ចូលចិត្តទំនើប

អាហារទាំង 7 យ៉ាងនេះគួរជៀសវាងកុំឱ្យកូនក្មេងញុំា

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

នាពេលបច្ចុប្បន្ននេះអាហារសម្រាប់កុមារគឺមានលក្ខណៈសម្បូរបែប និង មានសកម្មភាពយ៉ាងខ្លាំងក្លានៅតាមប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍ ឬ ការផ្សព្វផ្សាយតាមរយះតុក្កាតាដែលក្មេងៗចូលចិត្តមើលតាម You Tube ជាដើម។ នេះជាហេតុធ្វើឱ្យឪពុកម្តាយមានការពិបាកក្នុងការបដិសេធនឹងកូននៅពេលទៅដល់ហាងលក់នំ។ ឪពុកម្តាយភាគច្រើនតែងតែរៀបចំអាហារដែលផ្តល់សុខភាពល្អដល់កូន ដើម្បីជៀសវាងកុំឱ្យកូនស្គម ឬ ធាត់ខុសធម្មតា។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំអាហារចំនួន 7 យ៉ាងដូចខាងក្រោមនេះ ដែលអ្នកមិនគួរឱ្យកូនក្មេងញុំាឡើយ៖
1. ភេសជ្ជៈផ្អែមៗដូចជាទឹកផ្លែឈើ
ធម្មជាតិរបស់កូនក្មេងគឺចូលចិត្តរបស់ផ្អែមៗដូចជាស្ករ ប៉ុន្តែជាតិស្ករនេះគឺធ្វើឱ្យកូនក្មេងមានសុខភាពមិនល្អទេ ដូចជាទឹកផ្លែឈើ ទឹកដោះគោដែលមានជាតិផ្អែមខ្លាំង និង ភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ៗ គឺមិនគួរឱ្យកូនក្មេងញុំាឡើយ សូម្បីតែទឹកផ្លែឈើ 100% ក៏ដោយ ពីព្រោះជាតិស្ករអាចបណ្តាឱ្យធ្មេញរបស់កូនក្មេងខូច និង ធ្វើឱ្យវាឡើងទម្ងន់ខុសធម្មតា លើសពីនេះជាតិស្ករក៏បណ្តាឱ្យកូនក្មេងមានបញ្ហាអាកប្បកិរិយាផងដែរ។

2. អាហារពេលព្រឹកជាប្រភេទនំបុ័ង ឬ នំធ្វើពីម៉្សៅ
ការយកនំបុ័ងធ្វើជាអាហារពេលព្រឹកសម្រាប់កូនក្មេង គឺមិនល្អទេ ពីព្រោះនំបុ័ង ឬ  នំធ្វើពីម៉្សៅផ្តល់ជូននូវអាហារូបត្ថម្ភដ៏អាក្រក់ចំពោះសុខភាពរបស់កូនក្មេង។ ជាតិម៉្សៅនៃនំបុ័ង និង នំផ្សេងៗទៀតអាចបណ្តាឱ្យមានផលប៉ះពាល់ត្រង់ទៅដល់ខួរក្បាលរបស់ក្មេងតែម្តង។

3. អាហារប្រភេទសាច់កែច្នៃ
អាហារប្រភេទសាច់កែច្នៃដូចជា Hot dog សាច់ប៉ាតេ និង សាច់ក្រកជាដើម។ សាច់ទាំងនេះគឺមិនល្អទេចំពោះសុខភាពបេះដូងរបស់ក្មេង និង ធ្វើឱ្យក្មេងមានបញ្ហាទម្ងន់ផងដែរ។

4. អាហារប្រភេទបំពង និង ចៀន
អាហារទាំងនេះត្រូវបានគេស្គាល់ផងដែរថាជាសាច់មាន់បំពង និង ដំឡូងបំពងជាដើម ហើយត្រូវបានញុំាជាមួយទឹកជ្រលក់ម្ទេស ឬ ទឹកប៉េងប៉ោះដូចជាមានលក់នៅ KSC ជាដើម។ អាហារទាំងនេះអាចធ្វើឱ្យក្មេងប្រឈមនឹងជម្ងឺមហារីកនៅពេលពួកគេធំឡើង។

5. ឈីស
នៅក្នុងឈីស មានសារធាតុមួយចំនួនក្នុងចំណោមសារធាតុដែលមានគ្រោះថ្នាក់បំផុតដល់សុខភាពកូនក្មេងនោះគឺ ម៉ាញ៉េស្យូម និង ផូសែល។ វាត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាអាប់ប្រាជ្ញា និង អាកប្បកិរិយារបស់ក្មេង។

