ចូលចិត្តទំនើប

អាហារ ធ្វើឱ្យឆ្អឹងរឹងមាំ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 19 Oct, 2017

ទឹកដោះគោ និងឈីស ជាប្រភេទអាហារ ដែលគេទទួលស្គាល់ថា ជាអ្នកថែរក្សាសុខភាពឆ្អឹងដ៏ពូកែ។ ប៉ុន្តែនៅមានផ្លែឈើមួយប្រភេទ ដែលពុំសូវមានអ្នកដឹងពីអត្ថប្រយោជន៍របស់វា ចំពោះឆ្អឹងដូចជាអាហារទាំងពីរខាងលើដែរ។

ក្រៅពីទឹកដោះគោ និងឈីស ផ្លែព្រូន (Prunes) គឺជាអាហារជំនួយឆ្អឹងដ៏ប្រសើរមួយ។ ព្រូនអាចជា ផ្លែឈើមួយប្រភេទ ដែលគេនិយមចូលចិត្តញ៉ាំធ្វើជាឱសថពីធម្មជាតិ សម្រាប់ការបញ្ចុះលាមក។ តែវា មានសមត្ថភាពពិសេសមួយទៀត នោះគឺធ្វើឱ្យឆ្អឹងរឹងមាំ។

The-One-Food-That-Can-Make-Your-Bones-20-Percent-Stronger-Its-Not-Dairy_phnom-penh_cambodia_tomnerb-02

យោងតាមការសិក្សាថ្មីៗនេះ ផ្លែឈើក្រៀមមួយប្រភេទនេះ អាចធ្វើឱ្យឆ្អឹងកាន់តែរឹងមាំ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីនេះ ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី Scientific Reports បង្ហាញថាការទទួលទានផ្លែព្រូន អាចជួយការពារឆ្អឹងប្រឆាំងនឹងការបំផ្លាញ ពីសារធាតុវិទ្យុសកម្ម។ អ្នកស្រាវជ្រាវនៅ Texas A&M បានធ្វើការពិសោធន៍លើសត្វកណ្តុរ ដោយធ្វើឡើងក្នុងការពិសោធន៍បួនប្រភេទ គឺឱ្យសត្វកណ្តុរស៊ីសារធាតុប្រឆាំងអុកស៊ីតកម្ម លាយចម្រុះគ្នា អាស៊ីតDihydrolipoic ថ្នាំ Ibuprofen និងម្សៅ ធ្វើពីផ្លែព្រូន។ បន្ទាប់មកពួកគេយកសត្វកណ្តុរទាំងនោះ ឱ្យប៉ះជាមួយធាតុវិទ្យុសកម្ម និងធ្វើ ការប្រៀបធៀបលទ្ធផល។

នៅក្នុងការពិសោធន៍ទាំងបួននេះ ផ្លែព្រូនជាសមាសភាពមានប្រសិទ្ធភាពជាងគេ ក្នុងការការពារធាតុ វិទ្យុសកម្ម ដែលធ្វើឱ្យឆ្អឹងចុះខ្សោយ។ ទោះបីជាសត្វកណ្តុរដែលស៊ីផ្លែព្រូន ហើយមិនប៉ះពាល់ជាមួយ ធាតុវិទ្យុសកម្មក្តី ក៏មានឆ្អឹងរឹងមាំជាងមុនដែរ។ កម្រិតនៃភាពរឹងមាំនេះកើនឡើង ក្នុងកម្រិតប្រមាណ 20%។

ទោះបីមិនទាន់មាននរណាម្នាក់ ប្រាកដពីទំនាក់ទំនងនៃផ្លែព្រូន និងធាតុវិទ្យុសកម្មក្តី ក៏អ្នកស្រាវជ្រាវ ទាំងនោះបានប៉ាន់ប្រមាណថា ដោយសារផ្លែឈើមួយប្រភេទនេះ មានល្បាយសារធាតុ Polyphenols ដែលមានកម្រិតអុកស៊ីតកម្ម និងសមាសភាពប្រឆាំងនឹងការរលាកខ្ពស់។
ការរកឃើញនេះ អាចក្លាយជាអត្ថប្រយោជន៍ដ៏ធំមួយ សម្រាប់អ្នកដែលងាយប៉ះពាល់ជាមួយធាតុវិទ្យុ សកម្ម ដូចជាអវកាសយានិកជាដើម។ យ៉ាងណាមិញ វានៅតែមានបញ្ហាលេចឡើង បើសិនជាយើង បន្ថែមវត្តមានផ្លែព្រូន ទៅក្នុងរបបអាហារ។

