ចូលចិត្តទំនើប

តោះ! មកដឹងពី 10 អាហារដែលអាចប៉ះពាល់សុខភាព ប្រសិនបើអ្នកញុំាខុសពេលវេលា

ដោយ: ភារុន 8 AM, Tuesday, 16 Jul, 2019

យោងទៅតាមការស្រាវជ្រាវ បានឱ្យដឹងថាបច្ចុប្បន្ននេះ បើទោះបីជា មនុស្សមានការយល់ដឹងច្រើន អំពីអាហារហូបចុកក៏ដោយ ក៏វាមិនតែងតែងាយស្រួលក្នុងការទទួលបានរបបអាហារ ដែលមានសុខភាពល្អទាំងអស់នោះទេ។ ហើយម្យ៉ាងទៀត ការញុំាអាហារដែលមានសុខភាពល្អ នៅពេលវេលាខុស ក៏អាចនាំមកនូវផលប៉ះពាល់សុខភាពផងដែរ។ ឧទាហរណ៍៖ ការញុំាផ្លែប៉ោម នៅពេលខុស អាចបណ្តាលឱ្យមានបញ្ហាពោះវៀន ជាជាងធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ។ ដូច្នេះ ថ្ងៃនេះ ទំនើប ចង់ណែនាំជូនប្រិយមិត្តអ្នកអាន នូវអាហារចំនួន 10 ប្រភេទដែលអាចប៉ះពាល់សុខភាព ប្រសិនបើអ្នកញុំាខុសពេលវេលា និងចង់ចែករំលែកដំបូន្មានមួយចំនួន អំពីរបៀបជ្រើសរើសពេលវេលាដ៏ត្រឹមត្រូវ ដើម្បីញុំាអាហារសុខភាព ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរិមា។ តោះ! មកអានអត្ថបទខាងក្រោមនេះជាមួយនឹងយើង៖
1. ផ្លែចេក
បើទោះបីជា ផ្លែចេក ហាក់បីដូចជាជម្រើសល្អសម្រាប់ញុំានៅពេលព្រឹក ប៉ុន្តែអ្នកមិនគួរញុំាចេក ខណៈពេលអ្នកពោះទទេផងដែរ ពីព្រោះការញុំាចេកនៅពេលខុស អាចបណ្តាលឱ្យអ្នក មានជម្ងឺរលាកពោះវៀន…ជាដើម។ ជាការប្រសើរ អ្នកគួរញុំាចេករួមជាមួយនឹងអាហារផ្សេងៗទៀត ដើម្បីទទួលបានសារធាតុចិញ្ចឹមល្អៗពីផ្លែចេក។

2. កាហ្វេ
មនុស្សភាគច្រើន ចូលចិត្តផឹកកាហ្វេមួយពែងភ្លាមៗក្រោយពីភ្ញាក់ពីគេង ហើយក៏មានអារម្មណ៍ថា វាហាក់បីដូចជាមានប្រយោជន៍ ប៉ុន្តែវាពិតជាគ្មានប្រយោជន៍នោះទេ។ ដូច្នេះ ប្រសិនបើអ្នកផឹកកាហ្វេ រយៈពេលមួយម៉ោងក្រោយពីអ្នកភ្ញាក់ពីគេង នឹងធ្វើឱ្យរាងកាយរបស់អ្នក អាចទទួលបានអត្ថប្រយោជន៍ពីកាហ្វេបានល្អប្រសើរ។

3. បាយ
ការញុំាបាយ នៅពេលយប់ច្រើន គឺមិនល្អទេ ព្រោះថាវាអាចបណ្តាលឱ្យអ្នកឡើងទម្ងន់ ពីព្រោះបាយមានជាតិកាឡូរីខ្ពស់ ដូច្នេះ អ្នកគួរញុំាបាយឱ្យបានច្រើននៅពេលថ្ងៃ ដោយសារតែពេលថ្ងៃ រាងកាយរបស់អ្នកត្រូវការថាមពលច្រើន ក្នុងការបំពេញការងារប្រចាំថ្ងៃ។

4. ស្ករ
វាជារឿងល្អប្រសើរ ដែលអ្នកមិនញុំាអាហារមានជាតិស្ករកែច្នៃ ប្រសិនបើអ្នកចង់រក្សាសុខភាពឱ្យបានល្អ ប៉ុន្តែពេលខ្លះវាមិនអាចទៅរួច។ កំហុសធំ គឺអ្នកញុំាបង្អែមធ្វើជាអាហារសម្រន់ នេះជាវិធីដែលធ្វើឱ្យជាតិស្ករនៅក្នុងឈាមរបស់អ្នកឡើងខ្ពស់ ហើយក៏បង្កឱ្យជាតិស្ករប៉ះទង្គិចគ្នា ដែលបណ្តាលឱ្យអ្នកអស់កម្លាំង និងមានអារម្មណ៍ភិតភ័យ។ ដូច្នេះ អ្នកគួរញុំាបង្អែម ក្រោយពីញុំាអាហារផ្សេងទៀតភ្លាមៗ។

