ចូលចិត្តទំនើប

វិធី 10យ៉ាង ក្នុងការថែរក្សាសម្ផស្ស ជាមួយទឹកកក

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

ទោះបីជាដុំទឹកកក មានផលប៉ះពាល់អវិជ្ជមានលើបំពង់កក្តី ប៉ុន្តែវាពិតជាមានអត្ថប្រយោជន៍ សម្រាប់ ស្បែករបស់អ្នក ដើម្បីទទួលបានពន្លឺភ្លឺថ្លាភ្លាមៗ និងទទួលបានសម្រស់ដ៏ស្រស់ស្អាត។ ដុំទឹកកកអាចជួយឱ្យការតុបតែងមុខកាន់តែស្រស់ស្អាត ក៏ដូចជាជួយឱ្យវាជាប់បានយូរផងដែរ។ ដុំទឹកកកអាចក្លាយជាមិត្តរបស់អ្នកគ្រប់ពេល ហើយវាមានអត្ថប្រយោជន៍មិនត្រឹមតែ នៅក្នុងរដូវក្តៅប៉ុណ្ណោះទេ ប៉ុន្តែវាសមស្របគ្រប់ពេលវេលា។ តោះ! មកធ្វើការស្វែងយល់ទាំងអស់គ្នា អំពីវិធីដ៏អស្ចារ្យ ក្នុងការប្រើ ប្រាស់ទឹកកកលើផ្ទៃមុខ សម្រាប់សម្រស់ និងស្បែកដ៏ស្រស់ស្អាតពីធម្មជាតិ។

ស្បែកមានពន្លឺភ្លឺថ្លា

នៅពេលអ្នកមានពេលវេលាមិនគ្រប់គ្រាន់ក្នុ ងការតុបតែងមុខ អ្នកអាចយកដុំទឹកកក ដាក់ក្នុងក្រណាត់ទន់ ស្អាត បន្ទាប់មកអូសវាពេញផ្ទៃមុខ។ រីករាយជាមួយការម៉ាស្សាបែបត្រជាក់ ហើយអ្នក នឹងទទួលបានអារម្មណ៍ខុសប្លែក។ ដុំទឹកកកជួយនាំពន្លឺភ្លឺថ្លា មកកាន់ផ្ទៃមុខបានយ៉ាងលឿន និងលាងសម្អាតធូលីកង្វក់ ដែលប្រមូលផ្តុំលើផ្ទៃមុខ។

បំបាត់ការហើមភ្នែក

មានមនុស្សជាច្រើនបានចំណាយពេលពី 10-12 ម៉ោងក្នុងមួយថ្ងៃនៅពីមុខកញ្ចក់កុំព្យូទ័រ និងទរទស្សន៍។ វាបានធ្វើឱ្យភ្នែកអ្នកឡើងហើម។ នៅក្នុងករណីនេះ អ្នកគួរយកទឹកកកដុំមកត្រដុសពីលើ ភ្នែក។ ដុំទឹកកកនឹងជួយឱ្យកែវភ្នែកសម្រាក ព្យាបាលរង្វង់ពណ៌ខ្មៅ និងកាត់បន្ថយភាពហើម។ រុំដុំទឹកកកនៅក្នុងក្រណាត់ទន់ ហើយស្អំវាពីក្រោមភ្នែក។

រលាកដោយសារកម្តៅថ្ងៃ

សព្វថ្ងៃនេះ រដូវក្តៅមានកម្តៅកាន់តែក្តៅឡើង ហើយយើងមានអាចកាត់បន្ថយវាបានទេ។ ក្នុងករណីនេះ ស្បែករបស់អ្នកនឹងប្រែជាខ្មៅ ឬងាយនឹងរលាក។ អ្នកគួរយកទឹកកកមកស្អំត្រង់កន្លែង ដែលប៉ះ ឬរលាកដោយសារកម្តៅថ្ងៃ ភ្លាមៗពេលអ្នកទៅដល់ផ្ទះ។

ស្បែកឡើងកន្ទួលក្រហម ឬរលាក

មនុស្សមួយចំនួនមានប្រតិកម្មនឹងអ្វីម្យ៉ាង ឬផលិតផលគ្រឿងសម្អាង។ ដុំទឹកកកអាចជួយអ្នកលុបបំបាត់កន្ទួលក្រហម ឬរលាកលើស្បែកបាន។ វាក៏ជួយឱ្យស្បែកអ្នកត្រជាក់ផងដែរ។

Using-Ice-Bubes-Beauty-Tomnerb-02

កាត់បន្ថយការឈឺចាប់ ពេលដករោមចិញ្ចើម

យកទឹកកកទៅត្រដុស នៅបរិវេណជុំវិញចិញ្ចើម នឹងធ្វើឱ្យបរិវេណទីនោះមានភាពស្ពឹកបណ្តោះអាសន្ន ដូច្នេះវាជួយកាត់បន្ថយការឈឺចាប់ ពេលដករោមចិញ្ចើម។ អនុវត្តការត្រដុសទឹកកកសារចុះសារឡើង បន្ទាប់ពីដករោមរួចរាល់ ដោយវាជួយការពារការឡើងក្រហម។

ពេលសម្រាក

បើសិនជាអ្នកមិនមានធ្វើកិច្ចការអ្វី ក្រៅពីអង្គុយលេងពីរ ឬបីនាទី អ្នកគួរយកទឹកកក ដុសលើស្បែក។ វាជួយផ្ជិតរន្ធញើស និងផ្តល់ភាពភ្លឺថ្លាដល់ស្បែក។

