ចូលចិត្តទំនើប

អាថ៌កំបាំងសម្រស់ សម្រាប់ស្ត្រី មានរន្ធញើសធំ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 12 Oct, 2017

វាជារឿងដ៏ពិបាកមួយ ក្នុងការបង្រួមរន្ធញើសដែលរីកធំ ប៉ុន្តែមានវិធីសាស្រ្តដ៏ឆ្លាតវៃមួយចំនួន អាចជួយកែខៃបញ្ហានេះបាន។ ទំនើប សូមបង្ហាញពីតិចនិចលាក់បាំងរន្ធញើសធំ លើផ្ទៃមុខស្រ្តី ដែលទទួលបានការណែនាំពីអ្នកឯកទេសជំនាញ។
នៅឱ្យឆ្ងាយពី សារជាតិស៊ីលីកូន
សារធាតុស៊ីលីកូភាគច្រើនប្រើប្រាស់ នៅក្នុងផលិតផលគ្រឿងសម្អាង ដើម្បីបង្កើតជារូបមន្តកាន់តែទន់ និងងាយស្រួលជ្រាបចូលក្នុងសាច់មុខ។ ប៉ុន្តែវាមិនសក្តិសមនឹងស្រ្តី ដែលមានរន្ធញើសធំទេ។ ផលិតផលតុបតែងមុខ ដែលមានសារជាតិស៊ីលីកូន នឹងពង្រីករន្ធញើស និងធ្វើឱ្យបញ្ហារន្ធញើសកាន់តែអាក្រក់។ សូមពិនិត្យឱ្យច្បាស់លើឈ្មោះធាតុផ្សំដូចជា Dimethicone, Cyclopentasiloxane និង Phenyltrimethicone ដែលជាឈ្មោះផ្សេងៗ នៃស៊ីលីកូននៅក្នុងផលិតផលថែរក្សាសម្រស់។
ប្រើប្រាស់ Primer
ផលិតផល Face Primer ផលិតឡើងសម្រាប់ស្រ្តីមានរន្ធញើសធំ។ វានឹងធ្វើឱ្យស្បែកមានភាពរលោង និងតឹងណែន។ វាជួយឱ្យរន្ធញើសរួមតូច និងជួយឱ្យផលិតផលតុបតែងមុខជាប់បានយូរ។ អ្នកគួរប្រើប្រាស់ Primer លាបលើផ្ទៃមុខ និងទុកឱ្យវាស្ងួត មុនពេលប្រើប្រាស់គ្រឿងសម្អាង។
ប្រើប្រាស់បច្ចេកវិទ្យាជំនួយ
ផ្ទៃមុខអាចកែខៃឱ្យប្រសើរឡើង តាមរយៈស្បែក។ ប៉ុន្តែចំពោះបញ្ហារន្ធញើស អ្នកគួរពិចារណាប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់។ នោះគឺការប្រើប្រាស់ការព្យាបាល Remodeling ដើម្បីបង្រួមរន្ធញើស។ បច្ចេកវិទ្យានេះអនុវត្តដោយប្រើប្រាស់ម៉ាស៊ីន Micro-Current ដើម្បីបណ្តឹង សម្រួលសាច់ដុំលើផ្ទៃមុខ និងជម្រុញការកកើតនៃកាសិកាស្បែក។

