ចូលចិត្តទំនើប

អាហារ ច្នៃជាមួយស៊ុត ៣យ៉ាង

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

ស៊ុត អាចយកមកធ្វើជាអាហារច្រើនយ៉ាង។ ស៊ុតជាអាហារ ដែលសម្បូរប្រូតេអ៊ីន មានប្រយោជន៍ចំពោះសុខភាព។

អ្នកខ្លះមានប្រតិកម្មជាមួយនឹងស៊ុត ដូច្នេះត្រូវចៀសវាងអាហារប្រភេទនេះ។ ប៉ុន្តែចំពោះអ្នកមានស្នេហ៍ស្មោះនឹងស៊ុតមាន់ ឬទា ហើយចង់បានរសជាតិពិសេសថ្មី អ្នកអាចសាកល្បងមុខម្ហូបដូចខាងក្រោមនេះ៖

១. មី និងស៊ុត

របៀបចម្អិនស៊ុបនេះ គឺមិនពិបាកទេ ព្រោះដូចឆុងមីកញ្ចប់ គ្រាន់តែមានថែមគ្រឿងផ្សំខ្លះៗ។ វិធីសាស្ត្រចម្អិនដ៏ល្អគឺប្រើឆ្នាំងដាំទឹក ដាក់មីកញ្ចប់ចូល រួចថែមគ្រឿងផ្សំមានដូចជា៖

  • ផ្សិតខ្មៅ ហាន់ជាបន្ទះ
  • សាច់មាន់ ហាន់ជាសរសៃ

ស៊ុត ជារបស់ដែលមិនអាចបំភ្លេចបាន។ អ្នកអាចដាក់ស៊ុតមួយឬពីរគ្រាប់ គោះដាក់ចូលទៅក្នុងឆ្នាំង មិនបាច់កូរទេ ទុកឲ្យវាឆ្អិនតាមសម្រួល។

ចំណុចមិនអាចភ្លេចមួយទៀត គឺដាក់គ្រឿងរបស់មីកញ្ចប់ ឬអ្នកអាចដាក់គ្រឿងដោយខ្លួនឯង ដូចជាអំបិល ម្រេច ទឹកស៊ីអ៊ីវ ស្ករ ហើយថែមសាច់គោ ឬប្រហិត តាមចំណង់របស់អ្នក។

ស្លឹកខ្ទឹមត្រូវហាន់តូចៗ សម្រាប់ដាក់ក្រោយគេ។ ពេលម្ហូបឆ្អិន រោយខ្ទឹមជាការស្រេច។

ប្រសិនបើអ្នកមិនចូលចិត្តគ្រឿងផ្សំរបស់មី ហើយមិនចង់ប្រើអំបិលប៊ីចេងវែងឆ្ងាយ អ្នកអាចជ្រើសរើសយកគ្រឿងផ្សំកញ្ចប់ ដូចជាម្សៅស៊ុបរ៉តឌី ឬ Knorr ជាដើម។

Egg-Food-Tomnerb-02

២. ដំឡូងជ្វា និងស៊ុត

អាហារនេះដូចជា ចម្លែកបន្តិច តែអ្នកអាចសាកល្បងបាន ដោយគ្រាន់តែយក៖

  • ដំឡូងជ្វាធំមួយមើម លាងទឹកឲ្យស្អាត រួចពុះជាពីរ
  • គោះស៊ុតដាក់ពីលើ (ប្រើស៊ុតពីរ)
  • រោយគ្រឿងមានដូចជា អំបិល និងម្រេចហ្មត់
  • រួចយកទៅដុតលើភ្លើង ឬដុតក្នុងចង្ក្រានអគ្គិសនីក៏បាន
  • បន្ទាប់ពីឆ្អិនរួច ត្រូវហាន់ជីវ៉ាន់ស៊ុយរួចយកមករោយ ពីលើជាការស្រេច។

