ចូលចិត្តទំនើប

គន្លឹះបំបាត់ឈឺក្បាល ដោយធម្មជាតិទាំង 10 ដែលអ្នកអាចធ្វើនៅផ្ទះបាន

ដោយ: ភារុន 10 AM, Wednesday, 09 Jan, 2019

ការឈឺក្បាលគឺជាបញ្ហាសុខភាពទូទៅមួយ ដែលស្ទើរតែគ្រប់មនុស្សពេញវ័យទាំងអស់តែងតែទទួលរងការឈឺចាប់ពីជម្ងឺនេះ។ វាអាចមានមូលហេតុជាច្រើន ដែលបណ្តាលឱ្យកើតមានការឈឺក្បាលរួមមាន៖ ការជក់បារី ផឹកស្រាហួសប្រមាណ ភាពតានតឹងអារម្មណ៍ (Stress) ច្រើនពេក ការខ្វះជាតិទឹកក្នុងរាងកាយ ភ្នែកហើម សកម្មភាពសរសៃប្រសាទមិនធម្មតា ហ្គិច-កជាដើម។ មិនថាហេតុផលអ្វីនោះទេ មនុស្សភាគច្រើនប្រើថ្នាំ ឬ ចាក់ថ្នាំដើម្បីបំបាត់ការឈឺក្បាល។ វាពិតមែនដែលការប្រើថ្នាំ អាចជួយបន្ធូរបន្ថយនូវការឈឺចាប់ ប៉ុន្តែហេតុអ្វីបានជាត្រូវតែពឹងផ្អែកទៅលើឱសថតែម្យ៉ាង បើអ្នកអាចប្រើវិធី ធម្មជាតិ ឬឱសថធម្មជាតិក៏អាចជួយបន្ធូរបន្ថយការឈឺចាប់បានដែរនោះ? ដូច្នេះសូមតាមដានជាមួយនឹង ទំនើប ទាំងអស់គ្នានូវវិធីសាស្រ្ត ក៏ដូចជាគ្រឿងផ្សំបែបធម្មជាតិ ដែលអាចជួយបំបាត់ការឈឺក្បាលនៅផ្ទះបាន មានដូចជា៖
1. ទឹកជីអង្កាម
ទឹកជីអង្កាម មានសារធាតុ Menthone និង Menthol ដែលជាសារធាតុសំខាន់ មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយបំបាត់ការឈឺក្បាល។ ការផ្សំដោយច្របាច់ ជីអង្កាមយកទឹក និងលាយជាមួយតែ ស្អំនៅលើថ្ងាសរបស់អ្នក សារធាតុដែលមាននៅក្នុងជីអង្កាមនឹងបញ្ចេញប្រសិទ្ធភាពជួយបន្ធូរបន្ថយការឈឺក្បាលភ្លាមៗ។

2. ខ្ញី
ខ្ញី ត្រូវបានគេទទួលស្គាល់ថាជាឱសថធម្មជាតិជួយកាត់បន្ថយការរលាកសរសៃខួរក្បាល ដូច្នេះខ្ញី ក៏អាចជួយអ្នកបំបាត់ការឈឺក្បាលផងដែរ។ អ្នកអាចលាយម៉្សៅខ្ញីមួយស្លាបព្រា និងទឹកពីរស្លាបព្រា ឱ្យទៅជាល្បាយ រួចយកមកស្អំនៅលើថ្ងាសរបស់អ្នក ហើយទុករយៈពេល 2-3 នាទី អ្នកនឹងបាត់ឈឺក្បាលជាក់ជាមិនខាន។

