ចូលចិត្តទំនើប

ស្ត្រីរលូតបុត្រ គួរថែទាំកាយ និងចិត្តយ៉ាងណា?

ដោយ: ស. លីង 11 PM, Sunday, 01 Oct, 2017

ពេលមានបុត្រ គឺជារឿងសប្បាយសម្រាប់អ្នកដែលជាឪពុកម្តាយ និងក្រុមគ្រួសារ។ ពេលបាត់បង់បុត្រ គ្រប់គ្នាឈឺចាប់ ប៉ុន្តែអ្នកដែលឈឺចាប់ជាងគេ គឺអ្នកជាម្តាយ។

មិនថាយ៉ាងណាក៏ដោយ អ្នកម្តាយគួរថែទាំសុខភាពរបស់ខ្លួន មិនថាកាយឬចិត្ត ព្រោះបើអ្នកថែខ្លួនបានល្អ អ្នកនឹងមានបុត្រនាឱកាសក្រោយ។

តើគួរថែយ៉ាងដូចម្តេចខ្លះ?

១. សង្ឃឹមជានិច្ច

អ្នកណាក៏សោកស្តាយដែរ ចំពោះការបាត់បង់បុត្រ ប៉ុន្តែអ្នកមិនត្រូវឈឺចាប់ពេកទេ ហើយក៏មិនត្រូវអស់សង្ឃឹមដែរ។ អ្នកគួរធ្វើចិត្តឲ្យរីករាយ ហើយប្រាប់ខ្លួនឯងថា «ខ្ញុំនឹងអាចមានបុត្រទៀត។»

២. តាមដានសុខភាព

អ្នកត្រូវតាមដានសុខភាពឲ្យបានទៀងទាត់ ព្រោះចាប់តាំងពីអ្នកមានបុត្រ ដល់រលូតបុត្រ រាងកាយរបស់អ្នកបានប្រែប្រួល ហេតុនេះទាមទារឲ្យអ្នកពិនិត្យសុខភាពរបស់អ្នក ឲ្យបានហ្មត់ចត់។

៣. រកមូលហេតុ នៃការរលូត

ពេលដែលអ្នករលូតបុត្រមុន អ្នកត្រូវរកមូលហេតុឲ្យឃើញ ដើមី្បការពារការមានបុត្រលើក ក្រោយ។ ឧទាហរណ៍ បើអ្នករលូត ដោយសារអ្នកមានសម្ពាធខ្លាំង ដូច្នេះពេលអ្នកមានបុត្រ ក្រោយ អ្នកត្រូវការពារទឹកចិត្ត និងអារម្មណ៍របស់អ្នក កុំឲ្យទទួលរងសម្ពាធ។

៤. មកពីឪពុក ឬម្តាយ

ការរលូតបុត្រ មិនប្រាកដថាបណ្តាលមកពីខាងម្តាយទេ អាចបណ្តាលមកពីខាងឪពុក។ ហេតុនេះ ឪពុក និងម្តាយគួរទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យរួមគ្នា ដើមី្បស្វែងរក ដំណោះស្រាយ និងវិធីសាស្ត្រល្អ សម្រាប់ការមានបុត្រលើកក្រោយ។

៥. កត្តាអាយុ

ចំពោះស្វាមីភរិយា ដែលចង់បានបុត្រ ប្រសិនបើខាងបុរសមានអាយុច្រើន កត្តាប៉ះពាល់ដល់ បុត្រមិនសូវធំទេ ប៉ុន្តែបើខាងម្តាយជាអ្នកមានអាយុច្រើនវិញ កម្រិតនៃការរលូតបុត្រ មានច្រើនជាង។ ករណីនេះ ទាំងអ្នកជាឪពុក និងជាម្តាយ គួរទៅប្រឹក្សាជាមួយគ្រូពេទ្យ មុននឹងសម្រេចចិត្តយកបុត្រក្រោយ។

ទំនើប សង្ឃឹមថា ក្រោយពីអានអត្ថបទនេះរួច អ្នកម្តាយគ្រប់រូបនឹងអាចដឹងពីវិធីការពារ បុត្រជាទីស្រឡាញ់របស់ខ្លួន ព្រមទាំងធូរស្បើយពីក្តីទុក្ខក្រោយបាត់បត់បុត្រ។ ភារៈថែទាំបុត្រ ទាំងពេលនៅក្នុងផ្ទៃ និងក្រោយពេលសម្រាល មិនមែនជារបស់អ្នកម្តាយ តែម្នាក់ទេ គឺជា របស់ឪពុកផងដែរ។ ដូច្នេះអ្នកដែលជាស្វាមី និងជាឪពុក គួរផ្តល់នូវការយកចិត្តទុកដាក់ ចំពោះទាំងភរិយា និងបុត្ររបស់ខ្លួន៕

Tip-care-for-miscarrage-women-beauty-health-news-phnom-penh-tomnerb-02

Tip-care-for-miscarrage-women-beauty-health-news-phnom-penh-tomnerb-01

អត្ថបទអ្នកចង់អាន

តើមានផលប៉ះពាល់អ្វីខ្លះ បើអ្នកម្តាយប្រើទឹកដោះគោម្សៅ ជំនួសទឹកដោះម្តាយ?

ដោយ: ភារុន 9 AM, Tuesday, 08 Jan, 2019

នាពេលបច្ចុប្បន្នយើងសង្កេតឃើញថាដោយផ្អែកលើសង្គមទំនើបជឿនលឿន ស្រ្តីក្មេងៗមួយភាគធំក្រោយពេលសម្រាលកូនរួច ច្រើនឱ្យកូនរបស់ពួកគេបៅទឹកដោះគោម៉្សៅច្រើនជាងទឹកដោះ...

មុនពេលគេងត្រូវរៀបរយ ដើម្បីភាពស្អាត និងស្រស់ស្រាយនាពេលព្រឹក

ដោយ: រីកា 10 PM, Thursday, 07 Apr, 2016

ចង់បាន​ភាពស្រស់​ស្រាយ ស្បែក​ភ្លឺ​ថ្លា​នាពេល​ព្រឹក​ព្រលឹម ​បន្ទាប់ពី​ភ្ញាក់​ពី​ដំណេក​ដែរ ឬទេ​មិត្ត​អ្នកអាន​ទាំងឡាយ? បើ​ចម្លើយ​របស់​អ្នក គឺ​ចង់បាន​នោ...

តោះ! មកស្គាល់ អាហារប្រឆាំងនឹងភាពចាស់ទាំង 5 ដែលជួយធ្វើឱ្យស្បែកភ្លឺរលោង និងក្មេងជាងវ័យ

ដោយ: ភារុន 8 AM, Monday, 08 Apr, 2019

ភាពចាស់ គឺជាដំណើរធម្មជាតិមួយ របស់ជីវិតមនុស្ស ប៉ុន្តែទោះបីជាយ៉ាងណានេះក្តី ក៏មនុស្សម្នាក់ៗនៅតែ ចង់មានសុខភាពល្អ ស្រស់ស្អាតក្មេងខ្ចី និងគ្មាននរណាម្នាក់...

ការបំបៅកូនដោយទឹកដោះដំបូង តើមានអត្ថប្រយោជន៍អ្វីខ្លះ?

ដោយ: ភារុន 9 AM, Saturday, 05 Jan, 2019

អ្នកឯកទេសផ្នែកវេជ្ជសាស្រ្តជាច្រើនរួមមាន American Academy of Pediatrics (AAP) និង American College of Obstetricians និង Gynecologists បានផ្តល់អនុសាស...

Tomnerb.Com - YouTube Channel