លោកស្រី Nancy Turner ប្រធានក្រុមស្រាវជ្រាវបាននិយាយថា «មនុស្សជាច្រើនពុំសូវចូលចិត្តទទួលទានផ្លែព្រូនទេ។ ពួកគេមិនបានដឹងថា ផ្លែឈើមួយប្រភេទនេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ហើយថែមទាំងមានអត្ថប្រយោជន៍យ៉ាងធំធេង ចំពោះសុខភាព»។

សម្រាប់ការទទួលទានផ្លែព្រូន ដើម្បីទទួលបានអត្ថប្រយោជន៍ជួយឱ្យឆ្អឹងរឹងមាំ លោកស្រី Turner បានណែនាំឱ្យយើងទទួលទានផ្លែព្រូនប្រមាណ 4 ទៅ 5 ផ្លែ សម្រាប់ការទទួលទានពេញមួយថ្ងៃ។

The-One-Food-That-Can-Make-Your-Bones-20-Percent-Stronger-Its-Not-Dairy_phnom-penh_cambodia_tomnerb-01

The-One-Food-That-Can-Make-Your-Bones-20-Percent-Stronger-Its-Not-Dairy_phnom-penh_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

គ្រូពេទ្រធ្មេញដ៏ជំនាញ បានណែនាំវិធីសាស្រ្ត 10 យ៉ាងដ៏សាមញ្ញ ដើម្បីការពារកុំឱ្យមានធ្មេញពុក

ដោយ: ភារុន 8 AM, Monday, 18 Mar, 2019

ធម្មជាតិបង្កើតមនុស្សមក មានត្រឹមតែធ្មេញ ពីរជួរប៉ុណ្ណោះ ដូច្នេះយើងម្នាក់ៗត្រូវចេះថែរក្សាពួកវាឱ្យបានល្អ ប្រសិនបើយើងមិនចង់បាត់បង់ពួកវា។ គ្រូពេទ្រធ្មេញដ...

អាហារ ៥ប្រភេទ ដែលអ្នកមិនដឹងថា ផុតកំណត់

ដោយ: ដួងច័ន្ទ 7 PM, Monday, 27 Feb, 2017

នៅពេលដែលយើងបានដឹងថា ស៊ុតនៅតាមហាងលក់គ្រឿងទេស អាចមានអាយុកាលរហូតដល់ ៤៥ថ្ងៃ វាជាការចាប់ផ្តើមបើកទំព័រប្រធានបទ ស្តីពីកាលបរិច្ឆេទផុតកំណត់នៃម្ហូបអាហារ។ មិន...

អាថ៌កំបាំង នៃការថែរក្សាសុខភាព ពីស្ត្រីមកពី 7ប្រទេស

ដោយ: រីកា 11 PM, Thursday, 07 Apr, 2016

ដើម្បីទទួលបាននូវសុខភាពល្អបរិបូរមនុស្សម្នាក់ៗ តែងតែមានទិចនិកពិសេសរៀងៗខ្លួន ក្នុងការថែរក្សាសុខភាព​រាងកាយ សុខភាពផ្លូវចិត្ត និងការទទួលទានអាហារជារៀងរាល់...

កំហុសឆ្គងទាំង 7 ដែលអ្នកត្រូវជៀសវាង ដើម្បីរក្សាកូននៅក្នុងផ្ទៃ ឱ្យមានសុខភាពល្អ

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

ខណៈពេលមានផ្ទៃពោះ ស្រ្តីទាំងឡាយព្យាយាមអស់ពីសមត្ថភាព ដើម្បីរក្សារបៀបរបបក្នុងការរស់នៅ និងរបបអាហារប្រកបដោយសុខភាពល្អបំផុត សម្រាប់ទារកនៅក្នុងផ្ទៃរបស់ពួកគ...

Tomnerb.Com - YouTube Channel