ចូលចិត្តទំនើប

អត្ថប្រយោជន៍របស់ស៊ុតចំពោះសុខភាពបេះដូង

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Sep, 2018

ការទទួលទានស៊ុតជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យប្រឈមនឹងជម្ងឺសរសៃឈាមបេះ ដូង។ នេះជាលទ្អផលនៃការសិក្សាស្រាវជ្រាវលើមនុស្សវ័យជំទង់ចំនួន 400,000 នាក់នៅក្នុងប្រទេសចិន។
អ្នកដែលទទួលទានស៊តជារៀងរាល់ថ្ងៃ មានអត្រាកាត់បន្ថយហានិភ័យជម្ងឺសរសៃឈាមបេះដូង បាន 18% ដែលជម្ងឺសរសៃឈាមបេះដូងជារោគសញ្ញានៃជម្ងឺគាំងបេះដូង និងដាច់សរសៃឈាមបេះដូង។ អត្រានេះធ្វើការប្រៀបធៀបជាមួយមនុស្សវ័យជំទង់ដែលមិនបរិភោគស៊ុត។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ត្រូវបានបោះពុម្ពផ្សាយនៅលើសារព័ត៌មាន Heart។

ជម្ងឺសរសៃឈាមបេះដូង ជាទូទៅត្រូវបានគេស្គាល់ថាជាជម្ងឺបេះដូង ដែលរួមមានជម្ងឺខ្សោយបេះដូង ចង្វាក់បេះដូងដើរញាប់ និងអាការៈគាំងបេះដូង និងដាច់សរសៃឈាមបេះដូង។ សម្ពាធឈាមឡើងខ្ពស់ លើសទម្ងន់ និងកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ សុទ្ធសឹងជាកត្តាបណ្តាលឱ្យប្រឈមនឹងជម្ងឺបេះដូង ដែលកត្តាទាំងនោះអាចបណ្តាលមកពីរបបអាហារមិនមានផាសុកភាព មិនសូវមានសកម្មភាពរាងកាយ ការជក់បារី និងផលប៉ះពាល់បណ្តាលមកពីការទទួលទានជាតិអាល់កុល។

ប្រភពអាហារូបត្ថម្ភដ៏ចម្រូងចម្រាស់
កាលពីអតីតកាល វេជ្ជបណ្ឌិតមួយចំនួនបានដាស់តឿនអ្នកជម្ងឺឱ្យជៀសវាសការទទួលទានស៊ុតច្រើន។ ថ្វីត្បិតស៊ុតមានផ្ទុកសារធាតុប្រូតេអ៊ីនខ្ពស់ និងសមាសភាពអាហារូបត្ថម្ភខ្ពស់ តែវាក៏មានផ្ទុកកាល់ឡូរីខ្ពស់ផងដែរ ដែលទាំងនេះជាកត្តាធ្វើឱ្យគេយល់ថាវាមានផលអាក្រក់ចំពោះសុខ ភាព។ ប៉ុន្តែការសិក្សាចាស់ៗ អំពីទំនាក់ទំនងរវាងស៊ុត និងជម្ងឺបេះដូង មានភាពចម្រូងចម្រាស់ ដោយសារបរិមានគំរូមានតិចតួន ហើយព័ត៌មានមានដែនកំណត់។ ទាំងនេះមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងទម្លាប់របបអាហារប្រចាំថ្ងៃ ទម្លាប់នៃការរស់នៅ និងការប្រឈមនឹងជម្ងឺ។
ទាំងនេះជាហេតុផលមួយក្នុងចំណោមហេតុផលដែលបណ្តាលឱ្យមានការសិក្សាស្រាវជ្រាវថ្មី ដោយធ្វើការវិនិច្ឆ័យលើទំនាក់ទំនងរវាងការទទួលទានស៊ុត និងជម្ងឺបេះដូង។ ចំណាប់ផ្តើមនៃការសិក្សាថ្មី គឺប្រើប្រាស់ព័តមាន ចេញពីការសិក្សាមួយដែលកំពុងបន្តធ្វើការសិក្សាលើមនុស្សវ័យជំទង់ចំនួនកន្លះលាននាក់ រស់នៅក្នុង 10 តំបន់ខុសៗគ្នាក្នុងប្រទេសចិន។ ការសិក្សាផ្តោតលើមនុស្សចំនួន 416,213 នាក់ ដែលមិនធ្លាប់ធ្វើរោគវិនិច្ឆ័យជម្ងឺមហារីក ជម្ងឺបេះដូង ឬជម្ងឺទឹកនោមផ្អែម។

ជាលទ្ធផលចំនួន 13% នៃតួលេខខាងលើ មានចន្លោះអាយុពី 30 ទៅ 79 ឆ្នាំបានបង្ហាញថាពួកគេទទួលទានស៊ុតចំនួនមួយ ក្នុងមួយថ្ងៃ ខណៈដែលចំនួនលើសពី 9% មិនធ្លាប់ ឬកម្រទទួលទានស៊ុត។ ចំនួនមនុស្សនៅក្នុងការសិក្សាស្ទើរតែទាំងអស់បរិភោគស៊ុតមាន់ មិនមែនស៊ុតទាទេ។