3. ស្លឹកជី វង
ស្លឹកជី វង គឺជាប្រសិទ្ធភាពខ្ពស់ក្នុងការជួយសម្រួលសាច់ដុំ ប្រសិនបើអ្នកឈឺក្បាល ក៏បណ្តាលឱ្យសាច់ដុំរបស់អ្នកមានភាពតឹងណែន ដូច្នេះ ស្លឹកជី វង គឺពិតជាប្រយោជន៍ដើម្បីជួយបំបាត់ការឈឺក្បាល។ អ្នកគ្រាន់តែដាក់ ស្លឹកជី វង នៅក្នុងទឹកដាំពុះមួយពែង ទុកចោល 5 នាទី រួចហើយផឹកជាការស្រេច។ ប៉ុន្តែបើចង់បន្ថែមរសជាតិរបស់វាឱ្យកាន់តែឆ្ងាញ់ អ្នកអាចបន្ថែមទឹកឃ្មុំ ឬទឹកតែក៏បាន។

4. ប្រេង ជីអង្កាម
ប្រេងនេះសម្បូរទៅដោយសារធាតុ Menthol ដែលអាចជួយបើកសរសៃឈាមខួរក្បាល ដែលកំពុងរាំងស្ទះ នេះជាកត្តាដែលជួយបំបាត់ការឈឺក្បាលដ៏មានប្រសិទ្ធភាពខ្ពស់ ហើយវាថែមទាំងមានឥទ្ធិពលជួយធ្វើឱ្យអារម្មណ៍ស្ងប់ផងដែរ។

5. Ice pack (ទឹកកក កញ្ចប់)
ប្រើ Ice pack គឺជាវិធីសាស្រ្តដ៏សាមញ្ញមួយក្នុងការព្យាលបាលការឈឺក្បាលនៅផ្ទះ។ ភាពត្រជាក់ពីទឹកកក អាចជួយបន្ធូរការឈឺចាប់ និងមានប្រសិទ្ធភាពខ្ពស់ចំពោះការឈឺក្បាលប្រកាំង។ អ្នកគ្រាន់តែស្អំ Ice pack លើថ្ងាសប្រហែល 5នាទីគឺជាការស្រេច។

6. ប្រេង ផ្កាឡាវេនឌ័រ
អ្នកគ្រាន់តែម៉ាស្សា ជាមួយនឹងប្រេងផ្កាឡាវេនឌ័រនៅលើថ្ងាស អ្នកនឹងមានអារម្មណ៍ធូរស្រាលពីភាពតានតឹងនៃការឈឺក្បាលភ្លាមៗ។ តាមរយៈការស្រាវជ្រាវ បានឱ្យដឹងថាប្រេងផ្កាឡាវេនឌ័រ អាចជួយធ្វើឱ្យធូរស្បើយពីរោគសញ្ញាឈឺក្បាលប្រកាំងផងដែរ។

7. Cloves (ផ្កា ក្លាំពូ)
Cloves ត្រូវបានគេស្គាល់ថាជាឱសថធម្មជាតិ ជួយបន្ថយការឈឺចាប់ ព្យាបាលជម្ងឺគ្រុន និងបំបាត់ការឈឺក្បាលផងដែរ។ដូច្នេះប្រសិនបើមានរុក្ខជាតិផ្កានេះនៅក្នុងផ្ទះពិតជាល្អប្រសើរ។ អ្នកគ្រាន់តែបុកស្លឹករបស់វាឱ្យក្លាយទៅជាម៉្សៅ រួចដាក់ម៉្សៅវានៅក្នុងក្រណាត់សំណាញ់ ហើយយកវាមកហិត អ្នកនឹងមានអារម្មណ៍ធូរស្រាលពីការឈឺក្បាលភា្លមៗ។

8. រុក្ខជាតិ Rosemary
ប្រេងរុក្ខជាតិ Rosemary មានសារជាតិអាស៊ីត Rosmarinic ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងកាត់បន្ថយការឈឺក្បាល។ អ្នកគ្រាន់តែយកប្រេងរុក្ខជាតិនេះទៅម៉ាស្សាថ្មមៗនៅលើថ្ងាសរបស់អ្នកប្រហែល 2-3នាទី ជាការស្រេច ឬក៏ អ្នកអាចយកវាមកធ្វើជាគ្រឿងផ្សំសម្រាប់ធ្វើម្ហូបក៏បាន។