5. ទឹកដោះគោ
មនុស្សភាគច្រើន ធ្លាប់ញុំាទឹកដោះគោ តាំងពីកុមារភាពមកម៉្លេះ ប៉ុន្តែទម្លាប់នេះមិនល្អទេ សម្រាប់មនុស្សពេញវ័យ។ ទឹកដោះគោ ធ្វើឱ្យអ្នកមានការពិបាកក្នុងការរំលាយអាហារ ដូច្នេះប្រសិនបើអ្នកផឹកទឹកដោះគោ រួមជាមួយនឹងអាហារផ្សេងទៀត នៅពេលព្រឹក នោះគឺអាចបណ្តាលឱ្យអ្នកក្រហាយពោះ និងឈឺពោះ។ ពេលវេលាដ៏ល្អប្រសើរ នោះគឺនៅពេលល្ងាច ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ល្អបំផុតរបស់ទឹកដោះគោ និងធ្វើឱ្យអ្នកគេងលក់បានស្រួលផងដែរ។

6. សាច់
សាច់ គឺជាប្រភពដ៏អស្ចារ្យនៃប្រូតេអ៊ីន និងវីតាមីន B ប៉ុន្តែសាច់ អាចធ្វើឱ្យប្រព័ន្ធរំលាយអាហារ មានបន្ទុកធ្ងន់ធ្ងរផងដែរ។ ដូច្នេះជាមូលហេតុ ដែលអ្នកគួរជៀសវាងការញុំាសាច់អាំង នៅមុនពេលចូលគេង។ ការជ្រើសរើសសាច់គ្មានខ្លាញ់ និងញុំាវាយ៉ាងហោចណាស់ 3ម៉ោង មុនពេលចូលគេង គឺពិតជាជម្រើសដ៏ល្អបំផុត ពីព្រោះសាច់គ្មានខ្លាញ់មិនមានជាតិកាឡូរីច្រើនពេក ដែលអាចធ្វើឱ្យអ្នកឡើងទម្ងន់។ លើសពីនេះ ការញុំាសាច់ច្រើននៅពេលព្រឹកក៏មិនសូវល្អ ចំពោះសុខភាពផងដែរ។

7. អាហារមានឈីស
ការញុំាអាហារមានឈីស មុនពេលចូលគេង អាចជាឧបសគ្គដ៏បំផុត ក្នុងការរំលាយអាហារ ព្រមទាំងធ្វើឱ្យអ្នកគេងមិនលក់ថែមទៀត។ ដូច្នេះ អ្នកគួរញុំាអាហារមានឈីសនៅពេលព្រឹក ព្រោះថាឈីសអាចផ្តល់ឱ្យរាងកាយរបស់អ្នកនូវជាតិ កាល់ស្យូម ដែលអ្នកត្រូវការចាំបាច់ ដើម្បីជម្រុញការលូតលាស់សាច់ដុំ និងឆ្អឹង។

8. សណ្តែកសៀង
សណ្តែកសៀង មានជាតិសរសៃខ្ពស់ ប៉ុន្តែការញុំាសណ្តែកសៀងនៅពេលយប់ អាចបណ្តាលឱ្យអ្នកហើមពោះ និងធ្វើឱ្យអ្នកគេងមិនបានគ្រប់គ្រាន់។ ដូច្នេះ ពេលវេលាដ៏ល្អបំផុត ក្នុងការញុំាសណ្តែកសៀង គឺពេលថ្ងៃត្រង់។

9. ផ្លែប៉ោម
ផ្លែប៉ោម ក៏មានជាតិសរសៃខ្ពស់ និងមានជាតិអាស៊ីតធម្មជាតិថែមទៀត ដែលជួយបង្កើនមុខងាររំលាយអាហារ និងល្អសម្រាប់ពោះវៀនធំ។ ប៉ុន្តែប្រសិនបើអ្នកញុំាផ្លែប៉ោមនៅពេលល្ងាច នោះទឹកអាស៊ីតនេះ នឹងធ្វើឱ្យអ្នកឈឺក្រពះ ហើយបើញុំាវានៅពេលយប់ នឹងនាំឱ្យមានការបង្កើតឧស្ម័នហួសប្រមាណ ដែលផ្តល់ជាបញ្ហាដល់ចលនារបស់ពោះវៀនរបស់អ្នក ផងដែរ។ ពេលវេលាដ៏ល្អបំផុតសម្រាប់ការញុំាផ្លែប៉ោម នោះគឺនៅពេលព្រឹក ពីព្រោះពេលនេះ អាចឱ្យផ្លែប៉ោមជួយជម្រុញចលនាពោះវៀន ខណៈពេលដែលអ្នកបានគេងអស់ជាច្រើនម៉ោងនៅពេលយប់។