រយៈពេលសជិត 9 ឆ្នាំ ក្រុមអ្នកសិក្សាស្រាវជ្រាវបានធ្វើការតាមដានលើក្រុមមនុស្សដែលបានជ្រើសនេះ។ ពួកគេផ្តោតនៅលើបញ្ហាជម្ងឺបេះដូងធំៗ ដូចជាគាំងបេះដូង និងដាច់សរសៃឈាមបេះដូង រួមទាំងជម្ងឺដាច់សរសៃឈាមខួរក្បាល ប្រភេទ Hemorrhagic Stroke ដែលកើតឡើងនៅពេលសរសៃឈាមដាច់នៅក្នុងខួរក្បាល ដោយសារសម្ពាធឈាមឡើងខ្ពស់មិនអាចគ្រប់គ្រងបាន និងប្រភេទ Ischemic Stroke ដែលកើតឡើងនៃពេលសរសៃឈាមចិញ្ចឹមខួរក្បាល ត្រូវបានរាំងស្ទះ ដោយសារបញ្ហាកំណកឈាម។
ជម្ងឺបេះដូង បណ្តាលឱ្យស្លាប់បាត់បង់អាយុជីវិតមនុស្សជាច្រើននៅក្នុងប្រទេសចិន ដែលមានតួលេខស្មើនឹងពាក់កណ្តាលនៃអត្រាមរណៈភាពទាំងអស់។ ជម្ងឺដាច់សរសៃឈាមខួរក្បាល រួមទាំង Hemorrhagic និង Ischemic Stroke គឺជាកត្តាបណ្តាលឱ្យស្លាប់មុនអាយុ។

នៅក្នុងដំណាក់កាលតាមដាន មនុស្សចំនួន 9,985 នាក់បាត់បង់ជីវិតដោយសារជម្ងឺបេះដូង ហើយមនុស្សចំនួន 5,103 នាក់កំពុងប្រឈមនឹងជម្ងឺបេះដូង។ មនុស្សជិត 84,000 នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យជម្ងឺបេះដូង នៅក្នុងអំឡុងពេលនេះផងដែរ។ វិភាគលើទិន្នន័យនេះ អ្នកស្រាវជ្រាវរកឃើញថា ការទទួលទានស៊ុតមួយគ្រាប់ ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយអត្រាជម្ងឺ Hemorrhagic Stroke បាន 26% ដែលជាអត្រាជម្ងឺខ្ពស់ជាងគេនៅក្នុងប្រទេសចិន ខ្ពស់ជាងសហរដ្ឋអាមេរិក និងប្រទេសមានចំណូលខ្ពស់ដទៃទៀត។ បន្ថែមលើនេះ អត្រាស្លាប់ដោយសារជម្ងឺនេះក៏ត្រូវបានកាត់បន្ថយបាន 28% ផងដែរ។
ជាចុងក្រោយ អ្នកទទួលទានស៊ុត អាចកាត់បន្ថយអត្រាជម្ងឺ Ischemic Stroke បាន 12% ដែលនេះជាលទ្ធផលចេញពីការធ្វើរោគវិនិច្ឆ័យលើអ្នកដែលបានសញ្ញាសរសៃឈាមរាំងស្ទះ ក្នុងលំហូរទៅកាន់ខួរក្បាល។

យ៉ាងណាមិញការសិក្សាស្រាវជ្រាវនេះ ក៏បានបញ្ជាក់ថាយើងគួរធ្វើការប្រុងប្រយ័ត្នក្នុងការបកស្រាយលទ្ធផលនេះនៅក្នុងបរិបទរបបអាហារ និងការរស់នៅខុសពីបរិបទរបបអាហារ និងការរស់នៅក្នុងប្រទេសចិន។

ប្រភព: cnn ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

គ្រាប់ធញ្ញជាតិ សម្រាប់សម្រកទម្ងន់ និងធ្វើឲ្យរាងស្អាត

ដោយ: ចរិយា 9 PM, Tuesday, 03 Jan, 2017

១. សណ្តែកខ្មៅ ក្នុងមួយថ្ងៃ អ្នកគួរទទួលទានសណ្តែកខ្មៅមួយកែវ ព្រោះសណ្តែកខ្មៅ មានជាតិប្រូតេអ៊ីន និងគ្មានជាតិធាត់ដូចអាហារសាច់។ ២. Oat នេះជាប្រភេទស្រូវសា...

7 វិធី ដើម្បីភាពទាក់ទាញ

ដោយ: ដាលីស 10 PM, Wednesday, 08 Jul, 2015

តើនរណាខ្លះ ដែលមិនចង់ឲ្យខ្លួនឯង មានភាពទាក់ទាញ? ប្រាកដជាគ្មានទេ មែនទេ? តើអ្នកគួរមានអ្វីខ្លះ ដើម្បីមានភាពទាក់ទាញ? មុខមាត់ស្រស់ស្អាត រាងស្រលូន ឬសាច់សមដ...

យល់ដឹង ពីជំងឺមមើដើរ

ដោយ: ស. លីង 9 AM, Friday, 27 Jan, 2017

ជំងឺមមើដើរ ច្រើនកើតលើក្មេងអាយុពី ៤ ទៅ ៨ឆ្នាំ ប៉ុន្តែមនុស្សធំ ក៏អាចកើតជំងឺនេះដែរ។ នេះជាជំងឺម៉្យាងដែលធ្វើឲ្យអ្នកគេង ក្រោកឡើងពីគ្រែ ហើយដើរ អ្នកខ្លះរត់...

រូបសាក់ ប្រាប់ពីសុខភាព

ដោយ: ដួងច័ន្ទ 10 PM, Monday, 14 Aug, 2017

អ្នកស្រឡាញ់រូបសាក់ និងការថែរក្សាសុខភាព នាពេលនេះត្រូវបានរួមបញ្ចូលគ្នា លើបច្ចេកវិទ្យាថ្មី មួយ ទទួលបានពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យ នៃអ្នកស្រាវជ្រាវនៅសា...

Tomnerb.Com - YouTube Channel