ចូលចិត្តទំនើប

អនុវត្ត ៨ ចំណុចរៀងរាល់ថ្ងៃ ដើម្បីសុខភាពល្អ

ដោយ: ដួងច័ន្ទ 11 AM, Saturday, 28 Jan, 2017

យើងទាំងអស់គ្នាបានដឹងហើយថា សុខភាព គឺជាកាតព្វកិច្ចយូរអង្វែង ដែលយើងត្រូវថែរក្សា ការពារ ពេញមួយជីវិត។ ប៉ុន្តែ អ្នកមិនអាចមានពេលវេលាគ្រប់គ្រាន់ ដើម្បីអនុវត្តកាតព្វកិច្ចមួយនេះឱ្យបានល្អប្រសើរឡើយ។ ជាសំណាងល្អ អ្នកអាចធ្វើរឿងតូចតាចជារៀងរាល់ថ្ងៃ ដើម្បីមានស្មារតីល្អ និងការពារប្រឆាំងនឹងបញ្ហា។ ខាងក្រោមជាជំនួយស្មារតី ដែលគេហទំព័រទំនើប ផ្តល់ជូនអ្នក ដើម្បីទទួលបានសុខភាពល្អបរិបូរណ៍។

8-Step-For-Good-Health-01

១. ចូលគេងនៅម៉ោង១០

ការទទួលទានដំណេកមិនគ្រប់គ្រាន់ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ ប៉ុន្តែ ការគេងរយៈពេលពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ ក៏អាចផ្តល់ផលអាក្រក់ដែរ។ ការសិក្សាថ្មីៗបានណែនាំថា ពេលវេលាល្អសម្រាប់ការចូលដំណេក គឺស្ថិតនៅចន្លោះម៉ោង ១០យប់ ទៅកណ្តាលអាធ្រាត។ ការឆាប់ចូលគេង មានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះ ការទទួលបានបញ្ញា ស្មារតីជ្រះថ្លា និងកាត់បន្ថយ ការខូចខាត និងការរលាក សរសៃប្រសាទ។

8-Step-For-Good-Health-02

២. ដកដង្ហើមមួយៗ វែងៗ

ការធ្វើសមាធិ ឬការដកដង្ហើមវែងៗ ដោយមិនមានការរំខាន បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ អ្នក។ វាជួយកាត់បន្ថយអារម្មណ៍តានតឹង រក្សាកម្រិតជាតិស្ករក្នុងឈាម និងជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ អ្នកមិនចាំបាច់អនុវត្តតាមក្បួនខ្នាត នៃការដកដង្ហើមនោះទេ ប៉ុន្តែអ្នកគួរគ្រប់គ្រងទម្លាប់ រៀបចំ កាលវិភាគសម្រាប់ការធ្វើសមាធិជារៀងរាល់ថ្ងៃ ក្នុងចន្លោះពីម៉ោង ១ ទៅ ម៉ោង ៣រសៀល។ នេះជាពេលវេលាដែលអ័រម៉ូន ដែលគ្រប់គ្រងវដ្តនៃការគេង និងការភ្ញាក់ពីដំណេក ចុះខ្សោយ។

8-Step-For-Good-Health-03

៣. ផ្សារភ្ជាប់ទំនាក់ទំនងជាមួយ មនុស្សជុំវិញខ្លួន

មនុស្សដែលមានទំនាក់ទំនងល្អ រស់នៅបានយូរ សប្បាយរីករាយ និងមានសុខភាពល្អជាងមនុស្សមិនសូវមានទំនាក់ទំនង។ ការចំណាយពេលវេលាជាមួយមិត្តភក្តិ និងគ្រួសារ អាចជួយកាត់បន្ថយ ស្រ្តេស ដែលជាចំណែកដ៏សំខាន់ នៃសុខភាពទាំងមូល។ ដូច្នេះ សូមចាត់អាទិភាពសម្រាប់ពិធីជួបជុំ មួយ ដែលផ្តល់ឱកាសឱ្យអ្នកប្រើប្រាស់គំនិតច្នៃប្រឌិត ផ្តល់ភាពស្និទ្ធស្នាល និងទំនាក់ទំនងយ៉ាងទូលំទូលាយ។

