ចូលចិត្តទំនើប

10 រោគសញ្ញា ដែលបញ្ជាក់ថារាងកាយរបស់អ្នក កំពុងលិចលង់ដោយសារធាតុពុល

ដោយ: ភារុន 10 AM, Tuesday, 14 May, 2019

សារធាតុគីមីពុល មានវត្តមាននៅគ្រប់ទីកន្លែង និងនៅជុំវិញខ្លួនយើង សូម្បីតែនៅក្នុងខ្យល់ដែលយើងកំពុងដកដង្ហើម ឬក៏នៅក្នុងទឹកដែលយើងកំពុងផឹករាល់ថ្ងៃ ឬក៏នៅក្នុងម្ហូបអាហារដែលយើងកំពុងញុំារាល់ថ្ងៃ ឬ សូម្បីតែស្មាតហ្វូនដែលអ្នកពេញចិត្ត ក៏ផ្ទុកទៅដោយបាក់តេរីតរាប់លានរាប់សែនប្រភេទដែរ ដែលបណ្តាលឱ្យរាងកាយរបស់អ្នកមានជម្ងឺបាន។ សារធាតុពុល ក៏ត្រូវបានប្រមូលផ្តុំនៅក្នុងខ្លួនរបស់យើងម្នាក់ៗបន្តិចម្តងៗជារៀងរាល់ថ្ងៃ ប្រសិនបើវាឡើងដល់កម្រិតខ្ពស់បំផុត វាក៏នឹងធ្វើឱ្យយើងមានជម្ងឺធ្ងន់ធ្ងរ ដែលពិបាកនឹងធ្វើការព្យាបាលផងដែរ។ ដើម្បីជួយឱ្យប្រិយមិត្តអ្នកអានដឹងថា នៅក្នុងរាងកាយរបស់អ្នកកំពុងលិចលង់ ដោយសារធាតុពុល ទំនើប ក៏បានប្រមែប្រមូលនូវរោគសញ្ញាចំនួន 10 ដែលបញ្ជាក់ថារាងកាយរបស់អ្នក កំពុងស្ថិតនៅក្នុងស្ថានភាព ពោរពេញទៅដោយសារធាតុគីមីពុល ដែលមាននៅក្នុងអត្ថបទខាងក្រោមនេះ៖
1. ទល់លាមក
ខណៈពេលអ្នកញុំាអាហារមិនត្រឹមត្រូវ ដែលត្រូវបានគេប្រើប្រាស់ ដោយចៃដន្យនូវសារធាតុគីមីជាច្រើនប្រភេទ ដែលភ្ជាប់មកជាមួយ ដូចជា សារធាតុរក្សារសជាតិ គុណភាព និងការបន្ថែមពណ៌សិប្បនិម្មិត…ជាដើម អ្នកប្រាកដជាមានការទល់លាមក ឬ រាគរូស… ជាក់ជាមិនខាន។ ជាធម្មតា ពោះវៀនរបស់អ្នកត្រូវបានទទួលភារកិច្ចក្នុងការរំលាយអាហរ ដូច្នេះវាក៏ត្រូវប្រឈមនឹងសារធាតុគីមីពុលទាំងនេះ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏បណ្តាលឱ្យសារធាតុពុលទាំងនេះកើនឡើងខ្ពស់ ដែលធ្វើឱ្យអ្នកបញ្ចេញរោគសញ្ញា ដូចជា ឈឺក្រពះ និងទល់លាមក។

2. ឈឺក្បាលតិចៗ (ហាក់បីដូចជា ខួរក្បាលកំពុងស្ថិតនៅក្នុងភាពអ័ព្ទអួរ)
ប្រសិនបើអ្នកមានអារម្មណ៍វិលមុខ ភាន់ច្រឡំ និងមិនអាចផ្តោតអារម្មណ៍នៅពេលព្រឹក បន្ទាប់ពីអ្នកបានគេងលក់ស្កប់ពេញមួយយប់ក្តី នោះមានន័យថារាងកាយរបស់អ្នក កំពុងផ្ទុកទៅដោយសារធាតុពុលបង្កគ្រោះថ្នាក់ មានកម្រិតខ្ពស់ហើយ ដែលសារធាតុពុលទាំងនេះ បានទៅវាយលុកដល់ខួរក្បាលរបស់អ្នក ដែលបណ្តាលឱ្យអ្នកមានអាការៈឈឺក្បាលតិចៗ និងមានប្រតិកម្មជាបន្តបន្ទាប់ផ្សេងទៀត។ ម្យ៉ាងទៀត សារធាតុពុលកម្រិតខ្ពស់ទាំងនេះ ក៏បានទៅកម្ងួតវីតាមីន និងសារធាតុរ៉ែ សំខាន់ៗ ដែលរាងកាយរបស់អ្នកត្រូវការជាចាំបាច់ ដើម្បីបំប៉នខួរក្បាល។

