ចូលចិត្តទំនើប

សំខាន់! ៩ ចំណុចបន្ថយជាតិស្ករ ក្នុងខ្លួន

ដោយ: ចរិយា 3 PM, Saturday, 17 Dec, 2016

ពាក្យចាស់ពោលថា៖ «ក្មេងសន្សំប្រាក់ ចាស់សន្សំជំងឺ» តែឥឡូវ «ចាស់សន្សំជំងឺ ក្មេងក៏សន្សំជំងឺដែរ»។ ជំងឺជាច្រើនបានកើតឡើង មិនថាលើក្មេង ឬចាស់។ ជំងឺប្រជាប្រិយមានដូចជា ជំងឺថ្លើម បណ្តាលមកពី ការផឹកគ្រឿងស្រវឹងច្រើន ជំងឺលើសឈាម បណ្តាលមកពីការបរិភោគ អាហាររសជាតិប្រៃជាដើម។ ជំងឺ ដ៏មានប្រជាប្រិយមួយទៀតដែល ទំនើប យកចិត្តទុកដាក់នាពេលនេះ គឺជំងឺទឹកនោមផ្អែម។

មនុស្សជាច្រើនភ័យខ្លាចកើតជំងឺនេះ តែមិនដឹងវិធីការពារ ហើយក៏មិនប្រឹងស្វែងរក ចេះតែបណ្តែត បណ្តាយពីមួយថ្ងៃទៅមួយថ្ងៃ។ ការពារជំងឺទឹកនោមផ្អែម ឬការពារលើសជាតិស្ករ ក្នុងខ្លួនងាយ ស្រួលទេ គ្រាន់តែអ្នកធ្វើតាមវិធីសាស្ត្រ ដូចខាងក្រោម៖

១. កុំហូបអាហារ ច្រើនពេក

ការបរិភោគអាហារច្រើនហួសហេតុ ជាពិសេសនៅពេលល្ងាច ជាចំណុចប្រឈមនឹងការលើសជាតិស្ករ។

ដើមី្បរក្សាកម្រិត ជាតិស្ករក្នុងខ្លួន អ្នកត្រូវ៖

  • កុំបរិភោគលឿន – ពេលញ៉ាំអាហារ ត្រូវញ៉ាំយឺតៗ និងទំពារឲ្យហ្មត់។
  • កុំអត់អាហារ – អាហារបីពេល អ្នកត្រូវបរិភោគឲ្យបានទៀងទាត់ កុំអត់ពេលមួយណាឲ្យសោះ។
  • ដឹងកម្រិតសារធាតុ – អ្នកត្រូវដឹងថា ខ្លួនអ្នកត្រូវការជាតិសាច់ ឬខ្លាញ់កម្រិតណា ដូច្នេះអ្នកអាច កំណត់បរិមាណជាតិសាច់ ដែលអ្នកត្រូវបរិភោគក្នុងមួយថ្ងៃ។

THINK-BEFORE-EATING-03

២. បរិភោគអាហារ មានជាតិម្សៅ

ជាតិម្សៅ Resistant starch មាននៅក្នុងដំឡូងបារាំង និងសណ្តែក។ អ្នកអាចរកបាន ជាតិម្សៅ Resistant starch នៅក្នុងដំឡូងដុតក្តៅឬត្រជាក់ ប៉ុន្តែបើដំឡូងក្តៅឧណ្ហៗ គ្មានសារជាតិម្សៅនេះទេ។ អាហារ ជាតិម្សៅជួយរក្សាកម្រិតជាតិស្ករ ក្នុងខ្លួនអ្នក។

ក្រៅពីដំឡូង អ្នកក៏អាចរកបាននៅក្នុង៖

  • ចេកខ្ចី
  • ប្រភេទសណ្តែក និងបន្លែក្រៀម
  • គ្រាប់ធញ្ញជាតិដូចជា ស្រូវសាឡី ស្រូវអាវ័ន (oat) អង្ករ និង គ្រាប់ធញ្ញជាតិ buckwheat
  • ពោត និង
  • Pasta ត្រជាក់។

THINK-BEFORE-EATING-04

៣. សណ្តែក

ប្រភេទសណ្តែក មានដូចជា សណ្តែកដី សណ្តែក chickpea និងបន្លែក្រៀម ជួយរក្សាកម្រិតជាតិស្ករ ក្នុងខ្លួនអ្នកមិនឲ្យឡើង។ ប្រសិនបើអ្នកបរិភោគ ប្រភេទសណ្តែកខាងលើចំនួនមួយពែងមួយថ្ងៃ ក្នុង រយៈពេលបីខែ អ្នកនឹងឃើញថា ជាតិស្ករក្នុងខ្លួនអ្នកមានកម្រិតទាប។ សណ្តែកក៏ជាអាហារល្អ សម្រាប់ ជួយការពារជំងឺបេះដូង និងសរសៃឈាម ដែលជាបណ្តុំជំងឺទាក់ទងនឹងរោគទឹកនោមផ្អែម។ បរិភោគ សណ្តែកឆ្អិនពីមួយទៅបីពែងក្នុងមួយថ្ងៃ នឹងកាត់បន្ថយជាតិខ្លាញ់ពី ៥ ទៅ ១៩ភាគរយ។ អ្នកអាច ស្ងោរក៏បាន ឬប្រើសណ្តែកជាអាហារចាន ស៊ុប សាឡាដក៏បាន។

