ចូលចិត្តទំនើប

អាថ៌កំបាំងទាំង 7 សម្រាប់សុខភាពដ៏ល្អឥតខ្ជោះ

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

បរិយាកាសការងារនាពេលបច្ចុប្បន្ននេះគឺជាហេតុផលចម្បងមួយដែលមនុស្សកាន់តែច្រើនឡើងៗ កំពុងតែដឹកនាំជីវិតមិនមានសុខភាពល្អនា។ ដូច្នេះដើម្បីជួយទប់ស្កាត់នូវបញ្ហាសុខភាព អ្នកត្រូវចេះថែរក្សាសុខភាពរាងកាយរបស់ខ្លួនឯងជារៀងរាល់ថ្ងៃ។ ថ្ងៃនេះ ទំនើប សូមណែនាំនូវអាថ៌កំបាំងថែរក្សាសុខភាពចំនួន 7 ដ៏សាមញ្ញដែលអាចធ្វើឱ្យសុខភាពរបស់អ្នកល្អឥតខ្ជោះដែលមានដូចខាងក្រោម៖
1. បញ្ឈប់ទម្លាប់អាក្រក់របស់អ្នកទាំងអស់
ការជក់បារី ការផឹកស្រាហួសប្រមាណ និង ការបរិភោគអាហារដែលមិនផ្តល់សុខភាពល្អជាដើម សុទ្ធតែជាទម្លាប់មិនល្អ។ ដូច្នេះដើម្បីថែរក្សាសុខភាពឱ្យបានល្អឥតខ្ជោះនោះ អ្នកត្រូវធ្វើការបញ្ឈប់ខ្លួនឯងនូវទម្លាប់មិនល្អនេះ។ ពាក្យថាទម្លាប់មានន័យថារាងកាយរបស់អ្នកបានសុំានឹងវា ដូច្នេះដើម្បីបញ្ឈប់វា អ្នកត្រូវធ្វើដោយសន្សឹមៗយឺតៗ ពីព្រោះនៅពេលដែលអ្នកបញ្ឈប់ទម្លាប់នេះអាចបណ្តាឱ្យអ្នកមានអាការៈដូចជាឈឺក្បាលប្រកាំងជាដើម ប៉ុន្តែអ្នកត្រូវពុះពារជម្នះនូវទម្លាប់មិនល្អនេះ ដើម្បីទទួលបាននូវសុខភាពដ៏ល្អឥតខ្ជោះជារៀងរាល់ថ្ងៃ។

2. ជៀសវាងប៉ះពាល់នឹងពន្លឺព្រះអាទិត្យខ្លាំង
មនុស្សជាច្រើនមិនចូលចិត្តត្រូវកម្តៅថ្ងៃនៅពេលរសៀលនោះទេ ពីព្រោះកម្តៅនៃពន្លឺព្រះអាទិត្យនៅពេលថ្ងៃត្រង់គឺបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់ស្បែក ជាពិសេសសម្រាប់មនុស្សដែលមានស្បែកស្តើង។ ការប៉ះពាល់ដោយផ្ទាល់ទៅនឹងពន្លឺព្រះអាទិត្យរយៈពេលយូរ មិនត្រឹមតែវាសម្លាប់កោសិកាស្បែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើនឱកាសនៃការកើតមានជំងឺមហារីកស្បែកផងដែរ។

3. បរិភោគអាហារត្រឹមត្រូវ
អាហារត្រឹមត្រូវមានន័យថាអាហារមានគ្រប់នូវអាហាររូបត្ថម្ភមានដូចជា បន្លែ សាច់ បាយ និង ផ្លែឈើជាដើម។ ជៀសវាងការបរិភោគអាហារប្រភេទ Fast Food ជាប្រចាំ ពីព្រោះអាហារនេះមានជាតិកាឡូរីខ្ពស់ ជាតិខ្លាញ់ខ្ពស់ ជាតិស្ករខ្ពស់ និង ជាតិប្រៃខ្ពស់ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរាងកាយរបស់អ្នក។

4. ធ្វើសកម្មភាពរាងកាយជារៀងរាល់ថ្ងៃ
ការធ្វើសកម្មភាពរាងកាយមិនមែនមានន័យថាអ្នកត្រូវហាត់ប្រាណខ្លាំងៗ ពេញ 24 ម៉ោងនោះទេ គឺគ្រាន់តែអ្នកត្រូវតែឆ្លៀតហាត់ប្រាណយ៉ាងហោចណាស់ក្នុងមួយថ្ងៃឱ្យបាន30នាទីទៅមួយម៉ោងនោះគឺគ្រប់គ្រាន់ហើយ។ វិធីសាស្រ្តហាត់ប្រាណ អ្នកអាចអនុវត្តន៍ទៅតាមអ្វីដែលអ្នកចូលចិត្តដូចជាការរត់ត្រឹកៗ ការជិះកង់ ការដើរយឺតៗនៅក្នុងផ្ទះ ឬ ការហាត់យូហ្គាជាដើម។

