ចូលចិត្តទំនើប

សញ្ញាដំបូងទាំង 10 ដែលបង្ហាញថា រាងកាយរបស់អ្នកកំពុងកង្វះ វីតាមីនសេ !

ដោយ: ចរិយា 8 AM, Tuesday, 20 Aug, 2019

វីតាមីនសេ មានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យរាងកាយរបស់មនុស្សយើង មានសុខភាពល្អ និងរឹងមាំ។ ដូច្នេះអ្នកត្រូវទទួលបរិមាណនៃ វីតាមីនសេ ឱ្យត្រឹមត្រូវ និងគ្រប់គ្រាន់ ជារៀងរាល់ថ្ងៃ ពីព្រោះវាមិនដូចជាវីតាមីនដទៃទៀតទេ ដោយសារតែវីតាមីន សេ មិនស្ថិតនៅក្នុងសរីរាង្គកាយរបស់អ្នកបានយូរនោះទេ។ នេះជាហេតុផល ដែលធ្វើឱ្យរាងកាយរបស់អ្នកអាចខ្វះវីតាមីនសេ ដែលនាំឱ្យសុខភាពរបស់អ្នកធ្លាក់ចុះទ្រុឌទ្រោម។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវបន្ថែម វីតាមីនសេ ឱ្យបានគ្រប់គ្រាន់ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ នៅក្នុងអត្ថបទខាងក្រោមនេះ នឹងជួយអ្នកក្នុងការកត់សម្គាល់សញ្ញាដែលបង្ហាញថារាងកាយរបស់អ្នកកំពុងកង្វះ វីតាមីនសេ ហើយដល់ពេល ដែកអ្នកត្រូវបន្ថែម វីតាមីនសេ ទៅក្នុងរបបអាហាររបស់អ្នកហើយ។
1. អញ្ចាញធ្មេញរបស់អ្នក ជារឿយៗ ហើម និងហូរឈាម
វីតាមីនសេ គឺជាសារធាតុចិញ្ចឹមមូលដ្ឋានគ្រឹះមួយ នៅក្នុងរាងកាយមនុស្ស។ ប្រសិនបើអ្នកមិនបានទទួលបានវីតាមីននេះប្រចាំថ្ងៃទេនោះ ទំនងជាអ្នកអាចវិវត្តន៍ទៅជាមានជំងឺរលាកស្រោមខួរ។ ដូច្នេះ ប្រសិនបើអ្នកមានអារម្មណ៍ថា អញ្ចាញធ្មេញរបស់អ្នក ជារឿយៗហើម និងមានហូរឈាមចេញមក…ជាដើម នោះគឺជាសញ្ញាមួយ ដែលបង្ហាញថារាងកាយរបស់អ្នកកំពុងកង្វះវីតាមីនសេហើយ។

2. អ្នកងាយនឹងមានស្នាមជាំ ហើយចំណាយពេលយូរ ដើម្បីជាសះស្បើយ
ប្រសិនបើអ្នករងរបួស ហើយមានស្នាមជាំ ដែលវាត្រូវចំណាយពេលយូរ ជាងធម្មតា ដើម្បីជាសះស្បើយ នេះគឺជាសញ្ញាមួយ ដែលបង្ហាញថារាងកាយរបស់អ្នកកំពុងកង្វះ វីតាមីនសេ។ ដោយសារតែរាងកាយរបស់មនុស្សត្រូវការ វីតាមីនសេ ក្នុងការ ផលិតកូឡាជែន ដើម្បីពង្រឹងសុខភាពស្បែកឱ្យរឹងមាំ ដែលវាមិនងាយនឹងរងរបួស និងស្នាមជាំផ្សេងៗ។

3. សក់របស់អ្នក ផុយ និងងាយជ្រុះ
ប្រសិនបើអ្នកកំពុងជ្រុះសក់ និងបែកចុង នោះមានន័យថារាងកាយរបស់អ្នកកំពុងកង្វះ វីតាមីនសេ ហើយ។ ការទទួលវីតាមីនសេ មិនចាំបាច់ទាល់តែត្រូវលេបថ្នាំ វីតាមីន នោះទេ អ្នកគ្រាន់តែញុំាអាហារសុខភាពណា ដែលមានផ្ទុក វីតាមីនសេប៉ុណ្ណោះ ដូច្នេះ អ្នកប្រាកដជាសម្គាល់ឃើញថា សក់របស់អ្នកចាប់ផ្តើមលែងបែកចុង និងជ្រុះច្រើន ដូចមុនទៀត។

