ចូលចិត្តទំនើប

តិចនិចថែរក្សា ទារករបស់អ្នកជំនាញទាំង 10 ដែលឪពុកម្តាយជំនាន់ថ្មីគ្រប់រូបគួរអនុវត្តន៍តាម!

ដោយ: ភារុន 8 AM, Saturday, 29 Jun, 2019

ទារក ដែលទើបនឹងកើតមក គឺនាំមកនូវភាពរីករាយបំផុត មកកាន់ឪពុកម្តាយគ្រប់រូប ប៉ុន្តែក៏នាំមកនូវការទទួលខុសត្រូវដ៏ធំធេងផងដែរ។ ជាពិសេស ឪពុកម្តាយថ្មីថ្មោង គឺតែងតែឆ្លងកាត់ការលំបាកក្នុងការមើលថែរក្សាកូនដូចជា ការគេងមិនបានគ្រប់គ្រាន់ ការបំបៅដោះកូន និងការចិញ្ចឹមបីបាច់ថែរក្សាទារក ឱ្យមានសុខភាពល្អបំផុត តាមដែលអាចធ្វើទៅបានជាដើម។ ដូច្នេះឪពុកម្តាយជំនាន់ថ្មីត្រូវត្រៀមខ្លួន រួចជាស្រេច សម្រាប់ការផ្លាស់ប្តូរនូវរបៀបរបប នៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ដូច្នេះ យើងចង់បង្ហាញតិចនិចថែរក្សាទារករបស់អ្នកជំនាញចំនួន 10 ជូនប្រិយមិត្តអ្នកអាន ដែលមានរាយនៅក្នុងបញ្ជីដូចខាងក្រោម៖
1. របៀប បីទារក
នៅពេលទារក ត្រូវបានប្រគល់មកដល់ដៃ របស់អ្នកជាលើកដំបូង ប្រសិនបើអ្នកមិនដឹងពីរបៀបបីទារក ដូច្នេះ អ្នកប្រាកដជាមានការភ័យខ្លាចខ្លាំង ជាពិសេស អ្នកគឺជាឪពុក ឬម្តាយថ្មីថ្មោងថែមទៀតផងនោះ។ របៀបបីទារក៖ ដំបូងដាក់ដៃមួយទៅទ្រក្រោមក្បាល និងមួយទៀតទៅទ្រត្រង់ត្រគាករបស់ទារក ប៉ុន្តែអ្នកក៏ត្រូវប្រយ័ត្នចំពោះចំណុចទន់ៗ នៅលើក្បាលរបស់ទារកទើបនឹងកើត ហើយដើម្បីផ្តល់អារម្មណ៍សុវត្ថិភាព ដល់ទារក អ្នកគួរបីទារកឱ្យជាប់នឹងដើមទ្រូងរបស់អ្នក ជាប់ជានិច្ច។

2. របៀប ដែលម្តាយត្រូវថែរក្សាខ្លួនឯង នៅអំឡុង 30ថ្ងៃដំបូង ខណៈពេលឱ្យកំណើតកូនរួច
នៅអំឡុង 30ថ្ងៃដំបូង គឺជារឿងដ៏សំខាន់បំផុត។ អ្នកម្តាយថ្មីថ្មោង គួរថែរក្សាខ្លួនឯង ដោយញុំាអាហារដ៏ត្រឹមត្រូវ។ ជាពិសេស ប្រសិនបើអ្នកត្រូវបំបៅដោះកូនថែមទាំងផងនោះ អ្នកត្រូវប្រយ័ត្នប្រយែងក្នុងការញុំាអាហារ។ ម្យ៉ាងទៀត ការគេងក៏ជារឿងដ៏សំខាន់ផងដែរ ជារឿយៗវាត្រូវបានគេណែនាំឱ្យម្តាយត្រូវគេង ខណៈកូនរបស់ពួកគេកំពុងគេងដែរ។ ធ្វើបែបនេះធានាថាអ្នកនឹងអាចគេងបានគ្រប់គ្រាន់។

3. របៀប រុំកន្សែងនៅលើខ្លួនទារក
របៀបរុំកន្សែងនៅលើខ្លួនទារក ប្រិយមិត្តអាចអនុវត្តន៍ដូចទៅនឹងតិចនិចនៅក្នុងរូបភាព ហើយត្រូវធ្វើតាមលំដាប់លំដោយ។

