ចូលចិត្តទំនើប

គន្លឹះងាយៗទាំង 10 ក្នុងការសម្លឹងមើល ដើម្បីជួយដល់កែវភ្នែក ឱ្យកាន់តែល្អប្រសើរ

ដោយ: ភារុន 8 AM, Monday, 22 Apr, 2019

ជាគោលការណ៍ ប្រសិនបើអ្នកមិនប្រើប្រាស់សាច់ដុំណាមួយ នៃរាងកាយរបស់អ្នកនោះទេ កម្លាំងសាច់ដុំរបស់អ្នកគឺកាន់តែចុះខ្សោយ។ ដូចគ្នាផងដែរ សាច់ដុំភ្នែកក៏ដូចជាសាច់ដុំដទៃទៀតដែរ នៃរាងកាយរបស់អ្នកដែលចាំបាច់ត្រូវហ្វឹកហាត់ ដើម្បីរក្សាបាននូវកម្លាំងដ៏សកម្មរបស់សាច់ដុំភ្នែក ឱ្យនៅតែរឹងមាំជានិច្ច។ ម្យ៉ាងទៀតភ្នែករបស់អ្នក ក៏ជាបង្អួចសម្រាប់សម្លឹងមើលអ្វីៗទាំងអស់ នៅលើពិភពលោកនេះ ដូច្នេះវាពិតជាសំខាន់ណាស់ ដែលអ្នកត្រូវថែរក្សាកែវភ្នែករបស់អ្នក ឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន ដូចជា៖ គេងឱ្យបានគ្រប់គ្រាន់ និងផ្តល់ឱកាសឱ្យភ្នែកបានសម្រាក ខណៈពេលអ្នកកំពុងប្រើកុំព្យូទ័រ ដើម្បីថែរក្សាកែវភ្នែកមួយគូរនេះ ឱ្យនៅតែមានសុខភាពល្អប្រសើរជានិច្ច។ ដូច្នេះថ្ងៃនេះ ទំនើប ចង់លើកយកមកបង្ហាញប្រិយមិត្តអ្នកអានទាំងអស់ នូវគន្លឹះងាយៗចំនួន 10 ក្នុងការសម្លឹងមើល ដើម្បីថែរក្សាកែវភ្នែករបស់អ្នក ឱ្យមានសុខភាពល្អប្រសើរ៖
1. ជៀសវាងការសម្លឹងមើល នៅក្រោមពន្លឺថ្ងៃក្តៅខ្លាំង ហើយនឹងបិទភ្នែករបស់អ្នកនៅរាល់ 2-3នាទីម្តង ក្នុងរយៈពេល 2-3ម៉ោងម្តង។

2.
រូបភាពខាងក្រោមនេះ គឺជាលំហាត់ប្រាណដ៏មានប្រយោជន៍ចំនួន 16 ក្បាច់ ដែលអ្នកអាចអនុវត្តតាម ដើម្បីផ្តល់ឱ្យសាច់ដុំភ្នែករបស់អ្នកធ្វើការហាត់ប្រាណ។ សូមបញ្ជាក់ផងដែរថា អ្នកគួរអនុវត្តន៍ទៅតាមលំដាប់លំដោយរបស់វា។

3.
ថ្វីត្បិតភ្នែករបស់អ្នក តម្រូវឱ្យអ្នកពាក់វ៉ែនតា ទើបអាចមើលឃើញច្បាស់ក៏ដោយ ប៉ុន្តែសូមអ្នកព្យាយាមកាត់បន្ថយពេលវេលាមួយចំនួនក្នុងការមិនពាក់វ៉ែនតា តាមដែលអាចធ្វើបាន ដើម្បីអនុញ្ញាតឱ្យភ្នែករបស់អ្នក បានសម្រាក។

4.
ផ្តល់ការម៉ាស្សាដល់រង្វង់ភ្នែករបស់អ្នក ដោយធ្វើចលនាថ្នមៗ ដែលអ្នកអាចអនុវត្តទៅតាមរបៀបម៉ាស្សា ពីចំណុចទី 1 ដល់ចំណុចទី 6 ដូចនៅក្នុងរូបភាពខាងក្រោមនេះ។ ការប្រើម្រាមដៃកណ្តាល និងម្រាមដៃចង្អុលរបស់អ្នក ចុចសង្កត់នៅលើសាច់រង្វង់ភ្នែក នោះនឹងធ្វើឱ្យភ្នែករបស់អ្នកមានអារម្មណ៍ធូរស្រាល។ ម្យ៉ាងទៀត ការម៉ាស្សាបែបនេះ ក៏មិនមានផ្តល់ការឈឺចាប់អ្វីទាំងអស់ផងដែរ។

5.
នៅពេលអ្នកដើរលេងនៅខាងក្រៅ ដែលមានបរិយាកាសល្អៗ សូមអ្នកព្យាយាមសម្លឹងមើលឱ្យបានឆ្ងាយៗ។

