ចូលចិត្តទំនើប

អាហារដ៏ល្អបំផុត 5 យ៉ាងដែលគួរបរិភោគមុនពេលចូលគេង

ដោយ: ភារុន 8 AM, Wednesday, 17 Oct, 2018

ទំនៀមទម្លាប់តាំងតែពីបូរាណមកបាននិយាយថាមុនពេលចូលគេងមិនត្រូវបរិភោគអាហារនោះទេ ពីព្រោះគេមានជំនឿថាអាហារនឹងនៅក្នុងក្រពះពេញមួយយប់ដោយមិនបានរំលាយ ហើយព្រមទាំងលើកកម្ពស់ក្នុងការឡើងទម្ងន់ផងដែរ។ ប៉ុន្តែសម្រាប់អ្នកឯកទេសខាងផ្នែកចំណីអាហារមានគំនិតប្រឆាំងបន្តិចបន្តួចអំពីជំនឿនេះ ដោយពួកគេបានអះអាងថាការបរិភោគអាហារមុនពេលចូលគេងអាចធ្វើឱ្យយើងគេងលក់ស្រួល ដោយគ្រាន់តែអ្នកត្រូវចេះជ្រើសរើសអាហារណាដែលសក្តិសមសម្រាប់ការទទួលទានមុនពេលចូលគេង។ ខាងក្រោមនេះគឺជាអាហារចំនួន 5 យ៉ាងដែល ទំនើប នឹងធ្វើការណែនាំជូនដល់ប្រិយមិត្តអំពីអាហារដ៏បំផុតដែលសក្តិសមសម្រាប់បរិភោគពេលរាត្រី៖
1. ផ្លែ ចេក
ផ្លែ ចេក គឺជាអាហារសម្រន់ដ៏ល្អបំផុតសម្រាប់បរិភោគនៅពេលយប់ ពីព្រោះផ្លែចេកមានសារធាតុម៉ាញ៉េស្យូម និង ប៉ូតាស្យូម ខ្ពស់ដែលវាអាចជួយបន្ធូរសាច់ដុំ ព្រមទាំងមានវីតាមីន B6 ដែលជួយក្នុងការផលិតអរម៉ូន Serotonin ដែលធ្វើឱ្យអារម្មណ៍ស្ងប់នឹងធ្វើឱ្យអ្នកគេងលក់ស្រួល។

2. គ្រាប់ អាល់ម៉ុង
គ្រាប់អាល់ម៉ុង គឺជាអាហារដ៏អស្ចារ្យមួយដែលអាចធ្វើឱ្យគេងលក់ស្រួល ពី 6-8 ម៉ោង ដោយសារគ្រាប់អាល់ម៉ុងសម្បូរទៅដោយសារធាតុខ្លាញ់ល្អ ដែលរាងកាយមនុស្សត្រូវការដើម្បីជួយដល់ការរំលាយអាហារឱ្យកាន់តែល្អប្រសើរ។ ពេលអ្នកគេងគឺជាពេលដែលសាច់ដុំរបស់អ្នកកំពុងធ្វើការជួសជុល ដូច្នេះវាត្រូវការប្រេងដើម្បីធ្វើឱ្យវាមានប្រសិទ្ធភាព។ គ្រាប់អាល់ម៉ុងគឺជាប្រភពដ៏ល្អបំផុត។

3. ទឹកឃ្មុំ
តើអ្នកមានធ្លាប់ទទួលអារម្មណ៍ថាអ្នកមិនអាចគេងលក់ទេ ប្រសិនបើអ្នកមិនបានទទួលទានជាតិផ្អែម? ងាកចេញពីការបរិភោគបង្អែមអ្នកអាចប្រើទឹកឃ្មុំមកជំនួសវិញ។ ទឹកឃ្មុំមួយស្លាបព្រាកាហ្វេគឺជាជម្រើសដ៏ល្អបំផុត ពីព្រោះវាគឺជាជាតិស្ករធម្មជាតិដែលអនុញ្ញាតឱ្យសារធាតុ Tryptophan ចូលទៅក្នុងខួរក្បាលបានយ៉ាងងាយស្រួល ដែលវាជាសារធាតុមួយដែលអាចធ្វើឱ្យខួរក្បាលរបស់អ្នកបានសម្រាក។