10. ទឹកដោះគោយ៉ាអ៊ួ
វាគឺជារឿងដ៏ល្អបំផុត ប្រសិនបើអ្នកមិនញុំាទឹកដោះគោយ៉ាអ៊ួ នៅពេលអ្នកពោះទទេ ឬ មុនពេលញុំាអាហារ នៅពេល ណាមួយ។ ពីព្រោះទឹកដោះគោយ៉ាអ៊ួមានផ្ទុកជាតិអាស៊ីត Lactic ដែលអាចបន្ថយជាតិអាស៊ីតនៅក្នុងក្រពះ។ លើសពីនេះ វានឹងនាំឱ្យមានការបន្ថយនូវរំលាយអាហារ ខណៈពេលអ្នកបានញុំាអាហារផ្សេងៗ។ ដូច្នេះ អ្នកគួរញុំាទឹកដោះគោយ៉ាអ៊ួ ប្រហែល មួយទៅពីរម៉ោង បន្ទាប់ពីញុំាអាហារណាមួយរួច ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់នៃជាតិអាស៊ីត Lactic ។ ម្យ៉ាងទៀត ការញុំាទឹកដោះគោយ៉ាអ៊ួ មុនពេលចូលគេង អាចជាជម្រើសដ៏ល្អ ព្រោះថាវាអាចបំពេញជាតិប្រូតេអ៊ីនដល់រាងកាយរបស់អ្នកបាន ហើយក៏រួមចំណែកក្នុងការអភិវឌ្ឍសាច់ដុំផងដែរ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

សមាជិកគ្រួសារ មានជំងឺលើសឈាម គួរទទួលទានអាហារអ្វី?

ដោយ: ដាលីស 11 PM, Thursday, 24 Mar, 2016

វា​ជា​រឿង​ល្អ ​ដែល​អ្នក​បានដឹង​ពី​ប្រភេទ​អាហារ​ ដែល​ស័ក្តិសម​សម្រាប់​សមាជិក​ក្នុង​គ្រួសារ ជាពិសេស​ប្រសិនបើ​មាន​អ្នកណាម្នាក់​ មាន​ជំងឺ​ប្រចាំកាយ។ ខា...

ទឹកដោះគោ ជួយបញ្ហាស្បែកមុខ និងប្រេះកែងជើង

ដោយ: ស៊ីវងីម 10 PM, Friday, 20 Jan, 2017

ប្រសិនបើអ្នកបរិភោគទឹកដោះគោ មួយកែវរាល់ថ្ងៃ វានឹងជួយបន្ថែមជាតិកាល់ស្បូម ព្រមទាំងជួយដល់ឆ្អឹងរបស់អ្នក។ ទឹកដោះគោ មានសារប្រយោជន៍មិនត្រឹមតែប៉ុណ្ណឹងទេ។ អ្ន...

ស្លៀកពាក់ត្រឹមត្រូវ មេឃក្តៅយ៉ាងណា ក៏មិនបារម្ភដែរ

ដោយ: វិរីយា៉ 10 PM, Thursday, 05 May, 2016

ជាការ​ពិត​ដែល​អ្នក​មិនគួរ​ប្រហែស ហើយក៏​ជា​អ្វីដែល​អ្នក​គួរតែ​ដឹងផង​ដែរ ប្រសិនបើ​អ្នក​ចង់ឱ្យ​ស្បែក​របស់លោក​អ្នក​នៅតែ​មាន​ភាពស្រស់ស្អាត មិន​ទទួលរង​កា...

អត្ថប្រយោជន៍ នៃការទទួលទានខ្លាញ់ត្រី ជារៀងរាល់ថ្ងៃ

ដោយ: ដួងច័ន្ទ 9 PM, Friday, 05 Jan, 2018

ផលិតផលអាហារជាច្រើនរាប់ពាន់មុខ ដែលមានវត្តមាននៅក្នុងទីផ្សារបច្ចុប្បន្ន សន្យាផ្តល់ឱ្យអ្នកនូវ សុខភាពរឹងមាំ ប៉ុន្តែមានតែផលិតផលមួយចំនួនតូចប៉ុណ្ណោះ ដែលផ្ត...

Tomnerb.Com - YouTube Channel