ចូលចិត្តទំនើប

វិធី 6យ៉ាង ពិនិត្យមើលវិវឌ្ឍនាការរបស់កូន ពីវ័យ 0-24ខែ ថាតើត្រូវតាមវ័យឬទេ?

ដោយ: រីកា 10 PM, Friday, 01 Apr, 2016

ទារក ​ទើបនឹង​កើត​អាច​នឹងធ្វើ​អ្វី​បាន​ មិន​ច្រើន​ប៉ុន្មាន​ទេ​ក្នុងអំឡុងពេល​កើត​ដំបូង តែ​នៅពេល​កន្លងទៅ 1-2ខែ នឹង​ចាប់ផ្តើម​មាន​វិវឌ្ឍនាការ​មួយចំនួន​ ដែល​អ្នក​ម្តាយ​អាច​សង្កេតឃើញ​បាន ឬ​អ្នក​ម្តាយ​អាច​សាកល្បង​ពិនិត្យមើល​វិវឌ្ឍនាការ​របស់​កូន​បាន ថា​តើ​ត្រូវ​ទៅតាម​វ័យ​ដែរឬទេ ដូចខាងក្រោម​នេះ ៖

            1 – ការ​សម្លឹងមើល​រូបភាព សម្រាប់​ក្មេង​វ័យ 4-12ខែ ៈ អ្នក​ម្តាយ​អាច​យក​រូបភាព​ដែលជា​ពណ៌​ខ្មៅ ក្រហម​អ្វី​ក៏​បានមក​ចាប់​ឱ្យ​កូន​មើល រំ​កឹ​ល​ទៅខាង​ឆ្វេង​ម្តង រំ​កឹ​ល​ទៅខាង​ស្តាំ​ម្តង ឡើងលើ ឬ​ចុះក្រោម បើ​កូន​បែរមុខ​មើល​តាម​នោះ បញ្ជាក់ថា​កូន​មាន​វិវឌ្ឍនាការ​ខាង​ការមើលឃើញ​ត្រឹមត្រូវ​តាម​វ័យ​ហើយ។

            2 – កណ្តឹង ឬ​វត្ថុ​ព្យួរ​លើ​អង្រឹង​ពណ៌ផ្សេងៗ សម្រាប់​ទារក 2-4ខែ ៈ អាច​នឹង​ព្យួរ​កណ្តឹង ឬ​រូប​តុក្កតា​ពណ៌ផ្សេងៗដែល​ស្រស់ស្អាត ឬ​មាន​សំឡេង​នៅលើ​អង្រឹង​កូន ឬ​ពីមុខ​កៅអី​រទេះ​កូន​ក៏បាន កូន​នឹង​បាន​ហ្វឹកហាត់​ការប្រើ​ភ្នែក និង​ការ​បានឮ។ ក្រៅពី​រឿង​ការប្រើ​ខ្សែ​ភ្នែក និង​ការ​បានឮ​ហើយ​នោះ ក្មេង​ខ្លះ​នឹង​ប្រើ​ដៃ​ឈោង​ចាប់​ទៀតផង គឺជា​ការ​បាន​ហ្វឹកហាត់​ប្រើ​សាច់​ដុំដៃ​ផងដែរ។ ក្រៅពីនេះ​ក្មេង​មួយចំនួន ​នៅ​បញ្ចេញ​សំឡេង​ទៀតផង អាចនិយាយបាន​ថា​ជាវ​ត្ថុ ​ដើម្បី​វិវឌ្ឍនាការ​សម្រាប់​ក្មេង​តូច​ដែល​ល្អ​មែនទែន។

            3 – សាកល្បង​តម្រូវការ​របស់​កូន​វ័យ 6-12ខែ ៈ ដាក់​វត្ថុ2យ៉ាង​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា ​នៅ​ចំ​ពីមុខ​កូន​របស់​អ្នក

