ចូលចិត្តទំនើប

10 ចំណុចបង្កើន សុខភាពផ្លូវចិត្ត

ដោយ: វិរីយា៉ 9 PM, Tuesday, 03 Nov, 2015

មិនអាចមានអ្នកណារស់នៅ ក្នុងសេចក្តីសុខជារៀងរាល់ថ្ងៃនោះទេ តិច ឬច្រើនតែងតែមានរឿងមិនសប្បាយចិត្ត​កើត​​ឡើង ហើយរឿងទាំងនោះ វាបានមកធ្វើឱ្យអ្នកខូចអារម្មណ៍ និងបាត់បង់អស់នូវភាពសប្បាយរីករាយអស់។ កុំ​បណ្តោយ​ឱ្យ​​រឿង​មិន​សប្បាយ​ទាំងនោះ ចូលមករំខានដល់ជីវិតរបស់អ្នកឱ្យសោះ បើមើលឃើញថា វាកំពុងតែចូលមក​រកអ្នក​ហើយនោះ សូមសាក​ល្បង​បណ្តេញវាចេញ តាមរយៈវិធី 10យ៉ាងខាងក្រោម ដើម្បីបង្កើនភាពស្រស់ថ្លាឡើងវិញ៖

  1. ព្រមទទួលយកនូវរឿងរ៉ាវ ដែលមិនអាចទៅរួច។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូររឿងទាំងនោះ ឱ្យបានប្រសើរឡើងនោះ ឆាប់​ធ្វើវា​ភ្លាម​ទៅ។
  2. កុំខ្វល់ជាមួយមនុស្ស ដែលតែងតែធ្វើឱ្យអ្នកមានអារម្មណ៍ថា តូចទាប ព្រោះអ្នកក៏ដឹងរួចហើយថា គេជាមនុស្សដែលចាំតែធ្វើ យ៉ាងណាឱ្យអ្នកមើលទៅមិនល្អ ដូច្នេះមិនចាំបាច់ខ្វាយខ្វល់នឹងសំដីរបស់គេច្រើន នាំតែមិនសប្បាយចិត្តអត់ប្រយោជន៍។
  3. ព្យាបាលចិត្តដោយការស្តាប់ចម្រៀង ឬរាំលេងតាមចង្វាក់ភ្លេង នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ វិធីនេះក៏អាចជួយ​បន្ធូរ​បន្ថយអារម្មណ៍អាប់អួរបានដែរ។
  4. ទៅរត់លេង រត់រហូត បានឆ្ងាយប៉ុណ្ណាក៏ចេះតែរត់ទៅ ​គឺរត់ទាល់តែអ្នកមានអារម្មណ៍ថាហត់ ព្រោះពេលខ្លះ​ភាពហត់នឿយ​ពី​ការ​រត់នេះ អាចជួយឱ្យអ្នកបំភ្លេចរឿងស្មុគស្មាញបានខ្លះៗ ហើយនាំមកវិញនូវអារម្មណ៍ល្អ។
  5. ទូរស័ព្ទទៅរកមនុស្ស ដែលអ្នកស្រឡាញ់។ គេថាក្តីស្រឡាញ់នេះមានឥទ្ធិពលណាស់ វាអាចធ្វើឱ្យអ្នកសើចប្រែមកជាយំ ហើយ​ក៏អាចធ្វើឱ្យអ្នកយំប្រែមកជាសើចបានភ្លាមៗដែរ។ ពេលមានអារម្មណ៍មិនល្អ សូមទូរស័ព្ទទៅមនុស្សដែលអ្នកស្រឡាញ់ ចុះណា ព្រោះថាគ្រាន់តែបានឮសុះឡេងរបស់គេ ក៏អាចជួយឱ្យទុកសោករបស់អ្នករត់ចេញទៅបានខ្លះៗដែរ។
  6. ញញឹមដាក់មនុស្សប្លែកមុខ គេក៏ញញឹមដាក់អ្នកវិញ ហើយអ្នកក៏បានសប្បាយចិត្តឡើងវិញ។
  7. សរសេរសំបុត្រសរសើរ ដល់ខ្លួនឯង។
  8. សរសេរពីរឿងគ្រប់យ៉ាង ដែលជាចំណុចអាក្រក់របស់អ្នក ចងវាឱ្យជាប់ ហើយយកទៅដុតចោល ដើម្បីបន្ធូរអារម្មណ៍របស់​អ្នក។
  9. មើលរឿង​ ដែលអ្នកចូលចិត្តបំផុត។
  10. ជឿជាក់លើខ្លួនឯង៕

STRESSED-OUT-02

អត្ថបទអ្នកចង់អាន

ទឹកសណ្តែក គុណប្រយោជន៍ដ៏ល្អ ចំពោះសុខភាព

ដោយ: រីកា 9 PM, Friday, 25 Mar, 2016

ភេសជ្ជៈ ​ដែល​បាន​ទាំង​សុខភាព ហើយ​ថែមទាំង​ទទួលទាន​បាន​គ្រប់ពេល ​ដូចជា​ទឹក​សណ្តែក​នេះ អ្នកណាៗក៏​ដឹង​ដែរ​ថា មាន​ប្រយោជន៍ ជួយ​បង្កើន​ប្រូ​តេ​អី​ុ​ន តែ​...

អាហារទូទៅតែមានប្រយោជន៍ សម្រាប់ការសម្រករាង

ដោយ: ស. លីង 10 PM, Monday, 20 Feb, 2017

មិនពិបាកទេ ប្រសិនបើអ្នកចង់សម្រករាងឲ្យស្វែលស្អាត ដោយគ្រាន់តែបរិភោគអាហារ ទូទៅប្រចាំថ្ងៃមួយចំនួន ដែលមានគុណសម្បត្តិ ក្នុងការដុតបំផ្លាញជាតិខ្លាញ់ធាតុក្ន...

ហេតុអ្វី រាងកាយអ្នក ខ្វះវីតាមីន?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

អ្នកណាៗក៏ដឹងដែរថាបើញ៉ាំបន្លែ ផ្លែឈើច្រើននឹងធ្វើឲ្យមានសុខភាពល្អ ព្រោះរាងកាយបានបញ្ចូលនូវវីតាមីនគ្រប់ប្រភេទ ក៏ប៉ុន្តែហេតុអ្វីមនុស្សខ្លះចូលចិត្តបរិភោគប...

គេងយប់ ដោយមិនលុបលាងមុខ រឿងអាក្រក់ ៦ យ៉ាងនឹងកើតឡើង

ដោយ: ចរិយា 9 PM, Sunday, 08 Jan, 2017

ប្រសិនបើអ្នកតុបតែងមុខ ចេញទៅក្រៅ ហើយមកដល់ផ្ទះ រហូតដល់ពេលយប់ អ្នកនៅមិនលុបលាងម្សៅចេញទេ រួចចូលដំណេកទាំងមុខដូច្នេះ ព្រឹកស្អែកពេលអ្នកភ្ញាក់ពីដំណេក បញ្ហា ...

Tomnerb.Com - YouTube Channel