ចូលចិត្តទំនើប

ស្រាក្រហមជួយឱ្យអាយុវែង

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

នៅក្នុងឆ្នាំ 2018 ចំនួនមនុស្សកាន់តែច្រើនរស់នៅបានកាន់តែយូរ រហូតដល់អាយុខ្ទង់ 90។ អ្នកស្រាវជ្រាវបាននឹងកំពុងស្វែងរកចម្លើយ ដែលជួយឱ្យ
ក្រុមមនុស្សទាំងនោះរស់នៅបានដល់អាយុ 90 ឆ្នាំ ឬលើសពីនេះ។ ចម្លើយ គឺស្រាក្រហម! ចង់ដឹងថាស្រាក្រហម មានអត្ថប្រយោជន៍ដូចម្តេចខ្លះ
សូមអានអត្ថបទខាងក្រោម។

ខណៈដែលការថែទាំសុខភាពត្រូវបានពង្រឹង ព្រមជាមួយគ្នានេះការថែរក្សាសុខភាពក៏មានរឿងរាវជាច្រើនត្រូវធ្វើជាមួយនឹងការបង្កើនអាយុកាលរស់
នៅផងដែរ។ ការសិក្សាមួយ មានឈ្មោះថា the 90+ Study បានចាប់ផ្តើមកាលពីឆ្នាំ 2003 ដែលសិក្សាពីកត្តាជួយឱ្យមនុស្សរស់នៅបានកាន់តែយូរ។
អ្នកវិភាគបានធ្វើតេស្តលើមនុស្សមួយក្រុម ដែលមានអាយុ 90 ឆ្នាំ ឬលើសពីនេះ។ នៅក្នុងសិក្សានេះ ពួកគេបានផ្តោតលើអ្វីដែលជួយឱ្យមនុស្សរស់នៅ
បានដល់វ័យ 90 កត្តាដែលបណ្តាលឱ្យមានជម្ងឺភ្លេចភ្លាំង អត្រានៃការធ្លាក់ចុះសមត្ថភាពផ្លូវកាយ និងខួរក្បាល និងការថែទាំសុខភាពសម្រាប់ជនចាស់ជរា។
អ្នកដែលចូលរួមក្នុងការសិក្សានេះ ត្រូវបានធ្វើតេស្ត 2 ដាច់ដោយឡែកពីគ្នា។

យោងតាមការសិក្សាបានបង្ហាញថា ការទទួលទានស្រាក្រហម អាចជាជំនួយដល់ការពន្យារអាយុរស់នៅ។ គន្លឹះសំខាន់គឺ បរិមាណសមល្ម។
ការទទួលទានស្រាក្រហមក្នុងបរិមាណតិចតួច ល្អប្រសើរជាងការទទួលស្រាអស់ទាំងដប។ ការសិក្សាណែនាំឱ្យទទួលទានជាតិអាល់កុលជាមួយ
អាហារក្នុងបរិមាណ 354.8 មីលីលីត្រ សម្រាប់ស្រាបៀរ 147.8 មីលីលីត្រសម្រាប់ស្រាក្រហម និង 44.3 មីលីលីត្រ សម្រាប់ស្រាស។
ខណៈដែលការទទួលទានស្រាមិនមែនជាកត្តាតែមួយ ដែលជំរុញឱ្យអ្នករស់នៅបានយូរ លទ្ធផលនៃការសិក្សាបានបង្ហាញថាមនុស្សដែលទទួលទាន
ស្រាក្រហម ក្នុងបរិមាណសមស្រប អាចជួយបន្ទាបអត្រាជម្ងឺបេះដូង អត្រាជម្ងឺទឹកនោមផ្អែម និងកាត់បន្ថយជម្ងឺដាច់សរសៃឈាមផងដែរ។

