ចូលចិត្តទំនើប

សញ្ញា 10យ៉ាង ដែលបង្ហាញថា រាងកាយខ្វះសារធាតុដែកហើយ

ដោយ: រីកា 11 AM, Wednesday, 11 May, 2016

រឿង​ចំណីអាហារ​ក្នុង​យុគសម័យ​នេះ​សំខាន់​ចំពោះ​រាងកាយ​យើង​ខ្លាំងណាស់ ព្រោះ​យើង​ប្រើប្រាស់​រាងកាយ​របស់​យើង​កាន់តែខ្លាំងឡើងៗជា​រៀងរាល់ថ្ងៃ ទើប​យើង​ចាំបាច់​ត្រូវតែ​មើលថែទាំ​ខ្លាំង​ឡើងជា​លំដាប់​ដែរ។ ថ្ងៃនេះ​សូម​និយាយ​អំពី​រឿង​សារ​ធាតុដែក​ដែល​សំខាន់​ចំពោះ​ស្ត្រី​ម្តង។ ស្ត្រី​យើង​ច្រើនតែ​ខ្វះ​សារធាតុ​ដែក​ដោយ​យើង​មិនបាន​ដឹងខ្លួន​ឡើយ ជាពិសេស​អ្នក​ដែល​ធ្វើ​នេះ​ធ្វើ​នោះ​ជាប់​ជានិច្ច តើ​ធ្វើ​ម៉េច​យើង​នឹង​ដឹង​ទៅ​ថា កម្រិត​សារ​ធាតុដែក​នៅក្នុង​រាងកាយ​របស់​យើង​ស្ថិតក្នុង​កម្រិត​ប្រក្រតី ឬក៏​ទាប​ជាង​ប្រក្រតី​នោះ? បើ​ចង់ដឹង​សូម​សាក​ល្បងមើល​សញ្ញា​ដាស់តឿន10ចំណុច​ខាងក្រោម​នេះ ៖

1 – កាន់តែ​ឆាប់​នឿយហត់​ឡើង

រាងកាយ​របស់​យើង​ប្រើ​សារ​ធាតុដែក​ក្នុងការ​សាង​ហ៊ី​ម៉ូ​គ្លោ​ប៊ី​ន ជា​សារធាតុ​ដែល​ជួយ​ដឹកនាំ​អុក​ស៊ី​ហ្ស៊ែ​ន​ក្នុង​កោសិកា​គ្រាប់​ឈាមក្រហម នៅពេល​កោសិកា​គ្រាប់​ឈាម​របស់​យើង​មិន​រឹងមាំ យើង​នឹងមាន​អារម្មណ៍​ដឹងថា យើង​ឆាប់​ហត់ និង​ងងុយគេង​ញឹកញាប់។

2 – ខ្វះ​សមាធិ

ប្រព័ន្ធ​ទំនាក់ទំនង​ប្រសាទ​នឹងធ្វើ​ការ​យឺត និង​ចុះខ្សោយ​នៅលើ​មនុស្ស​ដែល​ខ្វះ​សារធាតុ​ដែក ធ្វើឱ្យ​ប្រសិទ្ធភាព​ការធ្វើការងារផ្សេងៗថយចុះ និង​មាន​សមាធិ​តិច​ទៅតាម​នោះដែរ។

3 – ខ្វះ​ភាព​យកចិត្តទុកដាក់​ចំពោះអ្វីៗជុំវិញខ្លួន

មិនគួរ​ឱ្យ​ជឿ​ឡើយ​ថា ការខ្វះ​សារធាតុ​ដែក​នឹង​ហុច​ផល​ច្រើន​ដល់​ថ្នាក់​នេះ ក្រៅពី​រឿង​សមាធិ​ហើយ អាច​នឹងធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​មិន​ខ្វល់ខ្វាយ​នឹង​មនុស្ស​ជុំវិញខ្លួន​ឡើយ ឬ​អាច​និយាយបានថា សូម្បីតែ​អ្វីផ្សេងៗដែល​កំពុង​ធ្វើ ក៏​មិន​យកចិត្តទុកដាក់​ដែរ ឬ​សូម្បីតែ​រឿងសំខាន់ៗក៏​នឹងមាន​អារម្មណ៍​ថា​ដូចជា​រឿង​ប្រក្រតី​ធម្មតា និង​មិនសូវ​ជា​ខ្វល់ខ្វាយ​ជាមួយ​វា​ប៉ុន្មាន​ឡើយ។

