ចូលចិត្តទំនើប

រោគសញ្ញា ៦ បង្ហាញថា អ្នកកើតជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល

ដោយ: ស. លីង 9 PM, Friday, 24 Feb, 2017

ជំងឺ Stroke ឬហៅជាភាសាខ្មែរថា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជាជំងឺគួរឲ្យខ្លាច និងពិបាកនឹងសំគាល់ឃើញ។

Stroke បណ្តាលឲ្យផលប៉ះពាល់ដល់ការចងចាំ ពិបាកក្នុងការនិយាយ (និយាយមិនច្បាស់) ឬការផ្លាស់ប្តូរអត្តចរិត។ ជំងឺនេះមានពីរប្រភេទ។ ទីមួយបណ្តាលមកពីសរសៃឈាមស្ទះ ធ្វើឲ្យឈាមមិនអាចទៅដល់ខួរក្បាល។ ទីពីរបណ្តាលមកសរសៃឈាម នៅក្នុងខួរក្បាលដាច់ ឬធ្លុះធ្វើឲ្យឈមហូរទៅក្នុងខួរក្បាល។

ទោះបីជាជំងឺនេះ ពិបាកនឹងដឹងយ៉ាងណាក៏ដោយ ក៏នៅមានវិធីក្នុងការតាមដាន ដើមី្បឲ្យដឹងថា យើងមានកើតជំងឺនេះ ឬទេ។ រោគសញ្ញាដែលបង្ហាញថា អ្នកកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល មានដូចខាងក្រោម៖

១. មើលឃើញវត្ថុមួយចេញជាពីរ

ពេលដែលអ្នកគិតច្រើន ឬហត់ (បន្ទាប់ពីគិតច្រើន) ពេលនោះអ្នកអាចសង្កេតមើល ដោយសម្លឹងមើលវត្ថុអ្វីមួយ បើមើលឃើញវត្ថុនោះបែកចេញជាពីរ នេះជាសញ្ញាបង្ហាញថា អ្នកកើតជំងឺ Stroke ហើយ។

អ្នកខ្លះមានរោគសញ្ញាផ្សេងដូចជា ក្រោយពីគិតច្រើន ស្រាប់តែសម្លឹងវត្ថុជុំវិញ ឃើញប្រែជាងងឹត ឬភ្នែកមួយចំហៀងរបស់អ្នកមើលមិនឃើញ ទាំងនេះជារោគសញ្ញានៃជំងឺ Stroke ។

២. ស្ពឹកដៃ ឬជើង

ប្រសិនបើអ្នកគេង ហើយក្រោកពីគេង ស្រាប់តែស្ពឹកដៃ ឬជើងមួយចំហៀង បន្ទាប់មក វាក៏ប្រែមកសភាពធម្មតាវិញ នេះមិនជាអ្វីទេ។ ប៉ុន្តែប្រសិនបើនៅសុខៗ ស្រាប់តែស្ពឹក ហើយមិនបាត់សោះ ហួសអស់មួយស្របក់ធំទៅហើយ បើកើតមានដូច្នេះ សូមប្រញាប់រកជំនួយដឹកទៅរកពេទ្យជាបន្ទាន់។ អ្នកកើត Stroke ជាប្រាកដ បើមានសភាពដូចខាងលើនេះ។

៣. និយាយឡុលៗ

ចំពោះអ្នកដែលនិយាយមិនច្បាស់ពីធម្មជាតិ នោះមិនអីទេ។ ប៉ុន្តែចំពោះអ្នកដែលនិយាយច្បាស់ធម្មតា ស្រាប់តែពេលមួយ ប្រែជានិយាយឡុលៗ នោះអ្នកត្រូវប្រញាប់ទៅរកពេទ្យជាបន្ទាន់។

៤. ដើរមិនត្រង់

អ្នកស្រវឹងស្រា តែងតែដើរទ្រេតទ្រោតមិនត្រង់ផ្លូវ។ ចំពោះអ្នកមិនស្រវឹងស្រា តែពេលព្រឹកភ្ញាក់ពីដំណេក ស្រាប់តែអ្នកដើរមិនត្រង់ផ្លូវ ឬងងឹតមុខចង់ដួល សូមកុំទុកដល់ហួសពេលអី សូមប្រញាប់ទៅជួបគ្រូពេទ្យ។