អាហារមួយនេះ អ្នកអាចបរិភោគជាមួយនឹងទឹកប៉េងប៉ោះ ឬទឹកម្ទេស តាមចំណូលរបស់អ្នក។

Egg-Food-Tomnerb-03

៣. ប៉េងប៉ោះ និងស៊ុត

អាហារមួយមុខនេះងាយធ្វើណាស់។ អ្នកធ្លាប់ចៀនប៉េងប៉ោះ ញាត់សាច់ជ្រូកទេ? គឺធ្វើស្រដៀងគ្នា៖

  • ដំបូងពុះប៉េងប៉ោះជាពីរ (មិនបាច់ឆ្កៀលយកគ្រាប់ចេញទេ)
  • រួចគោះពងមាន់ដាក់ពីលើ
  • ទើបរោយគ្រឿងមានអំបិល និងម្រេចហ្មត់
  • ចិញ្ច្រាំខ្ទឹមសដាក់ពីលើ
  • បន្ទាប់មកយកទៅដាក់ក្នុងខ្ទះ ដែលមានខ្លាញ់ពុះ ដោយចម្អិនប្រមាណ ១០នាទី។

យ៉ាងម៉េចដែរ មុខម្ហូបបីនេះ.. បើមើលតាមរូប និងធ្វើតាមវិធីសាស្ត្រដើម អ្នកត្រូវទាមទារគ្រឿងផ្សំ និងរបៀបចម្អិនសាំញ៉ាំបន្តិច ដូច្នេះទំនើបសម្រួលមកតាមបែបខ្មែរ និងតាមរបៀបចម្អិនសាមញ្ញ ដែលមេផ្ទះឧស្សាហ៍ធ្វើ។ សាកល្បងធ្វើលមើល ហើយកុំភ្លេចហៅទំនើប ទៅភ្លក់ផងណា៎៕

អត្ថបទអ្នកចង់អាន

គន្លឹះបំបាត់ឈឺក្បាល ដោយធម្មជាតិទាំង 10 ដែលអ្នកអាចធ្វើនៅផ្ទះបាន

ដោយ: ភារុន 10 AM, Wednesday, 09 Jan, 2019

ការឈឺក្បាលគឺជាបញ្ហាសុខភាពទូទៅមួយ ដែលស្ទើរតែគ្រប់មនុស្សពេញវ័យទាំងអស់តែងតែទទួលរងការឈឺចាប់ពីជម្ងឺនេះ។ វាអាចមានមូលហេតុជាច្រើន ដែលបណ្តាលឱ្យកើតមានការឈឺក្...

តើអ្នកដឹងអ្វីខ្លះ អំពីការម៉ាស្សា?

ដោយ: ស៊ីវងីម 6 PM, Wednesday, 26 Aug, 2015

ការម៉ាស្សា គឺជាការបន្ធូរអារម្មណ៍ និងបន្ថយភាពតានតឹងដ៏ប្រសើរមួយ សម្រាប់មនុស្សសម័យថ្មី។ សម្ពាធការងារ និងការប្រកួតប្រជែងក្នុងសហសម័យ បានធ្វើឲ្យមនុស្សជាច...

តើទឹកភ្លោះ មានប្រយោជន៍ដូចម្តេច ចំពោះស្ត្រីមានគភ៌?

ដោយ: រីកា 1 PM, Thursday, 12 May, 2016

តើ​ទឹកភ្លោះ​មាន​តួនាទី​អ្វី​ នៅក្នុង​ស្បូន​របស់​ស្ត្រី​មានគភ៌?  ថ្ងៃនេះ យើងនឹង​នាំ​មិត្ត​អ្នកអាន​ទៅ​បកស្រាយ​ចម្ងល់​រឿង​ទឹកភ្លោះ និង​អ្វីដែល​ស្ត្រី​...

ភេសជ្ជៈវេនមន្ត ផ្សំពីផ្លែចេក ជួយសម្រកទម្ងន់ ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 8 AM, Wednesday, 27 Feb, 2019

ចេក គឺជាផ្លែឈើមួយប្រភេទ ដែលជួយសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ពីព្រោះចេកមានសារធាតុចិញ្ចឹមជាច្រើនខុសៗគ្នា និងមានសារធាតុរ៉ែដ៏ល្អបំផុតជាច្រើនផងដែរ។ នេះមាន...

Tomnerb.Com - YouTube Channel