4. អ្នកឈឺសន្លាក់ ញឹកញាប់
ការឈឺសន្លាក់ គឺជាសញ្ញាដំបូងនៃកង្វះ វីតាមីនសេ នៅក្នុងប្រព័ន្ធរាងកាយរបស់មនុស្ស។ ដោយសារតែ វីតាមីនសេ គឺជាអង់ទីអុកស៊ីដ ដ៏មានឥទ្ធិពល ដូច្នេះប្រសិនបើអ្នកខ្វះវានៅក្នុងខ្លួន នោះនាំឱ្យអ្នករលាកសន្លាក់ ដែលបណ្តាលឱ្យមានការឈឺចាប់ផ្សេងៗ។ ដូច្នេះ ការទទួលយកវីតាមីនសេ ជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់អ្នក គឺជាគំនិតដ៏ល្អបំផុត។

5. អ្នកឧស្សាហ៍ឈឺ
ប្រសិនបើ អ្នកឧស្សាហ៍មានជំងឺផ្តាសាយ បានន័យថាប្រព័ន្ធភាពសុំានៅក្នុងរាងកាយរបស់អ្នកកំពុងចុះខ្សោយ។ វីតាមីនសេ គឺជាអាចជួយជម្រុញការផលិតកោសិកាឈាម-ស ដែលជាប្រព័ន្ធភាពសុំា ប្រឆាំងនឹងជំងឺឆ្លង និងការឈ្លានពានរបស់វីរុសគ្រប់ប្រភេទពីខាងក្រៅ។

6. អ្នកឡើងទម្ងន់ ដោយមិនដឹងមូលហេតុ
ការស្រាវជ្រាវមួយបានបង្ហាញ ពីទំនាក់ទំនងរវាងវីតាមីនសេទាប និងជាតិខ្លាញ់ខ្ពស់ នៅក្នុងរាងកាយរបស់មនុស្ស ហើយវានាំឱ្យឡើងទម្ងន់ ដោយអ្នកមិនបានដឹងខ្លួន។ លើសពីនេះ វីតាមីនសេ ជួយឱ្យរាងកាយរបស់អ្នក អាចដុតបំផ្លាញជាតិខ្លាញ់ បានកាន់តែមានប្រសិទ្ធភាព។

7. អ្នកមានអារម្មណ៍ងងុយគេង និងអស់កម្លាំង នៅពេលថ្ងៃ
ប្រសិនបើអ្នកបានគេងស្កប់ស្គល់នៅពេលយប់ហើយ ប៉ុន្តែអ្នកនៅតែមានអារម្មណ៍ងងុយគេង នៅពេលថ្ងៃ នេះវាអាចទៅរួចដែលអ្នកមិនបានទទួលវីតាមីនសេគ្រប់គ្រាន់។ ម្យ៉ាងទៀត ការអស់កម្លាំង ក៏ជាសញ្ញាមួយក្នុងចំណោមសញ្ញាផ្សេងទៀត ដែលបណ្តាលមកពីកង្វះ វីតាមីនសេ ផងដែរ។

8. ស្បែករបស់អ្នក មើលទៅស្ងួត និងគ្រើម
ដោយសារតែ វីតាមីនសេ មានសារៈសំខាន់ខ្លាំងសម្រាប់ការផលិតជាតិកូឡាជែន ដូច្នេះវាមិនប្លែកទេថា កង្វះវីតាមីនសេ នឹងនាំធ្វើឱ្យស្បែករបស់អ្នកស្ងួត និងគ្រើមនោះ។