4 – ពិបាក​ដកដង្ហើម

បើ​យើង​ចេះតែ​ពិបាក​ដកដង្ហើម​ញឹកញាប់​ពេលដែល​ហាត់ប្រាណ ឬ​សូម្បីតែ​ការដើរលេងៗធម្មតា​ក៏មាន​អារម្មណ៍​ថា ដកដង្ហើម​សឹងតែ​មិនទាន់​ដែរ នោះ​ក៏​ព្រោះតែ​យើង​មាន​សារ​ធាតុដែក​នៅក្នុង​រាងកាយ​មិន​គ្រប់គ្រាន់ ធ្វើឱ្យ​រាងកាយ​ខ្វះ​អុក​ស៊ី​ហ្ស៊ែ​ន។

5 – ស្បែក​ស្លេកស្លាំង​ខុស​ប្រក្រតី

សាកល្បង​សង្កេត​មើលទៅ​មើល៍ថា តើ​ស្បែក​របស់​យើង​មួយរយៈ​នេះ​ស្លេកស្លាំង​ខុសធម្មតា​ដែរឬទេ? មិនមែន​ស​ឡើង​នោះទេ តែ​ជា​អាការ​ស្លេកស្លាំង​ដែល​អាច​កើតចេញពី​ការហូរ​វិល​របស់​លោហិត​មិនល្អ​គ្រប់គ្រាន់ និង​ចំនួន​កោសិកា​គ្រាប់​ឈាមក្រហម​ក៏​ថយចុះ​ផងដែរ។

6 – ក្រចក​ផុយស្រួយ

ទោះជា​ហាង​ធ្វើ​ក្រចកពូកែៗប៉ុនណា​ក៏​មិនអាច​បិទបាំង​អាការ​ក្រចក​ផុយស្រួយ​នេះ​បានដែរ យើង​អាច​មើលឃើញ​តាមរយៈ​ចុង​ក្រចកដៃ ក្រចកជើង​របស់​យើង​បាន ឬ​អាច​សង្កេត​បាន​ថា ជា​អំឡុង​ពេលដែល​យើង​មាន​ក្រចក​ឆាប់​ស្រួយ​ផុយ​ហ្នឹងឯង។

7 – ឈឺ​ថ្កាត់​ញឹកញាប់

បើ​ច្រើន​តែមាន​បញ្ហា​រឿង​ប្រព័ន្ធ​ដកដង្ហើម​ញឹកញាប់​នោះ សាកល្បង​នឹក​ដល់​អាការ​ខ្វះ​សារ​ធាតុដែក​ខ្លះ​ផង ព្រោះ​វា​ក៏​ជា​មូលហេតុ​មួយ​ដូចគ្នា​ដែរ។

8 – ទឹកមូត្រ​មាន​ពណ៌​ក្រហម ឬ​ផ្កាឈូក

ជា​រឿង​ដែល​ងាយស្រួល​សង្កេតមើល​បំផុត និង​មើលទៅ​ចម្លែក​បំផុត​ក៏​អាច​ថា​បានដែរ នៅលើ​មនុស្ស​ដែល​ខ្វះ​សារធាតុ​ដែក​ច្រើន តែមាន​ការ​បឺត​ជ្រាប​យក​ពណ៌​ផ្សេង​នៅឯ​ពោះវៀន​ច្រើនឡើង ដូច្នេះ​បើ​ទទួលទាន​មើម​ប៊ី​ធ្រូ​ត ហើយ​មាន​ទឹកមូត្រ​ចេញមក​ពណ៌​ក្រហម ឬ​ផ្កាឈូក​នោះ ចូរ​វាយតម្លៃ​តែម្តងទៅ​ថា អ្នក​ខ្វះ​សារធាតុ​ដែក​ហើយ។

ដូច្នេះ​តើ​អ្នកនឹង​ជួយ​រាងកាយ​របស់​អ្នក​យ៉ាងណា​បាន​ទៅ? អ្នក​ប្រហែលជា​ត្រូវ​ទទួលទាន​អាហារ និង​បន្ថែម​អាហារ​ណា​ដែលមាន​សារធាតុ​ដែក​ឱ្យ​ច្រើនឡើង​ហើយ ឬ​ជួនកាល​អាចនឹងទទួល​ទាន​អាហារ​បំប៉ន​តែម្តង​ក៏បាន។

អាហារ​ខាងក្រោម​នេះ​សុទ្ធតែ​សម្បូរ​ទៅដោយ​សារធាតុ​ដែក​ទាំង​អស់ សាកល្បង​បន្ថែម​ចូលទៅ​ក្នុងពេល​អាហារ​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ៖