6. នំកញ្ចប់
នៅក្នុងនំកញ្ចប់មានសារធាតុមិនល្អជាច្រើនដែលប៉ះពាល់ដល់សុខភាពរបស់កូនក្មេង មានដូចជាសារធាតុខ្លាញ់ ស្ករ និង ឈីសជាដើម។ សារធាតុទាំងនេះធ្វើឱ្យក្មេងមានបញ្ហាទម្ងន់ ជម្ងឺរលាកបំពង់ក ជម្ងឺទាក់ទងនឹងក្រពះ ពោះវៀន និង ជម្ងឺផ្សេង ៗជាច្រើន។

7. អាហារប្រភេទ Fast Food
ហាំប៊ឺហ្គឺ សាំងវ៉ិច មាន់បំពង និង ដំឡូងបំពងជាដើម សុទ្ធតែជាអាហារប្រភេទ Fast Food ដែលក្មេងៗចូលចិត្តញុំាបំផុត នៅពេលអ្នកនាំពួកគេទៅដើរកម្សាន្តនៅផ្សារទំនើប ពួកគេច្បាស់ជាទទូចទារអ្នកឱ្យនាំទៅញុំាអាហារទាំងអស់នេះជាក់ជាមិនខាន។ ដូចដែរអ្នកទាំងអស់គ្នាបានដឹងហើយថាអាហារប្រភេទនេះគឺផ្តល់សុខភាពមិនល្អទេ ទាំងកូនក្មេង និង មនុស្សធំ ពីព្រោះពួកវាមានទាំងសារធាតុខ្លាញ់ខ្ពស់ កាឡូរីខ្ពស់ និង ជាតិអំបិលច្រើនផងដែរ ទាំងនេះធ្វើឱ្យក្មេងឡើងទម្ងន់ខុសធម្មតា និង មានជម្ងឺមហារីកនៅពេលក្មេងធំឡើងផងដែរ។

ប្រភព: hhdresearch ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

6 ចំណុច ដែលឪពុកម្តាយត្រូវបង្រៀនឱ្យដឹង មុននឹងនាំកូនតូចចូលរោងភាពយន្ត

ដោយ: រីកា 4 PM, Monday, 09 May, 2016

ឪពុកម្តាយ​ជាច្រើន​ចង់​នាំ​កូនតូច​ជាទី​ស្រឡាញ់​ ទៅ​មើល​កុន​ជាមួយ​ដែរ តែ​ក៏​បារម្ភ​ថា​នឹង​កើត​ហេតុដែល​មិន​នឹកស្មាន​ដល់​កណ្តាល​រោងភាពយន្ត ក្លាយ​ជាការ​...

អាហារ ៥ប្រភេទ ដែលអ្នកមិនដឹងថា ផុតកំណត់

ដោយ: ដួងច័ន្ទ 7 PM, Monday, 27 Feb, 2017

នៅពេលដែលយើងបានដឹងថា ស៊ុតនៅតាមហាងលក់គ្រឿងទេស អាចមានអាយុកាលរហូតដល់ ៤៥ថ្ងៃ វាជាការចាប់ផ្តើមបើកទំព័រប្រធានបទ ស្តីពីកាលបរិច្ឆេទផុតកំណត់នៃម្ហូបអាហារ។ មិន...

វិធីពិនិត្យរោគសញ្ញា រលាកស្រោមខួរក្បាល

ដោយ: ដួងច័ន្ទ 7 PM, Thursday, 09 Mar, 2017

ជម្ងឺរលាកស្រោមខួរក្បាល អាចបង្កជាគ្រោះថ្នាក់ភ្លាមៗ និងក្លាយជាធ្ងន់ធ្ងរបានយ៉ាងឆាប់រហ័ស ដូច្នេះការដឹងពីរោគសញ្ញារបស់ជម្ងឺនេះ ពិតជាសំខាន់ ជាពិសេសបើសិនជា...

តិចនិចពាក់អាវយឺត ស

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

បើសិនជាអ្នកធ្វើការសាកសួរទៅកាន់សុភាពនារីអំពីសម្លៀកបំពាក់ដែលពួកគេចូលចិត្ត យ៉ាងហោចណាស់ក៏មានចំនួនពាក់កណ្តាលនឹងឆ្លើយថា ពួកគេពេញចិត្តអាវយឺត ស។ ការជ្រើសរ...

Tomnerb.Com - YouTube Channel