ចូលចិត្តទំនើប

វិធី 5 យ៉ាង ដើម្បីកុំឱ្យកើតជម្ងឺផ្តាសាយ

ដោយ: ភារុន 8 AM, Monday, 05 Nov, 2018

នៅពេលអ្នកកើតជម្ងឺផ្តាសាយ វាពិតជាផ្តល់ការរំខានខ្លាំងណាស់ដល់ការងារប្រចាំថ្ងៃរបស់អ្នក។ ដូច្នេះដើម្បីជៀសវាងការរំខានទាំងនេះអ្នកគួរធ្វើតាមវិធីទាំង 5 ខាងក្រោមនេះដើម្បីកុំឱ្យកើតជម្ងឺផ្តាសាយ៖
1. ចាក់វ៉ាក់សាំងការពារជម្ងឺផ្តាសាយ
វាគឺជាវិធីដ៏ល្អបំផុតដើម្បីការពារខ្លួនអ្នកប្រឆាំងនឹងជម្ងឺផ្តាសាយ។ ការចាក់ថ្នាំបង្កាមិនត្រឹមតែជួយការពារសុខភាពរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងអាចជួយមនុស្សដែលនៅជុំវិញខ្លួនអ្នកផងដែរ ពីព្រោះមានឱកាសតិចតួចបំផុតដែលពួកគេចម្លង ឬ ឆ្លងជម្ងឺផ្តាសាយ។

2. លាងដៃឱ្យបានញឹកញាប់
ការលាងដៃគឺជាផ្នែកមួយដ៏សំខាន់ក្នុងការការពារជម្ងឺផ្តាសាយ និង ប្រឆាំងនឹងវីរុសផ្សេងៗទៀត។ លាងដៃបន្ទាប់ពីចូលបង្គន់រួច ឬ បន្ទាប់ពីក្អក និង កណ្តាស់រួច មុនពេលរៀបចំចម្អិនអាហារ និង ទទួលទានអាហារជាដើម។ ដូច្នេះអ្នកត្រូវតែមានទម្លាប់លាងដៃនៅពេលដែលអ្នកត្រឡប់មកផ្ទះ ពីកន្លែងធ្វើការ សាលារៀន ផ្សារទំនើប ឬ កន្លែងណាដែលមានមនុស្សច្រើននៅជុំវិញអ្នក។

3. នៅឱ្យឆ្ងាយពីអ្នកកើតជម្ងឺផ្តាសាយ
មេរោគគ្រុនផ្តាសាយឆ្លងតាមរយះខ្យល់អាកាស ដូច្នេះប្រសិនបើអាចទៅរួចអ្នកគួរនៅឱ្យឆ្ងាយពីអ្នកជម្ងឺផ្តាសាយ។ បើរិតតែប្រសើរអ្នកមិនត្រូវយកដៃទៅប៉ះភ្នែក ច្រមុះ និង មាត់ របស់ខ្លួនឯងទេ នៅពេលអ្នកនៅជិតអ្នកជម្ងឺផ្តាសាយ ពីព្រោះតំបន់ទាំង 3 នេះងាយនឹងធ្វើឱ្យវីរុសគ្រុនផ្តាសាយឆ្លងទៅក្នុងខ្លួនរបស់អ្នក។

4. នៅពេលក្អក ឬ កណ្តាស់ត្រូវយកក្រដាសជូតមាត់មកខ្ទប់មាត់កុំប្រើដៃផ្ទាល់
វិធីនេះអាចជួយអ្នកមិនឱ្យចម្លងជម្ងឺផ្តាសាយទៅមនុស្សម្នាក់ផ្សេងទៀត។ ទោះបីជាអ្នកមិនមានជម្ងឺផ្តាសាយក៏ដោយវាជាទម្លាប់ល្អនៅពេលក្អក ឬ កណ្តាស់ ត្រូវយកក្រដាសជូតមាត់ ឬ កន្សែងមកខ្ទប់មាត់។

5. នៅពេលអ្នកកើតជម្ងឺផ្តាសាយអ្នកគួរសម្រាកនៅផ្ទះ
អ្នកមិនចង់ចម្លងជម្ងឺផ្តាសាយទៅអ្នកដទៃទេ ដូច្នេះការសម្រាកនៅផ្ទះគឺជាវិធីសាស្ត្រមួយដ៏ល្អបំផុត ពីព្រោះនៅពេលអ្នកសម្រាករាងកាយរបស់អ្នកនឹងឆាប់ជាពីជម្ងឺផ្តាសាយបានលឿនជាង អ្នកទៅធ្វើការ។

ប្រភព: kidshealth ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ការបំបៅកូនដោយទឹកដោះដំបូង តើមានអត្ថប្រយោជន៍អ្វីខ្លះ?

ដោយ: ភារុន 9 AM, Saturday, 05 Jan, 2019

អ្នកឯកទេសផ្នែកវេជ្ជសាស្រ្តជាច្រើនរួមមាន American Academy of Pediatrics (AAP) និង American College of Obstetricians និង Gynecologists បានផ្តល់អនុសាស...

គន្លឹះ ៥ ដើមី្បជ្រើសរើសគ្រូពេទ្យ ត្រូវនឹងខ្លួនអ្នក

ដោយ: ចរិយា 8 PM, Thursday, 26 Jan, 2017

គ្រូពេទ្យ គឺជាបថុជ្ជន។ អ្នកខ្លះក៏ធ្វើឲ្យអ្នកជំងឺពេញចិត្ត អ្នកខ្លះក៏ធ្វើឲ្យអ្នកជំងឺខ្លាច ឬស្អប់ មិនចង់ទៅរកឲ្យព្យាបាល។ មិនថាយ៉ាងណាក៏ដោយ មនុស្សគ្រប់រូ...

ចំណុចតូចៗ ទាក់ទងនឹងសុខភាព ដែលអ្នកមិនគួររំលង

ដោយ: ចរិយា 10 PM, Tuesday, 27 Dec, 2016

១. មិនត្រូវញ៉ាំទឹក ក្រោយបាយ ជាទូទៅ មនុស្សភាគច្រើនតែងញ៉ាំទឹក ក្នុងអំឡុងបាយ ឬក្រោយបរិភោគបាយរួចភ្លាម។ ទម្លាប់នេះនាំផលមិនល្អដល់ក្រពះ។ ពេលអ្នកលេបបាយចូលទ...

វិធីសាស្ត្រងាយៗ ៥ បំបាត់ភាពតានតឹង

ដោយ: ស. លីង 8 PM, Monday, 10 Apr, 2017

Stress គឺជាជំងឺដែលកើតឡើងបានគ្រប់ពេល និងមិនអាចព្យាបានដាច់ ប៉ុន្តែយើងអាចកាត់ បន្ថយ រហូតដល់វាសឹងតែមិនអាចកើតមាន។ អ្នកប្រើខួរក្បាលច្រើន ជាពិសេសអ្នកធ្វើក...

Tomnerb.Com - YouTube Channel