ចូលចិត្តទំនើប

ទម្លាប់ 10 យ៉ាងដ៏សាមញ្ញ តែអាចបំផ្លាញក្រលៀនរបស់អ្នកបាន ដោយមិនដឹងខ្លួន!

ដោយ: ចរិយា 10 AM, Saturday, 21 Sep, 2019

ក្រលៀន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អបំផុត ហើយវាជួយផលិតកោសិកាឈាមក្រហម គ្រប់គ្រងសម្ពាធឈាម បន្សាបជាតិពុល នៅក្នុងសរីរាង្គខាងក្នុង ព្រមទាំងជួយបំបាត់ជាតិទឹកលើស និងគ្រប់គ្រងកម្រិតសារធាតុរ៉ែដ៏ចាំបាច់ទាំងអស់ ដែលមាននៅក្នុងឈាមរបស់អ្នកផងដែរ។ នោះហើយជាមូលហេតុ ដែលមួយគូរនេះមានសារៈសំខាន់បំផុត។ ហានីភ័យនៃជំងឺខូចក្រលៀន គឺអាចកើតឡើងដោយសារអ្នកមានទម្លាប់អាក្រក់ចំនួន 10 ដែលអ្នកគិតថា វាគឺជាទម្លាប់ធម្មតាៗប៉ុណ្ណោះ ប៉ុន្តែទម្លាប់ទាំងនេះ ពិតជាមានឥទ្ធិពលខ្លាំងដល់ក្រលៀន ហើយអ្នកគួរតែប្តូរទម្លាប់ទាំងនេះចេញ ដើម្បីធ្វើឱ្យក្រលៀនរបស់អ្នក មានសុខភាពល្អប្រសើរ។ តោះ! មកអានអត្ថបទខាងក្រោមនេះជាមួយនឹងយើង៖
1. ការទ្រាំ មិននោម
ការមិនបញ្ចេញទឹកនោមឱ្យទាន់ពេលវេលា គឺជាបុព្វហេតុដ៏ចម្បងមួយនៃបញ្ហាតម្រងនោម។ ប្រសិនបើ អ្នកឧស្សាហ៍ប្រឆាំងនឹងការចង់នោមនៃរាងកាយរបស់អ្នក នោះនឹងធ្វើឱ្យទឹកនោមនៅក្នុងប្លោកនោមរយៈពេលយូរ ហើយបាក់តេរីនៅក្នុងទឹកនោមក៏ចាប់ផ្តើមកើនឡើងជាងមុននៅក្នុងតម្រងនោមរបស់អ្នក។ ហើយទីបំផុតបញ្ហានេះ អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជា ជំងឺតម្រងនោម នោមទាស់ និងជំងឺខូចក្រលៀន…ជាដើម។

2. អង្គុយយូរពេក
ការហាត់ប្រាណទៀងទាត់ គឺផ្សារភ្ជាប់ទៅនឹងការធ្វើឱ្យប្រសើរឡើង សម្ពាធឈាម និងប្រព័ន្ធរំលាយអាហារ ដែលមានជាតិគ្លុយកូសច្រើន ហើយវាជាកត្តាដ៏សំខាន់ក្នុងការថែរក្សាសុខភាពក្រលៀន។ ការអង្គុយរយៈពេលយូរ ដោយមិនធ្វើចលនាអ្វីសោះ ក៏អាចបង្កើនហានីភ័យនៃជំងឺខូចក្រលៀនបានរហូតដល់ 30% ។ ប្រសិនបើ អ្នកចំណាយពេល 8 ម៉ោងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ ដោយអង្គុយតែនៅលើកៅអី នៅកន្លែងធ្វើការរបស់អ្នក នោះគឺជាទម្លាប់មិនល្អទេ អ្នកគួរចំណាយពេលយ៉ាងហោចណាស់ 2-3ដងក្នុងមួយសប្តាហ៍ ដើម្បីដើរនៅបរិវេណជុំវិញផ្ទះរបស់អ្នក ឬក៏ ដើរនៅក្នុងសួនច្បារជាដើម។

