ចូលចិត្តទំនើប

វិធីបំបាត់មុន និងស្នាមលើផ្ទៃមុខដោយវិធីធម្មជាតិ

ដោយ: ស៊ីវងីម 9 AM, Saturday, 29 Sep, 2018

មុន និងស្នាម ដែលបន្សល់ទុកក្រោយកើតមុនគឺជាក្តីកង្វល់របស់ស្ត្រីមួយភាគធំ ប៉ុន្តែយើងចង់ធ្វើឱ្យមានការផ្លាស់ប្តូរពីកង្វល់របស់មនុស្សភាគច្រើនឱ្យនៅត្រឹមមនុស្សមួយចំនួនតូច ពីមនុស្សមួយចំនួនតូច ឱ្យមកជាលែងមានការបារម្ភចំពោះបញ្ហានេះវិញម្តង។ ទំនើប សុំឱ្យលោកអ្នកសាកល្បងវិធីសាស្ត្រនៃការបំបាត់ស្នាមមួយចំនួនដូចខាងក្រោម៖

ប៉េងប៉ោះ
សម្បូរទៅដោយវីតាមីន A និង C ដែលអាចជួយចិញ្ចឹម និងកម្ចាត់មុន ព្រមទាំងស្លាកស្នាមចោលយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែយកចំណិតប៉េងប៉ោះមកបិទពីលើទីតាំងដែលមានមុន ឬស្នាមរយៈ ពេល20-30នាទី រួចសម្អាតចេញដោយទឹកស្អាតជាការស្រេច។

ពោត
វាហាក់ខុសប្លែកពីវិធីមុនៗ ប៉ុន្តែអ្នកដឹងទេថា ពោតសម្បូរទៅដោយវីតាមីនA ដែលស្បែកត្រូវការ ដើម្បីរក្សាសំណើម ការពារភាពយារធ្លាក់ និងការកើតមុន។ ដំបូងអ្នកត្រូវសម្អាតផ្ទៃមុខរបស់អ្នកឱ្យស្អាត រួចជ្រើសរើសយកផ្លែពោត ខ្ចីណាដែលនៅស្រស់ យកមកត្រដុសលើផ្ទៃមុខ រយៈពេល15-20នាទី ទើបជម្រះចេញឱ្យស្អាតដោយទឹកស្អាត។

ផ្នែកសនៃស៊ុត
វាជាសារធាតុផ្សំដ៏សំខាន់ក្នុងការថែរក្សា និងបន្ថែមភាពភ្លឺថ្លាដល់ស្បែកមុខ។ ផ្នែកសនៃស៊ុតក៏អាចកម្ចាត់មុន និងស្លាកស្នាមចេញពីផ្ទៃមុខផងដែរ។ ម៉ាសបិទមុខផលិតពីផ្នែកពណ៌សនៃស៊ុតគឺជាម៉ាសប្រភេទងាយៗ តែអាចសម្រួលដល់បញ្ហាផ្ទៃមុខយ៉ាងមានប្រសិទ្ធភាព។

តែ
ប្រសិនបើអ្នកចូលចិត្តទទួលទានទឹកតែ (តែខ្មៅ) សូមកុំបោះចោលកាកតែឱ្យសោះ ព្រោះថាកាកតែនៅអាចផ្តល់នូវគុណសម្បត្តិមួយទៀតគឺជួយថែរក្សាសម្រស់ស្បែកមុខរបស់អ្នក។ ដោយគ្រាន់តែសម្អាតផ្ទៃមុខរបស់អ្នកឱ្យស្អាត រួចយកកាកតែមកបំពោកលើផ្ទៃមុខ ឬកន្លែងដែលមានមុន ឬស្នាមមុន ទុកចោលប្រហែលជា15នាទី រួចសម្អាតចេញឱ្យស្អាតជាការស្រេច។

អនុវត្តតាមវិធីណាមួយខាងលើឱ្យបាន2-3ដងក្នុងមួយសប្តាហ៍ ហើយមិនយូរនោះទេអ្នកពិតជាបានឃើញពីលទ្ធផលជាមិនខាន។ សូមចាំថា ការព្យាបាលដោយវិធីនេះគឺត្រូវចំណាយពេលវេលាយូរបន្តិច ប៉ុន្តែប្រសិនបើអ្នកចង់ប្រញាប់ទទួលបានលទ្ធផលនោះ លោកអ្នកក៏អាចជ្រើសប្រើផលិតផលជំនួយក៏បាន ដូចជាប្រភេទថ្នាំបំបាត់ស្លាកស្នាមជាដើម៕

ប្រភព: salty-lashes ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

មិនត្រូវឱ្យស្បែកស្ងួត រារាំងភាពស្រស់ស្អាត របស់អ្នកនោះទេ

ដោយ: វិរីយា៉ 10 PM, Thursday, 05 May, 2016

ប្រសិនបើ​អ្នក​កំពុងតែ​គិតថា ស្បែក​ដែល​សម្បូរ​ទៅដោយ​ជាតិ​ប្រេង​ គឺជា​រឿង​មួយ​ដែល​គួរឱ្យ​រំខាន អី​ុ​ចឹ​ង យើងក៏​ចង់​ជម្រាប​ទៅ​មិត្ត​អ្នកអាន​វិញ​ដែរ​ថា...

អាថ៌កំបាំងសម្រស់ សម្រាប់ស្ត្រី មានរន្ធញើសធំ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 12 Oct, 2017

វាជារឿងដ៏ពិបាកមួយ ក្នុងការបង្រួមរន្ធញើសដែលរីកធំ ប៉ុន្តែមានវិធីសាស្រ្តដ៏ឆ្លាតវៃមួយចំនួន អាចជួយកែខៃបញ្ហានេះបាន។ ទំនើប សូមបង្ហាញពីតិចនិចលាក់បាំងរន្ធញើ...

មិននឹកស្មាន! ផ្លែទំពាំងបាយជូរ អាចជួយពង្រឹងសុខភាព បានច្រើនដល់ម្ល៉ឹង!

ដោយ: ភារុន 8 AM, Saturday, 16 Mar, 2019

ជាទូទៅ ផ្លែទំពាំងបាយជូរតែងមានពណ៌ ក្រហម ស្វាយ និងពណ៌បៃតង… លើសពីនេះផ្លែទំពាំងបាយជូរ មានទាំងរសជាតិឆ្ងាញ់ និងជាអាហារបំប៉នដ៏ល្អបំផុត ដែលអ្នកអាចបន្...

ឥទ្ធិពលដ៏អាក្រក់ នៃមុន

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017

ការសិក្សាមួយបានបង្ហាញថា នៅពេលក្រោកពីដំណេក ហើយបានឃើញស្នាមមុន ដ៏គួរឱ្យស្អប់ ជារៀង រាល់ថ្ងៃ អាចធ្វើឱ្យអ្នក មានអារម្មណ៍កាន់តែធុញថប់ទ្វេឡើង។ វានឹងមិនត្រ...

Tomnerb.Com - YouTube Channel