3. មានក្លិនអាក្រក់ចេញពីខ្លួន
ទោះបីជា អ្នកងូតសម្អាតខ្លួន និងបាញ់ទឹកអប់ជារៀងរាល់ព្រឹកក្តី ក៏ខ្លួនរបស់អ្នកនៅតែបញ្ចេញក្លិនអាក្រក់មកខាងក្រៅ នេះគឺមកពីនៅក្នុងរាងកាយរបស់អ្នកពោរពេញទៅដោយសារធាតុពុល ទើបធ្វើឱ្យអ្នកបែកញើសចេញមក មានក្លិនអាក្រក់បែបនេះ។
4. សាច់ដុំ និងសន្លាក់របស់អ្នក ចាប់ផ្តើមចុះខ្សោយ
ប្រសិនបើអ្នកមិនបានរុញខ្លួនឯងឱ្យខំប្រឹងប្រែងហាត់ Gym ឬក៏ ធ្វើការងារដោយប្រើកម្លាំងកាយ ឱ្យហត់នឿយពេកនោះទេ ប៉ុន្តែអ្នកនៅតែមានការឈឺចាប់សាច់ដុំ និងសន្លាក់ នេះគឺបណ្តាលមកពីសារធាតុពុល នៅក្នុងខ្លួនរបស់អ្នកច្រើនជ្រុលពេក។

5. ស្នាមជាំថ្មី លេចឡើងនៅលើស្បែក
ស្បែក គឺជាសរីរាង្គដ៏ធំបំផុត នៅលើរាងកាយរបស់អ្នក ហើយជារឿយៗត្រូវបានប៉ះពាល់ ទៅនឹងសារធាតុពុលមុនគេ។ ដូចគ្នាផងដែរ ផលិតផលសាប៊ូកក់សក់ សាប៊ូអប់សក់ សាប៊ូ និងឡេ…ដែលអ្នកបានប្រើរាល់ថ្ងៃ សុទ្ធតែមានផ្ទុកសារធាតុគីមី ដែលបង្កគ្រោះថ្នាក់ផងដែរ។ ជាទូទៅ ការប៉ះពាល់ទៅនឹងសារធាតុគីមីពុលច្រើន អាចនាំឱ្យអ្នកមានរោគសញ្ញាដូចជា កើតមុន កន្ទួលក្រហម និងជម្ងឺស្បែកផ្សេងៗ។

6. ពិបាកក្នុង ការគេងឱ្យលក់
ម្យ៉ាងវិញទៀត ការកើនឡើងនៃសារធាតុពុល ក៏ធ្វើឱ្យអ្នកមានអារម្មណ៍ថាអស់កម្លាំង ហើយក៏ធ្វើឱ្យអ្នកមានបញ្ហា ក្នុងការគេងលក់។ កម្រិតសារធាតុពុលខ្ពស់នៅក្នុងខ្លួន អាចបណ្តាលឱ្យកម្រិតអ័រម៉ូន Cortisol ដែលគ្រប់គ្រងទៅលើការគេងរបស់អ្នកវិវត្តន៍ទៅរកភាពអវិជ្ជមាន ដែលអាចប៉ះពាល់ដល់ការគេងលក់របស់អ្នក។ ការគេងមិនលក់ ក៏បណ្តាលឱ្យមនុស្សមានបញ្ហាសុខភាព ដូច្នេះ ប្រសិនបើអ្នកកត់សម្គាល់ឃើញថា អ្នកមានការលំបាកក្នុងការគេង អ្នកគួរទៅពិគ្រោះយោបាល់ជាមួយនឹងគ្រូពេទ្រជំនាញភ្លាមៗ។

7. កាន់តែឡើងទម្ងន់ ខុសធម្មតា
បើទោះបីជា អ្នកខំប្រឹងប្រែងហាត់ Gym យ៉ាងណា ក៏អ្នកនៅតែបន្តឡើងទម្ងន់ជានិច្ច ដូច្នេះអ្នកច្បាស់ជាឆ្ងល់ហើយ។ ប៉ុន្តែកុំឆ្ងល់ ពីព្រោះវាប្រាកដជាមានអ្វីខុសឆ្គង ជាមួយនឹងអ័រម៉ូនរបស់អ្នកហើយ នោះទំនងដូចជាមកពីកម្រិតសារធាតុពុលខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កម្រិតអ័រម៉ូនមួយចំនួននៅក្នុងរាងកាយរបស់អ្នក ដែលអ័រម៉ូនទាំងនេះទទួលខុសត្រូវចំពោះការថែរក្សាទម្ងន់របស់អ្នក។ ដូច្នេះការផ្លាស់ប្តូររបបអាហារ ដែលមានសុខភាពល្អ នឹងអាចជួយបំបាត់សារធាតុពុលនៅក្នុងខ្លួនអ្នកបាន។

