ចូលចិត្តទំនើប

វិធីសាស្រ្តងាយៗ 8យ៉ាង ជួយទប់ទល់ភាពងងុយគេង

ដោយ: Belle 11 PM, Friday, 26 Jan, 2018

វិធីដ៏ល្អបំផុត ដើម្បីរក្សាភាពស្វាហាប់ គឺគេងឲ្យបានគ្រប់គ្រាន់។ ប៉ុន្តែពេលខ្លះ យើងគ្មានពេលគ្រប់គ្រាន់ ដើម្បីគេងនោះទេ ទើបត្រូវបង្ខំចិត្តដើរចូលកន្លែងធ្វើការ ទាំងបើកភ្នែកមិនរួច និងគ្មានកម្លាំងធ្វើការសូម្បីតែបន្ដិច។ តើអ្នកណាធ្លាប់យល់អារម្មណ៍មួយនេះខ្លះ? ឥឡូវនេះ ទំនើប ចង់បង្ហើបប្រាប់អ្នកពីវិធីសាស្រ្តសាមញ្ញៗ ដែលមានប្រសិទ្ធភាពខ្ពស់ ទប់ទល់ភាពងងុយគេង និងរក្សាថាមពលរបស់អ្នកពេញមួយថ្ងៃ។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-09

1. ញ៉ាំការ៉េម ក្រោយអាហារពេលព្រឹក
ការ៉េមពិតជាអាច ជួយដាស់ខួរក្បាលរបស់អ្នក។ មូលហេតុមិនមែន ដោយសារតែជាតិផ្អែមប៉ុណ្ណោះទេ ប៉ុន្តែសីតុណ្ហភាពត្រជាក់ ហើយរសជាតិឆ្ងាញ់របស់វា ធ្វើឲ្យខួរក្បាលអ្នកស្រស់ស្រាយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរឲ្យការអនុវត្តនេះ ក្លាយទៅជាទម្លាប់នោះទេ។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-01

2. មិនគួរញ៉ាំកាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងច្រើន
ភេសជ្ជៈទាំងនេះ អាចប៉ូវកម្លាំងរបស់អ្នក ក្នុងរយៈពេលខ្លី ហើយក្រោយមកទៀត អ្នកនឹងអស់កម្លាំងទ្វេដង។ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យអ្នកពិបាកក្រោកពីគេង នៅព្រឹកស្អែកថែមទៀតផង។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-02

3. លុបមុខ ជាមួយទឹកត្រជាក់
ថ្វីត្បិតតែនេះ ជាវិធីចាស់គំរិល ប៉ុន្តែវាពិតជាមានប្រសិទ្ធភាពខ្ពស់។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-03
4. ចេញស្រូបខ្យល់អាកាស ខាងក្រៅ
អ្នកគួរចេញទៅស្រូបយកខ្យល់អាកាស នៅខាងក្រៅបន្ទប់ធ្វើការ 5-10នាទី ឬក៏ បើកបង្អួចដើម្បីឲ្យមានខ្យល់ចេញចូល។ បើសីតុណ្ណភាពខាងក្រៅត្រជាក់ អ្នកនឹងមានអារម្មណ៍កាន់តែស្រស់ស្រាយ។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-04

5. ញ៉ាំរបស់ផ្អែម ពីធម្មជាតិ
ញ៉ាំរបស់ផ្អែម អាចជួយអ្នកឲ្យបាត់ងងុយគេងបាន។ ប៉ុន្តែអ្នកគួរជៀសវាងញ៉ាំរបស់ ដែលផលិតឡើងមានជាតិស្ករខ្ពស់ ព្រោះការកើនឡើងជាតិស្ករ នៅក្នុងឈាមអាចធ្វើអោយអ្នកអស់កម្លាំង។ អ្នកគួរជ្រើសញ៉ាំផ្លែឈើ ដែលមានរសជាតិផ្អែមជំនួសវិញ ព្រោះវាល្អចំពោះសុខភាពផងដែរ។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-05