9. អ្នកឧស្សាហ៍ឈាមច្រមុះ
ការឈាមច្រមុះ ជាទូទៅ មិនមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកនោះទេ ប៉ុន្តែ ប្រសិនបើអ្នកឧស្សាហ៍ឈាមច្រមុះ នោះវាមានន័យថារាងកាយរបស់អ្នកកំពុងខ្វះវីតាមីនសេហើយ។ ជាធម្មតា នៅក្នុងច្រមុះរបស់មនុស្ស មានសរសៃឈាមតូចៗជាច្រើន ហើយវីតាមីនសេ មានមុខងារដ៏សំខាន់ នោះគឺការ ការពារកុំឱ្យសរសៃឈាមទាំងនេះចុះខ្សោយ ម្យ៉ាងទៀតបើវាមិនរឹងមាំគ្រប់គ្រាន់ នោះបណ្តាលឱ្យអ្នកហូរឈាមច្រមុះ ញឹកញាប់។

10. ក្រចករបស់អ្នក ស្តើង និងខ្សោយ
រាងកាយរបស់មនុស្សត្រូវការ វីតាមីនសេ ដើម្បីជួយជម្រុញក្នុងការស្រូបយក ជាតិដែកពីអាហារបានកាន់តែប្រសើរ។ ប៉ុន្តែប្រសិនបើប្រព័ន្ធរាងកាយរបស់អ្នកមិនមានវីតាមីនសេទេនោះ វាអាចបណ្តាលឱ្យក្រចករបស់អ្នក ស្តើងផុយ និងខ្សោយ ងាយនឹងខូច។ ដូច្នេះ ប្រហែលជាអ្នកត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្ថែមអាហារ ដែលមានផ្ទុកវីតាមីនសេ ទៅក្នុងរបបអាហារប្រចាំថ្ងៃ មានដូចជា បន្លែ និងផ្លែឈើ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

សញ្ញា 10យ៉ាង ដែលបង្ហាញថា រាងកាយខ្វះសារធាតុដែកហើយ

ដោយ: រីកា 11 AM, Wednesday, 11 May, 2016

រឿង​ចំណីអាហារ​ក្នុង​យុគសម័យ​នេះ​សំខាន់​ចំពោះ​រាងកាយ​យើង​ខ្លាំងណាស់ ព្រោះ​យើង​ប្រើប្រាស់​រាងកាយ​របស់​យើង​កាន់តែខ្លាំងឡើងៗជា​រៀងរាល់ថ្ងៃ ទើប​យើង​ចាំប...

តើគួរប្រើ អំបោះរូសធ្មេញ យ៉ាងដូចម្តេច?

ដោយ: ស៊ីវងីម 7 PM, Wednesday, 08 Jul, 2015

ការប្រើអំបោះរូសធ្មេញ ម្តងក្នុងមួយថ្ងៃ នឹងជួយធ្វើឲ្យសុខភាពមាត់ធ្មេញ របស់អ្នកកាន់តែប្រសើរ ប៉ុន្តែតើគួរប្រើវាយ៉ាងដូចម្តេច ទើបប្រសើរ? តាមការសិក្សាអ្នក ...

រោគសញ្ញា ៦ បង្ហាញថា អ្នកកើតជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល

ដោយ: ស. លីង 9 PM, Friday, 24 Feb, 2017

ជំងឺ Stroke ឬហៅជាភាសាខ្មែរថា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជាជំងឺគួរឲ្យខ្លាច និងពិបាកនឹងសំគាល់ឃើញ។ Stroke បណ្តាលឲ្យផលប៉ះពាល់ដល់ការចងចាំ ពិបាកក្នុងកា...

រុក្ខជាតិចំនួន 5 យ៉ាងដែលជួយទប់ស្កាត់មូស

ដោយ: ភារុន 11 AM, Tuesday, 11 Sep, 2018

ឥឡូវនេះដល់រដូវភ្លៀងហើយ ដូច្នេះនៅតាមគេហដ្ឋាននិមួយៗចាប់ផ្តើមមានមូស ដែលនេះជាបញ្ហាដ៏ធំសម្រាប់រដូវកាលនេះ។ មុនពេលអ្នកឈានដល់ការបាញ់ថ្នាំសម្លាប់មូស អ្នកគួរ...

Tomnerb.Com - YouTube Channel