6.
ញុំាទឹកការ៉ុត ឱ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន (បើបានរាល់ថ្ងៃកាន់តែប្រសើរ)។ បន្ថែមលើនេះ ប្រសិនបើអ្នកចង់ទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ អ្នកអាចបន្ថែមប្រេងអូលីវ ពីរ ឬបីតំណក់ចូលទៅក្នុងទឹកការ៉ុតនេះ។ ម្យ៉ាងទៀត ប្រេងអូលីវ មិនធ្វើឱ្យទឹកការ៉ុតខូចរសជាតិនោះទេ ហើយវានឹងជួយឱ្យកែវភ្នែករបស់អ្នកងាយស្រូបយកសារធាតុ ដែលផ្តល់សុខភាពល្អនៅក្នុងទឹកការ៉ុត បានកាន់តែមានប្រសិទ្ធភាពផងដែរ។

7.
ប្រសិនបើកែវភ្នែករបស់អ្នកត្រូវបានរលាក សូមអ្នកប្រើទឹកប្រទាលកន្ទុយក្រពើ ជំនួសឱ្យការប្រើថ្នាំភ្នែកទូទៅ។ ប៉ុន្តែមុននឹងធ្វើការព្យាបាលបែបធម្មជាតិនេះ សូមទៅពិគ្រោះជាមួយនឹងគ្រូពេទ្រភ្នែកជំនាញជាមុនសិន។

8.
នៅពេលភ្នែក អស់កម្លាំង ត្រូវលាងសម្អាតភ្នែកជាមួយនឹងទឹកក្តៅឧណ្ហៗ។

9.
សូមកុំព្យាយាមសម្លឹងមើល អេក្រង់កុំព្យូទ័រ ទរទស្សន៍ ឬ ស្មាតហ្វូន យ៉ាងហោចណាស់ 2 ម៉ោង នៅមុនពេលចូលគេង ។

10.
សូមសាកល្បងឱ្យភ្នែក ធ្វើលំហាត់ប្រាណបែប Trataka របស់ឥណ្ឌា ដើម្បីហ្វឹកហាត់សាច់ដុំភ្នែក ពីព្រោះការហាត់ប្រាណបែបនេះនឹងជួយឱ្យភ្នែក និងចិត្តរបស់អ្នកផ្តោតអារម្មណ៍បានល្អប្រសើរ។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើទឹកដោះគោ ធ្វើឱ្យកើតមុនមែនទេ?

ដោយ: ដួងច័ន្ទ 10 PM, Thursday, 26 Oct, 2017

បើសិនជាអ្នកមានបញ្ហាជាមួយមុន អ្នកពិតជាយល់ច្បាស់ពីផលវិបាករបស់វា ដែលអ្នកបានជួបប្រទះ ហើយអ្នកពិតជាចង់ស្វែងយល់ ពីមូលហេតុនៃការកើតមុន និងដំណោះស្រាយ។ខណៈពេលដ...

គ្រោះថ្នាក់ពីម្សៅប៊ីចេង ចំពោះអ្នកម្តាយមានគភ៌

ដោយ: រីកា 11 PM, Friday, 01 Apr, 2016

ស្ត្រី​ដែល​កំពុង​មានគភ៌ អាច​ត្រូវ​ប្រយ័ត្នប្រយែង​ ក្នុងការ​ទទួលទាន​អាហារ​ឱ្យបាន​ខ្លាំង​បន្តិច អាហារ​ដែល​មិនមាន​ប្រយោជន៍ ឬ​បើ​ទទួលទាន​ហើយ​កើតមាន​ផល​...

ធ្វើម៉េច បានជើងស្រស់ស្អាត ដូចគេ?

ដោយ: រីកា 9 PM, Tuesday, 22 Mar, 2016

មនុស្ស​មួយចំនួន​ មានការ​គិតទុក​ក្នុង​ចិត្ត​ថា ជើង​ជា​ផ្នែក​ខាងក្រោម​បំផុត ឬ​អាច​និយាយថា​ជា​ចំណុច​ចុងក្រោយ​គេ​ដែល​ត្រូវបានបុរសៗ មួយចំនួន​លួច​ពិនិត្យ...

គួរប្រើប្រាស់ទឹកម៉ាស៊ីន យ៉ាងដូចម្តេចខ្លះ?

ដោយ: ស. លីង 6 PM, Friday, 28 Apr, 2017

អ្នកនៅក្នុងទីក្រុង សុទ្ធតែប្រើប្រាស់ទឹកម៉ាស៊ីន។ ជាការពិតណាស់ ទឹកម៉ាស៊ីនត្រូវបានសម្លាប់ មេរោគ និងមានអនាម័យល្អ។ ប៉ុន្តែតើអ្នកធ្លាប់បាន សង្កេតមើលទេ? រ...

Tomnerb.Com - YouTube Channel