងទាត់ ក៏ដូចជាការហាត់ប្រាណសម្រាប់បេះដូងផងដែរ។ យោងតាមការស្រាវជ្រាវមួយបានឱ្យដឹងថា ការសើចសប្បាយ 15នាទីក្នុងមួយថ្ងៃ គឺជួយឱ្យបេះដូងហាត់ប្រាណ នឹងជួយឱ្យលំហូរឈាមដំណើរការបានល្អ នេះជាកត្តាដែលកាត់បន្ថយជម្ងឺបេះដូង។

2. សម្រកទម្ងន់
ការដុតជាតិកាឡូរីដោយការសើច ប្រហែលស្តាប់ទៅហាក់ដូចជាមិនគួរឱ្យជឿ ប៉ុន្តែភាពញាប់ញ័រនៅក្នុងបេះដូង អាចបង្កើន អត្រានៃចង្វាក់បេះដូង ក៏និងជួយបង្កើនល្បឿននៃការរំលាយអាហារផងដែរ។

3. ធ្វើឱ្យការដកដង្ហើមកាន់តែប្រសើរឡើង
ការសើច ជួយឱ្យសួតមានខ្យល់អាកាសច្រើន ដែលប្រហាក់ប្រហែលនឹងការដកដង្ហើមវែងៗផងដែរ។ វាមានប្រយោជន៍សម្រាប់អ្នកមានជម្ងឺផ្លូវដង្ហើមដូចជា ជម្ងឺហឺតជាដើម។

4. លំហាត់ប្រាណនៅផ្នែកខាងក្នុងនៃរាងកាយ
ការសើចខ្លាំងៗ គឺធ្វើឱ្យសាច់ដុំដែលជួយក្នុងការដកដង្ហើម អាចធ្វើលំហាត់ប្រាណបានល្អប្រសើរ។ ការសើច 100 ដង គឺ ស្មើទៅនឹង10នាទីនៅលើម៉ាស៊ីនហាត់ប្រាណ និងការជិះកង់ 15នាទី។

5. បង្កើនគុណភាពក្នុងការទំនាក់ទំនងនៅក្នុងសង្គម
នៅពេលអ្នកសើច ទំនងជាអាចធ្វើឱ្យអ្នកនៅជុំវិញខ្លួនសើចផងដែរ។ ដូច្នេះអ្នកអាចជួយកាត់បន្ថយភាពតានតឹងរបស់អ្នកដទៃ នឹងអាចជួយឱ្យការទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃកាន់តែមានភាពប្រសើរឡើង។

6. បង្កើនភាពស្និទ្ធស្នាលជាមួយនឹងដៃគូ
ប្រសិនបើអ្នកជាមនុស្សចូលចិត្តចែករំលែកនូវរឿងកំប្លែងៗ និងសើចសប្បាយជាមួយនឹងដៃគូរបស់អ្នក វាអាចជាកត្តាដ៏សំខាន់មួយដើម្បីរក្សាទំនាក់ទំនងរបស់អ្នកឱ្យមានភាពរលូនជាមួយនឹងដៃគូ។

7. កាត់បន្ថយជម្ងឺធ្លាក់ទឹកចិត្ត
ការសើច ជួយបន្ធូរបន្ថយអារម្មណ៍តានតឹង និងជួយកាត់បន្ថយជម្ងឺថប់បារម្ភ ដែលអ្វីទាំងនេះអាចបង្កជាជម្ងឺធ្លាក់ទឹកចិត្ត ធ្ងន់ធ្ងរ។ ម្យ៉ាងទៀតនៅក្នុងការសិក្សាដែលបានបោះពុម្ពផ្សាយនៅ Geriatrics និង Gerontology International បានរកឃើញថា ការព្យាបាលដោយសំណើច អាចជួយកាត់បន្ថយជំងឺធ្លាក់ទឹកចិត្តចំពោះអ្នកជម្ងឺវ័យចំណាស់ នឹងធ្វើឱ្យពួកគាត់មានអារម្មណ៍សុខុមាលភាព និងការបង្កើនទំនាក់ទំនងសង្គម។

