ចូលចិត្តទំនើប

អាហាររូបរាងចម្លែក ៦ យ៉ាង តែជាកំពូលអាហារ

ដោយ: ដួងច័ន្ទ 12 AM, Saturday, 04 Feb, 2017

អាហារ ជារបស់សម្រាប់ចិញ្ចឹម និងទ្រទ្រង់រាងកាយ។ អាហារដែលមានជីវជាតិ និងវីតាមីនជួយសុខភាពរបស់អ្នក និងធ្វើឲ្យអ្នករស់នៅបានល្អ។ អាហារប្រភេទនោះ ទំនើបឲ្យឈ្មោះថា «កំពូលអាហារ»។

ទំនើប សូមណែនាំនូវកំពូលអាហារ ដូចជាផ្លែឈើ គ្រាប់ធញ្ញជាតិ បន្លែ និងភេសជ្ជៈមានរូបរាងចម្លែក តែជាអាហារសម្បូរដោយជីវជាតិ អ្នកស្មានមិនដល់៖

6-Fruit-Difference-05

១. ផ្លែសាវម៉ាវ

ផ្លែឈើនេះ មានរូបរាងប្រហាក់ប្រហែលនឹងកាំប្រមា។ ថ្វីត្បិតមានរូបរាងសៅហ្មង ប៉ុន្តែសាវម៉ាវជាផ្លែឈើ មានប្រយោជន៍សម្រាប់សុខភាព សម្បូរទៅដោយជាតិរ៉ែ មានដូចជាដែក ម៉ាញេស្យូម ម៉ង់ហ្កាណេស ប៉ូតាស្យូម និងសង័្កសី។

6-Fruit-Difference-06

២. ផ្លែស្ពឺ

ផ្លែឈើដែលមានជាតិជូរ រាងដូចជាផ្កាយ មិនសូវឆ្ងាញ់ជាប់មាត់ដូចផ្លែឈើឯទៀត តែនេះជាដុំអាហារផ្ទុកទៅដោយ Antioxidant (ជួយការពារកោសិកាកុំឲ្យឆាប់ចាស់) និង flavonoid (ជីវជាតិច្រើនប្រភេទ)។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែស្ពឺសម្បូរវីតាមីន C ប៉ូតាស្យូម និងជាតិសរសៃ។

6-Fruit-Difference-04

៣. ត្រសក់ស្រូវមានស្នែង

រូបរាងរបស់ផ្លែឈើមួយនេះ ពិតជាមិនគួរឲ្យមើលទេ គ្មានទាក់ទាញ ហើយអាចបន្លាចក្មេងៗទៀតផង។ ផ្លែឈើនេះមានដើមកំណើរនៅអាហ្វ្រិក ត្រូវបានគេដាក់ឈ្មោះឲ្យថា Kiwano ។ ប្រជាជនចូលចិត្តហៅថា Horned Melon មានន័យថា ត្រសក់ស្រូវមានស្នែង។ ផ្លែ Kiwano សម្បូរដោយវីតាមីន E (a-tocopherol និង y-tocopherol) ព្រមទាំងមានវីតាមីន A ជាតិស័ង្កសី និងវីតាមីន C ។

6-Fruit-Difference-02

៤. Arame

នេះជាប្រភេទបន្លែសមុទ្រ ដែលកម្រមាន។ បន្លែនេះត្រូវបានគេរកឃើញ និងប្រមូលមកពីឆ្នេរសមុទ្រ នៅប្រទេសជប៉ុន។ Arame សម្បូរដោយជាតិដែក អ៊ីយ៉ូដ ម៉ាញេស្យូម និងវីតាមីន A ។ ជនជាតិជប៉ុនរស់នៅលើកោះអូគីណាវ៉ា ដែលជាអ្នកមានអាយុវែង ជាងគេលើពិភពលោក គឺបរិភោគបន្លែ Arame នេះ។

6-Fruit-Difference-03

៥. ទឹកដោះ Hemp Milk

ទឹកដោះដែលយើងទាំងអស់គ្នា ឧស្សាហ៍បរិភោគ គឺយកមកពីសត្វគោ ឬសត្វចៀម។ ចំពោះទឹកដោះ Hemp Milk គឺផលិតចេញពីរុក្ខជាតិ។ ទឹកដោះប្រភេទនេះសម្បូរទៅដោយ Omega ៣ ជាតិកាល់ស្យូម ដែក និងវីតាមីនជាច្រើនប្រភេទ។