ដើម្បីឱ្យ​កូន​បាន​សម្លឹងមើល​មួយស្របក់ ហើយ​ធ្វើការ​ចាប់យក​វត្ថុ​ណាមួយ​ចេញមក ឬ​រំ​កឹ​ល​ទៅ​ផ្នែក​ខាង រួច​ចាំមើល​ប្រតិកម្ម​របស់​កូន​ថា នឹង​លូកដៃ​មក​ចាប់​ឬទេ? ក្មេង​ខ្លះ​នឹង​ញញឹម ឬ​អាចធ្វើ​មុខជូរ​សម្តែង​ពី​ភាពមិន​ពេញចិត្ត ឬ​ងឿងឆ្ងល់ នោះ​បញ្ជាក់ថា វិវឌ្ឍនាការ​របស់​កូន​ស្ថិតក្នុង​កម្រិត​សម តា​ម​វ័យ​របស់​ទារក​ហើយ។

            4 – សាកល្បង​វិវឌ្ឍនាការ​ដៃ និង​ជើង​របស់​ទារក​វ័យ 2-6ខែ ៈ យក​របស់​លេង​ដែលមាន​សំឡេង​មក​អង្រួនតិចៗនៅក្បែរ​ដៃ ឬ​ជើង​របស់​កូន កូនតូច​នឹង​ព្យាយាម​ឈោងដៃចាប់ ​ដែលជា​ការហ្វឹកហាត់​គ្រប់គ្រង​ដៃ និង​ជើង​របស់​កូន​ហ្នឹងឯង។ ជា​ប្រក្រតី ទារក​នឹងមាន​វិវឌ្ឍនាការ​ពី​ផ្នែក​ខាងលើ ចុះទៅ​ផ្នែក​ខាងក្រោម រឿងនេះ​អ្នក​ម្តាយ​អាច​សាកល្បង​ហ្វឹកហាត់​ផ្ទុយ​ពី​ធម្មជាតិ​បន្តិច​ល​មើល​ក៏បាន​ដែរ។

            5 – សាកល្បង​ជាមួយ​រាងកាយ​ឱ្យ​មាត់​ហារ​ឡើង ​ចំពោះ​ទារក​វ័យ 0-6ខែ ៈ ដាក់​កូន​ឱ្យ​គេង​ផ្ងា​រាបនឹង​កម្រាល​ដោយ​ដៃ​ទាំងពី​របស់​កូន​ដាក់​នៅលើ​ក្បាល ហើយ​អ្នក​ម្តាយ​ក៏​យក​មេដៃ​ទាំង 2 ខាង​ដាក់​ពីលើ​បាតដៃ​របស់​កូនថ្នមៗ កូន​នឹង​ចាប់​ម្រាម

មេដៃ​របស់​អ្នក ព្រមទាំង​ហារ​មាត់​ឡើង​ភ្លាម​ដែរ។

            6 – ដាក់ឱ្យ​អង្គុយ​លើ​កៅអី​ខ្ពស់ សម្រាប់​ក្មេង​វ័យ​ពី 6-24ខែ ៈ កូន​នឹង​ចាប់ផ្តើម​អង្គុយ​បាន​តាំងពី​ខែ​ទី 5ឡើងទៅ អាច​នឹង​យឺត​ជាង​នេះ​បន្តិចបន្តួច។ នៅពេល​ក្មេង​តូច​ចាប់ផ្តើម​អង្គុយ​លើ​កៅអី​ខ្ពស់​ សម្រាប់​ក្មេង​បាន​ហើយ​នោះ អ្នក​ម្តាយ​គួរ​អង្គុយលេង​ជាមួយ ជជែក​លេង​ជាមួយ ឬ​ច្រៀង​ឱ្យ​កូន​ស្តាប់ រឹតតែ​បាន​អង្គុយ​ញ៉ាំ​អាហារ​ជាមួយគ្នា​ផង រឹតតែ​ជា​រឿង​ល្អ​ទៅទៀត កូន​នឹង​មានប​ដិ​សម្ពន្ធ​ជាមួយ​សមាជិក​ក្នុង​គ្រួសារ​បានល្អ ធ្វើឱ្យ​វិវឌ្ឍនាការ​របស់​កូនតូច ​កាន់តែ​អភិវឌ្ឍ​ទៅ​យ៉ាង​ឆាប់រហ័ស​ទៀតផង។