3. ហ្វឹកហាត់ហួសកម្រិត
ការហ្វឹកហាត់ហួសកម្រិត ក៏អាចបណ្តាលឱ្យអ្នកមានបញ្ហាក្រលៀន ពីព្រោះស្ថានភាពហ្វឹកហាត់យូរពេក ធ្វើឱ្យសាច់ដុំរបស់អ្នករងរបួស ហើយនេះក៏អាចផ្តល់ឱ្យនូវផលវិបាកធ្ងន់ធ្ងរដល់សុខភាពរាងកាយផ្សេងៗ រួមទាំងក្រលៀនផងដែរ។ ដូច្នេះ ប្រសិនបើអ្នកកំពុងបង្កើនការហ្វឹកហាត់ហួសកម្រិត ហើយបណ្តាលឱ្យសាច់ដុំរបស់អ្នកឈឺ នោះទឹកនោមរបស់អ្នកឡើងពណ៌ខ្មៅ ដែលមានន័យថាអ្នកគួរតែទៅជួបវេជ្ជបណ្ឌិតហើយ។

4. ប្រើថ្នាំបំបាត់ការឈឺចាប់ច្រើនពេក
បើទោះបីជា ថ្នាំបំបាត់ក្តៅខ្លួនដូចជា អាស្ពីរីន ឬ Ibuprofen មានសុវត្ថិភាពនៅក្នុងកម្រិតមធ្យមក្តី ប៉ុន្តែបើប្រើច្រើនពេកជាប្រចាំ ក៏អាចបណ្តាលឱ្យខូចក្រលៀន ឬ ខ្សោយក្រលៀនផងដែរ។ បញ្ហានេះដោយសារតែ អ្នកបានប្រើថ្នាំបំបាត់ការឈឺចាប់ហួសកម្រិត នឹងធ្វើឱ្យលំហូរឈាមទៅក្នុងក្រលៀនរបស់អ្នកថយចុះ ហើយក៏ធ្វើឱ្យមុខងាររបស់ក្រលៀនរបស់អ្នក កាន់តែអាក្រក់ទៅៗ ជាពិសេស ប្រសិនបើអ្នកមានជំងឺខូចក្រលៀននេះស្រាប់ទៀតនោះ។

5. មិនបានផឹកទឹកគ្រប់គ្រាន់
ការរក្សាជាតិទឹកឱ្យគ្រប់គ្រាន់នៅក្នុងរាងកាយ គឺនឹងជួយឱ្យតម្រងនោមរបស់អ្នកផលិតទឹកនោមគ្រប់គ្រាន់ ដើម្បីទាញយកជាតិសូដ្យូម និងជាតិពុល ចេញពីរាងកាយ។ ប៉ុន្តែប្រសិនបើ អ្នកមិនបានផឹកទឹកគ្រប់គ្រាន់ និងទៀងទាត់នោះទេ វាអាចបង្កបញ្ហាធ្ងន់ធ្ងរដល់សុខភាពរាងកាយដូចជា ធ្វើឱ្យមានគ្រួសនៅក្នុងតម្រងនោម និងក្រលៀន។