៤. សម្រកទម្ងន់

ការលើសទម្ងន់ ជាកត្តានាំឲ្យលើសជាតិស្ករ និងងាយកើតរោគទឹកនោមផ្អែម។ ដូច្នេះអ្នកត្រូវរក្សាទម្ងន់ ខ្លួនអ្នក បើលើស អ្នកត្រូវសម្រក តែមិនបាច់សម្រកឲ្យខ្លួនស្រឡូន ដូចតារា ឬអ្នកបង្ហាញម៉ូតឡើយ គឺសម្រកទម្ងន់ ដែលលើសមកត្រឹមទម្ងន់ ដែលត្រូវនឹងបទដ្ឋានសុខភាព។

៥. ដំណេកគ្រប់គ្រាន់

ការគេងមិនបានគ្រប់គ្រាន់ ជាកត្តាមួយដែលនាំឲ្យជាតិស្ករឡើងខ្ពស់។ ប្រសិនបើអ្នកមិនបានគេងពីរបី យប់ជាប់គ្នា នោះនឹងបង្កឲ្យឡើងជាតិអាស៊ីត ( fatty acid) ដែលនឹងកាត់បន្ថយជាតិ insulin ជាសារជាតិ រក្សាកម្រិតជាតិស្ករនៅក្នុងខ្លួនអ្នក។ ការគេងមិនគ្រប់គ្រាន់ ក៏បង្កឲ្យមានផលប៉ះពាល់ដល់ សុខភាពខ្លាំងដែរ ដូចជាកើតជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺមហារីក។ ដំណេកគ្រប់គ្រាន់ គឺការគេងស្កប់ស្កល់ (គ្មានការរំខាន) នៅពេលយប់រយៈពេល ៧ម៉ោង។ បើអ្នក ពិបាកគេង ហើយចង់បានដំណេកល្អ អ្នកត្រូវ៖

  • គេងនៅក្នុងបន្ទប់បិទភ្លើង និងត្រជាក់ (ល្មម)។
  • ក្រោកពីព្រលឹម និងហាត់ប្រាណ។
  • ចូលគេង និងក្រោកពីគេងទៀងម៉ោងរាល់ថ្ងៃ។
  • មុនចូលគេងមួយម៉ោង ត្រូវកុំមើលគ្រឿងអេឡិចត្រូនិច ដូចជាទូរទស្សន៍ កុំព្យូទ័រ ថេបប្លិដ និង ទូរសព្ទ។

៦. ផ្លែដំបងយក្ស

នៅប្រទេសម៉ិកស៊ីកូ គេនិយមបរិភោគផ្លែដំបងយក្ស (prickly pear) ដោយស្ងោរ អាំង ឆា ឬកិនវា ដាក់ ចូលទៅក្នុងសម្លឬស៊ុប ហើយអ្នកខ្លះបរិភោគឆៅ។ ផ្លែដំបងយក្សនេះមានគុណប្រយោជន៍ ក្នុងការ បញ្ចុះជាតិស្ករក្នុងខ្លួនអ្នក។

៧. បណ្តេញភាព តានតឹងចេញ

ប្រសិនបើអ្នកតានតឹងចិត្ត ឬអារម្មណ៍ រាងកាយរបស់អ្នកនឹងបង្កើនជាតិស្ករ និងជាតិខ្លាញ់ធាត់ ដូច្នេះ អ្នកត្រូវកម្ចាត់វាចោល។ ការធ្វើសមាធិ និងយ៉ូហ្កាអាចជួយបន្ថយជាតិស្ករ ក្នុងខ្លួនអ្នកបានផងដែរ។ ក្រៅពីវិធីទាំងពីរនេះ អ្នកអាចហាត់៖

  • ក្បាច់ថៃជិ
  • ដកដង្ហើមវែងៗ
  • បង្វឹកការគិត និងអាកប្បកិរិយារបស់អ្នក ទៅរកការដឹងគុណ និងមានសុជីវធម៌
  • គិតក្នុងផ្លូវវិជ្ជមាន
  • និយាយលើកទឹកចិត្តខ្លួនឯង
  • រៀនធ្វើរបស់ផលិតដោយដៃ
  • ធ្វើចលនាពត់ខ្លួនប្រាណ លើកដៃលើកជើង
  • ហាត់ប្រាណ ឬធ្វើចលនាខ្លួនតាមភ្លេង
  • និង ងូតទឹកក្តៅឧណ្ហៗ ។ល។