Women-with-large-pore-beauty-news-phnom-penh_tomnerb-01
រក្សាទុកប្រអប់ម្សៅទាំងមូល
អ្នកប្រហែលជាឆ្ងល់ថា ហេតុអ្វី? អ្នកជំនាញបានណែនាំថា អ្នកគួររក្សាសន្ទះស្តើង ក្នុងប្រអប់ម្សៅផាត់មុខ ព្រោះសន្ទះស្តើងនេះជួយរារាំងជាតិខ្លាញ់ នៅលើអេប៉ុងផាត់។ ស្រ្តីដែលមានរន្ធញើសធំ ភាគច្រើន មានស្បែកមុខដែលមានខ្លាញ់ច្រើន។ ស្ត្រីភាគច្រើនមិនបានដឹងថា ផ្ទៃខាងលើនៃម្សៅផាត់នឹងប្រែជា ស្រអាប់ និងកាន់តែរឹង តាមរយៈការប៉ះពាល់ជាមួយខ្លាញ់ និងបាក់តេរីនៅលើអេប៉ុងផាត់។
ជម្រុះស្បែកចាស់
រន្ធញើសធំបណ្តាលមកពីស្បែកចាស់/ងាប់ មិនត្រូវបានជម្រះចេញឱ្យបានត្រឹមត្រូវ និងរាំងស្ទះរន្ធញើស។ អ្នកប្រហែលជាតែងជួបបញ្ហាទាំងនេះជាមួយអ្នក ដែលមានស្បែកមានខ្លាញ់ ឬមុនច្រើន។ កត្តានេះហើយដែលអ្នកត្រូវជម្រុះស្បែកចាស់ចោល ដើម្បីរក្សាឱ្យរន្ធញើសស្អាត និងកាន់តែរួមតូច។ អ្នកអាចសាកល្បងប្រើប្រាស់ Sonic Cleaner ដែលជួយជម្រុះស្បែកងាប់ពីលើរន្ធញើស ដើម្បីឱ្យវា បង្រួមតូច។ អ្នកក៏អាចប្រើប្រាស់សារធាតុគីមីជម្រុះស្បែកងាប់ ដែលមានសារធាតុ អាស៊ីត Glycolic ឬអាស៊ីត Salicylic ដើម្បីជួយជម្រុះការតោងស្អិត នៃកោសិកាស្បែកងាប់។
ក្រដាសផ្តិតញើស
នេះជាអាវុធសម្ងាត់ ក្នុងទប់ទល់ជាមួយបញ្ហារន្ធញើសធំ។ ការប្រើប្រាស់ក្រដាសផ្តិតញើសនៅកន្លែង ដែលមានរន្ធញើសរីកធំ ដោយកាត់បន្ថយជាតិខ្លាញ់ និងធ្វើឱ្យរន្ធញើសរួមតូច។ អ្នកគួរប្រើប្រាស់ក្រដាសផ្តិតញើសជាមុន បន្ទាប់មកបន្តការតុបតែងលើមុខតាមចំណូលចិត្ត។
ប្រើប្រាស់ផលិតផលស្រាលៗ
បើសិនជាអ្នកមានរន្ធញើសធំ អ្នកត្រូវប្រយ័ត្នលើផលិតផលស្បែក ដែលមានសារធាតុបិទបាំងរន្ធញើស ដូចជាផលិតផលផ្តល់សំណើមខ្លាំង និងក្រាស់ ម្សៅទ្រនាប់មានជាតិក្រែមជាដើម។ ជំនួសឱ្យ ផលិតផលទាំងនេះ អ្នកគួរប្រើប្រាស់ផលិតផលគ្រឿងសម្អាង មានធាតុផ្សំស្រាលៗ ដែលរួមមានម្សៅ ទ្រនាប់ផ្សំពីទឹក ជំនួសឱ្យម្សៅដែលផ្សំពីប្រេង។ អ្នកជំនាញក៏ណែនាំឱ្យប្រើប្រាស់ម្សៅទ្រនាប់ដែលផ្សំ ឡើងពីសារធាតុរ៉ែ ជាមួយនឹងសមាសភាពថែរក្សាស្បែក។ 