សារព័ត៌មាន British Journal of Sport Medicine ក៏បានធ្វើការសិក្សាអំពីការធ្វើលំហាត់ប្រាណ ដែលអាចដោះស្រាយបញ្ហាទទួលទានជាតិស្រវឹងជ្រុល។
ការស្រាវជ្រាវលើមនុស្សចំនួន 36,370 នាក់ នៅក្នុងប្រទេសអង់គ្លេស និងស្កុតឡេន បានចែកចេញជា 3 ប្រភេទ ទីមួយអ្នកមិនធ្វើលំហាត់ប្រាណ
អ្នកធ្វើលំហាត់ប្រាណតិចតួច និងអ្នកធ្វើលំហាត់ប្រាណច្រើន។ ការទទួលទានជាតិអាល់កុលរបស់ពួកគេក៏ត្រូវបានត្រួតពិនិត្យផងដែរ។
អស់រយៈពេល 10 ឆ្នាំ ក្រោយការសិក្សាបានចេញជាលទ្ធផលថា មនុស្សចំនួន 5,735 នាក់បានស្លាប់។ ជាលទ្ធផល អ្នកស្រាវជ្រាវបានស្វែងរក
ឃើញថាមនុស្សដែលទទួលជាតិអាល់កុលក្នុងបរិមាណច្រើន មានអត្រាប្រឈមនឹងជម្ងឺមហារីកខ្ពស់ ចំណែកអ្នកដែលមិនទទួលទានជាតិអាល់កុល
ឬទទួលទានក្នុងបរិមាណសមស្រប មានអត្រាប្រឈមនឹងជម្ងឺមហារីកទាប។

ប្រភព: apost ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

៦ថ្ងៃ ដើម្បីបង្កើតទម្លាប់ញ៉ាំទឹក ដ៏មានប្រសិទ្ធភាព

ដោយ: ស៊ីវងីម 10 PM, Tuesday, 05 Apr, 2016

លោកអ្នកមិត្តអ្នកអានប្រហែលជាឆ្ងល់ថា ហេតុអ្វីត្រូវការការបង្កើតទម្លាប់ បើគ្រាន់តែការញ៉ាំទឹកសោះនោះ។ ពិតហើយ! ការញ៉ាំទឹក គឺជាជារឿងធម្មតាដែលមិនធម្មតា ព្រោ...

សញ្ញាមុនពេលមករដូវ និងមូលហេតុ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Feb, 2017

ស្រ្តីភាគច្រើន តែងជួបប្រទះនឹងរោគសញ្ញា រីក ប៉ោង ឬហើម លើផ្នែកណាមួយនៃរូបរាងកាយ មុនពេលមករដូវ។ សញ្ញាទាំងនោះមិនចោទជាបញ្ហាធំដុំទេ ប៉ុន្តែអ្វីដែលបង្កឱ្យកើត...

គន្លឹះថែរក្សាសម្រស់ ពេលចូលវ័យ ៣០ឆ្នាំ

ដោយ: ស៊ីវងីម 7 PM, Monday, 08 Jun, 2015

អាយុចូលដល់ខ្ទង់សាម តិច ឬច្រើនក្តី នារីយើងតែងមាន ភាពព្រួយបារម្ភខ្វាយខ្វល់ នឹងសម្រស់របស់ខ្លួន។ ឆ្លុះកញ្ចក់ម្តងៗ ផ្អៀងផ្អងមើលទៅចុងកន្ទុយភ្នែក ស្ទាបអង្...

វិធីកម្ចាត់កំណកកំបោរ នៅតាមជើងធ្មេញ ដ៏មានប្រសិទ្ធភាព

ដោយ: ដាលីស 8 PM, Monday, 28 Mar, 2016

ដល់ពេល​ហើយ​ដែល​អ្នក​គួរតែ​យល់ដឹង និង​បាន​ចូលរួមចំណែក ​ក្នុងការ​ថែរក្សា​មាត់​ធ្មេញ​ ប្រកបដោយ​អនាម័យ និង​មាន​សុខភាព​ល្អ។ ខាងក្រោម​នេះ ​គឺជា​វិធីសាស្ត...

Tomnerb.Com - YouTube Channel