ចូលចិត្តទំនើប

អាហារល្អសម្រាប់ខួរក្បាល និងការចងចាំ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 19 Sep, 2018

អ្នកប្រហែលជាបានដឹងអំពីអាហារដែលអាចការពារសុខភាពបេះដូង និងឆ្អឹង ឬក៏អាហារដែលជួយរក្សាទម្ងន់របស់អ្នក នៅពេលវ័យរបស់អ្នកកាន់តែច្រើន។ ប៉ុន្តែតើអាហារប្រភេទណាជួយឱ្យខួរក្បាលរបស់អ្នកនៅល្អ? នៅក្នុងអត្ថបទខាងក្រោម ទំនើប នឹងបង្ហាញពីអាហារដែលជាចំណីសម្រាប់ខួរក្បាល របស់អ្នក។

ប្រភេទ Berries
Berries គឺជាប្រភេទផ្លែឈើដែលមិនគ្រាន់តែបន្ថែមជាតិផ្អែម និងពណ៌នៅក្នុងអាហារប៉ុណ្ណោះទេ។ វាជាប្រភេទផ្លែឈើដែលជួយឱ្យខួរក្បាលយើងនៅបំពេញតួនាទីបានល្អប្រសើរ ស្របពេលដែលវ័យរបស់យើងកាន់តែច្រើន។ ការសិក្សាមួយបានពិនិត្យលើទម្លាប់អាហាររបស់ស្រ្តីមានវ័យចំណាស់ច្រើនជាង 16,000 នាក់ក្នុងរយៈពេលលើសពី 15 ឆ្នាំ។ ជាលទ្ធផលបានរកឃើញថាអ្នកដែលទទួលទាន Blueberries យ៉ាងតិចណាស់កន្លះកែវ ឬស្រ្តប៊ឺរីយ៉ាងតិចណាស់មួយពែងជារៀងរាល់សប្តាហ៍ មានអត្រាការយល់ដឹងធ្លាក់ចុះបន្តិចម្តងៗ។ ជាពិសេស នៅពេលដែលស្រ្តីទាំងនោះត្រូវបានធ្វើតេស្តចម្រុះ រួមមានសមត្ថភាពចងចាំពាក្យពេចន៍ ឬនិយាយរឿងឡើងវិញ។ នេះមានន័យថាពពួក Berries ជួយកាត់បន្ថយការថយចុះសមត្ថភាពការចងចាំ បានរហូត 2 ឆ្នាំ កន្លះ។ ផ្លែឈើអំបូរ Berries មានផ្ទុកសមាសភាពធម្មជាតិ មានឈ្មោះថា Anthocyanidins ដែលជួយថែរក្សាខួរក្បាលឱ្យនៅដំណើរការបានល្អ តាមរយៈឥទ្ធិពលរបស់សារធាតុប្រឆាំងអុកស៊ីតកម្ម និង ការពារការរលាក។

បន្លែពណ៌បៃតង
ការទទួលទានបន្លែមិនត្រឹមតែជួយពង្រឹងជាតិវីតាមីន និងសារធាតុសរសៃប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យខួរក្បាលរបស់អ្នកនៅស្រស់ថ្លាដូចក្មេង។ ការសិក្សាកាលពីពេលថ្មីៗនេះនៅលើមនុស្សពេញវ័យប្រមាណ 1,000 នាក់បានបង្ហាញថាអ្នកដែលញ៉ាំអាហារមានបន្លែពណ៌បៃតងរួមមាន ស្ពៃខៀវ ខាត់ណា ស្ពៃ Collard Green និងស្លឹក Arugula ទំនងជាមានអាយុក្មេងជាវ័យ 11 ឆ្នាំ ក្នុងន័យសុខភាពខួរក្បាល ដោយធ្វើការប្រៀបធៀបជាមួយអ្នកដែលពុំសូវ ឬមិនដែលញ៉ាំបន្លែបៃ តង។ ខួរក្បាលដែលមានវ័យចំណាស់ ជាពិសេសនៅក្នុងកន្លែងដែលពាកព័ន្ធនឹងការចងចាំងាយនឹងទទួលបានភាពតានតឹង និងមានចរន្តឈាមរត់មិនសមស្រប។ បន្លែពណ៌បៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនបេ ជាតិសរសៃ និងសារធាតុចិញ្ចឹមដទៃទៀតក្នុងកម្រិតខ្ពស់ ដែលជួយការពារប្រព័ន្ធប្រសាទដោយផ្ទាល់ ឬអាចកាត់បន្ថយហានិភ័យជម្ងឺសរសៃឈាមបេះដូង ឬលក្ខខណ្ឌដទៃទៀតដូចជា សម្ពាធឈាមខ្ពស់ និងទឹកនោមផ្អែម ដែលជាប់ពាក់ព័ន្ធនឹងការចុះអន់ខ្សោយសមត្ថភាពខួរក្បាល។

