ចូលចិត្តទំនើប

អាហារបំប៉ន សុខភាពខួរក្បាល សម្រាប់កុមារ

ដោយ: ដួងច័ន្ទ 1 PM, Sunday, 29 Jan, 2017

របបអាហារ ដែលមានផាសុកភាព និងមានតុល្យភាព មិនត្រឹមតែមានផលល្អ សម្រាប់រាងកាយ និងការលូតលាស់របស់ក្មេងៗប៉ុណ្ណោះទេ វាល្អប្រសើរសម្រាប់ខួរក្បាលរបស់ពួកគេផងដែរ។ របបអាហារ ត្រឹមត្រូវជួយពង្រឹងសមត្ថភាពខួរក្បាល ការចងចាំ និងការគ្រប់គ្រងអារម្មណ៍។ ខួរក្បាល ក៏ដូចជារាង កាយដែរ វាស្រូបយកសារជាតិចិញ្ចឹមពីអាហារ ដែលយើងបរិភោគ។ ខាងក្រោមនេះជាអាហារ១០ប្រភេទ ដែលជួយពង្រឹងសមត្ថភាពខួរក្បាលដល់កុមារ។

Brian-Food-For-Kids-01

១. ត្រីសាល់ម៉ុន

សាច់ត្រី ដែលសំបូរជាតិខ្លាញ់ ដូចជាត្រីសាល់ម៉ុន គឺជាប្រភពដ៏ល្អនៃសារជាតិ Omega-3 ដែលខួរក្បាលត្រូវការ សម្រាប់ការលូតលាស់ និងការបំពេញមុខងារ។ ការទទួលបានសារជាតិនេះគ្រប់គ្រាន់ ជួយកុមារ ក្នុងការពង្រឹងសមត្ថភាពនៃខួរក្បាល។

Brian-Food-For-Kids-09

២. ស៊ុត

ស៊ុត ជាប្រភពប្រូតេអ៊ីនដ៏ល្អបំផុត ហើយផ្នែកលឿងនៃស៊ុតមានសារជាតិ Choline ជាសារធាតុបំប៉នសម្រាប់ការអភិវឌ្ឍន៍ការចងចាំ។

៣. ប៊័រសណ្តែកដី

ក្មេងៗភាគច្រើនចូលចិត្តញ៉ាំប៊័រសណ្តែកដី ដែលជាអាហារសុខភាពដ៏ល្អសម្រាប់ពួកគេ។ ប៊័រសណ្តែកដីមានផ្ទុក វីតាមីន E ជួយការពារភ្នាសសរសៃប្រសាទ។ វាក៏មានសារជាតិ Thiamin ដែល ល្អសម្រាប់ខួរក្បាល និង គ្លុយកូស ដែលផ្តល់នូវថាមពល។

Brian-Food-For-Kids-07

៤. គ្រាប់ធញ្ញជាតិ

អាហារដែលសំបូរគ្រាប់ធញ្ញជាតិ ដូចជានំប៉័ង ផ្តល់សារជាតិគ្លុយកូស ដែលជាប្រភពនៃថាមពលដែលខួរក្បាលត្រូវការ។ គ្រាប់ធញ្ញជាតិក៏មានផ្ទុក វីតាមីន B ដែលល្អចំពោះប្រព័ន្ធប្រសាទ។

Brian-Food-For-Kids-11

៥. ស្រូវសាឡី

ស្រូវសាឡី និងអាហារដែលផ្សំឡើងពីស្រូវសាឡី គឺជាប្រភពនៃថាមពលដ៏ល្អប្រសើរ សម្រាប់ខួរក្បាល។ ស្រូវសាឡីសំបូរទៅដោយសារជាតិ Fiber ដែលជួយឱ្យក្មេងឆាប់ឆ្អែត ដូច្នេះពួកគេនឹងមិនញ៉ាំអាហារផ្តេសផ្តាសឡើយ។ វាក៏សំបូរទៅដោយវីតាមីន E, B Complex និង សង្ក័សី ដែលជួយឱ្យ ខួរក្បាលកុមារដំណើរការបានល្អ។

Brian-Food-For-Kids-03

៦. ផ្លែបឺរី

ផ្លែបឺរី អាចជួយពង្រឹងការចងចាំ ហើយវាសំបូរវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ គ្រាប់ពូជ បឺរីក៏មានផ្ទុក Omega-3ផងដែរ។ សូមបរិភោគអំបូរផ្លែបឺរី ដូចជាស្រ្តបឺរី ឈឺរី បឺរីខៀវ និងខ្មៅ។ ផ្លែបឺរី កាន់តែមានពណ៌ក្រម៉ៅ កាន់តែសំបូរសារធាតុចិញ្ចឹម។

៧. សណ្តែក

សណ្តែក ជាអាហារល្អបំផុតសម្រាប់បេះដូង។ វាក៏ប្រសើរសម្រាប់ខួរក្បាលកុមារផងដែរ ព្រោះវាសំបូរ ដោយថាមពលប្រូតេអ៊ីន សារជាតិ Complex Carbohydrates, Fiber, វីតាមីន និងជាតិរ៉ែ។ សារធាតុទាំងនោះ ជួយផ្តល់ថាមពលខ្ពស់។ សណ្តែកបារាំង និង សណ្តែក Pinto គឺជាជម្រើសដ៏ប្រសើរ ព្រោះវាមានសារធាតុ Omega-3 ច្រើនជាងប្រភេទសណ្តែកដទៃទៀត ដែលសារធាតុនេះមានសារៈ សំខាន់សម្រាប់ការលូតលាស់ និងការបំពេញមុខងាររបស់ខួរក្បាល។