4. របៀប បំបៅដោះកូន
ការបំបៅដោះកូន គឺជារឿងដ៏ចាំបាច់។ ជាពិសេស នៅក្នុងអំឡុងរយៈពេល 2-3ថ្ងៃដំបូង។ ដូច្នេះ ម្តាយជំនាន់ថ្មីគ្រប់រូប គួររៀនពីបច្ចេកទេសបំបៅដោះកូន ដែលអ្នកអាចអនុវត្តន៍ទៅតាមរូបភាព ឬក៏ ប្រសិនបើអ្នកទទួលបានការណែនាំផ្សេងៗទៀត ដែលផ្តល់ភាពងាយស្រួលដល់ទាំងខ្លួនអ្នកផ្ទាល់ និងទារក សូមអនុវត្តន៍ទៅតាមនោះ។

5. របៀប សម្រួលខ្យល់នៅក្នុងក្រពះ ឱ្យចេញពីមាត់ និងការគ្រប់គ្រងចលនា CPR ដល់ទារក
ការបញ្ចេញខ្យល់ពីក្នុងក្រពះឱ្យចេញពីមាត់ គឺពិតជាសំខាន់ណាស់ ដើម្បីរក្សាឱ្យទារកមានផាសុកភាព ជាពិសេស នៅក្នុងអំឡុងប៉ុន្មានខែដំបូងនៃកំណើត របៀបនៃការសម្រួលខ្យល់នៅក្នុងក្រពះឱ្យចេញពីមាត់ អ្នកអាចអនុវត្តន៍ទៅតាមរូបភាពទីមួយ ។ ប៉ុន្តែ សម្រាប់ករណីសង្រ្គោះបន្ទាន់ អ្នកធ្វើចលនា CPR ដល់ទារកឱ្យដូចទៅនឹងរូបភាពទីពីរ (អ្នកត្រូវសង្កត់លើទ្រូងរបស់ទារកចំនួន 5ដង ដោយប្រើត្រឹមតែម្រាមដៃ 2 នឹងប្រាកដថាទារកបានក្អក ហើយនេះជាសញ្ញាបញ្ជាក់ថាទារកបាត់ថប់ដង្ហើមហើយ)។

6. របៀប ម៉ាស្សាឱ្យទារក
របៀបម៉ាស្សានេះ អ្នកអាចអនុវត្តន៍ទៅតាមរូបភាព ម្យ៉ាងទៀត ដើម្បីធ្វើឱ្យឆ្អឹង និងសាច់ដុំរបស់ទារកបានរឹងមាំ អ្នកគួរម៉ាស្សាតាមវិធីនេះ ជារៀងរាល់ថ្ងៃ។

7. ងូតទឹកឱ្យទារក
ឪពុកម្តាយថ្មីថ្មោងទាំងអស់តែងតែមានការភិតភ័យខ្លាំង ចំពោះការងូតទឹកឱ្យកូនរបស់ពួកគេ នៅអំឡុងពេលកំណើតដំបូង។ ជាធម្មតា ការងូតទឹកត្រូវបានស្នើរឱ្យរង់ចាំរហូតដល់ពេល ដែលទងផ្ចិតរបស់ទារកបានដាច់ចេញពីទារក ទើបចាប់ផ្តើមងូតទឹកយ៉ាងពេញលេញឱ្យទារក ម្យ៉ាងទៀត អ្នកគួរតែងូតទឹកឱ្យទារកម្តងម្កាលបានហើយ ដោយមិនចាំបាច់ត្រូវងូតទឹក ជារៀងរាល់ថ្ងៃនោះទេ។ ការពិនិត្យសីតុណ្ហភាពទឹក ដែលត្រូវយកមកងូតឱ្យទារក គឺសំខាន់ណាស់ ដូចនេះអ្នកមិនត្រូវធ្វេសប្រហែសក្នុងការកំណត់សីតុណ្ហភាពទឹកនោះទេ។

8. របៀប ដាក់ឱ្យទារកគេង
ជាទូទៅ ឪពុកម្តាយមានការខិតខំព្យាយាមដាក់ឱ្យទារកគេង នៅអំឡុងពេលពីរ-បីថ្ងៃដំបូង បន្ទាប់ពីការទារកចេញពីស្បូនដ៏សែនកក់ក្តៅរបស់ម្តាយ ហើយវាក៏ជាជំហានដំបូងដើម្បីធ្វើឱ្យទារកដឹង អំពីពិភពលោកខាងក្រៅផងដែរ។ ដូច្នេះ នៅក្នុងបន្ទប់គេងរបស់ទារក អ្នកត្រូវព្យាយាមរក្សាបន្ទប់ឱ្យភ្លឺក្នុងអំឡុងពេលថ្ងៃ និងបន្ថយពន្លឺឱ្យទាបនៅពេលយប់ ដើម្បីធ្វើឱ្យទារកយល់ដឹងពីភាពខុសគ្នារវាងពេលយប់ និងពេលថ្ងៃ។ ម្យ៉ាងទៀត ដោយសារតែភាពគួរឱ្យស្រឡាញ់របស់ទារក បានធ្វើឱ្យអ្នកចង់ថើប និងនិយាយលេងជាមួយនឹងគេ ដូច្នេះកុំធ្វើបែបនេះក្នុងអំឡុងពេលទារកកំពុងគេង ព្រោះថាវានឹងធ្វើឱ្យទារកភ្ញាក់ដឹងខ្លួនមកវិញ។