សាច់ និងខ្លាញ់ត្រី
បើសិនជាអ្នកកំពុងមានផ្ទៃពោះ អ្នកប្រហែលជាកំពុងទទួលទានវីតាមីន ដែលមានសារធាតុ DHA នៅក្នុងនោះ។ នេះដោយសារ DHA ជាសារធាតុអាស៊ីតខ្លាញ់ Omega-3 ដែលត្រូវបានរកឃើញនៅក្នុងសាច់ត្រី ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ខួរក្បាល ចាប់ផ្តើមពីទារកកកើតកំណើតដំបូង។ តួនាទីដ៏សំខាន់របស់សារធាតុ Omega-3 នៅតែបន្តមានរហូតដល់វ័យជំទង់ ដោយវាជួយពង្រឹងសមត្ថភាពការចងចាំ សម្រាប់មនុស្សវ័យជំទង់ដែលមានការចងចាំក្នុងរយៈពេលខ្លី។ ខ្លាញ់របស់ត្រីសាល់ម៉ុន ធូណា Mackerel, Herring, Trout និងត្រីសាឌីន សុទ្ធតែសម្បូរសារធាតិ DHA។ អ្នកគួរបរិភោគសាច់ត្រីទាំងនេះឱ្យបានយ៉ាងតិចណាស់ 226 ក្រាមក្នុងមួយសប្តាហ៍។ ការទទួលទានអាហារមានសារធាតុខ្លាញ់ អាចជួយឱ្យសុខភាពខួរក្បាលប្រសើរឡើង ជាពិសេសការទទួលទានប្រេងបន្លែ និងកាត់បន្ថយខ្លាញ់អាក្រក់ អាចជួយកាត់បន្ថយការចុះអន់ថយសមត្ថភាពខួរក្បាល និងអត្រាប្រឈមនឹងជម្ងឺភ្លេចភ្លាំង។

ស៊ុត
ស៊ុតសម្បូរទៅដោយសារធាតុ Choline ដែលជាសារធាតុចិញ្ចឹមយ៉ាងសំខាន់សម្រាប់ខួរក្បាល។ ការសិក្សាមួយបានបង្ហាញថា អ្នកដែលទទួលទានសារធាតុ Choline ច្រើន អាចធ្វើតេស្តការចងចាំ ដោយនិយាយ និងរូបភាពបានល្អជាងអ្នកដែលមានសារធាតុ Choline តិច។ លើសពីនេះ អ្នកដែលទទួលទាន Choline ច្រើនមានសុខភាព MRI ល្អ ដែលណែនាំឱ្យអ្នកទទួលទានវាឱ្យបានច្រើននៅក្នុងមជ្ឈឹមវ័យ ដើម្បីការពារប្រឆាំងនឹងជម្ងឺភ្លេចភ្លាំង។ សារធាតុ Choline ជួយផលិតសារធាតុគីមី Acetylcholine នៅក្នុងខួរក្បាល ដែលសំខាន់បំផុតសម្រាប់មុខងារខួរក្បាល និងការចងចាំ។ បើសិនជាអ្នកមិនទទួលទានស៊ុត អ្នកអាចជ្រើសយកសណ្តែកដី ត្រី សត្វស្លាប សាច់គោគ្មានខ្លាញ់ ផ្កាខាត់ណាបៃតង សណ្តែក កូនស្ពៃ Brussels និងទឹកដោះគោ ជំនួសវិញក៏បាន។