6. គេងពេលថ្ងៃត្រង់ 15-20 នាទី
ពេលសម្រាកថ្ងៃត្រង់ អ្នកគួរឆ្លៀតពេលគេងបន្ដិច។ ថ្វីត្បិតតែរយៈពេល 15 ទៅ 20 នាទី មិនអាចឲ្យអ្នកមានកម្លាំងឡើងវិញទាំងស្រុង ប៉ុន្តែវាអាចបញ្ចូលថាមពល ដល់រាងកាយរបស់អ្នកបាន។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-06

7. នៅក្បែររបស់ ដែលមានក្លិនក្រអូបខ្លាំង
ក្លិនក្រូច ផ្កាក្លាំងពូ ឈើអែម និងខ្ចី មានឈ្មោះល្បី ដោយសារគុណប្រយោជន៍នៃក្លិនរបស់វា អាចធ្វើឲ្យយើងមានកម្លាំងបាន។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-07

8. សើចឲ្យច្រើន
ការសើចសប្បាយ ជួយអ្នកឲ្យសម្រាកចិត្ត និងភ្លេចរាល់បញ្ហាទាំងពួង។ ឆ្លៀតពេលមើលវីដេអូកំប្លែងៗ នឹងធ្វើឲ្យអ្នកមានកម្លាំងទ្វេដង និងអារម្មណ៍ល្អដើម្បីធ្វើការងារបន្តទៀត។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-08

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

សញ្ញា ៧ យ៉ាង បង្ហាញថាកម្រិតកាល់ឡូរីរបស់អ្នក មិនគ្រប់គ្រាន់

ដោយ: ដួងច័ន្ទ 10 PM, Friday, 17 Feb, 2017

ការកាត់បន្ថយកាល់ឡូរី គឺជាគន្លឹះដ៏សំខាន់មួយ សម្រាប់ការសម្រកទម្ងន់។ ប៉ុន្តែការបន្ថយច្រើនពេក ក៏មិនប្រសើរ សម្រាប់សុខភាពដែរ។ ទំនើប សូមបង្ហាញពីសញ្ញាអាសន្...

តិចនិចថែរក្សាសម្រស់ ជាមួយផ្លែត្រសក់

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

ត្រសក់ គឺជាបន្លែដ៏អស្ចារ្យមួយប្រភេទ ដែលជួយក្នុងការទប់ទល់ជាមួយកម្តៅក្នុងរដូវក្តៅ។ ចំពោះសុខភាពសម្រស់ ផ្លែត្រសក់មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ជាពិសេសចំពោះ...

គន្លឹះទាំង 8 ដ៏មានប្រសិទ្ធភាព ក្នុងការសម្រកទម្ងន់ នៅពេលអ្នកមានអាយុលើសពី 40ឆ្នាំ

ដោយ: ភារុន 8 AM, Wednesday, 08 May, 2019

យោងទៅតាម WebMD បង្ហាញថា ប្រព័ន្ធរំលាយអាហាររបស់មនុស្ស គឺនឹងត្រូវថមថយកម្លាំងជាលំដាប់ប្រហែល 5% ជារៀងរាល់10ឆ្នាំ រហូតដល់យើងឈានចូលអាយុ 40ឆ្នាំ។ ម្យ៉ាងទៀ...

របៀបមើលថែទាំខ្លួនឯង សម្រាប់យុវវ័យសម័យថ្មី

ដោយ: វិរីយា៉ 11 PM, Friday, 08 Apr, 2016

យើងនាំគ្នាមកមើលថា តើក្រុមអ្នកសិក្សាវិភាគរបស់ ប្រទេសអាមេរិកគេរកឃើញអ្វីខ្លះ ពាក់ព័ន្ធនឹងសក្តានុពល​របស់​មនុស្សវ័យជំទង់ ដើម្បីឱ្យកំលោះក្រមុំក្នុងវ័យនេះ...

Tomnerb.Com - YouTube Channel