ចូលចិត្តទំនើប

អាហារ 10 ប្រភេទ គួរជៀសវាងញុំា នៅពេលអ្នកពោះទទេ ប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពល្អ!

ដោយ: ភារុន 9 AM, Friday, 12 Apr, 2019

នៅពេលដែលអ្នកឃ្លាន ឬពោះទទេ រឿងដំបូងដែលអ្នកត្រូវធ្វើគឺ ស្វែងរកអាហារអ្វីមួយមកញុំា ដើម្បីបំពេញក្រពះ។ ប៉ុន្តែគ្រប់អាហារទាំងអស់មិនសុទ្ធតែ អ្នកអាចញុំាបានទេ នៅពេលពោះទទេ គឺវាក៏នៅតែមានអាហារមួយចំនួន ដែលផ្តល់ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក្រពះ-ពោះវៀនរបស់អ្នក ខណៈពេលពោះទទេ ឬមិនទាន់ញុំាអ្វីសោះនោះ ហើយក៏បង្កជាបញ្ហា ផ្សេងៗដល់សុខភាពរបស់អ្នកបានផងដែរ។ ខាងក្រោមនេះ វិបសាយរបស់យើង បានប្រមែប្រមូលនូវព័ត៌មានផ្សេងៗ ដែលទាក់ទងទៅនឹងអាហារសុខភាពចំនួន 10 ប្រភេទ ប៉ុន្តែអាហារទាំងនេះ មិនសក្តិសមសម្រាប់ញុំានៅពេលពោះទទេ ឬធ្វើជាអាហារពេលព្រឹកឡើយ ដែលមានរាយនៅក្នុងបញ្ជីខាងក្រោមនេះ៖
1. ផ្លែ ចេក
បើទោះបីជាផ្លែ ចេក ល្អចំពោះសុខភាព ដោយសារតែវាសម្បូរ សារធាតុប៉ូតាស្យូម ម៉ាញេស្យូម និងជាតិសរសៃច្រើនក្តី ប៉ុន្តែក៏អ្នកនៅតែជៀសវាងការញុំាផ្លែ ចេក នៅពេលអ្នកពោះទទេ ពីព្រោះផ្លែ ចេក ក៏មានផ្ទុកជាតិអាស៊ីត និងជាតិស្ករខ្ពស់ផង ដែរ។ ជាទូទៅ នៅពេលពោះទទេ គឺគេហាមដាច់ខាតការញុំាអាហារណា ដែលមានជាតិអាស៊ីត ដោយសារតែជាតិអាស៊ីតអាចប៉ះពាល់ធ្ងន់ធ្ងរដល់ក្រពះ-ពោះវៀន។ ហើយចំណែកជាតិស្ករ ក៏បណ្តាលឱ្យអ្នកងងុយគេង និងអស់កម្លាំង (ក្រោយពីញុំាអាហារដែលមានជាតិស្ករ ប្រហែលជាពីរ-បីម៉ោងក្រោយ)។ ប៉ុន្តែប្រសិនបើលាយផ្លែ ចេក ជាមួយនឹងអាហារផ្សេងៗ ទំនងជាវាក្លាយទៅជាគ្មានបញ្ហាអ្វីឡើយចំពោះសុខភាពរបស់អ្នក។

2. ទឹកដោះគោយ៉ាអ៊ួរ

ទឹកដោះគោយ៉ាអួរ ក៏មានផ្ទុកជាតិស្ករ ជាតិអាស៊ីត និងជាតិខ្លាញ់បន្តិចបន្តួច ដែលផ្តល់ឥទ្ធិពលមិនល្អដល់ក្រពះ-ពោះវៀនរបស់អ្នក ខណៈពេលដែលអ្នកនៅមិនទាន់មានអ្វីទាល់តែសោះនៅក្នុងក្រពះ។ ជម្រើសដ៏មានសុវត្ថិភាពបំផុត គឺលាយទឹកដោះគោយ៉ាអ៊ួរ ជាមួយនឹងផ្លែឈើ ឬ ទឹកឃ្មុំ។

