ចូលចិត្តទំនើប

អាហារ 10 មុខ ទំនងជាអ្នកកំពុងញុំាខុសវិធី គ្រប់ពេលវេលាហើយ!

ដោយ: ចរិយា 9 AM, Wednesday, 18 Sep, 2019

ថ្ងៃនេះ កាន់តែពិសេសជាងពេលមុនៗ! យើងនឹងណែនាំជូនប្រិយមិត្តអ្នកអាននូវអាហារចំនួន 10 មុខ ទំនងជាអ្នកកំពុងញុំាខុសវិធី គ្រប់ពេលហើយ។ ជាធម្មតា ការយកចិត្តទុកដាក់របស់យើងម្នាក់ៗ ទៅលើគុណភាពនៃអាហារ គឺជារឿងដ៏សំខាន់ប៉ុន្តែយើងម្នាក់ៗក៏ទំនងជានៅតែមានទំនោរមើលស្រាល និងព្រងើយកន្តើយទៅលើរបៀបនៃការញុំាអាហារមួយចំនួនទៅវិញ។ តោះ! មកតាមដានជាមួយនឹងយើង នៅក្នុងអត្ថបទខាងក្រោមនេះ ស្តីអំពីអាហារទាំង 10 ដែលអ្នកទំនងជាញុំាខុសវិធី៖
1. ផ្លែ Kiwi
ផ្លែ Kiwi មានផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់, ជាពិសេស ជាតិសរសៃ, ជាតិ Folate និងវីតាមីន E…ជាដើម។ ដូច្នេះ ការទទួលទានផ្លែ Kiwi ទាំងសម្បកគឺល្អបំផុតសម្រាប់រាងកាយរបស់មនុស្ស។ ប៉ុន្តែ មនុស្សភាគច្រើនមិនសូវញុំាផ្លែ Kiwi ទាំងសម្បកទេ ដូច្នេះ ពួកគេមិនអាចទទួលបានសារជាតិបំប៉នគ្រប់គ្រាន់ពីផ្លែ Kiwi នោះទេ។

2. ផ្លែប៉េងប៉ោះ
ផ្លែប៉េងប៉ោះ ស្ថិតក្នុងចំណោមអាហារដែលត្រូវតែទទួលទានឆ្អិន ដើម្បីឱ្យអ្នកអាចទទួលបានអត្ថប្រយោជន៍ពេញលេញពីសារធាតុចិញ្ចឹមនៅក្នុងផ្លែប៉េងប៉ោះ។

3. តែខ្មៅ
តែខ្មៅ គឺជាភេសជ្ជៈមួយប្រភេទ ដែលត្រូវបានគេទទួលទានច្រើនបំផុត ប៉ុន្តែសូមប្រយ័ត្នកុំលាយតែខ្មៅជាមួយនឹងទឹកដោះគោ។ ផលិតផលទឹកដោះគោ នឹងអាចប៉ះពាល់ប្រសិទ្ធភាពនៃសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងតែខ្មៅ។ ម្យ៉ាងទៀត ផលិតផទឹកដោះគោក៏រាំរាំងអត្ថប្រយោជន៍នៃតែខ្មៅ ដែលជួយសម្រួលដល់សរសៃឈាមបេះដូងផងដែរ។ លើសពីនេះ ប្រូតេអ៊ីនទឹកដោះគោក៏ធ្វើឱ្យសារធាតុចិញ្ចឹមនៅក្នុងតែខ្មៅ ពិបាកបញ្ចេញទៅក្នុងសារពាង្គកាយរបស់មនុស្ស។

4. ផ្លែស្ត្រប៊ឺរី
ផ្លែស្រ្តប៊ឺរី សម្បូរទៅដោយជាតិសរសៃនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនសេ ដែលរាងកាយមនុស្សត្រូវការជាចាំបាច់ផងដែរ។ ប្រសិនបើ អ្នកកាត់ផ្លែស្ត្រប៊ឺរី នឹងបណ្តាលឱ្យសារធាតុចិញ្ចឹមទាំងនេះបាត់បង់យ៉ាងងាយ ដូច្នេះ អ្នកគួរតែញុំាផ្លែស្ត្រប៊ឺរីទាំងមូល។

