ចូលចិត្តទំនើប

លំហាត់ប្រាណខួរក្បាលទាំង 10 នេះ ជួយរក្សាការចងចាំរបស់អ្នក កាន់តែច្បាស់ជាងមុន

ដោយ: ចរិយា 9 AM, Monday, 19 Aug, 2019

អ្នកចាកចេញពីផ្ទះ បានបិទទ្វារហើយ ស្រាប់តែភ្លាមៗអ្នកភ្លេចទូរស័ព្ទដៃរបស់អ្នកនៅក្នុងផ្ទះ នេះពិតជារឿងដែលគួរឱ្យធុញទ្រាន់ខ្លាំងណាស់មែនទេ។ រោគសញ្ញានៃការភ្លេចភ្លាំង និងការយល់ច្រឡំ មិនមែនជាផ្នែកធម្មតានៃភាពចាស់នោះទេ។ ប្រសិនបើអ្នកបានកត់សម្គាល់ឃើញថា អ្នកកំពុងចាប់ផ្តើមភ្លេចភ្លាំង នោះហើយដែលវាដល់ពេល អ្នកត្រូវធ្វើលំហាត់ប្រាណខួរក្បាលមួយចំនួន ដែលអាចជួយបង្កើនការចងចាំរបស់អ្នក។ ដូច្នេះថ្ងៃនេះ ទំនើប ចង់ណែនាំជូនមិត្តអ្នកអាននូវលំហាត់ប្រាណខួរក្បាលចំនួន 10 ដើម្បីធ្វើឱ្យការចងចាំដំណើរការបានល្អប្រសើរ ដែលមានដូចជា៖
1. ផ្លាស់ប្តូរដៃ ទៅលើសកម្មភាពប្រចាំថ្ងៃ ម្តងម្កាល
ជាធម្មតា សកម្មភាពប្រចាំថ្ងៃរបស់អ្នក ប្រហែលជាប្រើប្រាស់ដៃតែម្ខាងទេ ហើយក៏ប្រើប្រាស់វាស្ទើរគ្រប់ពេលផងដែរ។ ប៉ុន្តែ ប្រសិនបើ អ្នកព្យាយាមផ្លាស់ប្តូរដៃម្ខាងទៀត ទៅលើសកម្មភាពប្រចាំថ្ងៃរបស់អ្នកម្តងម្កាលនោះ វានឹងជួយពង្រឹងការភ្ជាប់សរសៃប្រសាទនៅក្នុងខួរក្បាលរបស់អ្នក បានកាន់តែល្អប្រសើរ។

2. អានសៀវភៅ ដោយសម្លេងខ្លាំងៗ
ការអានសៀវភៅ ដោយសម្លេងខ្លាំងៗ អាចជួយបង្កើនការចងចាំ ហើយតាមរយៈការអាន និងស្តាប់ឮដោយខ្លួនអ្នកផ្ទាល់ នោះគឺអាចរក្សាទុកជាព័ត៌មានទាំងនេះ នៅក្នុងខួរក្បាលរបស់អ្នក។ នេះក៏ជាលំហាត់ប្រាណខួរក្បាលមួយរបៀបទៀតផងដែរ ដែលអ្នកអាចអនុវត្តន៍បានជាមួយនឹងមិត្តភក្តិ ឬ គ្រួសាររបស់អ្នក។

3. ញុំាអាហារ ជាមួយនឹងចង្គឹះ
ការភ្ជាប់តំបន់ ដែលប្រមូលផ្តុំនៅក្នុងកោសិកាប្រសាទ នៅចុងម្រាមដៃរបស់អ្នក អាចជួយជម្រុញខួរក្បាលរបស់អ្នកឱ្យធ្វើសកម្មភាព។ ម្យ៉ាងទៀត សកម្មភាពនៃចុងម្រាមដៃដូចជា ការប្រើចង្កឹះ និងកាន់ប៊ិចសរសេរ…ជាដើម គឺជួយឱ្យប្រព័ន្ធឈាមរត់នៅក្នុងខួរក្បាលរបស់អ្នក អាចដំណើរការត្រឹមត្រូវ។