8. ក្លិនមាត់អាក្រក់
ក្លិនមាត់អាក្រក់ គឺជារោគសញ្ញាធម្មតានៃបញ្ហាប្រព័ន្ធរំលាយអាហារ។ ជាទូទៅ វាតែងកើតឡើងនៅពេល ដែលប្រព័ន្ធរំលាយអាហាររបស់អ្នក មានការលំបាកក្នុងការរំលាយអាហារខណៈពេលអ្នកកំពុងញុំាអាហារ។ ប៉ុន្តែបញ្ហាប្រព័ន្ធរំលាយអាហារ ក៏អាចកើតមានផងដែរ នៅពេលថ្លើមរបស់អ្នកកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងសារធាតុពុល ដើម្បីលាងសម្អាតជាតិពុលចេញពីរាងកាយរបស់អ្នក។

9. ក្រចកមេជើងរបស់អ្នក ពុកផុយ និងមិនស្អាត
បើកាលណារាងកាយរបស់អ្នក មានផ្ទុកទៅដោយសារធាតុពុលច្រើនពេក នោះនឹងធ្វើឱ្យក្រចករបស់អ្នកពុកផុយ ជាពិសេសក្រចកមេជើងតែម្តង។ ប្រសិនបើអ្នកកត់សម្គាល់ឃើញថា ក្រចកមេជើងរបស់អ្នកចាប់ផ្តើមពុកផុយ និងមិនស្អាត ដូច្នេះអ្នកគួរទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្រជំនាញភា្លមៗ។

10. ឆាប់ជ្រុះសក់ និងជ្រុះច្រើនជាងមុន
ការជ្រុះសក់ មិនមែនជារោគសញ្ញានៃការផ្ទុកសារធាតុពុលលើសលប់នោះទេ ប៉ុន្តែវាក៏អាចទៅរួច ដែលវាបណ្តាលមកពីការទទួលសារធាតុពុលជារៀងរាល់ថ្ងៃដែរ។ ហើយវាក៏ទំនងជាមកពីសកម្មភាពនៃសារធាតុពុលដ៏អាក្រក់ដូចជា សារធាតុអាសេទិច ជាតិសំណ និងសារធាតុគីមី Thallium (ត្រូវបានគេរកឃើញនៅក្នុងផ្សែងបារី) នៅក្នុងចំណោមសារធាតុគីមីផ្សេងៗ ទៀត។ ដូច្នេះ ខណៈពេលអ្នកជ្រុះសក់ច្រើន សូមកុំព្រងើយកន្តើយឱ្យសោះ ត្រូវប្រញាប់ទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្រជំនាញភ្លាមៗ។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

បើក្មេងតូចៗចូលចិត្តធ្វើសកម្មភាពច្រើន នឹងជួយបង្កើនអតិសុខុមប្រាណល្អៗនៅក្នុងពោះវៀននៅពេលពេញវ័យ

ដោយ: ភារុន 9 AM, Monday, 21 Jan, 2019

យោងទៅតាមរបាយការណ៍សុខភាពរបស់បរទេសមួយ បានបង្ហាញថា សកម្មភាពរបស់ក្មេងតូចៗអាចមានឥទ្ធិពលទៅលើតុល្យភាពបាក់តេរីពោះវៀន (អតិសុខុមប្រាណ) របស់ពួកគេម្នាក់ៗ នៅពេល...

តើមានផលប៉ះពាល់អ្វីខ្លះ បើអ្នកម្តាយប្រើទឹកដោះគោម្សៅ ជំនួសទឹកដោះម្តាយ?

ដោយ: ភារុន 9 AM, Tuesday, 08 Jan, 2019

នាពេលបច្ចុប្បន្នយើងសង្កេតឃើញថាដោយផ្អែកលើសង្គមទំនើបជឿនលឿន ស្រ្តីក្មេងៗមួយភាគធំក្រោយពេលសម្រាលកូនរួច ច្រើនឱ្យកូនរបស់ពួកគេបៅទឹកដោះគោម៉្សៅច្រើនជាងទឹកដោះ...

គន្លឹះ និងល្បិច 8យ៉ាង ធ្វើឱ្យរោមភ្នែកក្រាស់វែង

ដោយ: រីកា 10 PM, Saturday, 05 Sep, 2015

ប្រសិនបើមាន​មនុស្សពីរនាក់ មកឈរឱ្យអ្នកជ្រើសរើស ហើយពួកគេសុទ្ធសឹងជាមនុស្ស ដែលមានសមត្ថភាព​និងមាន​គុណ​សម្បត្តិដូចគ្នា ខុសគ្នាត្រង់ថាម្នាក់ស្អាត និងម្នាក...

វិធី 5យ៉ាង ឆ្ពោះទៅរកសុខភាពល្អ ខណៈមានគភ៌

ដោយ: វិរីយា៉ 8 PM, Monday, 03 Aug, 2015

រឿងនៃការមានសុខភាពល្អនេះ គឺពិតជារឿងមួយចាំបាច់ណាស់ សម្រាប់ស្រ្តីមានគភ៌ ព្រោះមានន័យថា នៅ​ពេល​អ្នកម្តាយ​មានសុខភាពល្អ រឹងមាំហើយនោះ ជីវិតតូចមួយនៅក្នុងផ្ទ...

Tomnerb.Com - YouTube Channel