ចូលចិត្តទំនើប

លើកសម្រស់លើផ្ទៃមុខ ដោយចាប់ផ្តើមពីការសំអិតសំអាង ចិញ្ចើម

ដោយ: ស៊ីវងីម 11 PM, Sunday, 10 May, 2015

សម្រស់ផ្ទៃមុខ គឺជាកត្តាសំខាន់ ដែលនារីគ្រប់រូបត្រូវយកចិត្តទុកដាក់ ហើយការថែចិញ្ចើម គឺជាចំណុចដែលមិនគួរមើលរំលង ប្រសិនបើអ្នកចង់បន្ថែមភាពស្រស់ស្អាតរបស់អ្នក ថែមមួយកម្រិតទៀត។ ខាងក្រោមនេះ ជាចំណុចត្រូវយកចិត្តទុកដាក់៖

  • ដករោមចញ្ចើមជាទៀងទាត់៖ អ្នកអាចប្រើចន្ទាសដក ព្រោះវាធ្វើឲ្យរោមចិញ្ចើមមិនឲ្យដុះឆាប់ពេក គឺយ៉ាងហោចណាស់ក៏បានមួយអាទិត្យដែរ។
  • កោរចិញ្ចើម៖ ប្រសិនបើអ្នកមិនថ្នឹកនឹងការកោរចិញ្ចើម ដោយខ្លួនអ្នកផ្ទាល់ អ្នកអាចចំណាយប្រាក់បន្តិចបន្តួច ឲ្យអ្នកកក់សក់កោរឲ្យក៏បាន។
  • គូសចញ្ចើម៖ សម្រាប់អ្នកមានមុខរាងមូល គួរគូរចិញ្ចើញឲ្យមានរាងកោង និងស្តួចបន្តិច។ រីឯអ្នកមានមុខវែង គួរទុកចិញ្ចើមឲ្យមានរាងក្រាស់ និងបែបធម្មជាតិ។ ចំណែកអ្នកដែលមានចិញ្ចើមក្រាស់ គួរប្រើប្រាស់ខ្មៅដៃពណ៌សូកូឡា ដើម្បីកុំឲ្យមើលទៅឃើញដិតក្រាស់ពេក។ អ្នកដែលមានរោមចិញ្ចើមស្តើង ត្រូវយកម្សៅផាត់ពីលើរោមចិញ្ចើម ហើយយកខ្មៅដៃមកគូសពីលើ ដើម្បីឲ្យឃើញក្រាស់ជាងមុន៕

BeautyFece-02

BeautyFece-03

BeautyFece-04

BeautyFece-05

អត្ថបទអ្នកចង់អាន

ប្រុងប្រយ័ត្នជាមួយទឹកអប់ ដែលអ្នកកំពុងប្រើ

ដោយ: ដួងច័ន្ទ 10 PM, Friday, 10 Mar, 2017

មនុស្សភាគច្រើនចូលចិត្តប្រើទឹកអប់ ហើយមានអ្នកខ្លះទៀតប្រើប្រាស់វាជាប្រចាំ ប៉ុន្តែយើងគួរស្វែងយល់ពីទឹកអប់ឱ្យបានច្រើនលើសពីតួនាទី និងសមាសភាពរបស់វា។ គ្រឿងក...

កុំគិតតែរកលុយពេក! ឈានដល់វ័យ 40 ឆ្នាំហើយ ត្រូវចេះថែសុខភាព ដោយជៀសវាងបរិភោគអាហារ 3 ប្រភេទនេះ

ដោយ: ភារុន 8 AM, Saturday, 30 Mar, 2019

ជាធម្មតា នៅពេលមនុស្សឈានដល់វ័យកណ្ដាល ពោលគឺចាប់ពីអាយុ 40 ឆ្នាំឡើងទៅ គឺទំនងជាត្រូវប្រឈម នឹងបញ្ហាសុខភាពមួយចំនួនដូចជា៖ លើសជាតិស្ករ លើសជាតិខ្លាញ់ ឬ លើសជា...

ទឹកអប់ល្អបំផុត សម្រាប់បុរស ក្នុងរដូវក្តៅឆ្នាំ 2017

ដោយ: ដួងច័ន្ទ 5 PM, Thursday, 11 May, 2017

ទោះបីពេលនេះជារដូវភ្លៀង ប៉ុន្តែអ្នកអាចធ្វើការស្វែងយល់ជាមួយ ទំនើប នូវទឹកអប់បុរសសម្រាប់រដូវ ក្តៅ។ បន្ទាប់មក ពេលរដូវក្តៅឆ្នាំក្រោយចូលមក អ្នកនឹងបានត្រៀម...

តោះ! មកស្គាល់ អាហារដែលគួរជៀសវាងញុំា នៅអំឡុងពេលកើតជម្ងឺផ្តាសាយ

ដោយ: ភារុន 9 AM, Thursday, 28 Feb, 2019

នរណាៗ ក៏ខ្លាច កើតជម្ងឺផ្តាសាយនៅរដូវធ្លាក់ខ្យល់ត្រជាក់នេះដែរ ប៉ុន្តែប្រសិនបើកើតជម្ងឺនេះហើយ នៅគ្រប់ពេលដែលក្អក អ្នកច្បាស់ជាត្រូវយកកន្សែងមកខ្ទប់មាត់ ព្...

Tomnerb.Com - YouTube Channel