4. ភ្ញាក់ពីគេង ហើយស្រូបក្លិន វ៉ានីឡា
មនុស្សភាគច្រើន នៅពេលភ្ញាក់ពីគេង នៅពេលព្រឹកតែងញុំាកាហ្វេ ប៉ុន្តែ អ្នកគ្រាន់តែផ្លាស់ប្តូរទម្លាប់ញុំាកាហ្វេរបស់អ្នក ទៅជាញុំាភេសជ្ជៈ ដែលមានជាតិវ៉ានីឡា នោះវានឹងជួយឱ្យអ្នកអាចធ្វើលំហាត់ប្រាណខួរក្បាលបានល្អ ពីព្រោះការស្រូបក្លិន វ៉ានីឡា គឺល្អសម្រាប់ខួរក្បាល នៅពេលអ្នកភ្ញាក់ពីគេង នៅពេលព្រឹក។

5. ដាក់កាសត្រចៀកបិទសម្លេង កន្លះថ្ងៃ នៅក្នុងទម្លាប់ប្រចាំថ្ងៃ
ការទទួលបទពិសោធន៍ពិភពលោកគ្មានសម្លេង នៅពេលអ្នកកំពុងគេង គឺជាការសម្រាកខួរក្បាលដ៏ល្អប្រសើរ។

6. ក្តាប់ដៃ
អ្នកចិត្តសាស្រ្តជនជាតិអាមេរិច បាននិយាយថា ការក្តាប់ដៃស្តាំរយៈពេល90វិនាទី ជួយក្នុងការបង្កើនការចងចាំ ហើយការធ្វើចលនាដូចគ្នាទៅនឹងប្រអប់ដៃខាងឆ្វេង ក៏អាចជួយបង្កើនការចងចាំផងដែរ។ ការសន្និដ្ឋាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការពិសោធន៍ទៅលើមនុស្សពេញវ័យចំនួន 50 នាក់ ហើយពួកគេម្នាក់ៗសុទ្ធតែអាចចងចាំបានល្អជាងមុន នៅអំឡុងពេល អនុវត្តន៍វិធីក្តាប់ដៃនេះ ដោយពួកគេអាចចងចាំឃ្លាដ៏វែងនៅក្នុងអត្ថបទ។

7. បង្កើនចង្វាក់បេះដូង 3ដង ក្នុងមួយសប្តាហ៍
ការបង្កើនចង្វាក់បេះដូង 3ដង ក្នុងមួយសប្តាហ៍ រយៈពេល20នាទី ដោយគ្រាន់តែអ្នកដើរទៅដើរមក ហើយពិនិត្យមើលចង្វាក់បេះដូងនៅលើនាឡិកាឆ្លាតវៃរបស់អ្នកប៉ុណ្ណោះ។ ការធ្វើបែបនេះ គឺធ្វើឱ្យខួរក្បាលរបស់អ្នកអាចស្រូបអុកស៊ីសែនបានគ្រប់គ្រាន់ នោះវានឹងជួយឱ្យកោសិកាប្រសាទខួរក្បាលថ្មីៗរីកលូតលាស់។

8. លេងហ្គេមផ្គុំរូបភាព និងលេងហ្គេមទាយអក្សរ
ហ្គេមទាំងពីរនេះ សុទ្ធតែជួយធ្វើឱ្យខួរក្បាលរបស់អ្នក ធ្វើលំហាត់ប្រាណបានល្អប្រសើរ។

9. បើកកញ្ចក់ឡាន ខណៈពេលកំពុងបើកបរ
ការបើកបរ ដោយស្ងៀមស្ងាត់ អាចជាការបន្ធូរអារម្មណ៍ ប៉ុន្តែប្រសិនបើអាកាសធាតុនៅខាងក្រៅល្អ អ្នកគួរបើកកញ្ចក់ឡាន ដើម្បីស្រូបយកខ្យល់អាកាសខាងក្រៅខ្លះ ដើម្បីធ្វើឱ្យខួរក្បាលរបស់អ្នកចាប់ផ្តើមបង្កើតទំនាក់ទំនងល្អ ជាមួយនឹងធម្មជាតិដូចជា ស្តាប់សម្លេងសត្វ និងស្រូបក្លិនធម្មជាតិ…ជាដើម។