4. ស្រូវសាឡី (Oats)
ស្រូវសាឡី គឺជាអ្នកផលិតជាតិកាបូអ៊ីដ្រាត ដែលជួយបង្កើនការរំលាយអាហាររបស់អ្នកឱ្យកាន់តែល្អ ហើយវាក៏ជួយផលិតជាតិអាំងស៊ុយលីននៅក្នុងឈាមផងដែរ។ លើសពីនេះស្រូវសាឡីសម្បូរដោយវីតាមីន និង សារធាតុរ៉ែផងដែរ ដែលជួយក្នុងការរំលាយអាហារនៅក្នុងក្រពះ។

5. ផ្លែ គីវី
ផ្លែគីវី មានទាំងរសជាតិផ្អែម និង ជូរ ដែលអាចជួយគ្រប់គ្រងការឃ្លាន ការរំលាយអាហារ កាត់បន្ថយការរលាកសរសៃ និងកាត់បន្ថយជាតិកូឡេស្តូរ៉ូក្នុងឈាម ដោយសារផ្លែ គីវី មានសារធាតុសរសៃរខ្ពស់ និង សារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid។

ប្រភព: foodeatsafe ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

៥ វិធី ដើមី្បបំផ្លាញជាតិខ្លាញ់ ក្នុងពេលដើរហាត់ប្រាណ

ដោយ: សហការី 10 AM, Friday, 27 Jan, 2017

ការហាត់ប្រាណ ដើមី្បបំបាត់ជាតិខ្លាញ់ ឬជាតិធាតុក្នុងខ្លួនមានច្រើនបែបណាស់ ក្នុងនោះការដើរ គឺជាវិធីសាស្ត្រដែលពេញនិយមជាងគេ សម្រាប់មនុស្សទូទៅ។ អ្នកហាត់ប្រ...

តិចនិចពាក់អាវយឺត ស

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

បើសិនជាអ្នកធ្វើការសាកសួរទៅកាន់សុភាពនារីអំពីសម្លៀកបំពាក់ដែលពួកគេចូលចិត្ត យ៉ាងហោចណាស់ក៏មានចំនួនពាក់កណ្តាលនឹងឆ្លើយថា ពួកគេពេញចិត្តអាវយឺត ស។ ការជ្រើសរ...

គន្លឹះថែរក្សាស្បែក នៅរដូវក្តៅ

ដោយ: ស៊ីវងីម 8 AM, Friday, 24 Apr, 2015

ចូលដល់រដូវក្តៅនរណាៗក៏រអ៊ូរទាំនឹងកម្តៅព្រះអាទិត្យដែរ!ពីមួយឆ្នាំៗទៅមួយឆ្នាំអាកាសធាតុកាន់តែក្តៅឡើងៗធ្វើឲ្យយើងទាំងអស់គ្នាកាន់តែងាកមកខ្វាយខ្វល់ក្នុងការថ...

3ដំណាក់កាលសំខាន់ៗ ដើម្បីគេចឱ្យផុតពីបញ្ហាធ្មេញ

ដោយ: ស៊ីវងីម 8 AM, Thursday, 27 Sep, 2018

ការថែរក្សាធ្មេញឱ្យបានល្អនឹងជួយឱ្យការរស់នៅរបស់អ្នកកាន់តែប្រសើរ សុខភាពល្អ និងអស់កង្វល់ពីរឿងឈឺធ្មេញ។ ដើម្បីរក្សាធ្មេញឱ្យមានសុខភាពល្អជាប់ជានិច្ច អ្នកត្...

Tomnerb.Com - YouTube Channel