8-Step-For-Good-Health-04

៤. ញ៉ាំគ្រាប់ធញ្ញជាតិ

ទទួលទានអាហារសម្រន់ ដែលផ្សំឡើងពីគ្រាប់ធញ្ញជាតិចម្រុះ (ស្រស់ ឬលីង) លើសពី៥ដងក្នុងមួយសប្តាហ៍ ជួយកាត់បន្ថយហានិភ័យ នៃជម្ងឺស្ទះសរសៃឈាមបេះដូង ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនទៀត។ គ្រាប់ធញ្ញជាតិជាអាហារកំពូល ដែលសំបូរនូវគុណប្រយោជន៍នៃវីតាមីន សារជាតិបំប៉ន និងសារជាតិរ៉ែ ល្អបំផុតចំពោះការគ្រប់គ្រងទម្ងន់ ពង្រឹងសុខភាពប្រព័ន្ធរំលាយអាហារ ពង្រឹងចក្ខុវិញ្ញាណ និងសុខភាពខួរក្បាល។

8-Step-For-Good-Health-08

៥. គ្រប់គ្រងឥរិយាបថនៃការអង្គុយ

អ្នកបានដឹងហើយថា លំហាត់ប្រាណជាវិធីសាស្រ្តល្អ សម្រាប់ការថែរក្សាសុខភាព ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ បើសិនជាអ្នកប្រើប្រាស់ពេលវេលាច្រើន អង្គុយក្នុងការិយាល័យ។ ការអង្គុយ ច្រើនពេកធ្វើឱ្យប៉ះពាល់ដល់រាងកាយអ្នក។ អ្នកមិនចាំបាច់បញ្ឈប់ឥរិយាបថអង្គុយទាំងស្រុងទេ តែអ្នកអាចធ្វើកាយវិការស្រាលៗ (ដើរ ឬពត់ដៃជើង) ពីរ-បី នាទីរៀងរាល់ម៉ោង ដើម្បីកាត់បន្ថយផលអវិជ្ជមាននៃការអង្គុយ។

8-Step-For-Good-Health-05

៦. សើចឱ្យបានច្រើន

អ្នកជឿទេថា គ្រាន់តែសើច អ្នកអាចដុតរំលាយកាល់ឡូរី។ សំណើចមិនត្រឹមតែធ្វើឱ្យអ្នកសប្បាយរីករាយប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍ ចំពោះសុខភាពទៀតផង។ សំណើចអាចកាត់បន្ថយ ភាពស្មុគស្មាញ និងជំនួយដល់ខួរក្បាលបញ្ចេញនូវអ័រម៉ូន ដែលផ្តល់ភាពភ្លឺស្វាងដល់អារម្មណ៍។ ការសិក្សាពីមនុស្សវ័យជរា បង្ហាញថាការទស្សនារឿងកំប្លែង កាត់បន្ថយអ័រម៉ូនស្រ្តេស និងពង្រឹងការចងចាំ។

8-Step-For-Good-Health-06

៧. ទម្លាប់ចំអិនអាហារ

ការញ៉ាំអាហារនៅផ្ទះ ឬអាហារចម្អិនដោយខ្លួនឯង អាចជួយអ្នកបញ្ចុះ ឬរក្សាទម្ងន់ និងជៀសផុតពីជម្ងឺរ៉ាំរៃ អ្នកដឹងថាព្រោះអ្វីទេ? ព្រោះអ្នកអាចបន្ថែមផ្លែឈើ និងបន្លែ និងគ្រប់គ្រងការបរិមាណម្ហូបអាហារបាន ព្រោះអ្នកជាអ្នកគ្រប់គ្រងនៅក្នុងផ្ទះបាយ។ និយាយយ៉ាងខ្លី អាហារនៅផ្ទះជួយបំពេញថាមពលបានប្រសើរជាង ហើយអ្នកនឹងទទួលបានសារជាតិបំប៉ន ដែលរាងកាយអ្នកត្រូវការ។ អាហារចម្អិនដោយខ្លួនឯង មានផាសុកភាព និងកាត់បន្ថយហានិភ័យនៃការប្រឈមនឹងជម្ងឺមហារីក ជាច្រើប្រភេទ ជម្ងឺទឹកនោមទាំងពីរប្រភេទ ជម្ងឺបេះដូង និងជម្ងឺលើសឈាម។