9. របៀប ប្តូរខោទឹកនោម
ការផ្លាស់ប្តូរខោទឹកនោម មិនមែនជារឿងលំបាកអីទេ ដោយគ្រាន់តែឪពុកម្តាយថ្មីថ្មោង អាចគិតថាឆ្គងបន្តិចនៅពេលផ្លាស់ប្តូរវាជាលើកដំបូង ប៉ុន្តែប្រសិនបើផ្លាស់ប្តូរយូរទៅៗគឺនឹងទម្លាប់ហើយ។ ប៉ុន្តែរឿងដែលសំខាន់ នោះគឺនៅពេលស្លៀកខោទឹកនោមឱ្យទារក ត្រូវប្រាកដថាខោទឹកនោមនេះមិនបានបិទដល់ទងផ្ចិតរបស់ទារកឡើយ។

10. របៀប ក្នុងការទំនាក់ទំនងជាមួយនឹងទារក យ៉ាងមានប្រសិទ្ធភាព
ការប៉ះពាល់ស្បែក និងស្បែករបស់អ្នក គឺគ្រប់គ្រាន់ហើយ សម្រាប់បង្កើតទម្លាប់ទំនាក់ទំនងរវាងម្តាយ និងទារក ខណៈពេលទារក ទើបតែចាប់កំណើត។ ហើយចំណុចមួយទៀតដ៏សំខាន់ នោះគឺការទំនាក់ទំនងដោយប្រើក្រសែភ្នែក និងការនិយាយលេងសើចជាមួយនឹងទារក៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ម៉ាសល្ពៅ សម្រាប់ស្បែក នារដូវក្តៅ

ដោយ: វិរីយា៉ 10 PM, Friday, 06 May, 2016

ល្ពៅ​ គឺជា​ប្រភព​ដ៏​សន្ធឹក​ស​ន្ទា​ប់ ​នៃ​អាស៊ីត​ពី​ធម្មជាតិ ​ក្នុងការ​ដុសខាត់​សម្អាត​ស្បែក ព្រមទាំង​មាន antioxidants ផងដែរ។ ប្រើ​ម៉ាស​ល្ពៅ​លើ​ស្បែ​...

អនុវត្ត ៨ ចំណុចរៀងរាល់ថ្ងៃ ដើម្បីសុខភាពល្អ

ដោយ: ដួងច័ន្ទ 11 AM, Saturday, 28 Jan, 2017

យើងទាំងអស់គ្នាបានដឹងហើយថា សុខភាព គឺជាកាតព្វកិច្ចយូរអង្វែង ដែលយើងត្រូវថែរក្សា ការពារ ពេញមួយជីវិត។ ប៉ុន្តែ អ្នកមិនអាចមានពេលវេលាគ្រប់គ្រាន់ ដើម្បីអនុវ...

គេងយប់ ដោយមិនលុបលាងមុខ រឿងអាក្រក់ ៦ យ៉ាងនឹងកើតឡើង

ដោយ: ចរិយា 9 PM, Sunday, 08 Jan, 2017

ប្រសិនបើអ្នកតុបតែងមុខ ចេញទៅក្រៅ ហើយមកដល់ផ្ទះ រហូតដល់ពេលយប់ អ្នកនៅមិនលុបលាងម្សៅចេញទេ រួចចូលដំណេកទាំងមុខដូច្នេះ ព្រឹកស្អែកពេលអ្នកភ្ញាក់ពីដំណេក បញ្ហា ...

អ្វីនឹងកើតឡើង? ប្រសិនបើអ្នកញុំាសាច់ត្រី ជារៀងរាល់ថ្ងៃ

ដោយ: ភារុន 11 AM, Wednesday, 10 Apr, 2019

បច្ចុប្បន្ននេះ គ្រូពេទ្រតែងណែនាំឱ្យយើងម្នាក់ៗញុំាសាច់ត្រីប្រហែល 2-3ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពល្អបំផុតដល់រាងកាយរបស់យើងគ្រប់...

Tomnerb.Com - YouTube Channel