សូម​សាកល្បង​នាំយក​វិធី​ខាងលើ​ទៅ​កែសម្រួល ​ប្រើ​ជាមួយ​កូនតូច​ល​មើលថា តើ​កូន​នឹងមាន​ប្រតិកម្ម​យ៉ាងណាខ្លះ។ ការពិតទៅ​នៅមាន​ជាច្រើន​វិធី​ទៀត​ដែល​អាច​នាំទៅ​សាកល្បង ​រឿង​វិវឌ្ឍនាការ​របស់​កូន​បាន អាស្រ័យ​លើ​ភាពងាយស្រួល​របស់លោក​ឪពុក​អ្នក​ម្តាយ​តែប៉ុណ្ណោះ៕

 Baby-Check-04

អត្ថបទអ្នកចង់អាន

តិចអត់ដឹង! ការប្រើក្រណាត់វាំងនន មិនមានគុណភាពល្អ អាចបង្កជាជំងឺមហារីកបាន!

ដោយ: ភារុន 8 AM, Tuesday, 29 Jan, 2019

ការប្រើប្រាស់ក្រណាត់វាំងនន សម្រាប់លម្អគេហដ្ឋាន សណ្ឋាគារ ឬខុនដូរ ប្រសិនបើការប្រើប្រាស់យូរទៅៗ នឹងបណ្ដាលឲ្យមានជម្ងឺជាច្រើន ជាពិសេស គឺជម្ងឺមហារីក ដោយសា...

ល្បាយអាហារ 7 មុខ អាចបំផ្លាញសុខភាពអ្នក

ដោយ: ដួងច័ន្ទ 7 PM, Monday, 11 Dec, 2017

អ្នកប្រហែលជាបានដឹងខ្លះៗ អំពីអាហារណាមួយដែលល្អ សម្រាប់សុខភាព ហើយអាហារណាមួយ ដែលប៉ះពាល់សុខភាព តែអ្នកអាចនឹងមិនដឹងថាអាហារល្អមួយចំនួន ញ៉ាំលាយជាមួយគ្នាផ្តល...

ការណែនាំទាំង 10 នេះចម្លែកបន្តិចមែន តែផ្តល់ឱ្យ អ្នកមានសុខភាពល្អ ដែលនឹកស្មានមិនដល់!!!

ដោយ: ភារុន 8 AM, Thursday, 18 Apr, 2019

សព្វថ្ងៃនេះ មានវិធីសាស្រ្តជាច្រើន ដែលអ្នកប្រហែលជាធ្លាប់បានដឹង ដើម្បីជួយកែលម្អសុខភាពរបស់អ្នក ឱ្យបានល្អប្រសើរឡើងជារៀងរាល់ថ្ងៃដូចជា ការញុំាអាហារូបត្ថម...

វិធី 5យ៉ាង ឆ្ពោះទៅរកការមានសុខភាពល្អ ខណៈពេលមានគភ៌

ដោយ: ដាលីស 9 PM, Monday, 28 Mar, 2016

រឿងការដែលមានសុខភាពល្អនោះ ពិតជារឿងមួយដែលចាំបាច់ណាស់ របស់មនុស្សស្រីមានគភ៌ ព្រោះវា​មាន​ន័យ​ថា នៅពេលអ្នកមានសុខភាពល្អបរិបូរ ឥតខ្ចោះហើយនោះ ជីវិតតូចមួយនៅក...

Tomnerb.Com - YouTube Channel