ចូលចិត្តទំនើប

ហេតុអ្វី រាងកាយអ្នក ខ្វះវីតាមីន?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

អ្នកណាៗក៏ដឹងដែរថាបើញ៉ាំបន្លែ ផ្លែឈើច្រើននឹងធ្វើឲ្យមានសុខភាពល្អ ព្រោះរាងកាយបានបញ្ចូលនូវវីតាមីនគ្រប់ប្រភេទ ក៏ប៉ុន្តែហេតុអ្វីមនុស្សខ្លះចូលចិត្តបរិភោគបន្លែផ្លែឈើជាប្រចាំ បែរជានៅតែខ្វះវីតាមីន?

តាមការស្រាវជ្រាវ បន្លែផ្លែឈើជាប្រភពដ៏សំខាន់របស់វីតាមីន ប៉ុន្តែរាងកាយរបស់យើងម្នាក់ៗមានតម្រូវការវីតាមីនក្នុងបរិមាណមិនដូចគ្នាឡើយ ដោយអាស្រ័យទៅលើរចនាសម្ព័ន្ធក្នុងរាកាយ បែបផែនជីវិត និងសកម្មភាពទម្លាប់រស់នៅរបស់មនុស្សម្នាក់ៗ។ លើសពីនេះ លក្ខណៈការបរិភោគអាហារដែលមានទំនោរទៅរកភាពងាយស្រួលរសជាតិ និងចំណូលចិត្ត អាចធ្វើឲ្យយើងបានទទួលសារធាតុលើករសជាតិនិងលម្អអាហារ(ដូចជាពណ៌ល័ក្ខ)ច្រើនក្នុងខណៈដែលវីតាមីនសំខាន់ត្រូវបានបាត់បង់យ៉ាងគួរឲ្យស្តាយ ជាពិសេសវីតាមីនរលាយក្នុងទឹកដែលតែងតែត្រូវបាត់បង់ក្នុងពេលលាងស្អាត ពេលត្រូវពន្លឺនិងដោយសារកម្តៅ។

VitaminHealth-02

ហេតុនេះមិនគួរឲ្យភ្ញាក់ផ្អើលទេ ប្រសិនបើអ្នកបានជួបនឹងមនុស្សដែលចូលចិត្តបរិភោគបន្លែផ្លែឈើជាប្រចាំ តែបែរជាប្រឈមនឹងជំងឺខ្វះវីតាមីន។ ក្រៅពីនេះ សភាពបរិយាកាសជុំវិញដែលពោរពេញទៅដោយពិសពុលអាប់អួរក៏មានចំណែកធ្វើឲ្យរាងកាយខ្វះខាតវីតាមីនដែរ។

អាស្រ័យហេតុផលនិងបច្ច័យផ្សេងៗដូចបានរៀបរាប់មកនេះដែលធ្វើឲ្យរាងកាយយើងពុំបានទទួលវីតាមីនគ្រប់គ្រាន់នោះ។

VitaminHealth-03

អត្ថបទអ្នកចង់អាន

លាហើយក្បាលពោះ ក្រោយពីញ៉ាំទឹក ៤ យ៉ាងនេះ

ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017

មនុស្សគ្រប់គ្នា មិនសូវខ្លាចធាត់ទេ ខ្លាចដុះក្បាលពោះច្រើនជាង។ ត្រូវទេ? ប្រសិនបើអ្នកមានក្បាលពោះ ដែលធ្វើឲ្យអ្នកទើសចិត្តពេលស្លៀកពាក់ម្តងៗនោះ អ្នកអាចសាកល...

រដូវក្តៅនេះ ចង់ស្រកទម្ងន់បានលឿន! សាកល្បងញុំាភេសជ្ជៈ ទឹកក្រូចឆ្មារ លាយជាមួយទឹកឃ្មុំ លមើល៍!!!

ដោយ: ភារុន 8 AM, Wednesday, 03 Apr, 2019

ប្រសិនបើអ្នកកំពុងស្វែងរករូបមន្តសម្រកទម្ងន់ ដែលសាមញ្ញ និងងាយស្រួលទទួលទាន ហើយមានប្រសិទ្ធភាពខ្ពស់នារដូវក្តៅនេះ អ្នកអាចសាកល្បងញុំាភេសជ្ជៈ ដែលធ្វើពីទឹកក...

យល់ដឹង ពីជំងឺមមើដើរ

ដោយ: ស. លីង 9 AM, Friday, 27 Jan, 2017

ជំងឺមមើដើរ ច្រើនកើតលើក្មេងអាយុពី ៤ ទៅ ៨ឆ្នាំ ប៉ុន្តែមនុស្សធំ ក៏អាចកើតជំងឺនេះដែរ។ នេះជាជំងឺម៉្យាងដែលធ្វើឲ្យអ្នកគេង ក្រោកឡើងពីគ្រែ ហើយដើរ អ្នកខ្លះរត់...

រឿង 7 យ៉ាងដែលមនុស្សមានសុខភាពល្អ ចូលចិត្តធ្វើរៀងរាល់ព្រឹក

ដោយ: ភារុន 8 AM, Monday, 14 Jan, 2019

ការថែរក្សាសុខភាពឱ្យបានល្អ និងមាំមួន មិនមែនជារឿងងាយស្រួលឡើយ។ ជារឿយៗនៅពេលដែលអ្នកចង់រស់នៅ ដោយមានសុខភាពល្អ អ្នកប្រហែលជាត្រូវចំណាយពេលច្រើន និងត្រូវមានកា...

Tomnerb.Com - YouTube Channel