8-Step-For-Good-Health-07

៨. ការដើរកំសាន្ត

ការដើរកំសាន្តខាងក្រៅ ផ្តល់នូវវីតាមីន D ដែលមានសារៈប្រយោជន៍សម្រាប់ឆ្អឹងរឹងមាំ និងសុខភាព សតិអារម្មណ៍។ ការដើរកំសាន្តនៅរមណីយដ្ឋាន ឬសួន ជំនួសឱ្យការឃុំខ្លួនឯងក្នុងទីក្រុងដ៏មមាញឹក ផ្តល់ផលវិជ្ជមានជាច្រើន។ ការសិក្សាមួយបានបង្ហាញថា មនុស្សដែលបានលំហែអារម្មណ៍ជាមួយធម្មជាតិ មានការគិតអវិជ្ជមានតិចជាង និងប្រព្រឹត្តសកម្មភាពដែលប៉ះពាល់ដល់សុខភាពខួរ ក្បាលតិចជាងអ្នកដែលមានការងារមមាញឹក និងមិនមានពេលសម្រាក។ ការដើរកំសាន្តនឹងជួយអ្នក ទទួលបានស្មារតីជ្រះថ្លា។ ការផ្សារភ្ជាប់ជាមួយធម្មជាតិ និងអ្វីៗជុំវិញខ្លួន និងការស្វែងយល់ពីវា នឹងជួយអ្នកកាត់បន្ថយអារម្មណ៍ស្មុគស្មាញ។

អត្ថបទអ្នកចង់អាន

អត្ថប្រយោជន៍ នៃការគូររូប

ដោយ: ចរិយា 7 PM, Friday, 02 Sep, 2016

តើអ្នកកំពុងមានអារម្មណ៍ធុញថប់? មួម៉ៅ? តូចចិត្តឬ? សាកល្បងចំណាយ ពេលបន្តិចដើម្បីគូររូប ឬផាត់រូបលេងទៅ! ព្រោះទង្វើនេះនឹងជួយ ឲ្យអ្នកបានរសាយកង្វល់ ហើយបង្កើ...

មុនពេលគេងត្រូវរៀបរយ ដើម្បីភាពស្អាត និងស្រស់ស្រាយនាពេលព្រឹក

ដោយ: រីកា 10 PM, Thursday, 07 Apr, 2016

ចង់បាន​ភាពស្រស់​ស្រាយ ស្បែក​ភ្លឺ​ថ្លា​នាពេល​ព្រឹក​ព្រលឹម ​បន្ទាប់ពី​ភ្ញាក់​ពី​ដំណេក​ដែរ ឬទេ​មិត្ត​អ្នកអាន​ទាំងឡាយ? បើ​ចម្លើយ​របស់​អ្នក គឺ​ចង់បាន​នោ...

តោះ! មកដឹង ការផ្លាស់ប្តូរខ្លាំងទាំង 7 ដែលកើតឡើងនៅក្នុងខ្លួនប្រាណរបស់អ្នក នៅពេលញុំាច្រើនពេក

ដោយ: ភារុន 8 AM, Wednesday, 03 Jul, 2019

ទោះបីជា មានមនុស្សភាគច្រើន មិនបានដឹងអំពីការផ្លាស់ប្តូរទាំងនេះក្តី ប៉ុន្តែការញុំាអាហារច្រើន គឺជាបញ្ហានៃការញុំាអាហារទូទៅបំផុតចំពោះមនុស្សពេញវ័យឡើយ។ ហើយ...

តិចអត់ដឹង! ការប្រើក្រណាត់វាំងនន មិនមានគុណភាពល្អ អាចបង្កជាជំងឺមហារីកបាន!

ដោយ: ភារុន 8 AM, Tuesday, 29 Jan, 2019

ការប្រើប្រាស់ក្រណាត់វាំងនន សម្រាប់លម្អគេហដ្ឋាន សណ្ឋាគារ ឬខុនដូរ ប្រសិនបើការប្រើប្រាស់យូរទៅៗ នឹងបណ្ដាលឲ្យមានជម្ងឺជាច្រើន ជាពិសេស គឺជម្ងឺមហារីក ដោយសា...

Tomnerb.Com - YouTube Channel