ចូលចិត្តទំនើប

តោះ! មកស្វែងយល់ ហេតុផលទាំង 10 យ៉ាង ដែលស្ត្រីជនជាតិជប៉ុន មានរូបរាងស្លីម ហើយមើលទៅមិនចាស់ថែមទៀត

ដោយ: រីកា 9 AM, Tuesday, 30 Jul, 2019

ស្ទើរតែស្រ្តីជនជាតិជប៉ុនគ្រប់រូប សុទ្ធតែមានរូបរាងស្លីម និងស្អាត ហើយពួកគេមើលទៅវ័យក្មេងរហូតថែមទៀត តើអ្នកធ្លាប់ឆ្ងល់ដែរឬទេ ថាមកពីមូលហេតុអ្វី? លើសពីនេះ ប្រទេសជប៉ុនត្រូវបានគេនិយាយថា គឺជាប្រទេសមួយ ដែលមានអត្រាភាគរយខ្ពស់បំផុតនៅលើពិភពលោក ដែលមានប្រជាជនរស់នៅបានយូរជាង 100ឆ្នាំ។ យោងទៅតាមអ្នកជំនាញមួយចំនួន បានលើកឡើងថា អាហារជប៉ុនគឺផ្អែកសំខាន់លើអាហារសុខភាព ដែលជាគោលការណ៍ ធ្វើឱ្យប្រជាជនជប៉ុនរស់នៅបានយូរ។ នៅក្នុងប្រទេសជប៉ុន អាហារគឺមិនត្រូវបានផ្តោតសំខាន់ ត្រឹមតែនៅលើរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវគិតគូរទៅលើសុខភាពផងដែរ។ ខាងក្រោមនេះ ប្រិយមិត្តអាចអានហេតុផលទាំង 10 យ៉ាង ដែលធ្វើឱ្យស្រ្តីជនជាតិជប៉ុនមានរូបរាងស្លីម ហើយមើលទៅមិនចាស់៖
1. ទទួលទាន តែបៃតង

2. ទទួលទានអាហារ ដែលមានជាតិ Fermented
អាហារប្រភេទនេះ រួមមាន៖ Kefir, Kombucha, Sauerkraut, Tempeh, Miso និងគីមឈី គឺជាអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ប្រជាជនជប៉ុន។ យោងទៅតាមអ្នកវិទ្យាសាស្រ្ត បានពន្យល់ថាអាហារដែលមានជាតិ Fermented សុទ្ធតែជាអាហារដែលមានប្រយោជន៍ ដោយនៅក្នុងអាហារនេះមានវីតាមីន B, អាស៊ីតខ្លាញ់អូមេហ្គា 3, ក៏ដូចជាប្រភេទនៃ Probiotic ចម្រុះផងដែរ។

3. ភាពពេញនិយមនៃអាហារសមុទ្រ
ប្រជាជនជប៉ុនជ្រើសរើសញុំាអាហារសមុទ្រ ជាជាងញុំាសាច់ក្រហម។ យោងទៅតាមការសិក្សាបានបង្ហាញថា សាច់ក្រហមត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាសុខភាពជាច្រើនដូចជា កើនឡើងកម្រិតជាតិកូឡេស្តេរ៉ូលខ្ពស់នៅក្នុងឈាម និងក៏ដូចជា បង្កជាជម្ងឺរលាកផ្សេងៗ។ ចំណែកឯគ្រឿងសមុទ្រ មានប្រយោជន៍សម្រាប់ខួរក្បាល ប្រព័ន្ធប្រសាទ និងសរីរាង្គរបស់មនុស្ស លើសពីនេះ អាស៊ីតខ្លាញ់អូមេហ្គា 3 មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយកម្ចាត់ខ្លាញ់ក្បាលពោះ ដោះស្រាយបញ្ហាស្បែក និងជួយកាត់បន្ថយបញ្ហារលាកផ្សេងៗ។