5. ផ្កាខាត់ណាពណ៌ខៀវ ឬ Broccoli
Broccoli គឺជាបន្លែមួយប្រភេទ ដែលត្រូវបានគេណែនាំឱ្យញុំាទាំងឆៅ ឬ ស្រុះ។ ជាការពិត មនុស្សភាគច្រើនចូលចិត្តញុំា Broccoli ដោយឆា ឬ ស្ងោរ ប៉ុន្តែអ្នកមានដឹងទេថា ធ្វើបែបនេះនឹងធ្វើឱ្យវីតាមីនសេ, ជាតិក្លរ៉ូភីល, សារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងជំងឺមហារីក បាត់បង់ទាំងអស់។

6. សណ្តែកសៀង
ប្រសិនបើ អ្នករក្សាសណ្តែកសៀងឱ្យស្ងួត សមាសធាតុប្រឆាំងអុកស៊ីតកម្ម ដែលត្រូវបានគេហៅថា «Phytate» នៅក្នុងសណ្តែកសៀង នឹងត្រូវបាត់បង់ប្រសិទ្ធភាព ហើយសមាសធាតុនេះក៏ផ្សារភ្ជាប់ទៅនឹងវីតាមីន និងសារធាតុរ៉ែ នៅក្នុងសណ្តែកសៀងផងដែរ។ យកល្អ អ្នកគួរត្រាំសណ្តែកសៀងពេញមួយយប់សិន មុននឹងយកវាមកចម្អិន។

7. ខ្ទឹមស
ខ្ទឹមស មានផ្ទុកសារជាតិ Allicin ដែលជាប្រភេទអង់ស៊ីម Antitumor ដែលជួយបង្កើនកម្លាំង ប្រសិនបើវាបានប៉ះខ្យល់អាកាស ដូច្នេះ ខ្ទឹមសគួរតែត្រូវបានចិញ្ចាំឱ្យល្អិតសិន មុននឹងយកទៅដាក់ចូល ក្នុងមុខម្ហូបផ្សេងៗ។ វិធីនេះ នឹងជួយធ្វើឱ្យខ្ទឹមស ផ្តល់អត្ថប្រយោជន៍ដល់រាងកាយរបស់មនុស្ស ដ៏មិនគួរឱ្យជឿ។

8. ទឹកដោះគោយ៉ាអួរ
សារធាតុចិញ្ចឹម ដែលត្រូវបានរកឃើញនៅស្រទាប់ខាងលើបង្អស់នៃទឹកដោះគោយ៉ាអួរ គឺមានផ្ទុកជាតិប្រូតេអ៊ីន និងវីតាមីន B12។ ភាគច្រើន ស្រទាប់ខាងលើបង្អស់នេះតែងជាប់នៅនឹងគម្របនៃទឹកដោះគោយ៉ាអួរ ដូច្នេះ អ្នកមិនគួរបោះចោលនូវគម្របរបស់វានោះទេ ដើម្បីទទួលបាននូវសារធាតុចិញ្ចឹមទាំងនេះ។

9. ផ្លែ ត្រសក់
ជាការប្រសើរ ប្រសិនបើញុំាត្រសក់ទាំងសម្បក ពីព្រោះវាមានផ្ទុកជាតិសរសៃខ្ពស់។ ប៉ុន្តែ ប្រសិនបើអ្នកមិនប្រាកដពីប្រភពដើមនៃបន្លែត្រសក់នេះទេ អ្នកគួរលាងសម្អាតឱ្យបានហ្មត់ចត់ ឬក៏ ចាំបាច់ត្រូវចិតសម្បកចេញ ដើម្បីជៀសវាងការទទួលទានថ្នាំសម្លាប់សត្វល្អិត ឬ បាក់តេរី។

