ចូលចិត្តទំនើប

ហេតុផល ដែលអ្នកគួរបន្ថែមស្ករស ក្នុងសាប៊ូកក់សក់

ដោយ: ដួងច័ន្ទ 6 PM, Monday, 06 Feb, 2017

ចំពោះអ្នកចូលចិត្ត ប្រើសាប៊ូកក់សក់ សម្រាប់ស្បែកក្បាលស្ងួត។

ការសិក្សាបានបង្ហាញថា អ្នកដែលចូលចិត្តប្រើប្រាស់សាប៊ូកក់សក់ សម្រាប់ស្បែកក្បាលស្ងួត បានធ្វើឱ្យស្បែកក្បាលស្អាត មានសំណើម និងធ្វើឱ្យស្បែកក្បាលរបក។

តើយើងគួរធ្វើដូចម្តេច ដើម្បីកំចាត់កោសិកាស្បែក ដែលងាប់ទាំងនោះ? ដំណោះស្រាយ គឺអ្នកត្រូវការខាត់ស្បែកក្បាល។ ថ្វីត្បិតតែវិធីនេះ ជួយសម្អាតស្បែកក្បាលបានស្អាតល្អ ប៉ុន្តែវាអាចមានតម្លៃថ្លៃ និង ចំណាយពេលច្រើន។ ដូច្នេះ ការណែនាំវិធីសាស្រ្តមួយផ្សេងទៀត អាចជួយអ្នកកំចាត់បញ្ហាស្បែកក្បាលរបកបាន។

រូបមន្តងាយៗ

បន្ថែមស្ករស មួយស្លាបព្រាបាយ ទៅក្នុងសាប៊ូកក់សក់ ហើយកក់សក់ថ្នម នឹងជួយសម្អាតស្បែកក្បាលរបក បានយ៉ាងងាយស្រួល រួចបន្ទាប់មកលាងសក់អ្នក ដោយពុំចាំបាច់ប្រើផលិតផល ជំនួយផ្សេងទៀតទេ។ វិធីនេះមិនត្រូវតែជួយកំចាត់ស្បែកក្បាល ដែលខូច ឬងាប់បានយ៉ាងល្អប៉ុណ្ណោះទេ តែថែមទាំងផ្តល់លទ្ធភាពដល់ផលិតផលថ្នាំបន្ទន់សក់ ជ្រាបចូលក្នុងស្បែកក្បាល និងសរសៃសក់បានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះអ្នកមិនត្រឹមតែ បានសម្អាតស្បែកក្បាលកាន់តែស្អាត អ្នកថែមទាំងបានផ្តល់សំណើមបន្ថែមដល់សក់ និងស្បែកក្បាល ក្នុងពេលតែមួយ។

ដើម្បីបន្ថែមប្រសិទ្ធភាព ដល់ការព្យាបាលស្បែកក្បាលស្ងួត ឬអង្កែ អ្នកគួរអនុវត្តរូបមន្តខាងលើជាមួយសាប៊ូ ដែលមានសារធាតុចិញ្ចឹម និងសំណើមខ្លាំង។

ចុះអ្នកគួរអនុវត្តវិធីសាស្រ្តនេះ ប៉ុន្មានដង?

ប្រៀបដូចជាស្បែកមុខរបស់យើង បញ្ហារបកស្បែកធ្ងន់ធ្ងរ អាចជះផលអាក្រក់ និងធ្វើឱ្យសក់របស់អ្នក បាត់បង់តុល្យភាពប្រេងពីធម្មជាតិ។ អ្នកគួរអនុវត្តវិធីសាស្រ្តខាត់ស្បែកក្បាលនេះពី ៣ ទៅ ៥ដងនៃការលាងសម្អាតសក់ក្បាលរបស់អ្នក យោងតាមស្ថានភាពសុខភាពស្បែកក្បាល របស់មនុស្សម្នាក់ៗ។

Adding-Sugar-To-Shampoo-02

ប្រភព: SevenTeen ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

ព្រោះតែ ៣ ចំណុចនេះ ទើបត្រូវបោកខោអាវថ្មី

ដោយ: ស. លីង 9 PM, Tuesday, 14 Feb, 2017

សម្លៀកបំពាក់ ដែលទើបទិញមកពីផ្សារ មិនថាសម្រាប់កូនតូច មនុស្សធំ ឬមនុស្សចាស់ស្លៀកពាក់ក៏ដោយ ក៏ត្រូវតែបោកសម្អាតមុនពេលប្រើប្រាស់ដែរ។ មនុស្សភាគច្រើនយល់ថា បើ...

សុខភាពប្រអប់មាត់ល្អ ដោយការជ្រើសរើស ប្រើថ្នាំដុសធ្មេញ

ដោយ: រីកា 7 PM, Sunday, 15 May, 2016

តើ​លោកអ្នក​កំពុង​តែមាន​បញ្ហា​សុខភាព ​ពាក់ព័ន្ធ​នឹង​ប្រអប់មាត់​ញឹកញាប់​ដែរ ឬទេ? ជួនកាល​ឈឺ ជួនកាល​បាត់ មាន​អាការ​ដូចជា រលាក​អញ្ចាញ ស្រៀវធ្មេញ ធ្មេញ​ង...

៦ចំណុច អំពីការតុបតែងខ្លួន ក្នុងការិយាល័យ សម្រាប់ស្រ្តី

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 05 Apr, 2017

ការតុបតែងខ្លួនរបស់មនុស្សស្រី នៅក្នុងការិយាល័យការងារ តម្រូវជាសម្លៀកបំពាក់ផ្លូវការ ដែលបង្ហាញពីវិជ្ជាជីវៈ និងភាពថ្លៃថ្នូរ ជាជាងសម្លៀកបំពាក់ទាន់សម័យ។ ស...

ងាយៗ! គ្រាន់តែទទួលទានភេសជ្ជៈនេះ មុនគេង នឹងធ្វើឱ្យស្រកក្បាលពោះ យ៉ាងមានប្រសិទ្ធភាព

ដោយ: ភារុន 9 AM, Monday, 18 Feb, 2019

មនុស្សជាច្រើនខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីអាចទទួលបានក្បាលពោះរាបស្មើរ និងស្រស់ស្អាត។ អ្នកខ្លះ ព្យាយាមហាត់ប្រាណយ៉ាងទៀងទាត់ ហើយតមអាហារជាច្រើន ដើម្បីអា...

Tomnerb.Com - YouTube Channel