3. ស្រូវសាលី (Oatmeal) កែច្នៃ
ស្រូវសាលី គឺជាជម្រើសអាហារសុខភាពដ៏ល្អ សម្រាប់ញុំានៅពេលព្រឹក ពីព្រោះវាសម្បូរជាតិសរសៃ វីតាមីន និងប្រូតេអ៊ីន ជាពិសេសស្រូវសាលីមិនមានផ្ទុកជាតិស្ករច្រើនទេ។ ទោះបីជាយ៉ាងនេះក្តី ស្រូវសាលី ដែលកែច្នៃហើយដាក់នៅក្នុងកញ្ចប់មិនមែនជាជម្រើសដ៏ល្អទេ ដោយសារតែវាត្រូវបានបន្ថែមជាតិអំបិល ស្ករ និងពណ៌សិប្បនិម្មិត ដែលអាចប៉ះពាល់ដល់ សុខភាពក្រពះ-ពោះវៀន នៅពេលញុំាវាខណៈពេលពោះទទេ។

4. បន្លែបៃតង ឆៅ

ទោះបីជា បន្លែបៃតង ផ្តល់សុខភាពល្អក៏ដោយ បើញុំាវាទាំងឆៅ នៅពេលពោះទទេ ក៏អាចបណ្តាលឱ្យមានការរលាកក្រពះ ដែលនាំឱ្យមានការហើមពោះ ឬឈឺពោះបានផងដែរ។ ហេតុផលមួយ ដែលញុំាបន្លែបៃតងឆៅ មិនល្អនៅពេលពោះទទេ ពីព្រោះជាតិសរសៃមិនរលាយ ដែលមាននៅក្នុងបន្លែបៃតងឆៅទាំងនេះច្រើន។

5. ផ្លែ ប៉េងប៉ោះ
ប៉េងប៉ោះ អាចបណ្តាលឱ្យអ្នកឈឺពោះ និងមិនស្រួលខ្លួន នៅពេលញុំាវានៅពេលពោះទទេ ពីព្រោះប៉េងប៉ោះមានផ្ទុក សារធាតុ Soluble Astringents ដែលបណ្តាលឱ្យមានប្រតិកម្មជាមួយនឹងអាស៊ីតនៅក្នុងក្រពះ។

6. ផ្លែឈើ ដែលមានរសជាតិជូរ

ផ្លែឈើប្រភេទនេះ មានជាតិអាស៊ីតខ្ពស់ដូចជា ក្រូច ក្រូចឆ្មារលឿង ក្រូចឆ្មារបៃតង និងក្រូចថ្លុង…ជាដើម ទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងផលអវិជ្ជមាន ជាមួយនឹងទឹករំលាយអាហារ ដែលមនុស្សបញ្ចេញមកនៅពេលមានអាហារនៅក្នុងក្រពះ លើសពីនេះផ្លែឈើទាំងនេះក៏បណ្តាលក្រពះរបស់អ្នកក្រហាយ ព្រមទាំងឈានដល់មានជម្ងឺក្រពះរុំារ៉ៃផងដែរ ខណៈពេលអ្នកញុំាវានៅពេលពោះទទេ។

7. ភេសជ្ជៈត្រជាក់ៗ

ញុំាភេសជ្ជៈត្រជាក់ៗ នៅពេលព្រឹក និងខណៈពេលពោះទទេ នឹងបណ្តាលឱ្យអ្នកហើមពោះ និងមានអារម្មណ៍មិនស្រួលនៅក្នុងក្រពះជាដើម។ ជាការប្រសើរ អ្នកគួរញុំាទឹកក្តៅឧណ្ហៗជំនួសវិញ ដើម្បីទទួលបានសុខភាពល្អប្រសើរ ព្រមទាំងជួយដល់ការបញ្ចុះទម្ងន់ផងដែរ។

8. ផ្លែ ស៊ីរី

បើទោះជាផ្លែស៊ីរី គឺជាអាហារសុខភាព ក៏អ្នកមិនត្រូវញុំាវានៅពេលពោះទទេដែរ ពីព្រោះផ្លែ ស៊ីរី មានផ្ទុកជាតិសរសៃម្យ៉ាង ដែលអាចបំផ្លាញដល់ភ្នាសរំអិលរបស់ក្រពះ ដែលជាហេតុធ្វើឱ្យក្រពះដំណើរការមិនសូវល្អ។