6. គេងមិនបានគ្រប់គ្រាន់
វដ្តនៃការគេង និងភ្ញាក់របស់អ្នក គឺជានិយតកម្ម និងសម្របសម្រួលមុខងារតម្រងនោម ហើយជាលិកានៃសរីរាង្គខាងក្នុងនេះ នឹងត្រូវបានបង្កើតឡើងវិញខណៈពេលអ្នកកំពុងគេង។ ដូច្នេះ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ អ្នកនឹងរំខានដល់ដំណើរការនេះផងដែរ ហើយនេះនឹងបង្កើនហានីភ័យនៃការខូចតម្រងនោម ឬក្រលៀន។ ម្យ៉ាងទៀត ការគេងមិនត្រឹមត្រូវ ក៏អាចបណ្តាលឱ្យក្រិនសរសៃឈាម ឬ រឹង និងធ្វើឱ្យស្ទះសរសៃឈាមផងដែរ។ ស្ថានភាពនេះ អាចនាំឱ្យមានសម្ពាធឈាមខ្ពស់ និងធ្វើឱ្យក្រលៀនផ្ទុកលើសចំណុះ នឹងបណ្តាលឱ្យអ្នកខ្សោយក្រលៀន។

7. ផឹកភេសជ្ជៈមានជាតិហ្គាស ឬ សូដាច្រើនពេក
យោងទៅតាមអ្នកជំនាញផ្នែកសុខភាព ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងការទទួលទានភេសជ្ជៈមានជាតិហ្គាស ឬ សូដា និងបញ្ហាក្រលៀន។ នៅក្នុងឆ្នាំ 2009 ការសិក្សាមួយបានបង្ហាញថាស្រ្តីជាង 3000នាក់ ដែលផឹកភេសជ្ជៈមានជាតិហ្គាស ឬ សូដា 2កំប៉ុង ឬ ច្រើនជាងនេះជារៀងរាល់ថ្ងៃ នឹងធ្វើឱ្យមុខងារក្រលៀនធ្លាក់ចុះ បន្តិចម្តងៗ។

8. ញុំាអាហារប្រភេទសាច់ច្រើនពេក
ការទទួលជាតិប្រូតេអ៊ីនពីសាច់សត្វច្រើនពេក អាចបង្កើតជាតិអាស៊ីតហួសកម្រិតនៅក្នុងឈាមរបស់អ្នក ហើយក៏បណ្តាលឱ្យមានជំងឺលើសជាតិអាស៊ីត ដែលជាស្ថានភាពមួយ នៅពេលដែលក្រលៀនរបស់អ្នកមិនអាចរក្សាកម្រិត pH នៅក្នុងរាងកាយ ហើយយូរទៅៗ ស្ថានភាពនេះនឹងបណ្តាលឱ្យមានបញ្ហារំលាយអាហារធ្ងន់ធ្ងរ និងបញ្ហាក្រលៀនរុំារ៉ៃ។

9. ញុំាអាហារដែលមាន អំបិល និងស្ករ ច្រើនពេក
95% នៃជាតិសូដ្យូមនៅក្នុងអាហារ ដែលអ្នកបានញុំាជាប្រចាំ ត្រូវបានរំលាយដោយតម្រងនោម។ ដូច្នេះ ប្រសិនបើអ្នកញុំាអាហារដែលមានជាតិប្រៃខ្លាំង នឹងធ្វើឱ្យសរីរាង្គរបស់អ្នកត្រូវតែប្រឹងប្រែងយ៉ាងខ្លាំងជាងមុន ដើម្បីកម្ចាត់ជាតិសូដ្យូមលើសនេះ។ ហើយនេះជាមូលហេតុ ដែលអាចធ្វើឱ្យមុខងារតម្រងនោម ឬ ក្រលៀនរបស់អ្នកថយចុះ ហើយក៏បណ្តាលឱ្យវាត្រូវរក្សាទឹកលើសនៅក្នុងខ្លួនរបស់អ្នក នឹងធ្វើឱ្យសម្ពាធឈាមកើនឡើង។ ម្យ៉ាងទៀត ការប្រើប្រាស់ជាតិស្ករច្រើនពេក ក៏អាចរួមចំណែកដល់ការវិវត្តទៅជាជំងឺលើសឈាម ធាត់ និងបង្កើនហានីភ័យជំងឺនៃទឹកនោមផ្អែម ហើយជំងឺទាំងនេះគឺជាបុព្វហេតុដ៏ចម្បងនៃជំងឺខ្សោយក្រលៀន។