Women-with-large-pore-beauty-news-phnom-penh_tomnerb-04
ប្រើប្រាស់ម៉ាសបិទមុខ
រន្ធញើសមើលឃើញរីកកាន់តែធំ នៅពេលវាប្រមូលផ្តុំដោយធូលី និងខ្លាញ់ ដូច្នេះអ្នកត្រូវសម្អាតវាជារៀងរាល់សប្តាហ៍ ឬមួយសប្តាហ៍ពីរដង ជាមួយនឹងម៉ាសបិទមុខ ដែលអាចទាញបឺតធាតុកង្វក់ទាំង នោះចេញពីរន្ធញើស។ សមាសភាពផ្សំដ៏សំខាន់គឺ ធ្យូងថ្ម ព្រោះវាមានសមត្ថភាពស្រូបយកសារធាតុ កង្វក់ទាំងនោះបានដូចជាដែកឆក់។ ផលិតផលដែលអ្នកគួរជ្រើសរើសគួរផ្សំឡើងពីធ្យូងថ្ម បន្ថែមជាមួយសារធាតុកំចាត់បាក់តេរី ប្រឆាំងការរលាករោល អាចលាងសម្អាតជាតិខ្លាញ់ និងជម្រុញការកកើតកោសិកាស្បែកថ្មី ធ្វើឱ្យស្បែកភ្លឺថ្លា និងបង្រួមរន្ធញើស។
កុំរំលងផលិតផលផ្តល់សំណើម
អ្នកជំនាញបានដាស់តឿនដល់ស្រ្តីទាំងឡាយ ដែលមានរន្ធញើសធំ សូមកុំភ័យខ្លាចចំពោះផលិតផលផ្តល់សំណើម។ ស្បែកដែលមានសុខភាពល្អ និងមានសំណើម នឹងធ្វើឱ្យស្បែកមុខរលើបរលោង និងធ្វើឱ្យរន្ធញើសរួមតូច។ អ្នកត្រូវប្រាកដថាជ្រើសយកផលិតផលផ្តល់សំណើម ដែលគ្មានជាតិខ្លាញ់ បន្ថែមជាមួយសារធាតុជំនួយផ្សេងៗទៀត សម្រាប់សុខភាពស្បែកមុខរបស់អ្នក។

Women-with-large-pore-beauty-news-phnom-penh_tomnerb-03

ប្រភព: rd ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

ទម្លាប់លុបលាងមុខ ៣ដងជួយឲ្យស្បែកមុខស្រស់ស្អាត

ដោយ: ស៊ីវងីម 10 AM, Monday, 13 Apr, 2015

វាមិនមែនជាការងាយស្រួលប៉ុន្មានទេ សម្រាប់អ្នកដែលធ្វើការងារពេញមួយថ្ងៃនៅខាងក្រៅ។ តើនរណាគិតតែពីការលាងមុខ បើរវល់សឹងតែរកពេលញ៉ាំបាយថ្ងៃត្រង់មិនបានផងហ្នឹង! ...

តោះ! មកស្គាល់ 6 វិធីងាយៗ ក្នុងការបង្រួញ ឆ្អឹងពកមេជើង ដោយមិនចាំបាច់វះកាត់

ដោយ: ភារុន 8 AM, Tuesday, 09 Apr, 2019

ទំនងជាពាក់កណ្តាលនៃចំនួនមនុស្សពេញវ័យ ដែលមានភាពសុំាទៅនឹងឆ្អឹងពកមេជើង ជាពិសេសវាតែងកើតឡើងនៅលើស្រ្តីតែម្តង។ ការពកឆ្អឹងមេជើង គឺអាចបន្តមកពីឪពុកម្តាយ ឬ លេច...

CQ… ភាពឆ្លាតវៃមួយទៀត ដែលក្មេងសម័យនេះ គួរតែមាន

ដោយ: ស៊ីវងីម 6 PM, Wednesday, 15 Jul, 2015

បើនិយាយពីភាពឆ្លាតវាងវៃ នៅក្នុងផ្នែកផ្សេងៗនោះ ជឿថាមនុស្សជាច្រើន ប្រហែលជាធ្លាប់ស្គាល់ IQ (Intelligence Quotient), EQ (Emotional Quotient) ឬ MQ (Moral...

ការផ្សំអាហារចូលគ្នា បង្កើតគ្រោះថ្នាក់ដ៏ធំធេង ដល់សុខភាព ដែលអ្នកមិនធ្លាប់បានដឹង

ដោយ: ភារុន 9 AM, Wednesday, 01 May, 2019

នៅក្នុងយុគសម័យឌីជីថលដល់អស្ចារ្យនេះ ពេលណាក៏យើងអាចរៀនបាន អំពីភាពខុសប្លែកនៃរបបអាហារ ដែលមានសុខភាពល្អ រួមទាំងអាហារដែលមិនមានសុខភាពល្អ ឬក៏អាហារដែលផ្តល់គ្រ...

Tomnerb.Com - YouTube Channel