9. Cereals (ជាប្រភេទនំ ដែលមានគ្រឿងផ្សំ គ្រាប់ធញ្ញជាតិផ្សេងៗ ស្រូវសាលី និងពោត…)

នំប្រភេទនេះ គឺជាអាហារដ៏ងាយស្រួល សម្រាប់ញុំានៅពេលព្រឹក ប៉ុន្តែវាមិនល្អទេ ព្រោះវាមានបរិមាណជាតិស្ករខ្ពស់ ដែលជាតិស្ករចម្រាញ់ ហើយអាចប៉ះពាល់ដល់សុខភាពរបស់អ្នកបាន ជាពិសេសនំប្រភេទនេះ អាចបង្កើនបរិមាណជាតិស្ករខ្ពស់ និងបង្កើនកម្រិតជាតិអាំងស៊ុយលីននៅក្នុងឈាមផងដែរ។ ម្យ៉ាងទៀតខណៈពេលញុំាវា បានប្រហែលជា 2-3ម៉ោងក្រោយមក អ្នកនឹងមានអារម្មណ៍ឃ្លានឡើងវិញ ដោយសារជាតិស្ករនៅក្នុងឈាម ចាប់ផ្តើមបំបែក។

10. ភេសជ្ជៈ Smoothie

មិនមានអ្វីខុសទេ ជាមួយនឹងការញុំាភេសជ្ជៈ Smoothie សម្រាប់អាហារពេលព្រឹក ប៉ុន្តែលុះត្រាតែវាមានតុល្យភាពត្រឹមត្រូវ ដោយរួមបញ្ចូលគ្នាជាមួយនឹងអាហារដទៃទៀត។ ដូច្នេះអ្នកមិនគួរត្រឹមតែញុំាភេសជ្ជៈ Smoothie តែមួយមុខនោះទេ នៅពេលអ្នកមិនទាន់មានអ្វីទាល់តែសោះនៅក្នុងពោះ។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ការសិក្សា៖ ទទួលទានដំណេកលក់ស្រួល ដោយធ្វើការគ្រប់គ្រងខ្លួនឯង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 28 Feb, 2017

យោងតាមការស្រាវជ្រាវថ្មីមួយ ការកំណត់ម៉ោង ដើម្បីបិទទូរទស្សន៍ មុនពេលចូលគេង អាចជួយអ្នកចូលគេងបានលឿន ដែលជួយ ពង្រឹងគុណភាពនៃការទទួលទានដំណេក។ ទោះបីជាមានការស...

កូនតូច គួរទទួលបានការថែទាំធ្មេញ យ៉ាងដូចម្តេច?

ដោយ: ដាលីស 7 PM, Monday, 13 Jul, 2015

អ្នកម្តាយ គ្រប់រូបបានដឹង និងបានអនុវត្តយ៉ាងត្រឹមត្រូវ ក្នុងការថែរក្សាធ្មេញកូន ឱ្យបានល្អហើយ ឬនៅ? ហើយអ្នកធ្លាប់​ចាប់​អារម្មណ៍ដែរទេថា អ្នកបានចាប់ផ្តើមថ...

យកចិត្តទុកដាក់តែបន្តិច ដើម្បីបបូរមាត់ទន់ និងពណ៌ផ្កាឈូក

ដោយ: ស៊ីវងីម 8 AM, Wednesday, 03 Oct, 2018

បបូរមាត់ពណ៌ផ្កាឈូក ប្រកបដោយសុខភាពល្អគឺជាក្តីសុបិនរបស់ស្ត្រីគ្រប់រូប។ ពណ៌នៃបបូរមាត់អាចបញ្ជាក់ឱ្យដឹងពីសុខភាព និងបែបបទនៃការរស់នៅរបស់អ្នក។ សម្រាប់អ្នកដ...

8 វិធីសាស្រ្ត ដែលបានណែនាំដោយអ្នកចិត្តសាស្រ្ត ដើម្បីកម្ចាត់ភាពតានតឹង

ដោយ: ភារុន 7 AM, Monday, 10 Jun, 2019

អ្នកចិត្តសាស្រ្តជាអ្នកជំនាញ ដែលជួយឱ្យយើងដោះស្រាយបញ្ហាជំនះការភ័យខ្លាច និងធ្វើឱ្យយើងចេះដោះស្រាយអារម្មណ៍តានតឹងរបស់ខ្លួន ឱ្យទៅជាអារម្មណ៍ស្ងប់ និងធ្វើឱ្...

Tomnerb.Com - YouTube Channel