កាហ្វេ និងអាល់កុល
ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ និងតែ អាចជួយពង្រឹងស្មារតីឱ្យផ្តោតលើការងារ ខណៈដែលការស្រាវជ្រាវដទៃទៀតបង្ហាញថា កាហ្វេអ៊ីនអាចនឹងផលគុណប្រយោជន៍រយៈពេលវែង។ សារជាតិកាហ្វេអ៊ីន ជួយកាត់បន្ថយការថយចុះសមត្ថភាពខួរក្បាល សម្រាប់ស្រ្តីមានវ័យចំណាស់ ដោយមិនមានប្រឈមនឹងជម្ងឺភ្លេចភ្លាំង។ ចំណែកស្រាក្រហមមួយកែវរៀងរាល់ថ្ងៃ ក៏អាចជួយដល់សុខភាពខួរក្បាលដែរ។ អ្នកដែលទទួលទានជាតិអាល់កុលក្នុងបរិមាណតិចតួចប្រចាំថ្ងៃ មានអត្ថប្រយោជន៍សម្រាប់ខួរក្បាល តែមិនគួរទទួលទានច្រើនលើសលុបពេកទេ៕

ប្រភព: cnn ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើនឹងមានអ្វីកើតឡើង ចំពោះរាងកាយរបស់អ្នក ខណៈពេលអ្នកចាប់ផ្តើមប្រើប្រាស់ ប្រទាលកន្ទុយក្រពើស្រស់?

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

នាពេលសព្វថ្ងៃនេះ ប្រទាលកន្ទុយក្រពើ ត្រូវបានទទួលស្គាល់ថាមានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាពរបស់មនុស្ស ដោយសារតែប្រទាលកន្ទុយក្រពើមានផ្ទុកវីតាមីន សារធាត...

តើយើងអាចប្រើប្រាស់ផលិតផល ខាត់មុខលើត្របកផ្នែកបានទេ?

ដោយ: ដួងច័ន្ទ 8 PM, Monday, 01 May, 2017

ត្របកភ្នែក អ្នកមានសភាពខ្មៅជាំមែនទេ? តើអ្នកគួរថែរក្សាវាដូចម្តេច? តើអ្នកអាចប្រើការដុសខាត់ លើត្របកភ្នែក ហើយធ្វើការម៉ាស្សា ដូចដែលអ្នកធ្វើលើស្បែកមុខ ដើម...

តិចនិចសក់ស្អាត ដោយការសិតសក់ ត្រឹមត្រូវ

ដោយ: ស៊ីវងីម 10 PM, Friday, 05 Jun, 2015

នារីយើងគ្រប់រូប តែងចង់មានសក់ស្អាត ​ពេលនេះមានវិធី ដែលងាយៗ ជួយធ្វើឲ្យអ្នកមានសក់កាន់តែស្អាតបានតាមបំណង ដោយគ្រាន់តែសិតសក់ ឲ្យត្រឹមត្រូវតាមវិធីប៉ុណ្ណោះ! ...

អត្ថប្រយោជន៍ទាំង 7 យ៉ាងនៃទឹកដូង

ដោយ: ភារុន 1 PM, Friday, 02 Nov, 2018

អ្នកទាំងអស់គ្នាច្បាស់ជាដឹងហើយថាទឹកដូងគឺជាភេសជ្ជៈធម្មជាតិមួយប្រភេទដែលមានទាំងរសជាតិឆ្ងាញ់ និង ផ្តល់នូវសុខភាពល្អ។ លើសពីនេះទឹកដូងអាចយកធ្វើជាគ្រឿងផ្សំសម...

Tomnerb.Com - YouTube Channel