ចូលចិត្តទំនើប

សុខភាពប្រអប់មាត់ល្អ ដោយការជ្រើសរើស ប្រើថ្នាំដុសធ្មេញ

ដោយ: រីកា 7 PM, Sunday, 15 May, 2016

តើ​លោកអ្នក​កំពុង​តែមាន​បញ្ហា​សុខភាព ​ពាក់ព័ន្ធ​នឹង​ប្រអប់មាត់​ញឹកញាប់​ដែរ ឬទេ? ជួនកាល​ឈឺ ជួនកាល​បាត់ មាន​អាការ​ដូចជា រលាក​អញ្ចាញ ស្រៀវធ្មេញ ធ្មេញ​ងាយ​ឡើង​ពណ៌​លឿង​ព្រោះតែ​ចូលចិត្ត​ទទួលទាន​ទឹកតែ កាហ្វេ និង​ជក់បារី?  ហ្នឹងហើយ! លោកអ្នក​កំពុងតែ​ប្រថុយប្រថាន​ជាមួយ​គ្រប់​បញ្ហា​សុខភាព​អញ្ចាញធ្មេញ និង​ធ្មេញ​ដែល​នឹង​បំផ្លាញ​ប្រអប់មាត់​លោកអ្នក​រហូត​តទៅ​ហើយ ដូច្នេះ​ដើម្បី​សុខភាព​មាត់ និង​ធ្មេញ​ដែល​ល្អ​របស់​អ្នក គួរតែ​ផ្តើមចេញពី​ការជ្រើសរើស​ប្រើ​ថ្នាំដុសធ្មេញ​ដែល​ល្អ​ត្រឹមត្រូវ​ទើប​ជា​រឿង​សំខាន់។

ជ្រើសរើស​ថ្នាំដុសធ្មេញ ​តាមរយៈ​អ្វី?

                1 – ពពុះ​ថ្នាំដុសធ្មេញ ៈ អារម្មណ៍​ដំបូង​ពេល​ថ្នាំដុសធ្មេញ​ចូលទៅក្នុង​មាត់ នឹងមាន​ភាព​ស្អិត និង​បែក​ជា​ពពុះ ដែល​លោកគ្រូ​ពេទ្យ​គួរតែ​បញ្ជាក់​ប្រាប់ថា ពពុះ​ថ្នាំដុសធ្មេញ​មិនបាន​មាន​ប្រយោជន៍ ​ក្នុងការ​កម្ចាត់​វត្ថុ​កខ្វក់​អ្វី​ឡើយ តែ​គ្រាន់តែ​ជា​ជំនួយ​ការដែល​ធ្វើឱ្យ​សាច់​ថ្នាំដុសធ្មេញ​ជ្រៀតចូល​ទៅក្នុង​កន្លុកកន្លៀត ​ដែល​ពិបាក​ចូលដល់​ប៉ុណ្ណោះ។

Brush-Teeth-01

                2 – ពណ៌ ក្លិន និង​រសជាតិ ៈ ជាទូទៅ ថ្នាំដុសធ្មេញ​នឹង​ឆ្លងកាត់​ការបន្ថែម​ពណ៌ ​ដើម្បីឱ្យ​មើលទៅ​ឃើញ​គួរឱ្យ​ចង់​ប្រើ​កាន់តែខ្លាំង​ឡើង ដោយ​ពណ៌​ក្នុង​ថ្នាំដុសធ្មេញ​ដែលជា​ពណ៌​កែច្នៃ​ពី​រុក្ខជាតិ ​នឹងមិន​ដិត​ជាប់​ស្រទាប់​ធ្មេញ​ទេ ចំណែក​ក្លិនក្រអូប​ក្នុង​ថ្នាំដុសធ្មេញ​វិញ ច្រើនតែ​ចម្រាញ់​ចេញពី​ធម្មជាតិ ដូចជា ក្លិន​មីន​ត៍ មេន​ថ​ល ឬ​ក្លិន​ផ្លែឈើផ្សេងៗ ដើម្បី​បង្កើន​ភាពស្រស់​ស្រាយ។ ក្រៅពីនោះ​នៅក្នុង​ថ្នាំដុសធ្មេញ​ច្រើន​តែមាន​រសជាតិ​ផ្អែម​បន្តិច ​ដែល​កើត​ពី​ការបន្ថែម​សារធាតុ​ឱ្យ​ភាព​ផ្អែម​ពី​ធម្មជាតិ ​ដែល​មិន​ធ្វើឱ្យ​ធ្មេញ​ពុក ដូចជា សៃ​លិ​ថូ​ល (xylitol) និង​សូ​ប៊ិ​ថូ​ល (sorbitol) ជាដើម។

