ចូលចិត្តទំនើប

៥ វិធី ដើមី្បបំផ្លាញជាតិខ្លាញ់ ក្នុងពេលដើរហាត់ប្រាណ

ដោយ: សហការី 10 AM, Friday, 27 Jan, 2017

ការហាត់ប្រាណ ដើមី្បបំបាត់ជាតិខ្លាញ់ ឬជាតិធាតុក្នុងខ្លួនមានច្រើនបែបណាស់ ក្នុងនោះការដើរ គឺជាវិធីសាស្ត្រដែលពេញនិយមជាងគេ សម្រាប់មនុស្សទូទៅ។

អ្នកហាត់ប្រាណគ្រប់រូប តែងយល់ច្រឡំ។ ការដើរពិតជាជួយបំផ្លាញជាតិខ្លាញ់ ក្នុងខ្លួនរបស់អ្នកមែន តែមិនមែនការដើរដូចដើរលេងកំសាន្ត រំភើយអារម្មណ៍នោះទេ។ ហាត់ប្រាណដោយដើរមានបែបបទមួយចំនួន ដើមី្បបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន។ ប្រសិនបើអ្នកគ្រាន់តែដើរជជែកគ្នាសប្បាយ លំហាត់ប្រាណមានប្រសិទ្ធភាពតិចតួចណាស់។ តើបែបបទក្នុងការហាត់ប្រាណដើរមានអ្វីខ្លះ?

5-Walking-Exercise-03

១. បង្កើនល្បឿន

ដូចរៀបរាប់ពីខាងលើថា អ្នកដើរមួយៗ មិនសូវទទួលបានប្រសិទ្ធភាព ក្នុងការបំផ្លាញជាតិខ្លាញ់ និងកាឡូរីក្នុងខ្លួននោះទេ។ បែបបទត្រឹមត្រូវក្នុងការដើរ គឺអ្នកត្រូវដើរញាប់។ ធ្វើដូច្នេះទើបអាចដុតបំផ្លាញជាតិខ្លាញ់បាន។

អំឡុងនោះ បើអ្នកហត់ អ្នកអាចបន្ថយល្បឿន ដើរមួយៗសិន លុះមានកម្លាំងវិញ សឹមដើរញាប់ដូចមុន។

5-Walking-Exercise-02

២. ប្រើវិធីសាស្ត្រជំរុញ

ប្រសិនបើអ្នកដាក់សម្ពាធលើខ្លួនអ្នក ឧទារហណ៍ ១០នាទី អ្នកត្រូវដើរឲ្យបាន ៥ គីឡូម៉ែត្រ (ជាឧទាហរណ៍ទេណា៎) នោះជាការល្អ សម្រាប់បង្កើនប្រសិទ្ធភាព ក្នុងការដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួនអ្នក។ ម៉្យាងទៀតការដើរញាប់ ជួយដល់សួតរបស់អ្នកទៀតផង។ ចំណុចមួយដែលអ្នកត្រូវចងចាំ គឺក្នុងពេលអ្នកហាត់ដើរ អ្នកត្រូវហាត់ដកដង្ហើមផងដែរ។

 5-Walking-Exercise-05

៣. លាយក្បាច់ហាត់ផ្សេងៗ

ដើមី្បជំរុញដល់ការដុតបំផ្លាញកាឡូរី ក្នុងខ្លួនអ្នក អ្នកត្រូវបូកបញ្ចូលក្បាច់ហាត់ប្រាណផ្សេងៗ ទៅក្នុងការដើរ។ ពេលអ្នកដើរបានមួយម៉ោង ឬពីរម៉ោង អ្នកគួរឈប់ ១០ នាទី មកហាត់៖

  • អង្គុយចុះងើបឡើង
  • ហក់នៅនឹងមួយកន្លែង
  • អាវ៉ង់

ហាត់រួច សឹមអ្នកដើរបន្តទៀត។

5-Walking-Exercise-04

៤. បរិភោគអាហារសម្រន់

ក្នុងពេលហាត់ប្រាណ អ្នកមិនគួរបង្អត់អាហារខ្លួនឯងនោះទេ។ អ្នកត្រូវការជាចាំបាច់ នូវអាហារសម្រាប់បន្ថែមឋាមពល និងជាតិផ្អែម ដើមី្បចិញ្ចឹមសាច់ដុំរបស់អ្នក។ ដូច្នេះ បន្ទាប់ពីអ្នកដើរបានមួយម៉ោង ឬពីរម៉ោង អ្នកគួររកអាហារមកបរិភោគ ប៉ុន្តែអាហារនោះជាអាហារសម្រន់ មិនមែនហូបឲ្យឆ្អែតទេ ហើយអ្នកគួរចៀសវាងអាហារមានជាតិខ្លាញ់ និងសាច់។ ជម្រើសអាហារល្អ សម្រាប់អ្នកដើរហាត់ប្រាណ គឺផ្លែចេក លាយជាមួយប័រសណ្តែក។