9. ផ្លែប៉ោម
ផ្លែប៉ោម មានគុណសម្បត្តិ ដែលជួយរក្សានូវតុល្យភាពជាតិអាល់កាឡាំង និងជាតិអាស៊ីតនៅក្នុងខ្លួនរបស់អ្នក ហើយផ្លែប៉ោមក៏ជួយកាត់បន្ថយការឈឺក្បាលផងដែរ។
10. វិធីម៉ាស្សា Acupressure
វិធីម៉ាស្សានេះមានច្រើនរបៀប ឧទាហរណ៍៖ អ្នកគ្រាន់តែយកម្រាមដៃ ទៅចុចត្រង់ចំណុចខ្ពស់បំផុតនៃសាច់ដុំ ចន្លោះពីមេដៃ និងចង្អុលដៃនៅដៃម្ខាងទៀត ចុចទុករយៈពេលប្រហែល 1-2នាទី អ្នកនឹងមានអារម្មណ៍ថាមានភាពធូរស្រាលពីការឈឺក្បាល ។ ហើយក៏មានវិធីចុចដោយប្រើម្រាមដៃផ្សេងទៀត ដែលអ្នកអាចអុនវត្តន៍តាមសៀវភៅ ឬមើលរបៀបម៉ាស្សានេះតាមរយៈអ៊ីនធឺណិត។ ប៉ុន្តែសម្រាប់ស្រ្តីមានផ្ទៃពោះ មិនត្រូវបានអនុញ្ញាតឱ្យប្រើវិធីម៉ាស្សាបែបនេះឡើយ។

ប្រភព: wonderslist ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អាហារ ដែលពុំចាំបាច់ ដាក់ក្នុងទូរទឹកកក

ដោយ: ដួងច័ន្ទ 7 PM, Friday, 22 Dec, 2017

ក្នុងអំឡុងពេលឈប់សម្រាក ឬពេលបុណ្យទាន ទូរទឹកកករបស់អ្នកតែងតែពេញទៅដោយអាហារមែនទេ? ទំនើប ទើបនឹងរកឃើញអត្ថបទថ្មីមួយដែលបង្ហាញថា អាហារមួយចំនួនពុំចាំបាច់ដាក់ន...

វិធីបំបាត់អាការៈឈឺក្បាល ក្នុងពេល ៥នាទី ដោយពុំចាំបាច់ប្រើថ្នាំ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 22 Apr, 2017

នៅពេលអ្នកមានអាការៈឈឺក្បាល ហើយថ្នាំដែលអ្នកត្រូវការមិនមាននៅជាប់ខ្លួនអ្នក ស្ថានភាពនេះ ហាក់ដូចជាពិបាកខ្លាំងណាស់។ ប៉ុន្តែយើងមានវិធីដោះស្រាយ។ មានវិធីសាស្...

តើគួរយកកុមារតូចៗ ទៅជួបគ្រូពេទ្រធ្មេញ នៅពេលណាល្អ?

ដោយ: ភារុន 5 PM, Wednesday, 10 Apr, 2019

តើកុមារតូចៗ គួរតែជួបជាមួយគ្រូពេទ្រធ្មេញជាលើកដំបូង នៅពេលណាល្អ? សំណួរនេះតែងកើតមាននៅក្នុងចិត្តរបស់ឪពុកម្តាយគ្រប់រូបជានិច្ច។ ជាធម្មតា ឪពុកម្តាយគ្រប់រូប...

រូបមន្តធ្វើភេសជ្ជៈ លាងសម្អាតពោះវៀន និងសម្រកទម្ងន់ ជាមួយតែបៃតង

ដោយ: ដួងច័ន្ទ 7 PM, Saturday, 10 Jun, 2017

ភេសជ្ជៈ សម្រាប់លាងសម្អាតពោះវៀន នាពេលបច្ចុប្បន្ន កំពុងមានភាពពេញនិយមខ្លាំង និងជាវិធីសាស្រ្តងាយស្រួល ក្នុងការរក្សាលំនឹងជាតិទឹក រួមផ្សំជាមួយការទទួលបានគ...

Tomnerb.Com - YouTube Channel