4. ការបរិភោគអាហារ ដោយប្រើចានតូចៗ
ផ្នែកមួយនៃវប្បធម៌ជប៉ុន គឺការបរិភោគអាហារ ដោយប្រើចានតូចៗ ដូច្នេះ មានន័យថាប្រជាជនជប៉ុនមានទម្លាប់ញុំាអាហារតិច ដែលជាមូលហេតុចម្បងធ្វើឱ្យអ្នកស្រកទម្ងន់បាន នឹងរក្សារូបរាងឱ្យនៅតែស្លីមជានិច្ច។

5. ទម្លាប់ចូលចិត្តដើរ
ការដើរ គឺជាការធ្វើលំហាត់ប្រាណដ៏អស្ចារ្យ សម្រាប់សុខភាពទូទៅ រួមទាំងការថែរក្សាទម្ងន់ផងដែរ។ ជាទូទៅ ប្រជាជន ជប៉ុនទាំងប្រុស ទាំងស្រីតែងតែមានទម្លាប់ចូលចិត្តដើរ ជារៀងរាល់ថ្ងៃ។ ពីព្រោះប្រជាជនជប៉ុនប្រើប្រាស់រថភ្លើងជាមធ្យោបាយធ្វើដំណើរនៅក្នុងតំបន់ ដូច្នេះពួកគេត្រូវដើរ ឬក៏ ជិះកង់ទៅស្ថានីយ៍រថភ្លើង។ លើសពីនេះ សិស្សានុសិស្សតែងតែដើរទៅសាលារៀនរបស់ពួកគេ។

6. ការញុំាអាហារបណ្តើរ ដើរបណ្តើរ គឺមិនត្រូវបានណែនាំឱ្យធ្វើ
នៅប្រទេសជប៉ុន ពេលវេលាញុំាអាហារ គឺជាពេលវេលាដ៏សំខាន់ ដែលប្រជាជនជប៉ុនយល់ថា វាអាចផ្តល់ថាមពលដល់រាងកាយរបស់ពួកគេ។ ដូច្នេះ ពួកគេមិនញុំាអាហារ ខណៈពេលពួកគេកំពុងតែដើរនោះទេ នេះហើយជាមូលហេតុដែលអ្នកកម្រនឹងឃើញប្រជាជនជប៉ុនញុំាអាហារនៅតាមផ្លូវ ឬក៏ ពេលកំពុងធ្វើដំណើរ តាមរយៈមធ្យោបាយធ្វើដំណើរសាធារណៈ។

7. វិធីសាស្រ្តចម្អិនម្ហូបអាហារ ដែលមានសុខភាពល្អ
ម្ហូបជប៉ុន គឺរួមផ្សំទៅដោយគ្រឿងផ្សំ ដែលមានសុខភាពល្អ បូករួមនឹងវិធីចម្អិន ដែលមានសុខភាពល្អផងដែរ។ ភាគច្រើន ម្ហូបអាហាររបស់ជប៉ុន គឺជាអាហារប្រភេទឆៅ ឬ ដុត ហើយភាគច្រើនអាហារទាំងនេះ ត្រូវបានជៀសវាងការចម្អិនជាមួយនឹងប្រេងឆា។ លើសពីនេះ អាហារទាំងនេះគឺនៅតែអាចរក្សារសជាតិ និងសារធាតុចិញ្ចឹមដ៏មានប្រយោជន៍ បានល្អប្រសើរ។

8. ការអនុវត្តសិល្បៈក្បាច់គុន ឬ ការហាត់កីឡាផ្សេងៗ
នៅក្នុងប្រទេសជប៉ុន មានកីឡាប្រភេទក្បាច់គុនជាច្រើន ហើយក៏អាចអនុវត្តបាន ទាំងប្រុស និងស្រី ដូចជា៖ Karate, Judo, Aikido…ជាដើម។ ហើយកីឡាទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាពរាងកាយរបស់មនុស្ស។