8. បន្ធូរបន្ថយការឈឺចាប់
ការសិក្សាមួយរបស់ជនជាតិអង់គ្លេសបានបង្ហាញថា ការសើចសប្បាយ 15នាទី អាចជួយកាត់បន្ថយភាពឈឺចាប់ប្រហែល 10% ដោយសារនៅពេលសើច រាងកាយរបស់យើងបានបញ្ចេញអង់ដូហ្វីនដែលបញ្ចេញមកពីខួរក្បាល។ សារធាតុអង់ដូ ហ្វីននេះ បណ្តាលឱ្យយើងមានអារម្មណ៍ស្ងប់បណ្តោះអាសន្ន នៅពេលយើងកំពុងឈឺ។

9. បង្កើនប្រព័ន្ធភាពសុំា
ក្រុមស្រាវជ្រាវ បានរកឃើញថា ការសើច ជួយបង្កើនប្រព័ន្ធភាពសុំា ដោយបង្កើនចំនួនកោសិកា T ដែលផលិតអង្គបដិបក្ខ។ ដែលវាធ្វើឱ្យយើងមិនសូវមានជម្ងឺក្អក និងជម្ងឺផ្តាសាយ។

10. រស់នៅបានយូរ
បើយោងតាមការស្រាវជ្រាវថ្មីមួយ ដែលបានចេញផ្សាយនៅក្នុង Archives of General Psychiatry បានលើកឡើងថា មនុស្សវ័យចំណាស់ដែលគិតតែរឿងវិជ្ជមាន និងសើចច្រើន ហាក់ដូចជាមានអាយុវែងជាងមនុស្សចាស់ដែលគិតតែរឿង អវិជ្ជមាន។ ជាការពិត នៅក្នុងចំណោមមនុស្សចាស់ ដែលមានអាយុ 65ឆ្នាំ ដល់ 85ឆ្នាំ ដែលមនុស្សចាស់មានគំនិតវិជ្ជមាន និងសើចច្រើន គឺមាន 55% ហាក់ដូចជាមិនស្លាប់ នឹងមានបរិមាណភាគរយច្រើនជាងមនុស្សចាស់ដែលមានគំនិតអវិជ្ជ មាន។

ប្រភព: wonderslist ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អត្ថប្រយោជន៍របស់ស៊ុតចំពោះសុខភាពបេះដូង

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Sep, 2018

ការទទួលទានស៊ុតជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យប្រឈមនឹងជម្ងឺសរសៃឈាមបេះ ដូង។ នេះជាលទ្អផលនៃការសិក្សាស្រាវជ្រាវលើមនុស្សវ័យជំទង់ចំនួន 400,000 នាក់នៅក្ន...

អ្នកជំនាញថា! ក្មេងមានរោគសញ្ញាទាំង 8 នេះ មិនគួរប្រងើយកន្តើយឡើយ

ដោយ: ភារុន 8 AM, Friday, 10 May, 2019

បន្ទាប់ពីចាប់កំណើតមកភ្លាម ទារកត្រូវការ ការថែរទាំដោយយកចិត្តទុកដាក់ខ្លាំងបំផុត ពីព្រោះប្រព័ន្ធការពាររាងកាយរបស់ទារក នៅខ្សោយនៅឡើយ។ ទោះបីជា គេមានអាយុច្រ...

បិទម៉ាសមុខ មានប្រយោជន៍អ្វីខ្លះ?

ដោយ: ស៊ីវងីម 9 AM, Monday, 13 Apr, 2015

បិទម៉ាសមុខមានប្រយោជន៍អ្វីខ្លះ? មានមិត្តនារីមួយចំនួន គិតថាការធ្វើម៉ាសមុខគឺចាំបាច់សម្រាប់តែអ្នកដែលចូលចិត្តផាត់មុខតែប៉ុណ្ណោះ ប៉ុន្តែការយល់បែបនេះគឺខុសស...

8 វិធីសាស្រ្ត ដែលបានណែនាំដោយអ្នកចិត្តសាស្រ្ត ដើម្បីកម្ចាត់ភាពតានតឹង

ដោយ: ភារុន 7 AM, Monday, 10 Jun, 2019

អ្នកចិត្តសាស្រ្តជាអ្នកជំនាញ ដែលជួយឱ្យយើងដោះស្រាយបញ្ហាជំនះការភ័យខ្លាច និងធ្វើឱ្យយើងចេះដោះស្រាយអារម្មណ៍តានតឹងរបស់ខ្លួន ឱ្យទៅជាអារម្មណ៍ស្ងប់ និងធ្វើឱ្...

Tomnerb.Com - YouTube Channel