ចូលចិត្តទំនើប

អត្ថប្រយោជន៍ទាំង 7 យ៉ាងនៃទឹកដូង

ដោយ: ភារុន 1 PM, Friday, 02 Nov, 2018

អ្នកទាំងអស់គ្នាច្បាស់ជាដឹងហើយថាទឹកដូងគឺជាភេសជ្ជៈធម្មជាតិមួយប្រភេទដែលមានទាំងរសជាតិឆ្ងាញ់ និង ផ្តល់នូវសុខភាពល្អ។ លើសពីនេះទឹកដូងអាចយកធ្វើជាគ្រឿងផ្សំសម្រាប់អាហារដើម្បីបង្កើនរសជាតិឱ្យកាន់តែឆ្ងាញ់ផងដែរ ។ ទឹកដូងត្រូវបានមនុស្សយកមកទទួលទានអស់ជាច្រើនសតវត្សរ៍មកហើយនៅក្នុងតំបន់ត្រូពិច ហើយនាពេលថ្មីៗនេះក៏មានការផ្ទុះយ៉ាងខ្លាំងក្លានូវការទទួលទានទឹកដូងនៅជុំវិញពិភពលោក។ ពីព្រោះទឹកដូងមានកំហាប់អេឡិចត្រូលីត្រ វីតាមីន និង សារធាតុរ៉ែផ្សេងៗទៀត។ ម្យ៉ាងទៀតទឹកដូងអាចធ្វើជាឱសថបូរាណដើម្បីជួយដល់ប្រព័ន្ធរំលាយអាហរ តម្រងនោម និង ការខ្សោះជាតិទឹកនៅក្នុងរាងកាយមនុស្សផងដែរ។ ដូច្នេះ ទំនើប សូមណែនាំអត្ថប្រយោជន៍ 7 យ៉ាងបន្ថែមរបស់ទឹកដូងដើម្បីប្រិយមិត្តអ្នកអានបានយល់ដឹងបន្ថែមអំពីទឹកដូង ដែលមានដូចខាងក្រោម៖
1. ធ្វើជាភេសជ្ជៈកីឡាធម្មជាតិ
សារធាតុអេឡិចត្រុងធម្មជាតិដែលមានក្នុងទឹកដូង បានធ្វើឱ្យទឹកដូងក្លាយជាភេសជ្ជៈកីឡាធម្មជាតិសម្រាប់ផ្តល់ថាមពលដល់អ្នកលេងកីឡា ដែលអស់កម្លាំងពីការលេងកីឡាអស់ជាច្រើនម៉ោង ហើយទឹកដូងក៏រក្សាជាតិសំណើម និង ជួយបំពេញបន្ថែមនូវសារធាតុទឹកនៅក្នុងរាងកាយមនុស្សបន្ទាប់ពីលេងកីឡារួច។

2. ទឹកដូងមានជាតិកាឡូរីទាប
ទឹកដូងមួយកែវមានជាតិកាឡូរីត្រឹមតែ 45 កាឡូរីប៉ុណ្ណោះ វាពិតជាអស្ចារ្យសម្រាប់ធ្វើជាភេសជ្ជៈជំនួសនូវភេសជ្ជៈដែលមានជាតិកាឡូរីខ្ពស់ដូចជា សូដា និង ទឹកភេសជ្ជៈកំប៉ុងផ្សេងៗ នេះបើយោងតាមបណ្ឌិតសភានៃអាហាររូបត្ថម្ភ និង អាហារជីជាតិពួកគេបានធ្វើការពិសោធន៍ទៅលើទឹកដូង។

3. ទឹកដូងមានជាតិប៉ូតាស្យូម
ទឹកដូងមានជាតិប៉ូតាស្យូម 10 ដងច្រើនជាងភេសជ្ជៈផ្សេងៗទៀត។ ទឹកដូងមួយកែវមានជាតិប៉ូតាស្យូម 405 មីលី ក្រាម។ ជាតិប៉ូតាស្យូមអាចជួយរក្សាលំនឹងសារធាតុរាវ និង សារធាតុអេឡិចត្រូលីត្រនៅក្នុងរាងកាយ ជាពិសេសនៅពេលធ្វើលំហាត់ប្រាណ។ ប៉ូតាស្យូមនៅក្នុងទឹកដូងអាចជួយធ្វើឱ្យមានតុល្យភាពនៃជាតិសូដ្យូមនៅក្នុងឈាមផងដែរ។