៥. កុំបរិភោគអាហារ មុនពេលហាត់

នេះជាទង្វើមិនសូវត្រឹមត្រូវប៉ុន្មានទេ។ មុនពេលអ្នកហាត់ប្រាណ អ្នកមិនគួរបរិភោគអាហារធ្ងន់ៗឡើយ។ ប្រសិនបើអ្នកឃ្លាន ហើយចង់បរិភោគមុនពេលអ្នកទៅហាត់ អ្នកអាចបរិភោគអាហារសម្រន់បន្តិចបន្តួច ដែលអាហារនោះមានសារធាតុខ្លាញ់ (ល្អ) និងមានជាតិប្រូតេអ៊ីន និងកាបោនតិចតួច។

ហេតុអី្វទើបមុនពេលហាត់ អាចបរិភោគអាហារខ្លាញ់ច្រើន តែមិនអាចបរិភោគជាតិកាបោនច្រើនបាន? ព្រោះការដើរអាចដុតបំផ្លាញជាតិខ្លាញ់បាន តែមិនអាចបំផ្លាញជាតិកាបោនក្នុងខ្លួនបានទេ។

បែបបទហាត់ប្រាណទាំង ៥ ខាងលើនេះជាវិធីសាស្ត្រ សម្រាប់ប្រសិទ្ធភាពក្នុងការហាត់ប្រាណដោយដើរ ប៉ុន្តែមិនមែនបានន័យថា អ្នកត្រូវតែធ្វើនោះទេ។ នេះគ្រាន់តែជាការបង្ហាញ និងណែនាំប៉ុណ្ណោះ។ សម្រាប់អ្នកមានបញ្ហាជើង ឬអ្វីផ្សេង ដែលមិនអាចអនុញ្ញាតឲ្យដើរលឿន នោះអ្នកអាចរក្សាល្បឿនដើរ ដែលអ្នកអាចធ្វើទៅបាន មិនចាំបាច់បង្ខំខ្លួនអ្នកឡើយ។

អ្វីដែលមិត្តអ្នកអានគួរដឹងគឺថា អ្នកអាចសាកល្បងធ្វើតាមចំណុចខាងលើ បើគ្មានអ្វីប៉ះពាល់ដល់សុខភាពរបស់អ្នក អ្នកអាចបន្តហាត់តាមនេះចុះ។ ក្នុងករណីអ្នកយល់ថា មិនសូវស្រួល អ្នកអាចបញ្ឈប់បាន៕

អត្ថបទអ្នកចង់អាន

ការមើលថែទាំ សុខភាពសម្រាប់បុរស ផុតវ័យបន្តពូជ

ដោយ: ស៊ីវងីម 6 PM, Monday, 13 Jul, 2015

ការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ (មួយឆ្នាំម្តង) ជាពិសេសបុរសដែលផុតវ័យបន្តពូជ គួរតែបានទទួលការត្រួត​ពិនិត្យ​រក​មើល​ជំងឺមហារីក ដូចជា ការត្រួតវាស់កម្រិត...

10 រោគសញ្ញា ដែលបញ្ជាក់ថារាងកាយរបស់អ្នក កំពុងលិចលង់ដោយសារធាតុពុល

ដោយ: ភារុន 10 AM, Tuesday, 14 May, 2019

សារធាតុគីមីពុល មានវត្តមាននៅគ្រប់ទីកន្លែង និងនៅជុំវិញខ្លួនយើង សូម្បីតែនៅក្នុងខ្យល់ដែលយើងកំពុងដកដង្ហើម ឬក៏នៅក្នុងទឹកដែលយើងកំពុងផឹករាល់ថ្ងៃ ឬក៏នៅក្នុង...

មិនគួរឱ្យជឿ ទឹកក្រូចឆ្មា លាយជាមួយ ប្រេងអូលីវ មានគុណប្រយោជន៍ច្រើនដល់ម្ល៉ឹងផង!!!

ដោយ: ភារុន 9 AM, Wednesday, 13 Feb, 2019

ប្រេងអូលីវ និងទឹកក្រូចឆ្មា ទាំងពីរមុខនេះ មានគុណប្រយោជន៍ជាច្រើន ដែលអាចជំនួសឱ្យឱសថ ក៏អាចធ្វើជាអាហារបំប៉នសុខភាព ដ៏ល្អបំផុត។ ហើយបើទាំងពីរមុខនេះរួមបញ្ចូ...

តើគួរប្រើ អំបោះរូសធ្មេញ យ៉ាងដូចម្តេច?

ដោយ: ស៊ីវងីម 7 PM, Wednesday, 08 Jul, 2015

ការប្រើអំបោះរូសធ្មេញ ម្តងក្នុងមួយថ្ងៃ នឹងជួយធ្វើឲ្យសុខភាពមាត់ធ្មេញ របស់អ្នកកាន់តែប្រសើរ ប៉ុន្តែតើគួរប្រើវាយ៉ាងដូចម្តេច ទើបប្រសើរ? តាមការសិក្សាអ្នក ...

Tomnerb.Com - YouTube Channel