10. ស៊ូស៊ី
មនុស្សភាគច្រើនចូលចិត្តញុំាស៊ូស៊ីក្នុងរបៀបដែលខុស។ ការញុំាស៊ូស៊ី ត្រូវបានគេណែនាំឱ្យញុំាដោយប្រើដៃ មិនមែនប្រើចង្កឹះ ហើយអ្នកមិនគួរជ្រលក់បាយទៅក្នុងទឹកស៊ីអីវឡើយ អ្នកគួរជ្រលក់សាច់ត្រីទៅក្នុងទឹកស៊ីអីវវិញ ទើបជាការប្រសើរ។ លើសពីនេះ អ្នកមិនគួរលាយខ្ញី និងវ៉ាសាប៊ីទៅក្នុងទឹកស៊ីអីវផ្ទាល់ផងដែរ ពីព្រោះការដាក់ខ្ញីនៅដាច់ដោយឡែកពីទឹកស៊ីអីវ គឺដើម្បីអនុញ្ញាតឱ្យរសជាតិរបស់ខ្ញីជួយបំបាត់ក្លិនទឹកស៊ីអីវ ខណៈពេលដែលអ្នកញុំាស៊ូស៊ី។ ម្យ៉ាងទៀត សម្រាប់វ៉ាសាប៊ី អ្នកគួរបន្ថែមបន្តិចបន្តួចនៅលើសាច់ត្រីផ្ទាល់ មុននឹងស៊ូស៊ីមកទទួលទាន៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើអ្នកដឹងទេថា ពេលណាដែលមិនគួរ ហាត់ប្រាណ?

ដោយ: ស៊ីវងីម 7 PM, Monday, 13 Jul, 2015

ការហាត់ប្រាណ នឹងធ្វើឱ្យសុខភាពរឹងមាំឡើង ទាំងរាងកាយ ទាំងផ្លូវចិត្ត អ្នកដែលហាត់ប្រាណ ជាប់ជា​ប្រចាំនឹង​យល់​ច្បាស់នូវការពិត ក្នុងចំណុចនេះយ៉ាងច្បាស់លាស់។...

គួរដឹង! វិធី 4 យ៉ាង ដើម្បីបំបាត់ការទល់លាមក ក្នុងរយៈពេលដ៏ខ្លី

ដោយ: ចរិយា 9 AM, Friday, 20 Sep, 2019

ការទល់លាមក ទោះបីជាវាមិនជាជំងឺធ្ងន់ធ្ងរ ប៉ុន្តែប្រសិនបើអ្នកទល់លាមក អ្នកច្បាស់ជាមានអារម្មណ៍ធុញថប់ខ្លាំង។ ហើយវាតែងកើតឡើង ដោយសារតែអ្នកមិនសូវញុំាអាហារ ដ...

ទម្លាប់ 7 យ៉ាង «មានសុខភាពល្អ» របស់កូនៗរបស់អ្នក ត្រូវបញ្ឈប់ ដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់ខ្លួនឯង

ដោយ: ចរិយា 9 AM, Thursday, 15 Aug, 2019

សកម្មភាព និងទម្លាប់ប្រចាំថ្ងៃរបស់យើង ភាគច្រើនកើតចេញពីវ័យកុមារភាពរបស់យើង។ ឪពុកម្តាយរបស់អ្នកប្រាកដជាបង្រៀនអ្នកពីអ្វីៗគ្រប់យ៉ាង ដូច្នេះអ្នកក៏ចង់បង្រៀន...

រូបមន្តធ្វើភេសជ្ជៈ លាងសម្អាតពោះវៀន និងសម្រកទម្ងន់ ជាមួយតែបៃតង

ដោយ: ដួងច័ន្ទ 7 PM, Saturday, 10 Jun, 2017

ភេសជ្ជៈ សម្រាប់លាងសម្អាតពោះវៀន នាពេលបច្ចុប្បន្ន កំពុងមានភាពពេញនិយមខ្លាំង និងជាវិធីសាស្រ្តងាយស្រួល ក្នុងការរក្សាលំនឹងជាតិទឹក រួមផ្សំជាមួយការទទួលបានគ...

Tomnerb.Com - YouTube Channel