                3 – ភ្លូ​អ័​រ​រ៉ា​យ (Fluoride) ៈ គឺជា​សារធាតុ​រ៉ែ​ដែល​ជួបប្រទះ​បាន​តាម​ធម្មជាតិ ដែល​លោកគ្រូ​ពេទ្យ​ប្រាប់ថា ភ្លូ​អ័​រ​រ៉ា​យ​នៅក្នុង​ថ្នាំដុសធ្មេញ​មាន​តួនាទី​កម្ចាត់​អាស៊ីត ​ដែល​តោង​ជាប់​នៅតាម​ស្រទាប់​ធ្មេញ ទើប​វា​ជួយ​ឱ្យ​ធ្មេញ​មិន​ងាយ​ពុក​បាន ដែល​យើង​តែងតែ​ជួប​ចំណែក​ផ្សំ​នេះ​ច្រើន ​នៅក្នុង​ថ្នាំដុសធ្មេញ​នៅលើ​ទីផ្សារ​ទូទៅ។

Brush-Teeth-02

                4 – សារធាតុ​ទប់ស្កាត់​មេរោគ​បាក់តេរី (Anti-Bacterial agent) ៈ ថ្នាំដុសធ្មេញ​យីហោ​ខ្លះ​មានការ​ផ្សំ​សារធាតុ​ជួយ​ទប់ស្កាត់​មេរោគ​បាក់តេរី ​ដែលមាន​ឈ្មោះថា ថ្រៃ​ខ្លូ​សាន (Triclosan) ជា​សារធាតុ​ដែល​គណកម្មការ​ផ្នែក​អាហារ និង​ថ្នាំ​របស់​ប្រទេស​អាមេរិក​ធានា និង​ទទួលស្គាល់ថា​មិន​បង្ក​គ្រោះថ្នាក់​ឡើយ បើ​ប្រើ​ក្នុង​បរិមាណ​ដែល​ត្រឹមត្រូវ។

ក្រៅពី 4ចំណុច​ខាងលើ​នេះហើយ ការជ្រើសរើស​ថ្នាំដុសធ្មេញ​សម្រាប់​អ្នក ​ដែលមាន​បញ្ហា​ប្រអប់មាត់​ក៏​ជា​វិធី​មួយ ​ក្នុង​ការជួយ​កម្ចាត់​បញ្ហា​ប្រអប់មាត់​ចំ​ចំណុច​ឱ្យ​បាត់អស់​ដែរ ដោយមាន​ទិច​និក​ដូចតទៅ​នេះ ៖

                1 – បំបាត់​បញ្ហា​ក្លិន​មាត់ ៈ ជ្រើសរើស​ប្រើ​ថ្នាំដុសធ្មេញ ​ដែលមាន​ផ្សំ​សារធាតុ​ពី​ធម្មជាតិ និង​ឱសថ​បុរាណ អ័​រ​ហ្កា​និក នឹង​ជួយ​កែសម្រួល​តុល្យការ​សុខភាព​ប្រអប់មាត់​ឱ្យ​រឹងមាំ កម្ចាត់​ស្នាម​កំណក​លឿង​ចេញពី​ធ្មេញ និង​ជួយ​បំបាត់​ក្លិន​មាត់​បានល្អ​ជាង ដូចជា ប្រទាល​កន្ទុយក្រពើ ប្រេង​ដើម​តែ ស៊ិ​លិ​កា ជី​អង្កាម និង​មេន​ថូ​ល។

                2 – បំបាត់​បញ្ហា​ធ្មេញ​លឿង ៈ គួរ​ជ្រើសរើស​ប្រើ​ថ្នាំដុសធ្មេញ ​ដែលមាន​ចំណែក​ផ្សំ​ដោយសារ​ធាតុ​លាង​ធ្មេញ​ឱ្យ​ស ដែល​សង្កត់ធ្ងន់​លើ​សារធាតុ​ចម្រាញ់​ពី​ធម្មជាតិ ដូចជា ស៊ិ​លិ​កា ជាដើម ដើម្បី​មិន​ទៅ​បំផ្លាញ​ស្រទាប់​ក្រៅ​របស់​សាច់​ធ្មេញ។

                3 – បំបាត់​បញ្ហា​ដំបៅ​ក្នុង​ប្រអប់មាត់ ៈ សម្រាប់​អ្នក​ដែលមាន​ដំបៅ​ក្នុង​ប្រអប់មាត់ គួរ​ជ្រើសរើស​ប្រើ​ថ្នាំដុសធ្មេញ ​ដែល​ប្រាសចាក​សារធាតុ​បង្ក​ពពុះ ​ដែល​អាច​នឹង​ប្រមូល​សន្សំ​បង្ក​ឱ្យ​កើតជា​រោគ​ចង្រៃ​បាន។ គួរ​ជ្រើសរើស​ប្រើ​ថ្នាំដុសធ្មេញ​ប្រភេទ​ជេ​ល​ ដែល​ចម្រាញ់​ពី​ធម្មជាតិ​ដែល​ល្អ​ចំពោះ​សុខភាព​ប្រអប់មាត់។   

Brush-Teeth-05

                4 – បំបាត់​អាការ​ស្រៀវធ្មេញ ៈ ចូរ​ជ្រើសរើស​ប្រើ​ថ្នាំដុសធ្មេញ​ប្រភេទ ​ដែល​អាច​ការពារ​ការ​ស្រៀវធ្មេញ​បាន​ដោយ​សាច់​ថ្នាំ​ធ្មេញ​ប្រភេទ​ជេ​ល ​នឹង​កាត់បន្ថយ​បរិមាណ​សារធាតុ​ខាត់​សម្អាត​ធ្មេញ និង​ឱសថ​បុរាណ​ដូចជា ខា​ម៉ូ​ម៉ា​យល៍​នឹង​ជួយ​សម្រាល​អាការ​ស្រៀវធ្មេញ​បាន។

