ចូលចិត្តទំនើប

សញ្ញាណ ៣ បង្ហាញថា រដូវរបស់អ្នកមានបញ្ហា

ដោយ: ចរិយា 8 AM, Friday, 18 Nov, 2016

“ខ្ញុំចូលចិត្តមករដូវណាស់។” គ្មាននរណាម្នាក់និយាយអ៊ីចឹងទេ គ្មានទាល់តែសោះ…

គ្រាន់តែ ប្រសិនបើក្នុងពេលមករដូវអ្នកមានអាការៈដូចជា៖ ហូរឈាមច្រើន ឬចុកមួលក្នុងពោះខ្លាំងស្ទើរតែស្លាប់ វាជាសញ្ញាប្រាប់ថា រដូវរបស់អ្នកមិនស្រួល ឬមានអ្វីធ្ងន់ធ្ងរ។

តើមានសញ្ញាណអ្វីខ្លះ? ហើយបង្កឲ្យកើតបញ្ហាអ្វីខ្លះ?

stomach-ache-04

១. ឈាមធ្លាក់ច្រើន

ជារឿងធម្មតា ចំពោះការផ្លាស់ប្តូរសំឡីអនាម័យរៀងរាល់បីម៉ោងម្តង។ អ្វីដែលមិនធម្មតា គឺអ្នកត្រូវផ្លាស់សំឡីមួយម៉ោងម្តង ឬតិចជាងមួយម៉ោង។ ឈាមមកច្រើនអាចនាំឱ្យអ្នកខ្វះឈាមក្រហម ដែលនឹងធ្វើឲ្យអ្នកអស់កម្លាំង និងកើតបញ្ហាទាក់ទងនឹងអារម្មណ៍ (មុនពេលមករដូវ) កាន់តែច្រើន។

នៅមានទៀត ក្នុងខណៈពេលមករដូវច្រើន ហើយមានកំណកឈាមដុំៗ វាមិនអីទេ តែបើចំនួននៃកំណកឈាមច្រើន និងមានទំហំធំ អ្នកត្រូវប្រញាប់ទៅរកពេទ្យ។

stomach-ache-01

. មកច្រើនថ្ងៃ

ភាពតានតឹង ការហាត់ប្រាណហួសហេតុ ការស្រកទម្ងន់ឬឡើងទម្ងន់ហួសកម្រិត ទាំងនេះអាចនឹងធ្វើឲ្យរដូវរបស់អ្នកមកយឺតយ៉ាវ ឬបណ្តាលឱ្យរដូវឈប់មកតែម្តង។ បើជួបករណីនេះ អ្នកត្រូវប្រញាប់ទៅរកពេទ្យ។ ពេទ្យអាចជួយឲ្យរដូវរបស់អ្នកមកធម្មតាវិញ។

ប៉ុន្តែប្រសិនបើរដូវរបស់អ្នកមកយូរច្រើនថ្ងៃ វាអាចជាអាការៈ polycystic ovary syndrome (PCOS) ទាក់ទងនឹងអ័រម៉ូនមិនអាចគ្រប់គ្រងខ្លួនវាបាន។ PCOS អាចនាំឱ្យមានរោមដុះច្រើន និងឡើងទម្ងន់ ប៉ុន្តែកុំភ័យព្រោះមានឱសថព្យាបាល ដូច្នេះសូមអ្នកទៅរកវេជ្ជបណ្ឌិត។

