ចូលចិត្តទំនើប

អត្ថប្រយោជន៍ទាំង 6 ដែលផ្លែស្រកានាគជួយធ្វើឱ្យសុខភាពស្បែកស្អាត

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

ក្នុងចំណោមផ្លែឈើជាច្រើនផ្លែស្រកានាគក៏ជាផ្លែឈើមួយប្រភេទ ដែលផ្តល់ភាពស្រស់ស្អាតដល់ស្បែករបស់មនុស្សផង ដែរ។ ហើយវាត្រូវបានចាត់ចូលទៅក្នុងបញ្ជីផ្លែឈើដ៏ល្អបំផុតនៅលើពិភពលោក។ ហើយប្រាកដណាស់វាក៏ជាថ្នាំក្នុងការព្យាបាលភ្នែកផងដែរ។ មិនត្រឹមតែផ្លែឈើនេះមានពណ៌ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឃ្លាំងនៃអត្ថប្រយោជន៍ខាងសុខភាពស្បែក ដែលវាមានផ្ទុកនូវអង់ទីអុកស៊ីដង់ វីតាមីន និង សារធាតុចិញ្ចឹម ដែលមានអត្ថប្រយោជន៍ចំពោះសុខភាពស្បែកនិង អាចដោះស្រាយបញ្ហាស្បែករួមមាន៖ ភាពចាស់នៃស្បែក, ស្បែកត្រូវបានដុតបំផ្លាញដោយពន្លឺព្រះអាទិត្យជាដើម។ លើសពីនេះវាក៏ជាថ្នាំដ៏អស្ចារ្យសម្រាប់ស្បែកដែលងាយនឹងកើតមុន។ ហើយអ្នកនឹងបានទទួលនូវអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង 6 ពីផ្លែស្រកានាគដែលអ្នកអាចសាកល្បងបន្ថែមវានៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៖
1. ជួយធ្វើឱ្យស្បែកឱ្យភ្លឺរលោង នឹង ការពារស្បែកពីពន្លឺព្រះអាទិត្យ
នៅពេលអ្នកបរិភោគផ្លែស្រកានាគទាំងនៅស្រស់ៗ វានឹងផ្តល់វីតាមីន B3 ដែលជួយឱ្យវាធ្វើឱ្យស្បែកភ្លឺរលោង ហើយផ្តល់នូវភាពធូរស្រាលដល់ស្បែកភ្លាមៗពីការរលាកក្រហម និង រមាស់ដែលបណ្តាលមកពីកាំរស្មីព្រះអាទិត្យដែលបានដុតមកលើស្បែករបស់អ្នក។

2. ជួយកាត់បន្ថយ មុន
វត្តមាននៃវីតាមីន C មាននៅក្នុងសាច់ផ្លែស្រកានាគអាចជួយកាត់បន្ថយមុនដែលកើតមាននៅលើមុខ ហើយសម្រាប់សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា ក៏អាចជួយការពារស្បែករបស់អ្នកពីពន្លឺថ្ងៃផងដែរ។ ទោះបីជាអ្នកបរិភោគទាំងនៅស្រស់ ឬ ក្រឡុកធ្វើជាភេសជ្ជៈធម្មជាតិសម្រាប់ទទួលទានក៏ដោយ ក៏វានៅតែមានប្រសិទ្ធភាពដ៏អស្ចារ្យដូចគ្នា។

3. ជួយធ្វើឱ្យស្បែកភ្លឺថ្លា
វីតាមីន C នៅក្នុងផ្លែស្រកានាគ ក៏អាចជួយការពារប្រឆាំងនឹងភាពស្រអាប់ និង ធ្វើអោយស្បែករបស់អ្នកមានភាពស្រស់ថ្លា។

4. អាចការពារពីការខូចខាតកោសិកាស្បែកដែលបណ្តាមកពីរ៉ាឌីកាល់សេរី
រ៉ាឌីកាល់សេរី ជាសារធាតុមួយដែលធ្វើឱ្យខូចកោសិកាស្បែក និង ធ្វើឱ្យមានភាពតានតឹងនៃអុកស៊ីដកម្ម ដែលធ្វើឱ្យស្បែករបស់អ្នកមើលទៅឡើងស្រអាប់ និង ខ្សោះជាតិទឹក។ លើសពីនេះទៅទៀតវាអាចបណ្តាលឱ្យស្បែករបស់អ្នកឆាប់ចាស់ ប៉ុន្តែប្រសិនបើអ្នកបរិភោគផ្លែស្រកានាគ គឺវាអាចការពារ និង រារាំងនូវរ៉ាឌីកាល់សេរី ដែលធ្វើឱ្យស្បែករបស់អ្នកឡើងស្រអាប់នេះ។

5. ជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់នៃវ័យ
ការរស់នៅដោយបរិភោគអាហាររូបត្ថម្ភមិនគ្រប់គ្រាន់ ការគេងមិនគ្រប់គ្រាន់ ការខូចខាតដោយសារ រ៉ាឌីកាល់សេរីមិនល្អនៅក្នុងរបបអាហារមិនល្អ និង ការខូចខាតដោយសារពន្លឺព្រះអាទិត្យ អាចបង្កើនល្បឿននៃភាពចាស់របស់ស្បែក នឹងបណ្តាលឱ្យមានរោគសញ្ញានៃការចាស់មុនអាយុ ដែលរួមមានស្នាមជ្រីវជ្រួញនិងស្នាមអុជខ្មៅ។ ការបរិភោគផ្លែស្រកានាគជាប្រចាំ អាចការពាររ៉ាឌីកាល់សេរីទាំងនោះមិនឱ្យប៉ះពាល់ដល់ស្បែក។

6. ជួយឱ្យស្បែកមានសំណើមចេញពីខាងក្នុង
ផ្លែស្រកានាគ គឺផ្តល់សារធាតុសំណើមធម្មជាតិប្រហែល 80 ភាគរយនៃជាតិទឹក ហើយវាមានផ្ទុកវីតាមីន និង សារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗសម្រាប់ជួយដល់ស្បែកឱ្យមានសំណើមចេញពីខាងក្នុងស្បែកមក។

ប្រភព: food.ndtv ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អាការរបស់កូនតូច ដែលត្រូវនាំទៅ មន្ទីរពេទ្យភ្លាម!

ដោយ: វិរីយា៉ 9 PM, Monday, 04 Apr, 2016

មិនថាអាការនេះ នឹងកើតឡើងចំពោះកូនតូច ឬកូនធំនោះទេ លោកឪពុកអ្នកម្តាយ ត្រូវចេះសង្កេតមើលថា តើខុស​ប្រក្រតីដែរឬទេ? ហើយអាការបែបណា ដែលត្រូវនាំកូនទៅមន្ទីរពេទ្យ...

រឿងដែលអ្នកមិនគួរធ្វើ មុនពេលចូលគេង

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

គេង​មិន​លក់ ​វា​អាច​បណ្តាលមកពី​កត្តា​ជាច្រើន ប៉ុន្តែ​ក្នុងនោះ ​ក៏មាន​ការរួមចំណែក​ពី​សកម្មភាព​មួយចំនួន របស់​អ្នក​ផងដែរ ដូច្នេះ​មានរឿង​មួយចំនួន ​ដែល​...

អត្ថប្រយោជន៍ នៃការគូររូប

ដោយ: ចរិយា 7 PM, Friday, 02 Sep, 2016

តើអ្នកកំពុងមានអារម្មណ៍ធុញថប់? មួម៉ៅ? តូចចិត្តឬ? សាកល្បងចំណាយ ពេលបន្តិចដើម្បីគូររូប ឬផាត់រូបលេងទៅ! ព្រោះទង្វើនេះនឹងជួយ ឲ្យអ្នកបានរសាយកង្វល់ ហើយបង្កើ...

របៀបមើលថែទាំខ្លួនឯង សម្រាប់យុវវ័យសម័យថ្មី

ដោយ: វិរីយា៉ 11 PM, Friday, 08 Apr, 2016

យើងនាំគ្នាមកមើលថា តើក្រុមអ្នកសិក្សាវិភាគរបស់ ប្រទេសអាមេរិកគេរកឃើញអ្វីខ្លះ ពាក់ព័ន្ធនឹងសក្តានុពល​របស់​មនុស្សវ័យជំទង់ ដើម្បីឱ្យកំលោះក្រមុំក្នុងវ័យនេះ...

Tomnerb.Com - YouTube Channel