9. ការត្រាំទឹកក្តៅ ឬ Hot Spring Baths
ការត្រាំទឹកក្តៅ គឺជាប្រពៃណី វប្បធម៌មួយផងដែររបស់ជប៉ុន ដែលត្រូវបានគេបង្ហាញថាការត្រាំទឹកក្តៅនេះ អាចជួយពន្យាអាយុកាលរបស់មនុស្ស។ យោងទៅតាមការសិក្សាស្រាវជ្រាវជាច្រើន បានបង្ហាញថាប្រភពទឹកក្តៅ នៅក្នុងប្រទេសជប៉ុនមានថាមពលព្យាបាល និងអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព។

10. បង្អែមសុខភាព
ប្រជាជនជប៉ុន ចូលចិត្តញុំាផ្លែឈើស្រស់ៗមួយចំនួន បន្ទាប់ពីញុំាអាហាររួច។ ហើយសម្រាប់បង្អែមរបស់ជប៉ុន គឺតែងមានផ្ទុកជាតិស្ករការ៉ាមែលតិចតួច ម៉្សៅចម្រាញ់សម្រាប់ធ្វើនំបន្តិចបន្តួច រួមទាំងជាតិខ្លាញ់តិចតួចបំផុត៕

ប្រភព: japaninsides ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

កូនក្រមុំចុងឆ្នាំ ចាប់ផ្តើមសម្រកទម្ងន់ហើយ ឬនៅ?

ដោយ: រីកា 10 PM, Tuesday, 03 Nov, 2015

មិនអាចបដិសេធបានឡើយថា នៅក្នុងអំឡុងខែតុលា វិច្ឆិកា ឬខែធ្នូនោះទេ រៀងរាល់ឆ្នាំនៅតាម​ទី​កន្លែង​ ដែល​ទទួល​រៀបចំពិធីជប់លៀងផ្សេងៗ ច្រើនតែពេញទៅដោយពិធីជប់លៀង...

បន្ថូរបន្ថយ ភាពហត់នឿយ ដែលមិនអាចបំបាត់បានដោយការគេង

ដោយ: រីកា 11 PM, Sunday, 16 Aug, 2015

បន្ទាប់ពីបំពេញកិច្ចការងារផ្សេងៗ ពេញមួយថ្ងៃ ភាពហត់នឿយក៏ចូលមកដល់ មានអារម្មណ៍ថាពិតជាចង់គេង​សម្រាក​ឱ្យ​បាត់ហត់ខ្លាំងណាស់ ប៉ុន្តែអ្នកជឿទេថា ពេលខ្លះអារម្...

ជំងឺតំបន់ត្រូពិក ដែលមនុស្សភាគច្រើន តែងមើលរំលង តែវាបង្កគ្រោះថ្នាក់គួរឱ្យខ្លាច

ដោយ: វិរីយា៉ 10 PM, Friday, 11 Sep, 2015

ជំងឺតំបន់ត្រូពិក ឬជំងឺតំបន់ក្តៅ ជាប្រភេទជំងឺម្យ៉ាងដែលប្រជាជនកម្ពុជា តែងមើលរំលង បើទោះ​ជា​កម្រិត​គ្រោះ​ថ្នាក់របស់វាគួរឱ្យមានការព្រួយបារម្ភក្តី។​ ដូច្...

តោះ! មកស្គាល់ 9 សញ្ញា ដែលបង្ហាញថាអ្នក គឺពិតជាមនុស្សរឹងមាំផ្នែកផ្លូវចិត្ត

ដោយ: ភារុន 8 AM, Tuesday, 11 Jun, 2019

អ្នកវិទ្យាសាស្រ្តជឿថា ប្រសិនបើមនុស្សមានចិត្តរឹងមាំ គឺអាចត្រូវបានគេព្យាករណ៍ខ្ពស់ទៅលើភាពជោគជ័យ ជាងភាពឆ្លាតវៃ។ ហើយបន្ទាប់ពីអ្នកបានឃើញសញ្ញាទាំង 9 ខាងក្...

Tomnerb.Com - YouTube Channel