10. លំហាត់ប្រាណសង្កេតយ៉ាងលម្អិតទៅលើ លក្ខណៈសម្បត្តិរបស់អ្នកដទៃ
ការសង្កេតទៅលើលក្ខណៈសម្បត្តិរបស់មិត្តភក្តិ ឬ មនុស្សណាម្នាក់ដែលអ្នកបានជួប ដូចជាកត់សម្គាល់ទៅលើ ពណ៌សក់ ពណ៌សម្បុរស្បែក របៀបនៃការស្លៀកពាក់ និងក្លិនទឹកអប់របស់ពួកគេ គឺដើម្បីហ្វឹកហាត់ខួរក្បាល ឱ្យមានការចងចាំល្អ។ ដូច្នេះ នៅពេលអ្នកកំពុងអង្គុយនៅក្នុងហាងកាហ្វេ ហើយពិពណ៌នាអំពីនរណាម្នាក់ ដែលខ្លួនបានឃើញយ៉ាងលម្អិត នោះមានន័យថា ខួរក្បាលរបស់អ្នកកំពុងទទួលព័ត៌មានបានច្បាស់លាស់ល្អ ហើយនាំឱ្យការចងចាំរបស់អ្នកបានល្អប្រសើរផងដែរ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អ្នកម្តាយមានគភ៌ គេងមិនលក់ គួរធ្វើយ៉ាងម៉េច?

ដោយ: ស៊ីវងីម 6 PM, Tuesday, 14 Jul, 2015

ក្តីលំបាកមួយទៀតរបស់មនុស្សយើងគឺ “ងងុយគេង តែគេងមិនលក់” ហើយអ្នកម្តាយមាន​គភ៌​ជាច្រើន​នាក់​ ក៏ប្រហែលជាធ្លាប់កើតអាការបែបនេះ ញឹកញាប់ដែរ មែនទេ? ហេតអ្វីបានអ...

អាហារ 5 យ៉ាងដែលអ្នកគួរបរិភោគជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

បើយោងតាមអ្នកឯកទេសផ្នែកអាហាររូបត្ថម្ភរបស់សកលវិទ្យាល័យ Harvard ដែលមានឈ្មោះថា Teresa Fung ដែលគាត់បាននិយាយថាគ្រាន់តែអ្នកបន្ថែមអាហារ 5 យ៉ាងជាមួយនឹងអាហារ...

ខ្ញុំចង់ធ្វើម៉ូដសក់ ឲ្យកូនស្រី

ដោយ: ស. លីង 9 PM, Wednesday, 15 Feb, 2017

ប្រសិនបើអ្នកម្តាយគ្រប់រូប ចង់បានម៉ូដសក់ សម្រាប់កូនស្រីរបស់អ្នក សូមមើលរូបភាពខាងក្រោម ដែលទំនើបស្រាវជ្រាវ និងចងក្រងនូវម៉ូដសក់ចម្រុះ សម្រាប់ក្មេងស្រី ដ...

អ្នកអង្គុយច្រើន ប្រឈមនឹងជំងឺលើសឈាម និងឫសដូងបាត

ដោយ: ចរិយា 10 PM, Tuesday, 27 Dec, 2016

អ្នកដែលប្រឈម នឹងជំងឺលើសឈាម និងឫសដូងបាតខ្លាំងបំផុតគឺ៖ ១. អ្នកធ្វើការ ការិយាល័យ អ្នកធ្វើការក្នុងការិយាល័យ ជាអ្នកអង្គុយច្រើន។ មិនថាមានការងារឬគ្មានការង...

Tomnerb.Com - YouTube Channel