៨. ការហាត់ប្រាណ

ការហាត់ប្រាណ ជាវិធីបញ្ចុះជាតិស្ករដ៏ល្អ និងជាវិធីការពាររោគទឹកនោមផ្អែម។ មិនតែប៉ុណ្ណោះ លំហាត់ ប្រាណជួយការពាររោគគាំងបេះដូង រោគដាច់សរសៃឈាមក្នុងខួរក្បាល និងកាត់បន្ថយចរន្តឈាម ហូរធ្លាក់ទៅជើង។

THINK-BEFORE-EATING-01

៩. កុំអត់អាហារ ពេលព្រឹក

អាហារពេលព្រឹកសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ចំពោះស្ត្រីវិញ អាហារ ពេលព្រឹកជួយរក្សាកម្រិតជាតិស្ករ ក្នុងខ្លួនឲ្យនឹងន។ ចំពោះអ្នកជំងឺទឹកនោមផ្អែម ការបរិភោគអាហារ ពេលព្រឹកអាចជួយ សម្រកទម្ងន់របស់ពួកគាត់បានទៀតផង។ អាហារពេលព្រឹក ដែលជួយកាត់បន្ថយ ជាតិស្ករក្នុងខ្លួន គឺជាអាហារដែលសម្បូរជាតិប្រូតេអ៊ីន ដូចជាទឹកដោះគោ ស៊ុត ប័រ ឈីស នំប៉័ង ស្រូវសាឡី ទឹកដោះគោជូរ។

សុខភាពគឺជាកត្តាចម្បង។ ប្រសិនបើលោកអ្នកមានសុខភាពល្អ លោកអ្នកអាចសម្រេចគ្រប់កិច្ចការ ប៉ុន្តែបើសុខភាពខ្សោយ នោះលោកអ្នកនឹងបាត់បង់ឱកាសមាសប្រាក់។ ឱកាសល្អដែលរំលងទៅ មិនងាយនឹងមានមកវិញទេ។ ដូច្នេះសូមលោកអ្នកយកចិត្តទុកដាក់ខ្ពស់ រក្សាសុខភាពដោយការញ៉ាំល្អ សម្រាកឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណឲ្យបានទៀងទាត់ និងធ្វើចិត្តឲ្យរីករាយ៕

អត្ថបទអ្នកចង់អាន

អាហារ 5 យ៉ាងដែលអ្នកគួរបរិភោគ ដើម្បីទទួលបានរាងកាយដែលមានសុខភាពល្អ

ដោយ: ភារុន 9 AM, Wednesday, 12 Sep, 2018

គ្មានអាហារសុខភាពណាមួយដែលធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យក្នុងរយះពេលត្រឹមតែមួយយប់នោះទេ។ ប៉ុន្តែបើសិនជាអ្នកបរិភោគជារៀងរាល់ថ្ងៃ យូរទៅៗអ្នកនឹងទទួលបាននូវសារធ...

រោគសញ្ញានៃជំងឺមហារីក ដែលស្ត្រីគ្រប់រូប មិនគួរមើលរំលង

ដោយ: វិរីយា៉ 9 PM, Monday, 04 Apr, 2016

រាងកាយ​របស់​ស្ត្រី​យើង ​តែងតែមាន​ការប្រែប្រួល ហើយ​ពេលខ្លះ​ការប្រែប្រួល ​ដែល​មើលទៅ​ដូចជា ​មាន​ភាព​ធម្មតា​អាចជា​សញ្ញា ​នៃ​ការកើតមាន​ជំងឺមហារីក​ផង​ក៏​...

ប្រការដែលគួរ និងមិនគួរ គិតពីរូបរាងកាយរបស់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 28 Dec, 2016

មនុស្សយើងកើតមក មានរូបកាយ មានចិត្ត មានខួរក្បាល។ ប៉ុន្តែមនុស្សមិនតិចទេ ដែលឲ្យតម្លៃលើរូបរាងកាយខាងក្រៅ ជាជាងចិត្តគនិត។ ការបង្កើតនូវការគិតជាវិជ្ជមាន ដ៏យ...

តោះ! មកដឹង ការផ្លាស់ប្តូរខ្លាំងទាំង 7 ដែលកើតឡើងនៅក្នុងខ្លួនប្រាណរបស់អ្នក នៅពេលញុំាច្រើនពេក

ដោយ: ភារុន 8 AM, Wednesday, 03 Jul, 2019

ទោះបីជា មានមនុស្សភាគច្រើន មិនបានដឹងអំពីការផ្លាស់ប្តូរទាំងនេះក្តី ប៉ុន្តែការញុំាអាហារច្រើន គឺជាបញ្ហានៃការញុំាអាហារទូទៅបំផុតចំពោះមនុស្សពេញវ័យឡើយ។ ហើយ...

Tomnerb.Com - YouTube Channel