10. មិនអើពើទៅនឹងជំងឺឆ្លងទូទៅ
ជំងឺឆ្លងទូទៅរួមមានៈ ក្អក ផ្តាសាយ ឬ រលាកបំពង់ក…ជាដើម។ ជំងឺទូទៅទាំងនេះ នឹងធ្វើឱ្យរាងកាយរបស់អ្នកបង្កើតប្រូតេអ៊ីន ដែលត្រូវបានហៅថា Antibodies ដើម្បីប្រឆាំងនឹងមេរោគនៃជំងឺឆ្លងទូទៅទាំងនេះ។ ជាធម្មតា ម៉ូលេគុលទាំងនេះស្ថិតនៅក្នុងបំពង់នៃក្រលៀន ហើយវាបណ្តាលឱ្យក្រលៀនរបស់អ្នក រលាក។ ដូច្នេះ ប្រសិនបើអ្នកកើតជំងឺឆ្លងទូទៅទាំងនេះក្នុងរយៈពេលយូរ នោះនឹងធ្វើឱ្យក្រលៀនរបស់អ្នកកាន់តែខូចធ្ងន់ធ្ងរ៕

តើប្រិយមិត្តអ្នកអានមានទម្លាប់ទាំងនេះដែរឬទេ? តើវាពិបាកសម្រាប់អ្នកដែរឬទេ ដើម្បីកម្ចាត់ទម្លាប់អាក្រក់ទាំងនេះ?

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អ្នកចូលចិត្តម៉ាស្សា ត្រូវប្រយ័ត្នអ្វីខ្លះ?

ដោយ: ស៊ីវងីម 11 PM, Friday, 05 Jun, 2015

បច្ចុប្បន្ននេះ ការម៉ាស្សាខ្លួន ត្រូវបានប្រជាជនយើងពេញនិយមខ្លាំងឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ប៉ុន្តែអ្នកដែលចូលចិត្តទៅម៉ាស្សា មានដឹងជាមុន ឬអត់ ថាការម៉ាស្សា ...

ត្រូវធ្វើដំណើរ ប៉ុន្តែអ្នកមករដូវ តើត្រូវយ៉ាងណា?

ដោយ: ដួងច័ន្ទ 8 PM, Thursday, 26 Jan, 2017

ជាទូទៅ នារីៗ មិនសូវចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយឡើយ ពេលគាត់មានរដូវ។ រឿងៗ អ្នកជានារីតែងតែផ្អាករាល់គម្រោងធ្វើដំណើរ ប៉ុន្តែនេះមិនមែនជាជម្រើសដ៏ល្អទេ។ ហេត...

តិចនិចជ្រើសរើសសម្លៀកបំពាក់ផ្លូវការ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 24 Jul, 2018

តើអ្នកធ្លាប់គិតពីការតុបតែងសម្លៀកបំពាក់របស់អ្នកដែរឬទេ? បើអ្នកគិតថាវាមិនចោទជាបញ្ហានោះទេ សូមគិតម្តងទៀត។ ការជ្រើសរើសសម្លៀកបំពាក់សម្រាប់ធ្វើការ ឬធ្វើបទ...

ចំណុចតូចៗ ទាក់ទងនឹងសុខភាព ដែលអ្នកមិនគួររំលង

ដោយ: ចរិយា 10 PM, Tuesday, 27 Dec, 2016

១. មិនត្រូវញ៉ាំទឹក ក្រោយបាយ ជាទូទៅ មនុស្សភាគច្រើនតែងញ៉ាំទឹក ក្នុងអំឡុងបាយ ឬក្រោយបរិភោគបាយរួចភ្លាម។ ទម្លាប់នេះនាំផលមិនល្អដល់ក្រពះ។ ពេលអ្នកលេបបាយចូលទ...

Tomnerb.Com - YouTube Channel