                5 – បំបាត់​ជំងឺ​រលាក​អញ្ចាញធ្មេញ ៈ ថ្នាំដុសធ្មេញ ប្រភេទ​ដែល​ស័ក្តិសម​សម្រាប់​អ្នក​ដែល​កើត​ជំងឺ​រលាក​អញ្ចាញធ្មេញ គួរ​ជ្រើសរើស​ប្រើ​ថ្នាំដុសធ្មេញ​ប្រភេទ​មាន​សារធាតុ សៃ​លី​ថូ​ល ជា​ចំណែក​ផ្សំ ព្រោះ​សៃ​លី​ថូ​ល​ជា​សារធាតុ​ចម្រាញ់​ពី​ធម្មជាតិ នឹង​មិនកើត​មានការ​ជំរុញ​បន្ថែម ហើយ​មិន​ត្រូវបាន​រំលាយ​ឱ្យ​ក្លាយជា​អាស៊ីត​ ដោយ​អតិសុខុមប្រាណ​នៅក្នុង​មាត់​ឡើយ។

ក្រៅពីនេះ ការថែទាំ​សម្អាត​ដោយ​ការ​ដុសធ្មេញ ​ឱ្យ​ត្រូវ​តាម​វិធី​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ ដូចជា ការ​ដុសធ្មេញ​ដែល​ល្អ ត្រូវឱ្យ​សរសៃ​ច្រាស​ប៉ះ​នឹង​អញ្ចាញថ្នមៗ ដើម្បី​ជំរុញ​ការធ្វើការងារ​របស់​សាច់​អញ្ចាញ​ឱ្យ​រឹងមាំ និង​កុំ​ភ្លេច​ដុស​អណ្តាត​ដើម្បី​បោសសម្អាត​កំណក​កខ្វក់ ​ដែល​ជាប់​នៅលើ​អណ្តាត​ចេញ និង​ជួយ​កាត់បន្ថយ​ក្លិន​មាត់​ផងដែរ៕

Brush-Teeth-03

អត្ថបទអ្នកចង់អាន

គន្លឹះ ៥ ដើមី្បជ្រើសរើសគ្រូពេទ្យ ត្រូវនឹងខ្លួនអ្នក

ដោយ: ចរិយា 8 PM, Thursday, 26 Jan, 2017

គ្រូពេទ្យ គឺជាបថុជ្ជន។ អ្នកខ្លះក៏ធ្វើឲ្យអ្នកជំងឺពេញចិត្ត អ្នកខ្លះក៏ធ្វើឲ្យអ្នកជំងឺខ្លាច ឬស្អប់ មិនចង់ទៅរកឲ្យព្យាបាល។ មិនថាយ៉ាងណាក៏ដោយ មនុស្សគ្រប់រូ...

ខឹងពេលណា ត្រូវចៀសឱ្យឆ្ងាយពីទង្វើ ទាំង 10 នេះ

ដោយ: រីកា 10 PM, Sunday, 16 Aug, 2015

គ្រាន់តែមានអារម្មណ៍ថា ខឹង សុខភាពរបស់យើងនឹងថយចុះ មិនដឹងជាច្រើនប៉ុនណាទៅហើយទេ ហើយ​បើ​រឹត​តែ​ធ្វើនូវទង្វើដែលត្រូវបានហាមឃាត់ទៀតផងនោះ នឹងរឹតតែធ្វើឱ្យសុខភ...

ជំងឺគ្រុនឈាមៈ ក្រុមមន្រ្តីព្រមាន ពីការផ្ទុះជំងឺសារជាថ្មី

ដោយ: វិរីយា៉ 10 PM, Monday, 31 Aug, 2015

នៅពេលរដូវភ្លៀងចូលមកដល់ វត្តមានមូសខ្លា ក៏បានមកដល់ដែរ វាជាសត្វដ៏ចង្រៃ ដើរតួជាភ្នាក់ងារចម្លង​ជំងឺ​គ្រុនឈាមដល់កុមារ​កម្ពុជា ក៏ដូចជាកុមារនៅទូទាំងពិភពលោក...

៨ ចំណុច ដើម្បីពិនិត្យទឹកអប់ ក្លែងក្លាយ

ដោយ: ដួងច័ន្ទ 1 PM, Sunday, 26 Feb, 2017

តើអ្នកចង់ទិញទឹកអប់ ជាកាដូមែនទេ? បច្ចុប្បន្ននេះ ការក្លែងបន្លំផលិតផលមានច្រើន នៅលើទីផ្សា និងការទិញទំនិញតាម Online ដែលធ្វើឱ្យអ្នកប្រើប្រាស់ពិបាក ក្នុងក...

Tomnerb.Com - YouTube Channel