4. ទឹកដូងមានជាតិកាល់ស្យូម និង ម៉ាញេស្យូម
កាល់ស្យូមមានសារៈសំខាន់ណាស់សម្រាប់ឆ្អឹង និង ធ្មេញ ព្រមទាំងជួយសម្រួលសាច់ដុំឱ្យធ្វើការបានត្រឹមត្រូវ។ ម៉ាញេស្យូម ជួយផ្លាស់ទីកាល់ស្យូម និង ប៉ូតាស្យូមទៅក្នុងសាច់ដុំដើម្បីជួយការពារក្នុងការកកិត និង អនុញ្ញាតឱ្យសាច់ដុំ សម្រាក។ ម្យ៉ាងទៀតម៉ាញេស្យូមជួយបង្ការមិនឱ្យរមួលក្រពើ និង ស្ពឹក នៅពេលលេងកីឡា និង ហាត់ប្រាណ។

5. ទឹកដូងមានសារធាតុប្រឆាំងអុកស៊ីតកម្ម
ទឹកដូងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកាត់បន្ថយភាពតានតឹងដែលបណ្តាលមកពី អុកស៊ីតកម្ម និង រ៉ាឌីកាល់សេរី ដែលបង្កើតឡើងនៅពេលធ្វើលំហាត់ប្រាណ និង ធ្វើចលនាខ្លាំងៗផ្សេងៗ។ ការទទួលទានទឹកដូងស្រស់អាចនឹងទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មកម្រិតខ្ពស់។

6. ទឹកដូងមានជាតិអាស៊ីត អាមីណូ
អាស៊ីត អាមីណូ មានសារៈសំខាន់ណាស់សម្រាប់ការជួសជុលជាលិកា និង តំបន់ដែលផ្ទុកជាតិប្រូតេអ៊ីន។ លើសពីនេះទឹកដូងមានសារធាតុ alanine, arginine, cysteine, និង serine ច្រើនជាងទឹកដោះគោ ព្រមទាំងមានសារធាតុArginine ដែលអាចធ្វើឱ្យបេះដូងមានសុខភាពល្អ។

7. ទឹកដូងមានសារធាតុអ័រម៉ូន Cytokinins
អ័រម៉ូនដែលជួយឱ្យរុក្ខជាតិដុះរីកលូតលាស់ល្អត្រូវបានគេស្គាស់ថាជាសារធាតុអ័រម៉ូន Cytokinins ហើយក៏ត្រូវបានគេរកឃើញផងដែរនៅក្នុងទឹកដូង។ សារធាតុអ័រម៉ូន Cytokinins ត្រូវបានគេរកឃើញថាវាអាចប្រឆាំងនឹងជម្ងឺមហារីក យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថាអ្នកទទួលទានទឹកដូងច្រើនមិនកើតជម្ងឺមហារីកនោះទេ។

ប្រភព: medicalnewstoday ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

វិធីថែសក់ បែបធម្មជាតិ នៅរដូវក្តៅ

ដោយ: ស៊ីវងីម 8 AM, Friday, 24 Apr, 2015

មានមិត្តនារីមួយចំនួនបារម្ភខ្វាយខ្វល់តែនឹងផ្ទៃមុខពេលចេញទៅខាងក្រៅត្រូវកម្តៅថ្ងៃហើយភ្លេចគិតដល់សក់ដែលជាសម្រស់ទី២របស់ខ្លួន។ប៉ុន្តែប្រសិនបើអ្នកកំពុងតែអាន...

6 វិធី ទទួលទានកាហ្វេ ឱ្យទទួលបានសុខភាពល្អ

ដោយ: ដាលីស 10 PM, Tuesday, 05 Apr, 2016

អ្នកណាដែលនិយមទទួលទានកាហ្វេ លើកដៃឡើង! កាហ្វេមានជាតិកាហ្វេអុីន ដែលជួយឱ្យយើងស្វាង​ពីភាពងងុយ​ក្នុង​អំឡុង​ពេលថ្ងៃ អ្នកណាមិនពឹងកាហ្វេ ដែលជាជំនួយការសំខាន់...

សញ្ញា3យ៉ាងប្រាប់ថា អ្នកនឿយហត់ ខាងអារម្មណ៍ហើយ

ដោយ: រីកា 9 PM, Monday, 16 May, 2016

នឿយ​ល្វើយ​រ៉ាំរ៉ៃ អ្នក​អាច​កើត​សភាវ Burnout Syndrome ឬ​សភាវ​នឿយហត់​ខាង​អារម្មណ៍ គឺជា​អាការ​ដែល​ប្រទះឃើញ​ញឹកញាប់​ នៅលើ​មនុស្ស​ក្នុង​វ័យ​ធ្វើ​ការងារ ...

ការបំបៅកូនដោយទឹកដោះដំបូង តើមានអត្ថប្រយោជន៍អ្វីខ្លះ?

ដោយ: ភារុន 9 AM, Saturday, 05 Jan, 2019

អ្នកឯកទេសផ្នែកវេជ្ជសាស្រ្តជាច្រើនរួមមាន American Academy of Pediatrics (AAP) និង American College of Obstetricians និង Gynecologists បានផ្តល់អនុសាស...

Tomnerb.Com - YouTube Channel