ចូលចិត្តទំនើប

ហេតុអ្វីគួរម៉ាស្សា ស្បែកក្បាល?

ដោយ: វិរីយា៉ 9 PM, Tuesday, 03 Nov, 2015

ចំណាយពេលត្រឹមតែបន្តិច ដើម្បីម៉ស្សាស្បែកក្បាល អាចឱ្យអ្នកទទួលបាននូវគុណប្រយោជន៍យ៉ាងធំធេង។​ មិនដឹង​ថាហេតុអ្វីបានជា មនុស្សមួយចំនួនបែរជាបដិសេធ ចំពោះការម៉ាស្សាស្បែកក្បាល ទាំងដែលវាបានផ្តល់នូវប្រយោជន៍យ៉ាងច្រើនដូចជា ផ្តល់ការសម្រាក ជួយឱ្យមានអារម្មណ៍ល្អ បង្កើនសុខភាពសក់ និងជួយឱ្យចលនាឈាមរត់បានស្រួល​ជាដើម។

ព្រោះតែការម៉ាស្សា ជាអ្នកដឹកនាំចលនាឈាម ដោយការយកម្រាមដៃឈ្លីលើស្បែកក្បាលថ្នមៗ ឈាមនឹងបង្កើន​ដំណើរនៃ​ការ​ធ្វើ​ចលនាជម្រុញឱ្យសក់ដុះបានល្អ និងពង្រឹងឬសសក់ឱ្យរឹងមាំ កាត់បន្ថយសក់ជ្រុះ ហើយបើអ្នកម៉ាស្សាលាយជាមួយ​ប្រេង​ទៀត​នោះ​ វាអាចជួយកាត់បន្ថយអាការស្ងួត និងរមាស់​ស្បែកក្បាលបានថែមទៀតផង។ ក្រៅពីនេះការម៉ាស្សាស្បែកក្បាល ក៏​ជា​វិធីដ៏ល្អបំផុតក្នុងការកាត់បន្ថយភាពតឹងណែន ចុករោយលើសាច់ដុំ បំបាត់ការឈឺក្បាល និងចុករោយគល់កជាដើម។​ ចំណោយ​ពេលប្រហែលជា 5នាទី ក្នុងការម៉ាស្សាស្បែកក្បាល ហើយបន្ទាប់ពីនោះ អ្នកពិតជាមានអារម្មណ៍ថា បានសម្រាកទាំង​កាយ និងខួរក្បាល បន្ថយភាពតានតឹង។ ការព្យាបាលស្បែកក្បាលដ៏អស្ចារ្យមួយទៀត គឺការចំណាយពេលប្រមាណ 5-20 នាទី​សម្រាក និងម៉ាស្សាស្បែកក្បាលនៅកន្លែងណា ដែលស្ងាត់អាចឱ្យអ្នកសម្រាកបានកាន់តែស្រួល។ ធ្វើបែបនេះមុនពេល​អ្នក​កក់​សក់ និង​មុនពេលអ្នកងូតទឹក ហើយបើអ្នកចង់ប្រើប្រេងនោះ អ្នកគួរតែប្រើប្រេងចូចូបាពីធម្មជាតិ ព្រោះប្រេង​ប្រភេទនេះមាន​ប្រយោជន៍ណាស់ សម្រាប់សក់ និងស្បែកក្បាល ប៉ុន្តែសូមចាំថា វាគួរតែប្រើក្នុងបរិមាណសមល្មមតែប៉ុណ្ណោះ (ត្រឹមតែ 3-4 ​ដំណក់​បានហើយ)។ ព្យាបាលខ្លួនអ្នកដោយការម៉ាស្សាស្បែកក្បាល យ៉ាងហោចណាស់ឱ្យបានម្តងក្នុងមួយសប្តាហ៍​ ហើយអ្នក​នឹង​ឃើញពីលទ្ធផលរបស់វា នោះគឺគេងលក់ស្រួលនៅពេលយប់ សក់មានសំណើមភ្លឺរលោង និងកាត់បន្ថយអារម្មណ៍​ធុញ​ថប់​ជាដើម។ ចាប់ផ្តើមពីពេលនេះទៅ ដើម្បីប្រយោជន៍នាពេលប៉ុន្មាននាទីខាងមុខនេះ និងនាថ្ងៃអនាគត៕

HeadMassage-03

អត្ថបទអ្នកចង់អាន

រឿងដែលបុរសៗគួរដឹង! ប្រព័ន្ធ WiFi ធ្វើឱ្យទឹកមេជីវិតចុះខ្សោយ

ដោយ: រីកា 9 PM, Friday, 25 Mar, 2016

ប្រព័ន្ធ WiFi ហុច​ផលប៉ះពាល់​ដល់​សក្តានុពល ​របស់​ទឹក​មេជី​វិត​របស់​បុរស ដែល​ច្រើនតែ​ដាក់​កុំព្យូទ័រ​លែ​ប​ថប់ ​លេង​នៅលើ​ភ្លៅ នឹង​អាច​នឹង​ធ្វើឱ្យ​ពិបា...

ដំណោះស្រាយ ការងងុយគេង ពេលកំពុងធ្វើការ

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 18 Jan, 2017

តើអ្នកតែងតែងងុយគេង នៅពេលធ្វើការមែនទេ? តើអ្នកធ្លាប់គេងលើតុធ្វើការទេ? វាពិបាកណាស់ ព្រោះថ្នាក់លើរបស់អ្នក អាចនឹងបានឃើញអ្នកកំពុងគេង ពេលកំពុងធ្វើការ អញ្ច...

របស់ធម្មជាតិ 9 យ៉ាងដែលផ្តល់ជាតិសំណើម

ដោយ: ភារុន 8 AM, Tuesday, 11 Sep, 2018

ពិតណាស់ដែលអាហារបំប៉នត្រឹមត្រូវគឺជាគន្លឹះដែលធ្វើឲ្យស្បែកភ្លឺរលោង ជាពិសេសនៅរដូវធ្លាក់ខ្យល់បែបនេះ។ ខ្យល់ត្រជាក់នាំឲ្យយើងមានស្បែកស្ងួត និង បែកស្រកា។ ដូ...

វេជ្ជបណ្ឌិតជនជាតិជប៉ុន (អាយុ 105ឆ្នាំ) ដែលបានសិក្សាទៅលើកត្តា ដែលនាំឱ្យអាយុវែង បានបង្ហាញពីអាថ៌កំបាំងអាយុវែង!!

ដោយ: ចរិយា 9 AM, Monday, 05 Aug, 2019

ប្រសិនបើអ្នកចង់រស់នៅបានយូរ និងមានសុខភាពល្អ អ្នកមិនគួរខកខាន នូវអ្វីដែលវេជ្ជបណ្ឌិតជនជាតិជប៉ុន Shigeaki Hinohara បានណែនាំអំពីអាថ៌កំបាំង ក្នុងការរស់នៅប...

Tomnerb.Com - YouTube Channel