  • សាច់សត្វ​ដែលមាន​ពណ៌​ក្រហម
  • ស៊ុត​ក្រហម
  • បន្លែ​ពណ៌​បៃតងចាស់ (ខាត់ណា ស្លឹក​ផ្ទី)
  • ផ្លែឈើ​ក្រៀម (ផ្លែ​ភ្រូន ទំពាំងបាយជូរ​ក្រៀម)
  • អាហារ​ស៊ី​រៀល​ដែលមាន​ចំណែក​ផ្សំ​របស់​ធញ្ញជាតិផ្សេងៗ (អាន​នៅលើ​ស្លាក​ប្រអប់)
  • អាហារ​ប្រភេទ​គ្រំ (អយ​ស្ទ័​រ ងាវ-ល-)
  • គ្រឿងក្នុង​មាន់
  • សណ្តែកផ្សេងៗ
  • ថ្លើម

យើងចង់​ណែនាំ​ពី​គន្លឹះល្អៗបន្តិចបន្តួច​ផងដែរ គឺ​បើ​យើង​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុដែក ព្រមជាមួយ​អាហារ​ដែលមាន​វីតាមីន C ផង​នោះ រាងកាយ​របស់​យើង​នឹង​បឺត​ជ្រាប​យកសារ​ធាតុដែក​បាន​កាន់តែ​ល្អ​ឡើង។

សាកល្បង​សង្កេតមើល​រាងកាយ​របស់​យើង​ទៅ​មើលថា តើ​យើង​មាន​អាការ​ទាំងអស់នេះ​ឬទេ?  អ្នកខ្លះ​គិតថា ញ៉ាំ​អាហារ​ក៏​ច្រើន​ដែរ​ហើយ តែ​វា​អាច​នឹងមិន​សម្បូរបែប​គ្រប់គ្រាន់ ដូច្នេះ​ការយកចិត្តទុកដាក់​រឿង​អាហារ​ក៏​ជា​រឿង​មួយ​សំខាន់​ចំពោះ​សុខភាព​យើង​ដូចគ្នា​ដែរ៕

Lack-Vitamin-01

អត្ថបទអ្នកចង់អាន

8 វិធី ថែទាំខួរក្បាល ឱ្យស្រស់ថ្លាជានិច្ច

ដោយ: រីកា 9 PM, Friday, 25 Mar, 2016

នៅពេល​មាន​អារម្មណ៍​ថា​នឿយ​ល្វើយ ខួរក្បាល​មិន​ដំណើរការ សូម​សាកល្បង​មក​មើ​លពី​វិធី ​ថែទាំ​ខួរក្បាល​បែបងាយៗ ដើម្បី​បង្កើន​ភាពស្រស់​ស្រាយ​ភ្លឺ​ថ្លា​ឡើង...

រដូវក្តៅនេះ ចង់ស្រកទម្ងន់បានលឿន! សាកល្បងញុំាភេសជ្ជៈ ទឹកក្រូចឆ្មារ លាយជាមួយទឹកឃ្មុំ លមើល៍!!!

ដោយ: ភារុន 8 AM, Wednesday, 03 Apr, 2019

ប្រសិនបើអ្នកកំពុងស្វែងរករូបមន្តសម្រកទម្ងន់ ដែលសាមញ្ញ និងងាយស្រួលទទួលទាន ហើយមានប្រសិទ្ធភាពខ្ពស់នារដូវក្តៅនេះ អ្នកអាចសាកល្បងញុំាភេសជ្ជៈ ដែលធ្វើពីទឹកក...

ទង្វើដែលកូនក្រមុំ គួរធ្វើឱ្យបានជាប់លាប់ ដើម្បីស្បែកផូរផង់

ដោយ: រីកា 10 PM, Monday, 21 Mar, 2016

មនុស្សគ្រប់គ្នាអ្នកណា ក៏ចង់ស្អាតដែរ ប៉ុន្តែការដែលចំណងជើងសង្កត់ធ្ងន់ ទៅលើកូនក្រមុំនោះ​ គឺ​ព្រោះ​តែវាជា​ថ្ងៃ​ដ៏​សំខាន់បំផុតនៅក្នុងជីវិត សម្រាប់ស្ត្រី...

តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នករក្សាស្មាតហ្វូន នៅក្បែរខ្លួនរបស់អ្នកជានិច្ច?

ដោយ: ភារុន 2 PM, Thursday, 04 Apr, 2019

បច្ចុប្បន្ននេះ គឺកម្រដែលមនុស្សមិនមានស្មាតហ្វូនប្រើណាស់ ដូច្នេះស្មាតហ្វូនគឺមានប្រជាប្រិយភាពខ្លាំង ដោយសារតែវា ត្រូវបានបំពាក់ ជាមួយនឹងកម្មវិធីព័ត៌មានដ...

Tomnerb.Com - YouTube Channel