ផលិតផលលាងសម្អាត គ្រឿងសម្អាងពីធម្មជាតិ

បើសិនជាអ្នកមិនមានផលិតផល សម្រាប់លាងសម្អាតគ្រឿងសម្អាងទេ ដុំទឹកកកគឺជាដំណោះស្រាយ ដ៏ប្រសើរ។ ដុសវាថ្នមៗលើផ្ទៃមុខ នឹងជួយលាងសម្អាតគ្រឿងសម្អាងយឺតៗ ប៉ុន្តែមានប្រសិទ្ធភាព។ ដុំទឹកកកមិនធ្វើឱ្យប៉ះពាល់ដល់ស្បែកអ្នកឡើយ ទោះក្នុងករណីណាក៏ដោយ។

ចំណុចផ្តើម នៃការតុបតែងមុខ

ដូចដែលបានរៀបរាប់ខាងលើ ការប្រើប្រាស់ដុំទឹកកកមុនពេលតុបតែងមុខ គឺជាវិធីសាស្រ្តតាំងពីបូរាណ។ ដុសទឹកកកលើមុខ បន្ទាប់មកតុបតែងមុខ។ នេះនឹងជួយឱ្យការតុបតែងមុខជាប់បានយូរ និងកាន់តែស្រស់ស្អាត។

ផ្ជិតរន្ធញើស

យកដុំទឹកកកមកដុសលើរន្ធញើស នឹងជួយបង្រួមរន្ធញើស និងបិទវាបានជិតល្អ។ បើសិនជារន្ធញើសរីកធំ វាងាយនឹងលេចចេញស្នាមអុជលើផ្ទៃមុខ ដែលបណ្តាលឱ្យស្បែកឆាប់ចាស់ និងខូច។

ទប់ស្កាត់ភាពជ្រីវជ្រួញ

ដុំទឹកកកពិតជាល្អសម្រាប់ស្បែក វាធ្វើឱ្យស្បែកទន់រលោង និងស្រស់ស្អាត។ ដុសទឹកកកលើមុខ នឹង កាត់បន្ថយភាពចាស់ និងខូចនៃស្បែក។ វាជួយទប់ស្កាត់កត្តា ដែលបង្កឱ្យស្បែកចាស់ និងកាត់បន្ថយ ហានិភ័យនៃស្នាមជ្រីវជ្រួញ ធ្លាក់យារលើស្បែកមុខ។

មុន

ដុំទឹកកកអាចព្យាបាលមុនផងដែរ។ អ្នកមិនចាំបាច់ពិបាកក្នុងការប្រើប្រាស់គ្រឿងផ្សំ ឬចំណាយថវិកា ច្រើនក្នុងការទិញផលិតផលលាងសម្អាតមុខ និងក្រែមថែរក្សាមុខទេ។ វាជាវិធីសាស្រ្តដែលចំណាយ អស់តិច ក្នុងការលុបបំបាត់មុខ។ វាបង្រួមទំហំមុនពីមួយថ្ងៃទៅមួយថ្ងៃ។

Using-Ice-Bubes-Beauty-Tomnerb-03

ប្រភព: TheIndianSpot ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

3ដំណាក់កាលសំខាន់ៗ ដើម្បីគេចឱ្យផុតពីបញ្ហាធ្មេញ

ដោយ: ស៊ីវងីម 8 AM, Thursday, 27 Sep, 2018

ការថែរក្សាធ្មេញឱ្យបានល្អនឹងជួយឱ្យការរស់នៅរបស់អ្នកកាន់តែប្រសើរ សុខភាពល្អ និងអស់កង្វល់ពីរឿងឈឺធ្មេញ។ ដើម្បីរក្សាធ្មេញឱ្យមានសុខភាពល្អជាប់ជានិច្ច អ្នកត្...

ចំណេះដឹង ក្នុងការត្រៀមអាហារបន្ថែម សម្រាប់កូនតូច

ដោយ: វិរីយា៉ 8 PM, Monday, 04 Apr, 2016

នៅពេល​កូនតូច ​ចូលដល់​វ័យ​ត្រូវ​ញ៉ាំ​អាហារ​បន្ថែម លោកឪពុក​អ្នក​ម្តាយ​ត្រូវ​យកចិត្តទុកដាក់ ​ជាពិសេស​បន្តិច ខាង​ក្រោម​នេះគឺជា​ចំណេះដឹងល្អៗ ក្នុង​រឿង​ក...

វេជ្ជបណ្ឌិតជំនាញ ពន្យល់ពីកាយវិការគេង បណ្តាលឱ្យមានស្នាមជ្រួញ

ដោយ: ដួងច័ន្ទ 9 PM, Sunday, 19 Feb, 2017

លោកវេជ្ជបណ្ឌិត Michael Breus គឺជាវេជ្ជបណ្ឌិតមានជំនាញខាងដំណេក បានជួបប្រទះនឹង បញ្ហាផ្សេងៗគ្នា ជាច្រើនទាក់ទងនឹងការគេង។ គាត់បានពន្យល់ពីកាយវិការ នៃការគេ...

តើទឹកភ្លោះ មានប្រយោជន៍ដូចម្តេច ចំពោះស្ត្រីមានគភ៌?

ដោយ: រីកា 1 PM, Thursday, 12 May, 2016

តើ​ទឹកភ្លោះ​មាន​តួនាទី​អ្វី​ នៅក្នុង​ស្បូន​របស់​ស្ត្រី​មានគភ៌?  ថ្ងៃនេះ យើងនឹង​នាំ​មិត្ត​អ្នកអាន​ទៅ​បកស្រាយ​ចម្ងល់​រឿង​ទឹកភ្លោះ និង​អ្វីដែល​ស្ត្រី​...

Tomnerb.Com - YouTube Channel