ចូលចិត្តទំនើប

វិធីទាំង 6 ដែលធ្វើឲ្យខ្ទះឆាអ៊ីណុកចម្អិនមិនជាប់ខ្ទះ

ដោយ: ភារុន 8 AM, Thursday, 16 Aug, 2018

ខ្ទះឆាអ៊ីណុកមិនដូចខ្ទះឆាមិនជាប់ខ្ទះដែរ អ្នកត្រូវការប្រើប្រេងឆា ដើម្បីជៀសវាងម្ហូបអាហារជាប់ខ្ទះ។ នេះអាចជាគុណវិបត្តិមួយនៃខ្ទះឆាអ៊ីណុក
ប៉ុន្តែក៏នៅតែមានអ្នកចូលចិត្តប្រើខ្ទះឆាប្រភេទនេះដែរ។ វិធីខាងក្រោមនេះអាចធ្វើឲ្យខ្ទះឆាអ៊ីណុករបស់អ្នកមិនមានម្ហូបអាហារជាប់ខ្ទះ៖

1. លាងខ្ទះឲ្យបានស្អាតមុនពេលប្រើ
ប្រើអេប៉ុង ឫ ក្រណាត់ជាមួយសាប៊ូលាងចានដើម្បីលាងសម្អាតនូវកំណកប្រេងឆានិងកម្ទេចកម្ទីម្ហូបអាហារជាប់ខ្ទះឲ្យស្អាតមុនពេលយកវាទៅ
ចម្អិនម្ហូបសារជាថ្មី។

2. ត្រាំខ្ទះទៅក្នុងទឹកក្តៅ
ប្រើទឹកក្តៅត្រាំវាដើម្បីឲ្យចេញនូវជាតិសាប៊ូ និង ប្រេងឆាឲ្យអស់ពីខ្ទះ។

3. សម្ងួតខ្ទះភ្លាមៗ
ប្រើក្រណាត់ទន់ស្ងួតមកជូនវាឲ្យស្ងួតភ្លាមៗនៅពេលអ្នកលាងសម្អាតរួច។

4. កម្តៅខ្ទះឆានៅលើចង្រ្កានហ្គាសដោយប្រើភ្លើងតិចៗ
កម្តៅខ្ទះឆាប្រហែល1នាទីមុនពេលអ្នកចាក់ប្រេងឆា ឫ ប៊ឺ ចូល។ ហើយអ្នកត្រូវប្រាកដថាប្រេងឆា ឫ ប៊ឺ មានកម្តៅល្មមរួចសិនមុនពេលបន្ថែម
ម្ហូបអាហារចូល។ ជៀសវាងកុំដាក់អំបិលដោយផ្ទាល់នៅក្នុងខ្ទះអ៊ីណុក។ អ្នកអាចដាក់អំបិលនៅពេលអ្នកបានដាក់ម្ហូបអាហារនិងទឹករួច។

5. ចៀនសាច់ឡើងពណ៌ត្នោតទើបត្រឡប់
អាហារជាច្រើនដូចជាត្រី សាច់ជាដើម។ អ្នកត្រូវចងចាំថាទាល់តែសាច់នោះឡើងពណ៌ត្នោតសិនទើបអ្នកអាចត្រឡប់ប្រែមកម្ខាងទៀតបាន ដូច្នេះអ្នកអាច
ត្រូវសាកល្បង 2-3ដង និង មានកំហុសខ្លះៗមុនពេលអ្នកយល់ដឹងពីខ្ទះឆាអ៊ីណុកឲ្យបានគ្រប់គ្រាន់ដើម្បីទទួលបានលទ្ធផលល្អឥតខ្ចោះគ្រប់ពេលចម្អិនម្ហូប។

6. លាងសម្អាតឲ្យបានស្អាតល្អក្រោយពេលប្រើរួច
នៅពេលចង់ធ្វើម្ហូបផ្សេងគ្នាក្នុងខ្ទះឆាតែមួយ ដូច្នេះអ្នកត្រូវលាងសម្អាតម្តងរួចសិន ទើបអាចប្រើវាជាលើកទីពីរបានភ្លាម ដើម្បីកុំឲ្យវាមានជាប់នូវ
កំណកប្រេង ឫ ម្ហូបអាហារចាស់ ដែលអាចធ្វើឲ្យខ្ទះឆាមិនជាប់ខ្ទះ។

ប្រភព: overstock ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

ប្រសូតមុនពេលកំណត់ ប្រថុយទាំងម្តាយ និងកូនក្នុងផ្ទៃ

ដោយ: រីកា 7 PM, Sunday, 15 May, 2016

តើ​ការតាំង​គភ៌​មួយដង​ប្រើ​ពេលវេលា​យូរ​ប៉ុនណា?  មនុស្ស​ជាច្រើន​ប្រហែលជា​ឆ្លើយថា 9ខែ​មិន​ខាន តែ​នៅក្នុង​ផ្នែក​វេជ្ជសាស្ត្រ​វិញ នឹង​រាប់​ជា​សប្តាហ៍ គឺ...

បិទម៉ាសមុខ មានប្រយោជន៍អ្វីខ្លះ?

ដោយ: ស៊ីវងីម 9 AM, Monday, 13 Apr, 2015

បិទម៉ាសមុខមានប្រយោជន៍អ្វីខ្លះ? មានមិត្តនារីមួយចំនួន គិតថាការធ្វើម៉ាសមុខគឺចាំបាច់សម្រាប់តែអ្នកដែលចូលចិត្តផាត់មុខតែប៉ុណ្ណោះ ប៉ុន្តែការយល់បែបនេះគឺខុសស...

ចំណុចឆ្លាតវៃ ១១ ចំណុចត្រូវធ្វើ នៅពេលងូតទឹក

ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Feb, 2017

  នៅពេលងូតទឹក ក្រៅពីសម្អាតខ្លួន តើអ្នកធ្លាប់ធ្វើអ្វីផ្សេងទេ? ខាងក្រោមនេះជាសកម្មភាពទាំង១១ ដែលអ្នកអាចមិនដែលធ្លាប់ធ្វើ ក្នុងពេលកំពុងងូតទឹក។ សាកល្...

វិធីបំបាត់មុន និងស្នាមលើផ្ទៃមុខដោយវិធីធម្មជាតិ

ដោយ: ស៊ីវងីម 9 AM, Saturday, 29 Sep, 2018

មុន និងស្នាម ដែលបន្សល់ទុកក្រោយកើតមុនគឺជាក្តីកង្វល់របស់ស្ត្រីមួយភាគធំ ប៉ុន្តែយើងចង់ធ្វើឱ្យមានការផ្លាស់ប្តូរពីកង្វល់របស់មនុស្សភាគច្រើនឱ្យនៅត្រឹមមនុស្...

Tomnerb.Com - YouTube Channel