Brian-Food-For-Kids-08

៨. បន្លែចម្រុះ

បន្លែចម្រុះ គឺប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីថែរក្សាសុខភាពកោសិកាខួរក្បាល។ បន្លែដែលអ្នកគួរបន្ថែមក្នុងអាហារកូនៗ របស់អ្នកមានដូចជា ប៉េងប៉ោះ ដំឡូងជ្វា ល្ពៅ ការ៉ុត និងស្ពៃ។

Brian-Food-For-Kids-05

៩. ទឹកដោះគោ និងយ៉ៅអ៊ួរ

វីតាមីន B មានសារៈសំខាន់ សម្រាប់ការលូតលាស់ជាលិកាខួរក្បាល សរសៃប្រសាទ និងអង់ស៊ីម ហើយផលិតផលទឹកដោះគោ គឺជាប្រភពនៃសារជាតិទាំងនេះ។ ទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប ឬយ៉ៅអ៊ួរ គឺជាប្រភពដ៏ល្អបំផុតនៃប្រូតេអ៊ីន និង សារជាតិ Carbohydrates។ ផលិតផលទឹកដោះគោ ក៏ជាប្រភពនៃវីតាមីន D ដែលកុមារ និងមនុស្សវ័យជំទង់ត្រូវការច្រើនជាង មនុស្សពេញវ័យ។

Brian-Food-For-Kids-02

១០. សាច់គោ (គ្មានខ្លាញ់)

សាច់គោ គឺជាប្រភពនៃសារធាតុដែក ដែលជួយរក្សាថាមពល និងការចងចាំរបស់កុមារ។ សាច់គោ ក៏ជាប្រភពនៃសង័្កសី ដែលជាជំនួយដល់ការចងចាំ។ ក្មេងៗដែលតមសាច់ អាចទទួលបានសារធាតុ ដែល ពីសណ្តែកខ្មៅ និងសណ្តែកបាយ។ សណ្តែកមានសារធាតុដែល Nonheme ដែលត្រូវការវីតាមីន C បន្ថែម។ ក្មេងៗដែលតមសាច់ អាចបរិភោគម្រេច ឬទឹកក្រូច ដើម្បីបំពេញវីតាមីន C ដល់អាហារសណ្តែករបស់ពួកគេ។

អត្ថបទអ្នកចង់អាន

7 វិធី ដើម្បីភាពទាក់ទាញ

ដោយ: ដាលីស 10 PM, Wednesday, 08 Jul, 2015

តើនរណាខ្លះ ដែលមិនចង់ឲ្យខ្លួនឯង មានភាពទាក់ទាញ? ប្រាកដជាគ្មានទេ មែនទេ? តើអ្នកគួរមានអ្វីខ្លះ ដើម្បីមានភាពទាក់ទាញ? មុខមាត់ស្រស់ស្អាត រាងស្រលូន ឬសាច់សមដ...

៦ថ្ងៃ ដើម្បីបង្កើតទម្លាប់ញ៉ាំទឹក ដ៏មានប្រសិទ្ធភាព

ដោយ: ស៊ីវងីម 10 PM, Tuesday, 05 Apr, 2016

លោកអ្នកមិត្តអ្នកអានប្រហែលជាឆ្ងល់ថា ហេតុអ្វីត្រូវការការបង្កើតទម្លាប់ បើគ្រាន់តែការញ៉ាំទឹកសោះនោះ។ ពិតហើយ! ការញ៉ាំទឹក គឺជាជារឿងធម្មតាដែលមិនធម្មតា ព្រោ...

អាហារ ៥ប្រភេទ ដែលអ្នកមិនដឹងថា ផុតកំណត់

ដោយ: ដួងច័ន្ទ 7 PM, Monday, 27 Feb, 2017

នៅពេលដែលយើងបានដឹងថា ស៊ុតនៅតាមហាងលក់គ្រឿងទេស អាចមានអាយុកាលរហូតដល់ ៤៥ថ្ងៃ វាជាការចាប់ផ្តើមបើកទំព័រប្រធានបទ ស្តីពីកាលបរិច្ឆេទផុតកំណត់នៃម្ហូបអាហារ។ មិន...

8 វិធី ថែទាំខួរក្បាល ឱ្យស្រស់ថ្លាជានិច្ច

ដោយ: រីកា 9 PM, Friday, 25 Mar, 2016

នៅពេល​មាន​អារម្មណ៍​ថា​នឿយ​ល្វើយ ខួរក្បាល​មិន​ដំណើរការ សូម​សាកល្បង​មក​មើ​លពី​វិធី ​ថែទាំ​ខួរក្បាល​បែបងាយៗ ដើម្បី​បង្កើន​ភាពស្រស់​ស្រាយ​ភ្លឺ​ថ្លា​ឡើង...

Tomnerb.Com - YouTube Channel