5. ស្គាល់ប្រភេទឈាមរបស់ខ្លួនឯង
ការស្គាល់ប្រភេទឈាមរបស់ខ្លួនឯងគឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះនៅពេលអ្នកជួបគ្រោះថ្នាក់អ្វីមួយ ហើយត្រូវការបញ្ចូលឈាម វានឹងផ្តល់ភាពងាយស្រួលដល់ក្រុមគ្រូពេទ្យក្នុងការព្យាបាលអ្នក ហើយអ្នកក៏ដឹងថាខ្លួនគួរស្វែងរកអាហារណាសម្រាប់បរិភោគ ដើម្បីបង្កើនគ្រាប់ឈាមក្រហមរបស់ខ្លួនឱ្យគ្រប់គ្រាន់ដើម្បីចិញ្ចឹមរាងកាយ។

6. ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ
វិធីនេះរៀងសាមញ្ញបន្តិច ប៉ុន្តែវានៅតែមានប្រសិទ្ធភាពបំផុតដើម្បីធ្វើឱ្យមនុស្សមានសុខភាពល្អឥតខ្ជោះ។ យោងតាមខាងវេជ្ជសាស្រ្តមនុស្សត្រូវទទួលទានទឹកយ៉ាងហោចណាស់ មួយលីត្រកន្លះក្នុងមួយថ្ងៃ ដើម្បីឱ្យជាតិទឹកទៅបំពេញនៅគ្រប់សារពាង្គកាយរបស់មនុស្ស។ ម្យ៉ាងទៀតនៅពេលអ្នកគេងលក់នៅពេលយប់ ការរំលាយអាហារនៅក្នុងក្រពះរបស់អ្នក ក៏ត្រូវការប្រើប្រាស់ទឹកជាចាំបាច់ផងដែរ។

7. គេងឱ្យគ្រប់គ្រាន់ជារៀងរាល់យប់
ការគេងគឺជាផ្នែកសំខាន់នៃការព្យាបាល និង ការបញ្ចូលថាមពលដល់រាងកាយរបស់អ្នក។ ការចំណាយពេល 8 ម៉ោងក្នុងការគេងគឺចាំបាច់បំផុត។ អ្នកត្រូវប្រាកដថាអ្នកទទួលបានការគេងគ្រប់គ្រាន់ ដើម្បីបំពេញបន្ថែមថាមពលទៅក្នុងរាងកាយ។

ប្រភព: hhdresearch ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

វិធី 5យ៉ាង ឆ្ពោះទៅរកការមានសុខភាពល្អ ខណៈពេលមានគភ៌

ដោយ: ដាលីស 9 PM, Monday, 28 Mar, 2016

រឿងការដែលមានសុខភាពល្អនោះ ពិតជារឿងមួយដែលចាំបាច់ណាស់ របស់មនុស្សស្រីមានគភ៌ ព្រោះវា​មាន​ន័យ​ថា នៅពេលអ្នកមានសុខភាពល្អបរិបូរ ឥតខ្ចោះហើយនោះ ជីវិតតូចមួយនៅក...

សញ្ញាទាំង 8 តាស់តឿនពីកម្រិតជាតិស្ករ ក្នុងឈាមខ្ពស់

ដោយ: ដួងច័ន្ទ 10 PM, Saturday, 13 Jan, 2018

អ្វីដែលមនុស្សភាគច្រើន មិនដឹងគឺកម្រិតជាតិស្ករ ក្នុងឈាមខ្ពស់ ដែលអាចបណ្តាលឱ្យមានផលប៉ះ ពាល់ធ្ងន់ធ្ងរ។ មិនថាអ្នកមានជម្ងឺទឹកនោមផ្អែម ឬអត់ កម្រិតស្ករក្នុង...

រដូវក្តៅនេះ ចង់ស្រកទម្ងន់បានលឿន! សាកល្បងញុំាភេសជ្ជៈ ទឹកក្រូចឆ្មារ លាយជាមួយទឹកឃ្មុំ លមើល៍!!!

ដោយ: ភារុន 8 AM, Wednesday, 03 Apr, 2019

ប្រសិនបើអ្នកកំពុងស្វែងរករូបមន្តសម្រកទម្ងន់ ដែលសាមញ្ញ និងងាយស្រួលទទួលទាន ហើយមានប្រសិទ្ធភាពខ្ពស់នារដូវក្តៅនេះ អ្នកអាចសាកល្បងញុំាភេសជ្ជៈ ដែលធ្វើពីទឹកក...

អ្នកស្រាវជ្រាវកំពុងផលិត Contact Lenses ដែលអាចរកឃើញជម្ងឺ

ដោយ: ដួងច័ន្ទ 7 PM, Sunday, 23 Apr, 2017

ដោយគ្រាន់តែប្រើប្រាស់ Bio-Sensing Contact Lenses នាពេលឆាប់ៗខាងមុខនេះ អាចឱ្យអ្នក មើលឃើញពីសុខភាពផ្ទាល់ខ្លួនរបស់អ្នក យោងតាមការសិក្សាដ៏ភ្ញាក់ផ្អើលថ្មីម...

Tomnerb.Com - YouTube Channel