stomach-ache-02

. រមួលក្រពើ

ប្រាកដណាស់ ពេលមករដូវ គឺតែងមានឡើងដុំពកនៅក្រោម(ផ្នែក)ក្រពះ។

ប៉ុន្តែប្រសិនបើក្នុងពេលមករដូវ អ្នកឈឺចាប់ខ្លាំងរហូតដល់ថ្នាក់មិនអាចទៅសាលា លេងកីឡា ទៅជប់លៀង។ល។ ដុំពកនោះមិនមែនជារឿងសាមញ្ញទេ។ នេះអាចជាអាការៈ endometriosis ដែលទាក់ទងទៅនឹងក្រពេញលូតលាស់នៅក្នុងស្បូនរីករាលដាលដល់តំបន់ផ្សេង ដូចជាដល់អូវែ ឬប្លោកនោម។ Endometriosis បង្កឲ្យកើតរមួលក្រពើខ្លាំង ដែលនាំឱ្យមានបញ្ហាធ្ងន់ធ្ងរមកតាមក្រោយដល់រូបអ្នក ប្រសិនបើអ្នកមិនបានព្យាបាល។ ដូច្នេះសូមប្រញាប់ទៅរកគ្រូពេទ្យ ប្រសិនបើអ្នកឈឺចាប់ខ្លាំងជារៀងរាល់ខែ។

មិត្តនារីទាំងឡាយ គួរពិនិត្យ និងតាមដានឲ្យបានជាប្រចាំ។ បើមានឃើញអាការៈដូចសញ្ញាណទាំង៣ខាងលើ សូមរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន ពីព្រោះ«ការពារប្រសើរជាងព្យាបាល»៕

អត្ថបទអ្នកចង់អាន

សម្រករាងបានយ៉ាង​ប្រសិទ្ធភាពជាមួយ គ្រាប់ជី & ទឹកដោះគោជូរ

ដោយ: ម៉ូនី 2 AM, Wednesday, 29 Jun, 2016

បុរស និងជាពិសេសស្រ្តីនាពេលបច្ចុប្បន្នមានការប្រឈមមុខខ្ពស់ទៅនឹងការឡើងទំងន់ ជាពិសេសនោះគឺដុះក្បាលពោះតែម្តង។ នៅថ្ងៃនេះទំនើបសូមនាំមកជូននៅភេសជ្ជៈ សុខភាពងា...

លើកសម្រស់លើផ្ទៃមុខ ដោយចាប់ផ្តើមពីការសំអិតសំអាង ចិញ្ចើម

ដោយ: ស៊ីវងីម 11 PM, Sunday, 10 May, 2015

សម្រស់ផ្ទៃមុខ គឺជាកត្តាសំខាន់ ដែលនារីគ្រប់រូបត្រូវយកចិត្តទុកដាក់ ហើយការថែចិញ្ចើម គឺជាចំណុចដែលមិនគួរមើលរំលង ប្រសិនបើអ្នកចង់បន្ថែមភាពស្រស់ស្អាតរបស់អ្...

គ្រាប់ធញ្ញជាតិ សម្រាប់សម្រកទម្ងន់ និងធ្វើឲ្យរាងស្អាត

ដោយ: ចរិយា 9 PM, Tuesday, 03 Jan, 2017

១. សណ្តែកខ្មៅ ក្នុងមួយថ្ងៃ អ្នកគួរទទួលទានសណ្តែកខ្មៅមួយកែវ ព្រោះសណ្តែកខ្មៅ មានជាតិប្រូតេអ៊ីន និងគ្មានជាតិធាត់ដូចអាហារសាច់។ ២. Oat នេះជាប្រភេទស្រូវសា...

តោះ! មកដឹងពី 11 រោគសញ្ញា ដែលបញ្ជាក់ថា អ្នកកំពុងមានជម្ងឺទឹកនោមផ្អែម

ដោយ: ចរិយា 9 AM, Saturday, 27 Jul, 2019

ការដែលត្រូវបានគ្រូពេទ្យប្រាប់ថា អ្នកកំពុងតែត្រៀមកើតជម្ងឺទឹកនោមផ្អែមហើយ គឺជាមូលហេតុដ៏សំខាន់មួយដែលនាំឲ្យអ្នកមានការខ្វាយខ្វល់ច្រើន។ ជម្ងឺទឹកនោមផ្អែម គ...

Tomnerb.Com - YouTube Channel