ចូលចិត្តទំនើប

ហាត់ប្រាណ អាចជួយខួរក្បាល និងការចងចាំ

ដោយ: ស. លីង 11 AM, Saturday, 28 Jan, 2017

សាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិកបានធ្វើការស្រាវជ្រាវ លើសមត្ថភាពធ្វើការរបស់ខួរក្បាល និងសមត្ថភាពនៃការចងចាំរបស់មនុស្ស។  ការស្រាវជ្រាវបានបង្ហាញថា មនុស្សបាត់បង់សមត្ថភាពខួរក្បាល និងការចងចាំនៅពេលដែលអាយុច្រើន។

មូលហេតុមួយទៀត គឺបណ្តាលមកការទទួលទានដំណេកយប់មិនគ្រប់គ្រាន់។ ចំណីរបស់ខួរក្បាលដ៏សំខាន់បំផុត ក្រៅពីអាហារ និងការសប្បាយចិត្ត មិនគិតច្រើន នោះគឺការគេង។ មនុស្ស ចាស់ដែលបាត់បង់សមត្ថភាពខួរក្បាល និងការចងចាំ គឺដោយសារគាត់ទទួលទានដំណេកមិនគ្រប់គ្រាន់ (គេងមិនលក់) ផ្សំនឹងអាយុ ទើបបណ្តាលឲ្យខួរក្បាលចុះខ្សោយ មិនអាចចងចាំបានល្អ ដូចកាលពីក្មេង។ មិនត្រឹមតែមនុស្សចាស់ទេ សូមី្បតែក្មេងពេញវ័យក៏ដោយ បើពួកគេមិនបានគេងគ្រប់គ្រាន់ ខួរក្បាលរបស់ពួកគេនឹងអន់ខ្សោយ ហើយងាយភ្លេច។

Exercise-For-Health-01

វិធីសាស្ត្រដែលអាចជួយអ្នកបាន គឺមានតែការហាត់ប្រាណប៉ុណ្ណោះ។

ពួកអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ បានសិក្សាលើមនុស្សពីរក្រុម មួយក្រុមមានវ័យចាប់ពី ១៨ ដល់ ៣១ឆ្នាំ និងមួយក្រុមទៀតអាយុពី ៥៥ ដល់ ៧៤ឆ្នាំ។ ពួកគេរកឃើញថា មនុស្សដែលហាត់ប្រាណ ជាប្រចាំមានដំណើរការខួរក្បាល និងការចងចាំល្អជាងអ្នកមិនបានបញ្ចេញកម្លាំងសោះ ឬអ្នកបញ្ចេញដែរ តែមិនគ្រប់ចំណុះ។

អ្នកស្រាវជ្រាវបានបង្ហាញថា ចំពោះមនុស្សចាស់ដែលឋាមពល និងដំណើរការខួរក្បាលចុះខ្សោយ មានការចងចាំមិនបានល្អ មិនត្រឹមតែមិនអាចចាំឈ្មោះប៉ុណ្ណោះទេ សូមី្បតែរូបភាព និងទម្រង់មុខក៏គាត់អាចភ្លេចដែរ ដូច្នេះមានតែលំហាត់ប្រាណ ទើបអាចជួយដល់ពួកគាត់បាន។

ការហាត់ប្រាណដែលអ្នកស្រាវជ្រាវណែនាំ ដល់មនុស្សក្នុងការជួយដល់សមត្ថភាពខួរក្បាល និងការចងចាំមានដូចជា៖

  • ដើរ
  • រត់
  • ហែលទឹក
  • រាំ

Exercise-For-Health-04

លំហាត់ប្រាណទាំងបួននេះ មានប្រយោជន៍ដល់រាងកាយ និងខួរក្បាល។ មិនថាអាយុរបស់អ្នកច្រើនប៉ុណ្ណា ឲ្យតែអ្នកបានហាត់ប្រាណ ធ្វើចលនាគ្រប់គ្រាន់ វាអាចជួយដល់សុខភាពរបស់អ្នកយ៉ាងច្រើន។

នេះជាសេចក្តីណែនាំរបស់អ្នកស្រាវជ្រាវ ចំពោះប្រភេទលំហាត់ប្រាណ ប៉ុន្តែអ្នកអាចហាត់ប្រភេទផ្សេងៗ បានក្រៅពីនេះ សំខាន់ឲ្យតែអ្នកបានធ្វើចលនា។

ដើមី្បរក្សាសុខភាព និងសមត្ថភាពនៃខួរក្បាល អ្នកស្រាវជ្រាវអំពាវនាវ ដល់ប្រជាជនគ្រប់ស្រទាប់ និងគ្រប់វ័យ សូមមេត្តាហាត់ប្រាណរាប់ចាប់ពីពេលនេះទៅ កុំរង់ចាំទៀតអី និងសូមមេត្តាហាត់ឲ្យបានទៀងទាត់៕

Exercise-For-Health-03

អត្ថបទអ្នកចង់អាន

តិចនិចប្លែកៗ ក្នុងការថែរក្សាសុខភាព

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 10 Jan, 2017

មានវិធីសាស្រ្តថែរក្សាសុខភាពជាច្រើន ដែលបានបកស្រាយច្បាស់ៗ ចំៗ ដូចជា ការបញ្ចុះទម្ងន់ ការកាត់បន្ថយរបបអាហារ និងបន្ថែមការហាត់ប្រាណ ដើម្បីទទួលបានកម្លាំងមា...

ហេតុផល ដែលអ្នកគួរបន្ថែមស្ករស ក្នុងសាប៊ូកក់សក់

ដោយ: ដួងច័ន្ទ 6 PM, Monday, 06 Feb, 2017

ចំពោះអ្នកចូលចិត្ត ប្រើសាប៊ូកក់សក់ សម្រាប់ស្បែកក្បាលស្ងួត។ ការសិក្សាបានបង្ហាញថា អ្នកដែលចូលចិត្តប្រើប្រាស់សាប៊ូកក់សក់ សម្រាប់ស្បែកក្បាលស្ងួត បានធ្វើឱ...

យល់ដឹង ពីជំងឺមមើដើរ

ដោយ: ស. លីង 9 AM, Friday, 27 Jan, 2017

ជំងឺមមើដើរ ច្រើនកើតលើក្មេងអាយុពី ៤ ទៅ ៨ឆ្នាំ ប៉ុន្តែមនុស្សធំ ក៏អាចកើតជំងឺនេះដែរ។ នេះជាជំងឺម៉្យាងដែលធ្វើឲ្យអ្នកគេង ក្រោកឡើងពីគ្រែ ហើយដើរ អ្នកខ្លះរត់...

ពេលវេលាល្អបំផុត ក្នុងការញ៉ាំតែបៃតង

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

តែបៃតង គឺជារូបមន្តដ៏អស្ចារ្យ សម្រាប់ការសម្រកទម្ងន់ និងល្អបំផុតសម្រាប់ថែរក្សាសុខភាព។ វាមិន មានរសជាតិឈ្ងុយឆ្ងាញ់អ្វីទេ ប៉ុន្តែវាជាចំណូលចិត្ត សម្រាប់អ...

Tomnerb.Com - YouTube Channel