៥. នៅចុងៗមាត់

ចំពោះអ្នកដែលឧស្សាហ៍ភ្លេចភ្លាំងដូចជា រកចង់និយាយស្រាប់តែភ្លេចឈឹង ឬដឹងពាក្យហ្នឹង តែនិយាយមិនចេញ ដែលខ្មែរហៅថា «នៅចុងៗមាត់» នោះជារោគសញ្ញាបង្ហាញ ពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ អ្នកជំងឺប្រហែលជាមិនបានដឹងខ្លួនទេ ដូច្នេះអ្នកជុំវិញអ្នកជំងឺគួរចាប់អារម្មណ៍ឲ្យអ្នកជំងឺ។ បើឃើញមានសភាពដូចបានរៀបរាប់ សូមនាំអ្នកជំងឺទៅជួបជាមួយពេទ្យជាប្រញាប់។

៦. ឈឺក្បាល

អ្នកដែលឈឺក្បាលខ្លាំង ឬឈឺក្បាលមួយចំហៀងគួរយកចិត្តទុកដាក់ ចំពោះសុខភាពខ្លួន។ អ្នកគួរទៅជួបពេទ្យ ដើមី្បពិនិត្យឲ្យដឹងច្បាស់ថា តើអ្នកមានកើត Stroke ឬទេ។

ប្រសិនបើលោកអ្នក ឬអ្នកនៅជុំវិញខ្លួនអ្នកមានរោគសញ្ញា ដូចបានរៀបរាប់ខាងលើ សូមមេត្តារួសរាន់ទៅជួបជាមួយគ្រូពេទ្យ។ ប្រសិនបើព្យាបាលទាន់ពេល នោះមិនមានគ្រោះថ្នាក់ធំដុំឡើយ ប៉ុន្តែបើព្យាបាលមិនទាន់ អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពយ៉ាងច្រើន៕

Stroke-01

អត្ថបទអ្នកចង់អាន

កូនតូច គួរទទួលបានការថែទាំធ្មេញ យ៉ាងដូចម្តេច?

ដោយ: ដាលីស 7 PM, Monday, 13 Jul, 2015

អ្នកម្តាយ គ្រប់រូបបានដឹង និងបានអនុវត្តយ៉ាងត្រឹមត្រូវ ក្នុងការថែរក្សាធ្មេញកូន ឱ្យបានល្អហើយ ឬនៅ? ហើយអ្នកធ្លាប់​ចាប់​អារម្មណ៍ដែរទេថា អ្នកបានចាប់ផ្តើមថ...

គ្រោះថ្នាក់ពីម្សៅប៊ីចេង ចំពោះអ្នកម្តាយមានគភ៌

ដោយ: រីកា 11 PM, Friday, 01 Apr, 2016

ស្ត្រី​ដែល​កំពុង​មានគភ៌ អាច​ត្រូវ​ប្រយ័ត្នប្រយែង​ ក្នុងការ​ទទួលទាន​អាហារ​ឱ្យបាន​ខ្លាំង​បន្តិច អាហារ​ដែល​មិនមាន​ប្រយោជន៍ ឬ​បើ​ទទួលទាន​ហើយ​កើតមាន​ផល​...

ផ្លែឈើ ៧ សម្រាប់ធ្វើឲ្យរាងស្អាត

ដោយ: ចរិយា 10 PM, Friday, 30 Dec, 2016

ផ្លែឈើចំនួន ៧ នេះគឺជាផ្លែឈើ ដែលជួយធ្វើឲ្យរាងរបស់អ្នកស្វែលស្អាត។ ផ្លែឈើទាំងនេះ មានគុណប្រយោជន៍ចំពោះស្ត្រី និងបុរសដូចគ្នា។ ចង់ដឹងថាផ្លែអ្វីខ្លះ ហើយមួយ...

តិចអត់ដឹង! ការប្រើក្រណាត់វាំងនន មិនមានគុណភាពល្អ អាចបង្កជាជំងឺមហារីកបាន!

ដោយ: ភារុន 8 AM, Tuesday, 29 Jan, 2019

ការប្រើប្រាស់ក្រណាត់វាំងនន សម្រាប់លម្អគេហដ្ឋាន សណ្ឋាគារ ឬខុនដូរ ប្រសិនបើការប្រើប្រាស់យូរទៅៗ នឹងបណ្ដាលឲ្យមានជម្ងឺជាច្រើន ជាពិសេស គឺជម្ងឺមហារីក ដោយសា...

Tomnerb.Com - YouTube Channel