ចូលចិត្តទំនើប

ហេតុអ្វីអ្នកត្រូវ សម្អាតធ្មេញ បន្ថែមដោយអំបោះ?

ដោយ: ស៊ីវងីម 6 PM, Wednesday, 08 Jul, 2015

ជួនកាលការប្រើប្រាស់ច្រាសដុសធ្មេញ មិនអាចជួយសម្អាតធ្មេញរបស់អ្នក បានស្អាតគ្រប់គ្រាន់នោះទេ។ ការសម្អាតធ្មេញបន្ថែម ដោយការប្រើអំបោះរូសធ្មេញ មុនពេលដុសធ្មេញ គឺជាជម្រើសដើម្បីសុខភាពធ្មេញ កាន់តែប្រសើរ។

ហេតុអ្វីអ្នកត្រូវប្រើអំបោះ? ជាធម្មតា ច្រាសដុសធ្មេញ មិនអាចចូលទៅគ្រប់កន្លុកកន្លៀត នៃធ្មេញរបស់អ្នកបាននោះទេ បើទោះជាការផ្សាយពាណិជ្ជកម្ម ច្រាសដុសធ្មេញធានាក្តែងៗ ថាអាចសម្អាតបានគ្រប់កន្លែងក៏ដោយ ជាពិសេសគឺធ្មេញទាល់ ដែលស្ថិតនៅខាងក្នុងមាត់របស់អ្នក។

ការប្រើអំបោះដុសសម្អាតធ្មេញ អាចមានលទ្ធភាពចូលទៅទាញយកកំទេចអាហារ ដែលកៀបជាប់នៅចន្លោះធ្មេញរបស់អ្នក បានល្អជាងច្រាសដុសធ្មេញ។ កំទេចអាហារ ដែលកៀបនៅចន្លោះធ្មេញរបស់អ្នក នេះជាដើមហេតុមួយនៃក្លិនមាត់។ អំបោះរូសធ្មេញ ក៏ជួយកាត់បន្ថយកំណកធ្មេញ ដែលជាដើមហេតុនៃការពុកផុយធ្មេញផងដែរ។

កុំភ្លេចណា ប្រសិនបើចង់មានសុខភាពមាត់ធ្មេញល្អ អ្នកចាំបាច់ត្រូវតែបន្ថែមអ្នកថែរក្សា សុខភាពមាត់ធ្មេញមួយនេះ «អំបោះរូសធ្មេញ»!

UsingFloss-09

អត្ថបទអ្នកចង់អាន

តោះ! មកដឹង ការផ្លាស់ប្តូរខ្លាំងទាំង 7 ដែលកើតឡើងនៅក្នុងខ្លួនប្រាណរបស់អ្នក នៅពេលញុំាច្រើនពេក

ដោយ: ភារុន 8 AM, Wednesday, 03 Jul, 2019

ទោះបីជា មានមនុស្សភាគច្រើន មិនបានដឹងអំពីការផ្លាស់ប្តូរទាំងនេះក្តី ប៉ុន្តែការញុំាអាហារច្រើន គឺជាបញ្ហានៃការញុំាអាហារទូទៅបំផុតចំពោះមនុស្សពេញវ័យឡើយ។ ហើយ...

តើអ្នកដឹងទេថា ពេលណាដែលមិនគួរ ហាត់ប្រាណ?

ដោយ: ស៊ីវងីម 7 PM, Monday, 13 Jul, 2015

ការហាត់ប្រាណ នឹងធ្វើឱ្យសុខភាពរឹងមាំឡើង ទាំងរាងកាយ ទាំងផ្លូវចិត្ត អ្នកដែលហាត់ប្រាណ ជាប់ជា​ប្រចាំនឹង​យល់​ច្បាស់នូវការពិត ក្នុងចំណុចនេះយ៉ាងច្បាស់លាស់។...

ងាយៗ! គ្រាន់តែទទួលទានភេសជ្ជៈនេះ មុនគេង នឹងធ្វើឱ្យស្រកក្បាលពោះ យ៉ាងមានប្រសិទ្ធភាព

ដោយ: ភារុន 9 AM, Monday, 18 Feb, 2019

មនុស្សជាច្រើនខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីអាចទទួលបានក្បាលពោះរាបស្មើរ និងស្រស់ស្អាត។ អ្នកខ្លះ ព្យាយាមហាត់ប្រាណយ៉ាងទៀងទាត់ ហើយតមអាហារជាច្រើន ដើម្បីអា...

អាថ៌កំបាំង នៃទម្លាប់ទទួលទានអាហារ មិនឲ្យធាត់

ដោយ: ស៊ីវងីម 8 PM, Wednesday, 20 May, 2015

តើអ្នកតែងតែខ្វល់ខ្វាយនឹងទម្ងន់ ដែលចេះតែកើនឡើង ហើយរិះរកគ្រប់វិធី ដើម្បីសម្រកទម្ងន់ឬ? មិនថា វិធីណាទេដែលអ្នកព្យាយាម ប៉ុន្តែទម្លាប់នៃការទទួលទានអាហាររបស...

Tomnerb.Com - YouTube Channel