6-Fruit-Difference-01

៦. គ្រាប់ផ្កា Amaranth

ផ្កានេះស្រដៀងនឹងផ្កាសិរមាន់ដែរ។ គ្រាប់ផ្កា Amaranth មានជាតិស្អិតម៉្យាង ដែលសម្បូរដោយ ជីវជាតិជាច្រើនដូចជាអាស៊ីត Lysine ជាតិកាល់ស្យូម ម៉ាញេស្យូម និងវីតាមីន E ។

ជាការពិតដែលអាហារទាំង ៦ ខាងលើមានរូបរាងចម្លែក ហើយខ្លះទៀតមានរសជាតិផ្សេង មិនឆ្ងាញ់ដូចរសជាតិអាហារដទៃ ប៉ុន្តែនេះជាកំពូលអាហារ ដែលមានជីវជាតិទ្រទ្រង់រាងកាយរបស់អ្នក និងធ្វើឲ្យអ្នកមានសុខភាពល្អ។

អ្នកអាចសាកល្បងថ្ងៃនេះ នូវអាហារប្រភេទណាមួយ ដែលអ្នកអាចរកបានក្នុងប្រទេស និងក្នុងទីកន្លែងដែលអ្នករស់នៅ។ កុំចាំយូរអី សាកឥឡូវនេះទៅ!

អត្ថបទអ្នកចង់អាន

ការពារអាការឈឺក្បាល ដោយសារការខឹង

ដោយ: វិរីយា៉ 11 PM, Friday, 08 Apr, 2016

ការក្រោធខឹង នៅក្នុងជីវិតប្រចាំថ្ងៃ គឺជារឿងប្រក្រតីធម្មតាខ្លាំងណាស់ និងគ្មានគ្រោះថ្នាក់អ្វីទេ បើសិនការក្រោធ​ខឹងនោះវា​រលាយបាត់ទៅវិញ ជាមួយនឹងខ្យល់ដង្ហ...

អាហារ ៥ប្រភេទ ដែលអ្នកមិនដឹងថា ផុតកំណត់

ដោយ: ដួងច័ន្ទ 7 PM, Monday, 27 Feb, 2017

នៅពេលដែលយើងបានដឹងថា ស៊ុតនៅតាមហាងលក់គ្រឿងទេស អាចមានអាយុកាលរហូតដល់ ៤៥ថ្ងៃ វាជាការចាប់ផ្តើមបើកទំព័រប្រធានបទ ស្តីពីកាលបរិច្ឆេទផុតកំណត់នៃម្ហូបអាហារ។ មិន...

តោះ! មកស្គាល់ 7 គន្លឹះក្នុងការសម្លាប់ បាក់តេរីនៅក្នុងមាត់ និងបំបាត់ក្លិនមាត់មិនល្អ

ដោយ: ភារុន 8 AM, Friday, 12 Apr, 2019

ប្រាកដណាស់គ្មាននរណាម្នាក់ ចង់មានក្លិនមាត់អាក្រក់នោះទេ។ យោងទៅតាមការស្ទង់មតិមួយ នៅចន្លោះរវាងប្រជាជន 35% និង 45% នៃប្រជាជនទាំងអស់នៅទូទាំងពិភពលោក ត្រូវ...

តើមានផលប៉ះពាល់អ្វីខ្លះ បើអ្នកម្តាយប្រើទឹកដោះគោម្សៅ ជំនួសទឹកដោះម្តាយ?

ដោយ: ភារុន 9 AM, Tuesday, 08 Jan, 2019

នាពេលបច្ចុប្បន្នយើងសង្កេតឃើញថាដោយផ្អែកលើសង្គមទំនើបជឿនលឿន ស្រ្តីក្មេងៗមួយភាគធំក្រោយពេលសម្រាលកូនរួច ច្រើនឱ្យកូនរបស់ពួកគេបៅទឹកដោះគោម៉្សៅច្រើនជាងទឹកដោះ...

Tomnerb.Com - YouTube Channel